Category: ព័ត៌មានសង្គម

  • ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឱ្យប្រជា​ពលរដ្ឋ​មានការកោតសរសើរ និងសាទរជាខ្លំាង ក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋ

    ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឱ្យប្រជា​ពលរដ្ឋ​មានការកោតសរសើរ និងសាទរជាខ្លំាង ក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលរាជធានី ភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ភាពជោគជ័យនៃការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការកោតសរសើរ និងសាទរជាខ្លំាង ដែលបង្ហាញថា អាជ្ញាធរបានយកចិត្តទុកដាក់ជាខ្លំាងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លំាងនៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡងនាថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានយ៉ាងល្អ បើទោះបីមានបេក្ខជនមួយចំនួន មានបញ្ហាសុខភាពរហូតដល់១៩២នាក់ក៏ដោយ ក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់ចែងរថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្រធ្វើការសង្គ្រោះបឋមនៅតាមមណ្ឌលប្រឡងបានយ៉ាងល្អ ។ ឯកឧត្ដមបានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញគ្មានករណីយកលុយ ការផ្ញើរកងម៉ូតូ រថយន្ត ពីបេក្ខជនប្រឡងនិងអាណាព្យាបាល សិស្សឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញបានផ្គត់ផ្គង់ថវិកាក្នុង១មណ្ឌលប្រឡងចំនួន ១លានរៀលរួចហើយ។ ឯកឧត្ដម សុខ ពេញវុធបានបន្ថែមថា…

  • ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាព ទឹកលិច ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ

    ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាព ទឹកលិច ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថាជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់។ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤មាន ខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈឯកឧត្ដមដឹកនាំប្រតិភូទៅបំពេញបេសកម្មនៅប្រទេសបារាំង ឯនៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយតំបន់មួយចំនួនទទួលរងការលិចលង់ ។ ឯកឧត្ដម ថា បើទោះបី ឯកឧត្តមនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺ ក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម ឯកឧត្តមអភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឲ្យបាន។ ឯកឧត្តម ឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដោយបានណែនាំឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។ បន្តមកទៀត ឯកឧត្ដមបានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤…

  • បេក្ខជនម្នាក់នៅខេត្តសៀមរាបមកប្រឡង បាក់ឌុបទាំងកូនខ្ចី

    បេក្ខជនម្នាក់នៅខេត្តសៀមរាបមកប្រឡង បាក់ឌុបទាំងកូនខ្ចី

    (ភ្នំពេញ)៖ នេះជារូបភាពរបស់បេក្ខជនមួយរូបដែលមានកូនខ្ចី ហើយបានមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ០៨ តុលា ២០២៤។ បេក្ខជនរូបនេះមានឈ្មោះ គ្រៃ លាង អាយុ ២០ឆ្នាំរូបនេះប្រឡងនៅ បន្ទប់លេខ ១១ លេខតុ ២៧៣ អនុវិទ្យាល័យធ្លកអណ្ដូង ខេត្តសៀមរាប។ បេក្ខជនរូបនេះបានចេញមកបំបៅកូនខ្ចីក្នុងពេលប្រឡង ដែលបង្ហាញពីការខិតខំរៀនសូត្រ និងចង់បានសញ្ញាបត្រដ៏មានតម្លៃសម្រាប់ប្រចាំជីវិតរបស់ខ្លួនដែលខិតខំរៀនសូត្រចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់ទី១២ដែលចំណាយពេលវេលាជាង១០ឆ្នាំកន្លងមក៕ ដោយ ៖ ម៉ាដេប៉ូ

  • បេក្ខជនប្រឡងបាក់ឌុបម្នាក់បាន ជួបគ្រោះថ្នាក់ចរចរណ៍ និងបេក្ខជនមួយចំនួនទៀត​មានបញ្ហាសុខភាពក្នុងដំណើរការសំណេរប្រឡងថ្ងៃទី២

    បេក្ខជនប្រឡងបាក់ឌុបម្នាក់បាន ជួបគ្រោះថ្នាក់ចរចរណ៍ និងបេក្ខជនមួយចំនួនទៀត​មានបញ្ហាសុខភាពក្នុងដំណើរការសំណេរប្រឡងថ្ងៃទី២

    ភ្នំពេញ៖ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)​នាព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៤ដែលជាថ្ងៃដំណើរការសំណេរថ្ងៃទី២ បេក្ខនារី​ម្នាក់នៅខេត្តឧត្តរមានជ័យបានទទួលរងគ្រោះថ្នាក់ចរចរណ៍ ប៉ុន្តែយ៉ាង​ណាក៏នៅអាចដំណើរការប្រឡងបានវិញផងដែរ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា បេក្ខនារី​ដែលជួបគ្រោះថ្នាក់ចរចរណ៍នេះមានឈ្មោះ អឿប ស្រីម៉ី បន្ទប់លេខ ១៣ លេខតុ ៣០៩ ។ បេក្ខនារីរូបនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរ​មកមណ្ឌលប្រឡង។ ពេលនេះគ្រូពេទ្យប្រចាំមណ្ឌលបានលាងរបួសជូនរួចរាល់ និងត្រៀមខ្លួនសម្រាប់ដំណើរការប្រឡងបន្តទៀត។ ដោយឡែកបេក្ខនារីមួយរូបទៀតនៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី០៩ ខែតុលានេះដែរបានជួបបញ្ហាសុខភាពដោយខ្ចះជាតិស្ករ និងខ្យោយខ្លាំង។បេក្ខនារីរូបនេះអាចដំណើរការប្រឡងបានបន្តទៀតតែត្រូវ បានដាក់ឱ្យប្រឡង ក្រៅបន្ទប់។ បេក្ខនារីរូបនេះមានឈ្មោះសៀត ស្រីលាភបន្ទាប់ ៦ តុ ១៣០ ។ នាព្រឹកថ្ងៃដដែលនេះ បេក្ខជនប្រឡងបាក់ឌុបចំនួន ២នាក់ផ្សេងទៀត នៅខេត្តតា​កែវ ក្នុងនោះម្នាក់ឈ្មោះ តេម ពុទ្ធារី ភេទស្រី បន្ទប់លេខ ០៨ លេខតុ ១៩០ នៅ​មណ្ឌល​ប្រឡងអង្គរកា មានបញ្ហាវិលមុខចង់ក្អួត ដោយប្រធានអប្បមាទ ប្រធាន​មណ្ឌល បានសម្រេច ឱ្យបេក្ខជនមកប្រឡងក្នុងបន្ទប់សង្គ្រោះបឋម។ ចំណែក បេក្ខ​ជនម្នាក់ទៀត ឈ្មោះ…

  • អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ពីការជូនរង្វាន់លើកទឹកដល់បេក្ខជនប្រឡងបាក់ឌុបនិទ្ទេសអេ

    អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ពីការជូនរង្វាន់លើកទឹកដល់បេក្ខជនប្រឡងបាក់ឌុបនិទ្ទេសអេ

    កំពង់ស្ពឺ ៖ក្នុងពិធីកាត់បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិកាលពីព្រឹក​ថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤​នៅមណ្ឌល​ប្រឡងនៃ​អនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការធ្វើសំណេរឱ្យអស់ពីសមត្ថភាព ។លោកក៏បានបញ្ជាក់អំពីការសន្យាផ្តល់រង្វាន់លើកទឹកចិត្តដល់​បេក្ខជនដែលទទួលបាននិទ្ទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អេ(A)។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ នៅចំពោះមុខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយខេត្តកំពង់ស្ពឺ​នឹងធ្វើការ​ផ្តល់រង្វាន់ទៅដល់បេក្ខជនទាំងឡាយណាដែលទទួលបាននិទ្ទេសAនៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ​សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមបន្តថា ការប្រឡង គឺជាការវាស់ស្ទង់នូវចំណេះដឹងរបស់ ក្មួយៗដែលបានខិតខំ​សិក្សា​រយៈពេល១២ឆ្នាំ ដើម្បីឈានចូលទៅ​បន្តការសិក្សា​នៅកម្រិតថ្នាក់​មហា​វិទ្យាល័យ ។ដូច្នេះត្រូវខិតខំឱ្យអស់ ពីលទ្ធភាព​ ដើម្បី​ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ពិសេស​ជាងនេះ ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងអបរំ “អ្នកចេះគឺជាប់”។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ថ្ងៃទី៨-៩ ខែតុលានេះខេត្តកំពង់ស្ពឺ មានមណ្ឌល​ប្រឡងចំនួន​១១មណ្ឌល ,មានបន្ទប់សំណេរចំនួន២១៤បន្ទប់ និងមានបេក្ខជន ចំនួន៥ ៣១៤នាក់ (ស្រីចំនួន២ ៨៩៤នាក់) ជាការសង្កេតដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រោមការ រៀបចំសណ្ដាប់ធ្នាប់ពីសមត្ថកិច្ច​នគរបាល​និងកងរាជអាវុធហត្ថ​យ៉ាងយកចិត្តទុកដាក់បំផុត៕អត្ថបទ៖ ម៉ុន សំអាត

  • ព្រះគ្រូចៅអធិការវត្តចំបក់ ផ្តល់កន្លែងស្នាក់នៅ និងរៀបចំផ្តល់អាហារបីពេល​ដល់បេក្ខជន​ប្រឡងបាក់ឌុប ជាច្រើនរយនាក់ ដើម្បីសម្រួលដល់ការចំណាយ

    ព្រះគ្រូចៅអធិការវត្តចំបក់ ផ្តល់កន្លែងស្នាក់នៅ និងរៀបចំផ្តល់អាហារបីពេល​ដល់បេក្ខជន​ប្រឡងបាក់ឌុប ជាច្រើនរយនាក់ ដើម្បីសម្រួលដល់ការចំណាយ

    (កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យ ធរគណខេត្តកំពង់ស្ពឺ បានរៀបចំទទួលបេក្ខជនស្នាក់នៅ-ផ្គត់ផ្គង់អាហារ៣ពេល ផ្តល់អាហារថ្ងៃត្រង់ដល់យុវជន ស.ស.យ.ក ផ្តល់ទឹកសុទ្ធ ភេសជ្ជៈជាសាធារណៈ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤នេះ ជាច្រើនរយនាក់ ដើម្បីសម្រួលដល់ការចំណាយ។ ក្រៅពីនេះ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ ព្រះអង្គក៏បានផ្តល់ ជូនទឹកសុទ្ធ និងភេសជ្ជៈដល់គណៈកម្មការប្រឡងនៅមណ្ឌលបឋមសិក្សា ចំបក់ផង ដែរ ហើយសកម្មភាពនេះព្រះចៅអធិការវត្តចំបក់ បានរៀបចំជារៀងរាល់ឆ្នាំ ដើម្បី​ចូលរួមសម្រួលដល់ការលំបាកនានា ក្នុងព្រឹត្តិការណ៍ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិជាដើម។ គួរឱ្យដឹងថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់​ថា បាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ជាមួយ​បេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់។ ការប្រឡងនៅថ្ងៃទី០៨ ខែតុលានេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមាន​មុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។ នៅថ្ងៃទី០៩…

  • ក្រសួងអប់រំចេញបំរាមមិនឱ្យបង្ហោះប្រធានវិញ្ញាសា និងព្រមានម្ចាស់គណនី​នៃបណ្តាញសង្គមឱ្យលុបចេញបន្ទាន់បើពុំនោះនឹងប្រឈមផ្លូវច្បាប់

    ក្រសួងអប់រំចេញបំរាមមិនឱ្យបង្ហោះប្រធានវិញ្ញាសា និងព្រមានម្ចាស់គណនី​នៃបណ្តាញសង្គមឱ្យលុបចេញបន្ទាន់បើពុំនោះនឹងប្រឈមផ្លូវច្បាប់

    (ភ្នំពេញ)៖ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បាន​ចេញ​​សេចក្តីណែនាំមួយដោយហាមឃាត់មិនឱ្យបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរ​ការសំណេរសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុបក្នុងពេលដំណើរការសំណេរនេះឡើយបើពុំនោះនឹងប្រឈមផ្លូវច្បាប់។ ជាមួយការចេញសេចក្តីណែនាំនេះក្រសួងអប់រំបានបញ្ជាក់ថា៖ដើម្បីធានា បាននូវ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុង អំឡុងពេលនៃដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្រសួង អប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការ នានា ដូចខាងក្រោម៖មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា។ការបង្ហោះវិញ្ញាសាប្រឡងលើបណ្តាញសង្គម ជាអំពើហាមឃាត់។ម្ចាស់គណនីនៃបណ្តាញសង្គមនានា ដែលបានបង្ហោះវិញ្ញាសាប្រឡងទាំងអស់ ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤…

  • អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការនារីដើម្បី​សន្តិភាព ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​បត្តិការ​ក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន

    អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការនារីដើម្បី​សន្តិភាព ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​បត្តិការ​ក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន

    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ​( អ.ដ.ក.) តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ(អ.ដ.ក.) និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិ​បត្តិនៃអង្គការនារី​ដើម្បីសន្តិភាព បាន​អញ្ជើញ​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​បត្តិការ​ក្នុងការពង្រឹង និងលើកកម្ពស់​ការដោះស្រាយ​វិវាទនៅមូល​ដ្ឋាន។ មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពី​វឌ្ឍន​​ភាព​ការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរបស់ អ.ដ.ក.។​ឯកឧត្តម បានចាត់ទុក​ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយ​បន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃ​ការ​សម្រុះសម្រួលដោះស្រាយវិវាទក្រៅ​ប្រព័ន្ធតុលាការ​ឱ្យកាន់តែងាយ​ស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយ​វិវាទជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ​ ផ្តោតសំខាន់​លើការបង្កើតភាពជាដៃគូលើកិច្ចសហការ​ពង្រឹងការ​ផ្សព្វផ្សាយ​ឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្កការដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ,​ ការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស​ក្នុងការសម្រុះសម្រួលដោះស្រាយវិវាទ និងការផ្តល់នូវវគ្គបណ្តុះ​បណ្តាល​ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃ​អង្គភាព​ពាក់ព័ន្ធជុំវិញនៅមូលដ្ឋាន៕ ដោយ៖ម៉ាដេប៉ូ

  • បេក្ខជនប្រឡងបាក់ឌុបមកពីគ្រួសារមានការលំបាក ថ្លែងអំណរគុណចំពោះការផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារ

    បេក្ខជនប្រឡងបាក់ឌុបមកពីគ្រួសារមានការលំបាក ថ្លែងអំណរគុណចំពោះការផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារ

    កំពត៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានចាប់ផ្តើមសម័យប្រឡងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ តាមកាលបរិច្ឆេទកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា​។ក្នុងឱកាសដ៏សំខាន់របស់សិស្សដែលខិ​ត​ខំសិក្សា​ពេញ១២​ឆ្នាំ​​ បេក្ខជនប្រឡងបាក់ឌុបមកពីគ្រួសារមានការលំបាកក្នុងខេត្តកំពត ត្រូវបានរដ្ឋបាលខេត្ត ក្រុង ស្រុក ក្រុមការងារសហភាព​សហព័ន្ធ​យុវជនកម្ពុជា​ ជួយផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារសម្រាប់ការប្រឡងរយៈពេល២ថ្ងៃ។ មុនចូលទៅកាន់បន្ទប់ប្រឡង បេក្ខជនប្រឡងបាក់ឌុបមកពីគ្រួសារក្រីក្រ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បាននិយាយថា ក្តីកង្វល់របស់ពួកគេមានតែមួយគត់ គឺធ្វើយ៉ាងណាយកនិទ្ទេសអេ ឱ្យបាន។  ចំណែកការព្រួយបារម្ភរឿងម្ហូបអាហារ និងកន្លែង​ស្នាក់​នៅនោះមិនមានទៀតទេដោយសារក្រុមការងារ ស.ស.យ.ក អាជ្ញាធរស្រុក ខេត្ត បានជួយឧបត្ថម្ភដល់ពួកគេ។ នេះការលើកចិត្ត សម្រាប់សិស្សក្រីក្រឱ្យផ្តោតទៅលើតែការប្រឡងតែមួយមុខ។  ជូនដំណើរកូនមកប្រឡង អាណាព្យាបាលសិស្សមកពីគ្រួសារមានការលំបាកបានថ្លែងអំណរគុណដល់ រដ្ឋបាលគ្រប់ជាន់ថ្នាក់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត ពិសេសរាជរដ្ឋាភិបាលដែលបង្កឱកាសងាយស្រួលដល់កូនៗរបស់ពួកគាត់ ក្នុងការប្រឡងបាក់ឌុប។ ពួកគាត់និងកូនៗ ដែលបានមកស្នាក់នៅមួយគ្នាជាង១០បន្ទប់នេះ ពិតជាសប្បាយចិត្ត ហើយរំពឹងថា​លទ្ធផលប្រឡងរបស់កូនៗទាំងអស់នឹងល្អប្រសើរ។ ក្នុងអំឡុងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖៨តុលា ឆ្នាំនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បានណែនាំដល់អាជ្ញាធរក្រុង ស្រុកទាំង៣ ដែលមានមណ្ឌលប្រឡង (ស្រុកទឹកឈូ អង្គរជ័យ និងក្រុងកំពត) ត្រូវយកចិត្តទុកដាក់…

  • ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ឬបាក់ឌុប នឹងចាប់ផ្តើម​នៅថ្ងៃអង្គារស្អែកនេះ

    ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ឬបាក់ឌុប នឹងចាប់ផ្តើម​នៅថ្ងៃអង្គារស្អែកនេះ

    ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមអនុវត្តការបិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង៖ ០៨ តុលា ២០២៤នៅព្រឹក​ថ្ងៃចន្ទទី៧ ខែតុលានេះ ខណៈការប្រឡងនឹង​ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (៨-៩ តុលា)នៅថ្ងៃអង្គារទី៨ តុលា ស្អែកនេះ។ដំណើរការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា នឹងត្រូវប្រព្រឹត្តទៅ​ដោយគោរពតាម គោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។ នៅព្រឹកថ្ងៃទី៧ ខែតុលា នេះដែរ លើបណ្ដាញសង្គមផ្លូវការ ក្រសួងអប់រំ​យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនប្រឡង​សញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិទាំងអស់ចាំបាច់ត្រូវទៅពិនិត្យ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា និង​ប្លង់​បន្ទប់ ព្រមទាំងអាន​បទប្បញ្ញត្តិ​ប្រឡង ដែលត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​​នេះ​។ ក្រសួងអប់រំក៏បានរំលឹកដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេស​មិនត្រូវលាក់ទុកជាប់​នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណី​រកឃើញថា បាន​ប្រព្រឹត្ត​សកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវ​បានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង៖ ០៨ខែតុលាមាន​កាលបរិច្ឆេទសំខាន់ៗដូចតទៅ៖ ១.ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤២.ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា…