-
អភិបាលខេត្តបាត់ដំបងប្រគល់ផ្ទះលេខរៀងទី១៥ជាអំណោយសាខាកាកបាទក្រហមខេត្តជូនពលរដ្ឋក្រីក្រនៅស្រុកគាស់ក្រឡ

បាត់ដំបងផ្ទះមួយខ្នងដែលមានលេខរៀងទី១៥ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងប្រគល់ជូនដល់គ្រួសារ លោក ឈួន យ៉ន អាយុ៥៧ឆ្នាំ ដែលមានជំងឺរ៉ាំរ៉ៃ , ប្រពន្ធឈ្មោះ ស៊ុន លន។គ្រួសារនេះមានកូនប្រុសពិការភាព និងជីវភាពក្រីក្ររស់នៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបង។ ផ្ទះទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ,ជញ្ជាំងស៊ីម៉ង់តិ៍ ,ក្រាលការ៉ូ ,ដំបូលប្រក់សង្ក័សី ,មានបន្ទប់ទឹកមួយនិងតសំយ៉ាបនៅខាងមុខផ្ទះប្រវែង២,៥ម៉ែត្រផង ត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងសហការីនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ អញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះមនុស្សធម៌ ជូនដល់គ្រួសារលោក ឈួន យ៉ន ដោយផ្ទាល់ ព្រមទាំងបានជូនអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារមកពីភូមិចំនួន៧ ក្នុងឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ ។ លោក ញឹក សារ៉ែន ប្រធានអនុសាខាស្រុកគាស់ក្រឡបាននិយាយថា គ្រួសារលោក ឈួន យ៉ន មានជីវភាពទីទ័លខ្លាំងថែមទាំងមានជំងឺប្រចាំកាយនិងមានកូនពិការទៀតផង។ផ្ទះចាស់របស់គ្រួសារ នេះចាស់ទ្រុឌទ្រោមខ្លាំង។ពេលមានភ្លៀង ខ្យល់ម្តងៗ កន្លែងដែលធ្លុះ ធ្លាយហូរស្រក់ទឹកពេញផ្ទះ។ ក្រៅពីទទួលបាននូវការយកចិត្តទុកដាក់…
-
កម្ពុជា នឹងរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ រយៈពេល៣ថ្ងៃ ចុងឆ្នាំ២០២៤ ខាងមុខនេះ

(ភ្នំពេញ)៖ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ មានតែមួយគត់ក្នុងប្រទេស គឺពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ប្រចំាឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ចុងឆ្នាំនេះ ។ យោងតាមការផ្សាយនៅទំពំហ្វេសប៊ុកផ្លូវការ Air & Tech Show -ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង ។ ការដាក់តាំងពិព័រណ៍នេះ នឹងបើកឲ្យសាធារណៈជនទូទៅ ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនាដោយសេរី ស្តង់ដែលដាក់តាំងបង្ហាញប្រភេទយន្តហោះផ្សេងៗជាច្រើនគ្រឿង រួមមានទាំងយន្តហោះក្នុងប្រទេស និងមកពីក្រៅប្រទេស និងឧបករណ៍បច្ចេកវិទ្យាប្លែកៗ ដែលកើតចេញគំនិតច្នៃប្រឌិតឥតដែនកំណត់របស់យុវជនកម្ពុជា ។ នៅក្នុងរយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍នេះ ក៏នៅមាន ការធ្វើបទបង្ហាញចែករំលែកចំណេះដឹងផ្សេងៗ ពីសំណាក់សហគ្រិនមកពីបណ្ដាក្រុមហ៊ុនផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាផងដែរ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា នៅក្នុងពិធីនោះ ក្រៅពីពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា លើកទី៤ ក៏មានរៀបចំនូវការប្រកួតប្រជែងស្នាដៃបច្ចេកវិទ្យា…
-
រណ្តៅរុរករ៉ែមាសល្មើសច្បាប់ពីរកន្លែងនៅខេត្តព្រះវិហារ ត្រូវបានបង្រ្កាប

ព្រះវិហារ៖ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានដឹកនាំកម្លាំងចម្រុះ ក្នុងនេះមានសមត្ថកិច្ចនៃមន្ទីររ៉ែ និងថាមពលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបនិងកម្ទេចសម្ភារនៅរណ្តៅជីករុករករ៉ែមាសខុសច្បាប់ពីរកន្លែងទាំងស្រុងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀង។ ទាក់ទងនឹងការបង្ក្រាបនិងកម្ទេចសម្ភារនៅរណ្តៅជីករុករករ៉ែមាសខុសច្បាប់ពីរកន្លែងនេះ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារបានប្រាប់អ្នកសារព័ត៌មានថា កន្លងមកក្រុមការងារមន្ទីរបានចុះអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំលុងនោះជាច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ។ អាជ្ញាធរអនុញ្ញាតឱ្យជីកតែរណ្តៅរាក់ៗ។ហាមជីកលុងជ្រៅ។លោកបានបន្តថា ទីតាំងជីករុករករ៉ែមាសខុសច្បាប់ទាំង២ ដែលសមត្ថកិច្ចចុះបង្ក្រាប គឺទី ១.ម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោល និងទី២.មិនស្គាល់អត្តសញ្ញាណម្ចាស់នោះទេ តែទីតាំងទី២នេះ បានធ្វើនៅក្នុងដីឡូត៍ផ្ទះចែឆយ ត្រូវសមត្ថកិច្ចកម្ទេចចោលទាំងស្រុង។ ជាមួយនឹងការបង្រ្កាបនេះលោក ស៊ុន ចន្ទ័រក្សា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំលុងទាំងអស់ ជាពិសេសកម្មករដែលចំណាកស្រុក មកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿតាមការលួងលោមបោកបញ្ឆោតរបស់ថៅកែៗ ជីករុករករ៉ែមាសខុសច្បាប់ និងគ្មានបច្ចេកទេសត្រឹមត្រូវនោះទៀត ព្រោះជាហេតុនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ។ គួរបញ្ជាក់ថា ទីតាំងជីករុករករ៉ែមាសខាងលើ គឺជាទីតាំងដែលរាជរដ្ឋាភិបាល បានផ្តល់សិទ្ធឱ្យក្រុមហ៊ុនដែលខម កម្ពុជា ធ្វើការស្រាវជ្រាវរុករករ៉ែមាស ។ជាមួយគ្នានេះអាជ្ញាធរ និងមន្ទីរជំនាញបានហាមមិនឱ្យប្រជាពលរដ្ឋ ជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវនោះទេ…
-
ផ្លូវចូលវត្តត្រពាំងខ្ចៅ ដែលត្រូវទឹកភ្លៀងបុកដាច់ ត្រូវបានអាជ្ញាធរជួសជុលឡើងវិញ

កំពង់ឆ្នាំង៖ផ្លូវក្រួសសក្រហម៣កន្លែង ឆ្លងកាត់ទៅវត្តសិរីគង្គា ហៅវត្តត្រពាំងខ្ចៅ ស្ថិតនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះត្រូវបានជំនន់ទឹកភ្លៀងបុកផ្តាច់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាជន អាជ្ញាធរមូលដ្ឋានបានជួសជុលឡើងវិញ។ លោក អ៊ុក សារ៉ុម មេឃុំថ្មឥដ្ឋ បានប្រាប់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបង្កឱ្យមានជំនន់ទឹកភ្លៀងលិចភូមិឋាន លិចផ្លូវធ្វើដំណើរ។ពិសេសនៅផ្លូវចូលទៅវត្តសិរីគង្គា ហៅវត្តត្រពាំងខ្ចៅ ត្រូវទឹកជំនន់បុកផ្តាច់ចំនួន៣កន្លែង។លោកបន្តថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសការដឹកផលិតកសិកម្មទៅកាន់ទីផ្សារនិងសិស្សានុសិស្សទៅសាលារៀនជាដើម ។ ជួយដោះស្រាយបន្ទាប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចរួមជាមួយមន្រ្តីមូលដ្ឋាន បានដឹកនាំកម្លាំងចុះជួសជុលផ្លូវមួយខ្សែនេះជាបណ្ដោះអាសន្នឡើងវិញ ដើម្បីជួយសម្រួលដល់ចរាចរណ៍ប្រជាពលរដ្ឋ ពិសេស ពុទ្ធបរិស័ទដែលនឹងដង្ហែអង្គកឋិនទានចូលមកក្នុងវត្តនេះនៅថ្ងៃទី២៦ ខែតុលាខាងមុខ។ទន្ទឹមនេះរដ្ឋបាលស្រុក បានណែនាំដល់អាជ្ញាធរមូលដ្ឋានសិក្សាលើផលប៉ះពាល់ផ្សេងៗ ដើម្បីកំណត់ថា អាចដាក់លូបានឬយ៉ាងណា ដើម្បីបញ្ជៀសការលិចទឹកជាថ្មីម្ដងទៀត៕ ដោយ៖សុខ គឹមសៀន
-
កងកម្លាំងនគរបាលជាតិ បានកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខ ដែលកំពុងផ្លាស់ប្តូរ

(សៀមរាប)៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ ៤ ខេត្តសៀមរាប នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានសភានគរបាលកម្ពុជា គូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងស្ថានការណ៍ សន្តិសុខ ដែលកំពុងផ្លាស់ប្តូរ ។ ឧត្តមសេនីយ៍ទោ សាយ រឹទ្ធិសក្តិ នាយកសាលានគរបាល បានរាយការណ៍អំពីលទ្ធផលនៃការបណ្តុះបណ្តាលដល់សិស្សនគរបាល និងការកសាងសមត្ថភាពរបស់អង្គភាពថា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី ២ ដែលមានរយៈពេលបណ្តុះបណ្តាល ចំនួន ៤ខែ មានសិស្សនគរបាល ១៨៣នាក់ ។ ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង បានថ្លែងថា ក្រសួងមហាផ្ទៃ…
-
ឯកឧត្តម គួច ចំរើន៖ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះមាន និវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សវ័យចាស់ ការផ្តល់សេវាសង្គមកិច្ច និងការបើកផ្តល់របបគោលនយោបាយ ព្រមទាំងបានបង្កើតយន្តការនានា ដើម្បីបង្កើនប្រសិទ្ធភាព និងធានានូវតម្លាភាពក្នុងការអនុវត្តកម្មវិធីគោលនយោបាយសម្រាប់មនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាកល នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” ដែលបានរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណ ៣០០នាក់។ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន…
-
អេអាយ(AI)មិនទាន់ស្ថិតដល់កម្រិតខួរក្បាលមនុស្សទេ វានឹងត្រូវការដល់ឆ្នាំ២០៣០-២០៥០ ទើបដល់កម្រិតមនុស្ស

(ភ្នំពេញ)៖បញ្ញាសិប្បនិម្មិតឬអេអាយ(AI) ជាបច្ចេកវិទ្យាមួយដែលជួយសម្រួលដល់ការងាររបស់យើងបានច្រើនណាស់ និងវាបានផ្តល់នូវប្រយោជន៍ដ៏ធំធេង ក្នុងនេះដូចជាជួយកាត់បន្ថយតម្លៃ និងពេលវេលាជាដើម។ ឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ និង ទូរគមនាគមន៍បានថ្លែងនាចុងសប្តាហ៍កន្លងមកនេះនៅក្នុងពេលបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង”មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្តីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា”ឱ្យដឹងថា៖សម្រាប់បច្ចុប្បន្នការអភិវឌ្ឍន៍ អេអាយ នៅកម្រិតទាប តែវាជិតដល់កម្រិតដូចមនុស្សហើយ (វាមិនទាន់អាចដូចមនុស្សទេ) ដែលវាអាចត្រូវការដល់ឆ្នាំ២០៣០ឬ ២០៥០ទើបវាអាចវិវឌ្ឍន៍ដល់កម្រិតនេះបាន។ជាទូទៅនៅលើពិភពលោកគេចង់ឱ្យមានការប្រើប្រាស់ អេអាយឱ្យបានច្រើន។កាលណារឹតបន្តឹងពេកវាអត់បានធ្វើឱ្យមានការរីកចម្រើនខ្លាំងទេ។ ឯកឧត្តមបានលើកឡើងថា៖តាមពិតអេអាយមាន៣កម្រិតផ្សេងគ្នា ក្នុងនេះទី១ អេអាយ កម្រិតទាប ទី២កម្រិតដូចមនុស្ស។ សម្រាប់ អេអាយទាប គឺយើងជាអ្នកបង្រៀនវា ឱ្យចេះ ឱ្យវាឆ្លាត ហើយវាមិនអាចគិតផ្សេងពីអ្វីដែលយើងបង្រៀនវាទេ។ដោយឡែកសម្រាប់ អេអាយ កម្រិតដូចមនុស្ស គឺវាមានសមត្ថភាពឆ្លាតដូចមនុស្សយើងអញ្ចឹង ពោលគឺវាអាចសិក្សាពីបរិស្ថានជុំវិញ ហើយវាក៏អាចបង្កើតចំណេះដឹងថ្មីៗខ្លួនឯង។ បែបនេះហើយទើបវាអាចជួបហានិភ័យដោយសារការឆ្លាតវាងវៃរបស់វា។សម្រាប់ អេអាយ កម្រិតខ្ពស់គឺសមត្ថភាពរបស់វាលើសមនុស្ស ឆ្លាតលើសមនុស្ស។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ”បើយើងនិយាយ អេអាយ កម្រិតទាប គឺវាមិនសូវមានហានិភ័យប៉ុន្មានទេ ពីព្រោះថា អេអាយ វាកើតឡើង ដោយសារ ការបង្ហាត់បង្រៀន របស់មនុស្ស។គ្រឿងម៉ាស៊ីន បញ្ចូលទិន្នន័យដោយមនុស្សយើង ជាអ្នករៀបចំ។ អេអាយ បែបនេះការឆ្លាតរបស់វានៅមានកម្រិត…
-
សាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ ដឹកនាំសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន ១៧០នាក់ ស្វែងយល់អំពីបច្ចេកទេសដាំដំណាំគ្មានប្រើប្រាស់សារធាតុគីមី

តាកែវ៖ ការទទួលបានចំណេះនៅក្រៅសាលាពិតជាមានសារសំខាន់បំផុតសម្រាប់សិស្សានុសិស្សវ័យក្មេងដែលនឹងជួយឱ្យពួកគេបានរៀនសូត្រអនុវត្តដោយផ្ទាល់និងបានមើលឃើញសកម្មភាពពិតៗដែលពុំមានបង្រៀនក្នុងកម្មវិធីសក្សានៅក្នុងសាលារៀនពួកគេបានរៀនតាមរយ:សៀវភៅ ការចុះសង្កេត។ ដោយមើលឃើញពីសារសំខាន់ទាំងអស់នេះហើយទើបសាលាហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ តែងតែបង្កើតកម្មវិធីទស្សនកិច្ចសិក្សានៅក្នុងស្រុក សម្រាប់សិស្សយ៉ាងហោចណាស់ក្នុងមួយឆ្នាំពី៤ទៅ៥លើក ទៅកាន់តំបន់រមណីដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត តំបន់សេដ្ឋកិច្ច និងតំបន់កសិកសិកម្ម ដែលប្រជាសហគមន៍ កំពុងរកស៊ីទទួលទានដោយផ្ទាល់។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ សាលាបានដឹកនាំសិស្សានុសិស្សចាប់ពីថ្នាក់ទី៤ដល់៦ចំនួន១៧០នាក់ និងលោកអ្នកគ្រូចំនួន ២២នាក់ ចុះធ្វើទស្សនកិច្ចសិក្សាទៅកាន់ សហគមន៍កសិកម្ម សួនបន្លែ ដែលមានទីតាំង ស្ថិតនៅភូមិត្រពាំងចក ឃុំ ត្រាំកក់ ស្រុក ត្រាំកក់ ខេត្ត តាកែវ មានចម្ងាយផ្លូវជាង ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អ្នកគ្រូ សាន ចាន់ថូ គ្រូថ្នាក់ទី៦នៃសាលាហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានពន្យល់ថា កក្តាចម្បងនៃទស្សនកិច្ចសិក្សានេះ សាលាមានគោលដៅចង់បណ្តុះផ្នាត់គំនិតដល់សិស្សានុសិស្សវ័យក្មេងបានមកសិក្សារៀនសូត្រនិងមើលឃើញដោយផ្ទាល់អំពីចំណេះដឹងដែលពុំមានការបង្រៀនចែករំលែកនៅក្នុងកម្មវិធីសិក្សាដែលសាលាបានបង្រៀនពួកគេឡើយ។ កម្មវិធីទស្សកិច្ចសិក្សាដោយផ្ទាល់នេះហើយ និងជួយឱ្យពួកគេរៀនសូត្រនិងស្វែងយល់បានកាន់តែច្បាស់នូវអ្វីដែលកំពុងតែវិវឌ្ឍកើតឡើងនៅក្នុងសង្កមនៃការរស់នៅរបស់មនុស្សយើង។ ការមកដល់កន្លែងដោយផ្ទាល់បែបនេះ សិស្សានុសិស្ស និងបានសួរនូវអ្វីដែលជាចម្ងល់ ហើយក៏ទទួលបានចម្លើយត្រឡប់មកវិញពីប្រជាសហគមន៍នូវចំណេះដឹងការដាំដុះ ដែលពួកគាត់ បានអនុវត្តជាប្រចាំ។ សិស្សានុសិស្សពីររូបដែលបានចូលរួមនៅក្នុងទស្សកិច្ចសិក្សាទៅកាន់សួនបន្លែ ទូច…
-
កឋិននៅវត្តត្រពាំងវែង ទទួលបានបច្ច័យសង្កត់ត្រៃ ចំនួន ១១៩លានរៀល

កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រ រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានដង្ហែព្រះអង្គកឋិនទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ អង្គកឋិនទាន មានរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក។ នេះជាវត្តទី២ហើយ ក្នុងចំណោមវត្តចំនួន ៩វត្ត ដែលនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានគ្រោងដង្ហែអង្គកឋិនទានចូលមកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសមកនោះ។ ថ្លែងទៅកាន់លោកតា លោកយាយ ប្រជាពលរដ្ឋពុទ្ធបរិស័ទ នាឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចាន់មុនី មកជូនដល់ព្រះសង្ឃ…
-
រដ្ឋបាលខេត្តកំពង់ចាមនិងរដ្ឋមន្ត្រីធនធានទឹកកំពុងរកមធ្យោបាយសង្រ្គោះការបាក់ស្រុតច្រាំងទន្លេនៅស្រុកស្រីសន្ធរ

កំពង់ចាម៖ដោយមិនបង្អង់យូរ បន្ទាប់ពីបានទទួលព័ត៌មានតាមបណ្ដាញសង្គម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងឯកឧត្តម ថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានអញ្ជើញពិនិត្យស្ថានភាពការបាក់ស្រុត ច្រាំងចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិមាន់ដប់លើ (មុខវត្តមាត់ដប់ ) ឃុំមានជ័យ ស្រុកស្រីសន្ធរ។ កាលពីរសៀលថ្ងៃសៅរ៍ទី១៩ ខែតុលា ឆ្នាំ២០២៤ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានពិនិត្យច្រាំងទន្លេដែលបាក់ស្រុតមានបណ្ដោយប្រវែង ៨០ម៉ែត្រនិងទទឹង ប្រវែងពី១៥ ទៅ២០ម៉ែត្រនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ។ក្នុងដំណើរពិនិត្យផ្ទាល់របស់មន្រ្តីជាន់ខ្ពស់នេះដែរ ក៏មានការនិមន្ត និងចូលរួមព្រះចៅអធិការវត្ត គណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋដែលមានការព្រួយបារម្ភពីការបាក់ច្រាំងទន្លេនេះផងដែរ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេដែលបានបាក់ស្រុតនាពេលកន្លងស្ថិតនៅ ព្រំប្រទល់ ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ ៧០បេ ប្រវែងពី២ ម៉ែត្រទៅ៣ម៉ែត្រ ប៉ុណ្ណោះ។ ជាមធ្យោបាយក្នុងការសង្រ្គោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក បានចាត់មន្ត្រីបច្ចេកទេសក្រសួងសហការជាមួយអាជ្ញាធរ ខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញ៕ដោយ៖លី ពៅ