Category: ព័ត៌មានសង្គម

  • ពិព័រណ៍«ប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា» នឹងប្រារព្ធនៅសប្ដាហ៍ក្រោយ

    ពិព័រណ៍«ប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា» នឹងប្រារព្ធនៅសប្ដាហ៍ក្រោយ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការ​ជាតិ​យូណេស្កូកម្ពុជា សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នឹងមានការរៀប​ចំពិព័រណ៍ក្រោមប្រធានបទ«ប្រពៃណី​ផលិត​កុលាល​ភាជន៍នៅ​ក្នុងប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី១១ – ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង៤:៣០នាទីរសៀល នៅសារមន្ទីរ​ខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ស្ថិតនៅ​លើបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់មូល​សម្តេច​ព្រះសង្ឃរាជ្យ ជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។កម្មវិធីនេះអនុញ្ញាតឱ្យចូលរួមទស្សនដោយសេរី៕ សូមជូនកម្មវិធី៖

  • ពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី

    ពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី

    ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅបរិវេណខាងកើត​ប្រាសាទ​បន្ទាយប្រីនៃរមណីយដ្ឋានអង្គរកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រារព្ធពិធី​ប្រគល់កិច្ច​ព្រម​ព្រៀង និងសម្ពោធ​គម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ព្រមទាំងពិធីដើមឈើ រួមគ្នាចំនួន២ ០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតី​ចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថានរវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB)។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម សាហារ៉ូឌិន អន( Shaharuddin On) ឯកអគ្គរាជ​ទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប៊ុន យីន ប្រធាននាយក​ប្រតិបត្តិធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរ និងបុគ្គលិកធនាគាស៊ីអាយអិមប៊ី យ៉ាងច្រើនកុះករ។ មានប្រសាន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញា​ធរជាតិអប្សរាបានស្វាគមន៍ចំពោះវិស័យឯកជននានា ដែលមាន​បំណងចង់​ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពដាំដើម​ឈើឡើងវិញ ដើម្បីបរិស្ថាន និងការពារប្រាសាទ​បុរាណ។ ឯកឧត្តម​បានបញ្ជាក់អំពីសារៈសំខាន់មួយចំនួននៃដើមឈើចំពោះបរិស្ថាន សុខភាពមនុស្សនិងសត្វ ក្រៅពីនោះដើមឈើ​ដែលមានវត្តមាន​នៅរមណីយដ្ឋានអង្គរ ក៏បានដើរតួនាទីសំខាន់ក្នុងការការពារទៅ​ដល់ប្រាសាទបុរាណ ឱ្យចៀសផុតពីហានិភ័យ​នានា។ ហេតុដូច្នេះ ចាប់តាំងពី២០០៤មក…

  • រដ្ឋមន្ដ្រីកសិកម្មអញ្ជើញចែកស្រូវពូជជិតបីរយតោន ជូនដល់កសិករ​ចំនួនជិតបីពាន់គ្រួសារនៅខេត្តកំពង់ចាម

    រដ្ឋមន្ដ្រីកសិកម្មអញ្ជើញចែកស្រូវពូជជិតបីរយតោន ជូនដល់កសិករ​ចំនួនជិតបីពាន់គ្រួសារនៅខេត្តកំពង់ចាម

    ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញ ចុះចែកពូជ​ស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយ​សារគ្រោះទឹកជំនន់ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ក្នុងឱកាសចែកពូជស្រូវនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មឌិត ទីណា បាននាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់​ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូន​ប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ ឯកឧត្តមរដ្ឋមន្រ្តីរំលឹកដល់កសិករថា ការទទួលស្តាប់នូវយោបល់ណែនាំ និងសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺពិតជា​មានសារៈសំខាន់ ដើម្បីដឹងពីការព្យាករណ៍ធាតុអាកាស បម្រែបម្រួល​អាកាសធាតុ កាត់បន្ថយនូវផលប៉ះពាល់ ដោយមិនប្រថុយធ្វើស្រែ​ទាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមដាំនូវពូជស្រូវសែនក្រអូប ដែលជាពូជស្រូវកម្ពុជា មានគុណភាព​ល្អ មានទីផ្សារលក់បានថ្លៃ និងត្រៀមអ្នកទទួលទិញផងដែរ ប្រការសំខាន់ត្រូវមានការផលិតជាលក្ខណៈសហគមន៍កសិកម្មទំនើប ដែលមានបច្ចេកទេសត្រឹមត្រូវ មានផែនការច្បាស់លាស់ មានធនធានមនុស្ស និងទុនគ្រប់គ្រាន់។ សូមបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវ​ពូជចំនួន ២៩៨.៦តោន ជូនដល់កសិករចំនួន ២ ៩៨៦គ្រួសារ ទូទាំងខេត្តខេត្តកំពង់ចាម៕ប្រភព៖ក្រសួងកសិកម្ម

  • អគារសិក្សា១ខ្នង បីជាន់ ១៨ បន្ទប់ នៃអនុវិទ្យាល័យហ៊ុនសែនអង្គស្នួល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រា់សជាផ្លូវការ

    អគារសិក្សា១ខ្នង បីជាន់ ១៨ បន្ទប់ នៃអនុវិទ្យាល័យហ៊ុនសែនអង្គស្នួល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រា់សជាផ្លូវការ

    (កណ្ដាល) ៖ អនុវិទ្យាល័យហ៊ុនសែនអង្គស្នួល ដែលទើបបានបង្កើតឡើងដ៏ថ្មីស្រឡាងស្ថិតនៅក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងលោកជំទាវ សាយ សោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានសម្តែងនូវការសាទរចំពោះសមិទ្ធិផលថ្មីបន្ថែមមួយនេះ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានបញ្ជូនកូនចៅមកបន្តការសិក្សារៀនសូត្រឱ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ។ ឯកឧត្តម ភឺន ផល្លា បង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានស្រុកកំណើតរបស់ខ្លួន ពិសេសអគារសិក្សាជាសមិទ្ធិផលថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ បានបង្ហាញរូបរាងយ៉ាងត្រដែតត្រដឹមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។ គួរបញ្ជាក់ថា អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅលើទីតាំងស្រះរំចេក ដែលមានទំហំផ្ទៃដី ៤៤៥១ ម៉ែត្រការេ ក្រោមការដឹកនាំជ្រោមជ្រែងកសាងដោយ ឯកឧត្តម ភឺន…

  • អាជ្ញាធរជាតិអប្សរា ប្រកាសបិទជាបណ្ដោះអាសន្នច្រកកណ្ដាល​ខាងកើតឆ្លង​កាត់ពីរួតទី១ ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា ប្រកាសបិទជាបណ្ដោះអាសន្នច្រកកណ្ដាល​ខាងកើតឆ្លង​កាត់ពីរួតទី១ ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត

    (ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញ​សេចក្តី​ជូន​ដំណឹងមួយស្តីពីការបិទជា បណ្តោះអាសន្នច្រកកណ្តាលខាងកើត​ឆ្លង​កាត់ពីរួតទី១ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃជូនដំណឹង នេះរហូត​ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាការបិទនេះធ្វើឡើង ដើម្បីដឹក​ជញ្ជូនថ្ម​ចូលការដ្ឋានគម្រោងជួសជុលរចនាសម្ព័ន្ធបណ្ណាល័យ ខាងត្បូង និង​រានហាលខាងលិចរួតទី២ នៃប្រាសាទអង្គរវត្ត ៕ ដោយ ៖ ម៉ាដេប៉ូ

  • ទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា ២០២៤ – ២០២៥ នៅសាលាបឋមសិក្សាជម្ពូវ័ន

    ទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា ២០២៤ – ២០២៥ នៅសាលាបឋមសិក្សាជម្ពូវ័ន

    (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានអញ្ជើញចូលរួម​ជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤ – ២០២៥ និងទិវាគុណគ្រូ ០៥តុលា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នាយកសាលាបឋមសិក្សាជម្ពូវ័ន បានឱ្យដឹងថា សាលាបឋមសិក្សាជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានអគារសិក្សាចំនួន ១០ខ្នង ស្មើនឹង ៤៣បន្ទប់ មានបុគ្គលិកសិក្សាចំនួន ៦៤នាក់ ស្រី ៤៨នាក់ និងមានសិស្សសរុបចំនួន ៣៤៤៨នាក់ ស្រី ១៦១៧នាក់ ស្មើនិង ៥៥ថ្នាក់ ចែកចេញជាពីរប្រភេទ៖ ១. ថ្នាក់សមាហរណ្ឌកម្ម (សិស្សខ្សោយសតិបញ្ញា) មានចំនួន ១៤នាក់ ស្រី០៥នាក់។ ២.សិស្សបឋមសិក្សាមានចំនួន ៣៤៤៨នាក់ ស្រី១៦៥៩នាក់ ស្មើនឹង ៥៥ថ្នាក់, សិស្សជាប់មធ្យមភាគត្រូវបានឡើងថ្នាក់ចំនួន…

  • របាយការណ៍ CIWG បង្ហាញពីសត្វត្រយងនៅកម្ពុជាមានចំនួន ច្រើនជាងគេ​នៅលើពិភពលោក

    របាយការណ៍ CIWG បង្ហាញពីសត្វត្រយងនៅកម្ពុជាមានចំនួន ច្រើនជាងគេ​នៅលើពិភពលោក

    (ភ្នំពេញ)៖ សត្វត្រយងយក្សជាបក្សីនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ខណៈ​ដែលសត្វប្រភេទនេះ បានស្ថិតក្នុងស្ថានភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក ដែលទាមទារឱ្យមានការចូលរួមថែរក្សា អភិរក្ស ប្រភេទសត្វនេះ ឱ្យនៅគង់ វង្ស​យូរអង្វែង ។ ចំណែកសត្វត្រយងចង្កំកស ជាសត្វដ៏កម្រមួយ​ទៀត​ដែល​មាន​វត្តមានច្រើននៅកម្ពុជាផងដែរ។ របាយការណ៍ពីក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG)បានបង្ហាញថាសត្វត្រយងចង្កំកស ជាសត្វដ៏កម្រ មួយរបស់កម្ពុជាដែលបច្ចុប្បន្ននេះ មានចំនួន រហូត​ដល់ ៧៨៤ក្បាល ស្មើនិង ៨៧ទៅ៩៥ភាគរយ នៃចំនួន ពិភពលោក ។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG) នៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បាន ចេញផ្សាយពីរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួនដោយរំលេចពីការ ខិតខំប្រឹងប្រែងអភិរក្សប្រភេទសត្វត្រយងចង្កំកសកន្លងមក ដែលក្នុងនោះ​មានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូង​សម្រាប់កម្ពុជាក៏ដូចជាសំរាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង ៤០សំបុក។ សម្រាប់ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំង​ពីការ​កើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វ​ត្រយងចង្កំកស​ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន ១៧៥ក្បាល​បានហើរចេញពីសំបុកដោយជោគជ័យ។ របាយការណ៍ខាងលើនេះបានបញ្ជាក់ថាសត្វត្រយងចង្កំកសមានសរុបចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ហើយក៏បានបង្ហាញពីភាពជោគជ័យនៃការអភិរក្សសត្វប្រភេទនេះផងដែរ។ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ទាក់ទិនទៅនឹងរឿងនេះថា៖សម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះនៅកម្ពុជាមានចំនួនច្រើនជាងគេឬស្មើជាង៩០ភាគរយទៅហើយ ដែលនេះបង្ហាញពីមោទនភាពរបស់យើងដែលមានសត្វដ៏កម្រ និងជិតផុតពូជ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម​សហគមន៍បៃតងឧទ្យានមេគង្គលែន ជាចំណុចចាប់ផ្ដើមនូវការផ្លាស់ប្ដូរនៃផ្នត់គំនិត និងជីវិតរបស់ប្រជាជនកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម​សហគមន៍បៃតងឧទ្យានមេគង្គលែន ជាចំណុចចាប់ផ្ដើមនូវការផ្លាស់ប្ដូរនៃផ្នត់គំនិត និងជីវិតរបស់ប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កម្មវិធី​ប្រកួតប្រ​ជែងស្នាដៃស្ថាបត្យកម្មសហគមន៍បៃតងឧទ្យានមេគង្គលែន របស់សិស្ស​និស្សិត​ក៏ដូចជាស្ថាបត្យករ ថាជាការចូលរួមដ៏ធំធេង និងជាចំណុចចាប់ផ្ដើមនូវការផ្លាស់ប្ដូរ​នៃផ្នត់​គំនិត​និងជីវិតរបស់ប្រជាជនកម្ពុជា ហើយជនរួមជាតិកម្ពុជានឹងស្រឡាញ់​គ្នាច្រើនជាងមុន ស្រឡាញ់ជីវិតខ្លួនឯង គ្រួសារ និងជីវិតអ្នកដទៃច្រើនជាងមុន ។ ដូច្នេះយើងត្រូវរួមគ្នាកសាងកម្ពុជា​ឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល​សម្រាប់ប្រជាពល​រដ្ឋងាយស្រួលរស់នៅប្រកបដោយភាពសុខដុមរមនា មានលំ​នៅ​ឋាន មានការងារនិងប្រាក់ចំណូលសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រ​សួង​​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុង​វគ្គផ្ដាច់ព្រ័ត្រការធ្វើបទបង្ហាញរបស់បេក្ខភាពទាំង ៦ក្រុម ក្នុងកម្មវិធីប្រកួត​ប្រជែង​ស្នាដៃស្ថាបត្យកម្មសហគមន៍បៃតងឧទ្យានមេគង្គលែន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា កម្មវិធីប្រកួតជែងស្នាដៃស្ថាបត្យកម្មសហគមន៍បៃតងឧទ្យានមេគង្គលែននេះ មិន​គ្រាន់តែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវសិល្បៈ នៃគំនិត​របស់និស្សិត និងស្ថាបត្យករ ពាក់ព័ន្ធទៅនឹងវិស័យស្ថាបត្យកម្ម ហើយកម្ពុជា​មិនអាច​នៅតែត្រឹមនេះបានទេ គឺត្រូវតែលូតលាស់ទៅមុខដើម្បីរស់បានដោយខ្លួនឯង និង​អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក ហើយកម្ពុជា​នឹង​អាចធ្វើបាន ។ យើងត្រូវការស្ថាបត្យករដែលមានសិល្បៈប្រពៃណីទំនៀមទម្លាប់ អរិយធម៌ មានមនោ​សញ្ជេតនា ដើម្បីឱ្យស្ថាបត្យកម្មមានភាពរស់រវើក…

  • អ្នកជំនាញបង្ហាញពីលក្ខណៈពិសេសរបស់សត្វផ្សោតពណ៌ផ្កាឈូកនៅសហគមន៍នេសាទព្រែកត្នោត

    អ្នកជំនាញបង្ហាញពីលក្ខណៈពិសេសរបស់សត្វផ្សោតពណ៌ផ្កាឈូកនៅសហគមន៍នេសាទព្រែកត្នោត

    កំពត៖សហគមន៍នេសាទព្រែកត្នោត នៅក្រុងបូកគោ ខេត្តកំពត ត្រូវ​បានក្រុមការងារអភិរក្សសមុទ្រកម្ពុជា(MCC)ស្រាវជ្រាវ រកឃើញ​វត្តមាន​ផ្សោតជាង១៧០ក្បាល។បច្ចុប្បន្នភ្ញៀវទេសចរកាន់តែច្រើន​នាំគ្នាទៅកម្សាន្តនៅទីនោះព្រោះចង់ទស្សនា ទេសភាពនានាពិសេស​សត្វផ្សោតផ្កាឈូកដែលជាប្រភេទថនិកសត្វកម្រជិតផុតពូជកំពុងរស់នៅទីនោះ។បើតាមអ្នកជំនាញបានអធិប្បាយថា លក្ខណៈពិសេស​របស់ផ្សោតពណ៌ផ្កាឈូក ខុសពីផ្សោតក្បាលត្រឡោក។ កញ្ញា  ភាន់ សុភានី អ្នកជំនាញរបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)លើគម្រោងស្រាវជ្រាវ និងអភិរក្សថនិកសត្វសមុទ្រ បាន​លាតត្រដាងលក្ខណៈពិសេសរបស់សត្វផ្សោតឃ្លាច ឬផ្សោតផ្កា​ឈូកថា មូលហេតុដែលប្រភេទថនិកសត្វកម្រជិតផុត ពូជនេះ​មានពណ៌ផ្កាឈូក   ដោយសារវាចូលចិត្តធ្វើចលនា ពិសេស​លោតផុតពីផ្ទៃទឹកញឹកញាប់ជាងផ្សោតក្បាលត្រឡោក។ ការធ្វើ​ចលនាច្រើន ធ្វើឱ្យសរសៃរឈាមក្រហមអណ្តែតឡើង បូកផ្សំនិង​ការត្រូវពន្លឺថ្ងៃញឹកញាប់ផងនោះ ធ្វើឱ្យពណ៌វា ប្រែក្លាយជាផ្កាឈូក។ ផ្សោតផ្កាឈូកពេញវ័យអាចបង្កកំណើតបាន ចាប់ពីអាយុ៩ទៅ១០ ឆ្នាំយូរជាងផ្សោតក្បាលត្រឡោក។ មេផ្សោតផ្កាឈូកត្រូវពពោះ រយៈពេល១២ខែ ទើបកើតបានកូនមួយ  ហើយត្រូវបំបៅនិងបង្រៀន​កូនឱ្យចេះចាប់ចំណីរយៈ ពេលបីឆ្នាំ ទើបអាចបង្កកំណើតបន្តបាន​ទៀត។  កូនផ្សោតកើតមកមិនមែន មានពណ៌ផ្កាឈូកភ្លាមៗនោះទេ ។  រយៈពេល២ឆ្នាំក្នុងការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ​សត្វផ្សោតនៅសហគមន៍នេសាទព្រែកត្នោតនេះក្រុមការងារ បាន​សង្កេតឃើញថា ផ្សោតផ្កាឈូក និងផ្សោតក្បាលត្រឡោក ត្រូវការ​ដេក៨ម៉ោងនៅពេលយប់ ដូចមនុស្សដែរដោយប្រើខួរ ឆ្លាស់គ្នា​(ខួរក្បាលម្ខាងដេក៤ម៉ោង)។ចំណីរបស់សត្វផ្សោត គឺត្រី។បើទឹកនៅរាក់ វាប្រើសំឡេងដើម្បីកំណត់ទិសដៅដេញ តាមប្រហារ​ចំណី។ម្តាយ និងកូនសត្វផ្សោតក៏មានមនោសញ្ចេតនា និងចេះឈឺ​ចាប់ដូចមនុស្សដែរ។     តាមការសន្និដ្ឋានរបស់អ្នកជំនាញអង្គការ (MCC)  ចំនួនសត្វ​ផ្សោតនៅសហគមន៍ ក៏ដូចជាខេត្តកំពតទាំងមូលមានការកើន ឡើងនៅឆ្នាំនេះ  ព្រោះក្រុមការងារបានប្រទះឃើញវត្តមានកូនផ្សោត​ជាច្រើនដង។ប្រសិនបើមន្ត្រីជំនាញ អាជ្ញាធរនិងអង្គការ…

  • កម្ពុជា-ឡាវ ប្រារព្ធកម្មវិធីពីររួមគ្នានៅខេត្តសៀមរាប

    កម្ពុជា-ឡាវ ប្រារព្ធកម្មវិធីពីររួមគ្នានៅខេត្តសៀមរាប

    សៀមរាប៖ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំក្រុមការងា​ររួម​ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និង​វេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ ក្រោមអធិបតីភាព​ឯកឧត្តម​បណ្ឌិត ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ឺង គឹមលៀង អភិបាលរងខេត្តសៀមរាប និងលោក ភូធូន ដាឡាឡម​(Phouthone Dalalom) អគ្គនាយករងទីផ្សារទេសចរណ៍ ប្រធានប្រតិភូក្រសួង​ព័ត៌មាន វប្បធម៌និងទេសចរណ៍ ឡាវដោយមានអ្នកចូលរួម ពីអន្តរ​ក្រសួង ស្ថាប័ន និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ​១០០រូប។ វេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ (Cambodia-Lao PDR Tourism Business-to-Business (B2B) Forum) ដែលរៀប​ចំឡើងកាលពីថ្ងៃទី៣០ ខែតុលា ក្នុងគោលបំណងជំរុញទំនាក់ទំនង និងការតភ្ជាប់រវាងផ្នែកឯកជននិងផ្នែក ជននៃប្រទេសទាំងពីរ​ក្រោម​ស្មារតី នៃផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិកា​រទេសចរណ៍​កម្ពុជា-ឡាវ ២០២៣-២០២៤។ កិច្ចប្រជុំបានអនុម័តលើកំណត់ហេតុកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងផែនការ​សកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ២០២៥-​២០២៦ ដោយផ្តោតលើសកម្មភាពសំខាន់ៗ ចំនួន ១៥ ក្រោមចំណុច​កិច្ចសហប្រតិបត្តិការចំនួនបួន រួមមាន៖ ១. កិច្ចសហប្រតិបត្តិការ​លើការសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២.…