Category: ព័ត៌មានសង្គម

  • ចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនជាង ១លានគ្រាប់ នៅ​ច្រកទ្វារអន្តរជាតិ​ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ភាគឦសាន្តកម្ពុជា

    ចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនជាង ១លានគ្រាប់ នៅ​ច្រកទ្វារអន្តរជាតិ​ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ភាគឦសាន្តកម្ពុជា

    (ខេត្តស្ទឹងត្រែង)៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀន​បានជាង ១លានគ្រាប់ បន្ទាប់ពីកម្លាំងនគរបាលអន្តោប្រវេស ឃាត់រថយន្ត ១គ្រឿង​ធ្វើការត្រួតពិនិត្យ នាវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅច្រកទ្វារ​អន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង កម្ពុជា-ណងណុកខៀន ខេត្តចំប៉ាសាក់-ឡាវ ។ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ផៃ រស្មី បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ជនសង្ស័យ​ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅពេលនោះ ឈ្មោះ វូ យ៉េង (VUE YENG) ភេទ​ប្រុស ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្ន ប្រទេសឡាវ ប្រើលិខិឆ្លងដែនលេខ P 1859439 រួមនឹងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូក្រាម និង០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១,០៣៤,៤១៣​គ្រាប់ រថយន្ត១គ្រឿងម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខ ប្រទេសឡាវ ១១១៥ និងទូរស័ព្ទចំនួន ៣គ្រឿងផងដែរ។ ក្រោយការត្រួតពិនិត្យរកឃើញគ្រឿងញៀននោះភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ…

  • សហគមន៍ ទេសចរណ៍ បាគងភូមិខ្ញុំ កំពុងតម្រូវការបន្លែ និង សាច់ខ្ពស់ដើម្បីផ្គត់ផ្គង់ភ្ញៀវទេសចរ

    សហគមន៍ ទេសចរណ៍ បាគងភូមិខ្ញុំ កំពុងតម្រូវការបន្លែ និង សាច់ខ្ពស់ដើម្បីផ្គត់ផ្គង់ភ្ញៀវទេសចរ

    (ខេត្តសៀមរាប) របរកសិកម្មដាំដុះ និង ចិញ្ចឹមសត្វគឺជាមុខរបរមួយ របស់ពលរដ្ឋខ្មែរតាំងតែពីដូនតាមកជាពិសេសអ្នក រស់នៅ ស្រុក ស្រែចំការ ។ ហើយ កសិករខ្លះ ដាំដុះ សម្រាប់ជាលក្ខណៈ ហូបចុក ក្នុងគ្រួសារ និងខ្លះទៀតដាំដុះសម្រាប់លក់លើទីផ្សារ ដើម្បីរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពរៀងៗខ្លួន ។ តាមរយៈមុខរបររបស់ដូនតាខ្មែរនេះដែរ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ មានទីតាំងស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរួមគ្នាដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វដែលផលដំណាំ និងការចិញ្ចឹមសត្វ ដើម្បីលក់ទៅឱ្យសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលមានភ្ញៀវទេសចរ ចូលកម្សាន្តរាប់រយនាក់ក្នុងមួយថ្ងៃៗដែលមានបម្រើម្ហូបអាហារ និងទីកម្សាន្តបែបកែច្នៃដ៏មានឈ្មោះមួយកន្លែងក្នុងទឹកដីខេត្តសៀមរាប ។ លោក សូត្រ សួរ ប្រធានសហគមន៍ ទេសចរណ៍បាគង ភូមិខ្ញុំ បានឱ្យដឹងថា៖ ចាប់តាំងពីការបង្កើតសហគមន៍បាគងភូមិខ្ញុំរយៈពេល៣ទៅ៤ឆ្នាំមកនេះ និងពិសេសកំណើនភ្ញៀវទេសចរ៍កើនឡើងបន្តបន្ទាប់ឃើញថា ការផ្គត់ផ្គង់បន្លែ ផ្លែឈើ និងសាច់សត្វដូចជាមាន់ទា កង្កែបមានការខ្វះខាតដោយសារថា ការផលិតមិនទាន់តម្រូវការរបស់ភ្ញៀវទេសចរចូលមកកម្សាន្ត និងស្រស់ស្រូបអាហាររៀងរាល់ថ្ងៃ។ លោក បន្តថា ក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំមានប្រជាសហគមន៍សរុបចំនួន ៣០០គ្រួសារ ក្នុងនេះពួកគាត់ពុំទាន់មានលទ្ធភាពក្នុងការចិញ្ចឹមសត្វ ដូចជាមាន់ទា កង្កែបឱ្យបានតាមតម្រូវការនោះឡើយដែលចាំបាច់ត្រូវទៅទិញនៅតំបន់សហគមន៍ផ្សេងទៀតដើម្បីបង្រ្គប់ការផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ។ ដោយសារតម្រូវការមាន់ក្នុងមួយថ្ងៃចាប់ពី…

  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈ ការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈ ការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈក្នុងការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុននេះ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពពាក់ព័ន្ធ សូមបង្កើនការផ្សព្វផ្សាយគ្រប់មធ្យោបាយនូវសារអប់រំ ព័ត៌មាននិងទីតាំងស្តង់ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តគិលានុសង្រ្គោះបន្ទាន់ ដើម្បីងាយស្រួលក្នុងការស្វែងរក។ ទន្ទឹមនឹងនេះ នៅតាមអង្គភាព ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលានូវសម្ភារវេជ្ជសាស្រ្ត និងឱសថសារវន្តសម្រាប់គាំទ្រ ដោយត្រូវរៀបចំផែនការឱ្យទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នណាមួយយថាហេតុ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ពាំនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ដោយត្រូវមានភាពបុរេសកម្មនឹងការងារ ដោយត្រូវមានការឆ្លុះបញ្ចាំងគ្រប់រូបភាពការងារឱ្យក្លាយជាសកម្មភាពការងារ។…

  • រកឃើញសំបុកសត្វកុកពាក់អំបោះចំនួន៥ នៅដែនជម្រកសត្វព្រៃលំផាត់

    រកឃើញសំបុកសត្វកុកពាក់អំបោះចំនួន៥ នៅដែនជម្រកសត្វព្រៃលំផាត់

    (ភ្នំពេញ)៖ សត្វកស ឬ កុកពាក់អំបោះ(Woolly-necked Stork) ជាប្រភេទបក្សីដែលនិយមរស់នៅតំបន់ដីសើម ជាពិសេសនៅតាមបណ្ដាខេត្តជាប់ទន្លេសាបនៃប្រទេសកម្ពុជា។ កន្លែងពងកូនធំជាងគេរបស់កុកពាក់អំបោះ គឺស្ថិតនៅតំបន់ព្រែកទាល់ ក្នុងបឹងទន្លេសាប។ សត្វស្លាបប្រភេទនេះ ត្រូវបានចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទសត្វជិតរងការគំរាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះអាស្រ័យដោយការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រកជាដើម។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថាដែនជម្រកសត្វព្រៃលំផាត់ ខេត្ត រតនគិរី ជាទីតាំងជម្រកដ៏សំខាន់និងមានសុវត្តិភាពរបស់បក្សីប្រភេទនេះ និងជីវចម្រុះដ៏ទៃផ្សេងទៀត។ បក្សីដ៏គួឲ្យស្រលាញ់នេះត្រូវបានរកឃើញមានការបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថានារដូវបន្តពូជរបស់បក្សីនេះ គឺចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ ក្នុងរដូវបន្តពូជឆ្នាំ២០២៤នេះ គិតមកត្រឹមខែតុលាឆ្នាំ២០២៤ សំបុកសត្វកុកពាក់អំបោះចំនួន ៥សំបុកនិងមានកូនសរុបចំនួន ៩ក្បាល ត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងដែលយើងបានធ្វើការអភិរក្សនិងការពារយ៉ាងសកម្មតាមរយ:គម្រោងរេដបូក។ គួរបញ្ជាក់ថាបក្សីប្រភេទនេះរស់នៅតាមទំនាបលិចទឹក និងតំបន់ដីសើមក្នុងព្រៃល្បោះ។កុកពាក់អំបោះមានទំហំចាប់ពី៧៥-៩១សង់ទីម៉ែត្រ ហើយខ្លួនទាំងមូលរបស់វាមានពណ៌ខ្មៅរលោង លើកលែងតែ ក ផ្នែកខាងក្រោមពោះ និងក្រោមកន្ទុយរបស់វាមានពណ៌ស៕ ដោយ ៖ ម៉ាដេប៉ូ

  • បច្ច័យ អង្គកឋិនសាមគ្គី ជិត ៣០លានរៀល ត្រូវបានប្រគេនព្រះសង្ឃ កសាងព្រះវិហារថ្មី វត្តគោកកី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

    បច្ច័យ អង្គកឋិនសាមគ្គី ជិត ៣០លានរៀល ត្រូវបានប្រគេនព្រះសង្ឃ កសាងព្រះវិហារថ្មី វត្តគោកកី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

    (ខេត្តបន្ទាយមានជ័យ) ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពុទ្ធបរិស័ទចំណុះជើងវត្តសីលានិមិត្តគោកកីឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឯកភាពគ្នាជាឯកច្ឆន្ទផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តសីលានិមិត្តគោកកី ហៅវត្តគោកកីស្ថិតនៅភូមិគោកកី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលបច្ច័យសម្រាប់កសាងព្រះវិហារថ្មី ។ កឋិនសាមគ្គីដង្ហែរចូលទៅកាន់វត្តគោកកីនាឆ្នាំនេះ ទទួលបានបច្ច័យសរុបចំនួន ២៩.៤៩៥.០០០រៀល (ម្ភៃប្រាំបួនលានបួនសែនប្រាំបួនមឺនប្រាំពាន់រៀលគត់) ។ ចប្ច័យទាំងអស់បានប្រគល់ជូន គណៈកម្មការវត្តសីលានិមិត្តគោកកីដើម្បីសម្រួលដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់រយៈពេល បីខែ និងសម្រាប់កសាងព្រះវិហារថ្មីដែលមានបណ្តោយ ២២ម៉ែត្រ×១២ម៉ែត្រ បច្ចុប្បន្នកំពុងដំណើរការសាងសង់បាន ២០%ហើយ ។ លោក ដាំ ហុង ប្រធានអាចារ្យវត្ត ក៏ដូចគណៈកម្មការវត្តសីលា និមិត្តគោកកី បានថ្លែងអំណរគុណ និងជូនពរចំពោះម្ចាស់ទាន ទាំងអស់ ដែលបានរួមចំណែកបរិច្ចាគទាំងថវិកាលើកស្ទួយវិស័យព្រះពុទ្ធសាសនា ពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនព្រមៗគ្នាខណៈដែលប្រទេសជាតិមានសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភាកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យ ៕…

  • សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៅខេត្តសៀមរាប

    សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៅខេត្តសៀមរាប

    (សៀមរាប)៖ ភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប, ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក, អុំទូកទស្សនាក្នុងភូមិ, ទស្សនាព្រៃលិចទឹក, ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ, ភោជនីយដ្ឋានបណ្តែតទឹក, បែចិញ្ចឹមត្រី ជាពិសេសផ្តិតយកនូវរូបភាពស្អាតៗទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាប ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប ។ ឯកឧត្តម ហួត ហាក់ បន្តថា គោលបំណងសំខាន់របស់គណៈប្រតិភូ គឺដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ, ចុះពិនិត្យទិដ្ឋភាពពិតជាក់ស្តែងនៅគោលដៅទេសចរណ៍ធម្មជាតិកំពង់ភ្លុក, ពិនិត្យហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់លោកប្រធានសហគមន៍ លោកមេឃុំ ក៏ដូចជាបងប្អូនអុំទូកនៅក្នុងសហគមន៍ដែលភាគច្រើនជាស្ត្រី ក្នុងគោលដៅស្វែងរកនូវដំណោះស្រាយរួមគា្នដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្តនៅគោលដៅទេសចរណ៍កំពង់ភ្លុក ឱ្យបានកាន់តែច្រើនថែមទៀត ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

  • សមត្ថកិច្ចខណ្ឌឫស្សីកែវ ចាប់បានហើយ ក្រុមចោរ ដើរកាច់កញ្ចក់រថយន្តពេលរាត្រី

    សមត្ថកិច្ចខណ្ឌឫស្សីកែវ ចាប់បានហើយ ក្រុមចោរ ដើរកាច់កញ្ចក់រថយន្តពេលរាត្រី

    (ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាក្រុមដើរកាច់កញ្ចក់រថយន្ត នាពេលរាត្រី នៅចំណុចភូមិផ្សារតូច សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែកបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ជនរងគ្រោះ ឈ្មោះ ម៉ម មុនីរតនា អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ទី១. ឈ្មោះ សេង សង្ហា អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិ៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) និង ឈ្មោះ ភ័ក្ត្រ អាយុប្រហែល ២៧ឆ្នាំ (គេចខ្លួន) ៕ ដោយ ៖ វណ្ណលុក

  • សត្វពស់ថ្លាន់ជាសត្វដ៏កម្រ និងជាប្រភេទសត្វពស់ដ៏ធំបំផុតមួយក្នុងចំណោមសត្វពស់ដទៃទៀត

    សត្វពស់ថ្លាន់ជាសត្វដ៏កម្រ និងជាប្រភេទសត្វពស់ដ៏ធំបំផុតមួយក្នុងចំណោមសត្វពស់ដទៃទៀត

    (ភ្នំពេញ)៖ ពស់ថ្លាន់ ដែលត្រូវបានរកឃើញនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ គឺជាប្រភេទពស់ដ៏ធំបំផុតមួយនៅលើភពផែនដី។ អង្គការ WWF-កម្ពុជាបានឱ្យដឹងថានាសប្តាហ៍នេះគេ បានទទួលពស់ថ្លាន់ទម្ងន់ជិត១០គីឡូក្រាមមួយក្បាលពីប្រជាសហគមន៍។ ដើម្បីសុខុមាលភាពរបស់សត្វពស់ថ្លាន់ គេបានធ្វើការលែងពស់ថ្លាន់ចូលទៅក្នុងដែនជម្រកសត្វព្រៃសំបូរ ជាទីដែលវាអាចលូតលាស់នៅក្នុងប្រព័ន្ធអេកូធម្មជាតិរបស់វា។ អង្គការWWF-កម្ពុជា បានឱ្យដឹងដែរថា៖ពស់ថ្លាន់ខ្លះទម្ងន់វាអាចឡើងដល់ ៩០គីឡូក្រាមល។ដោយក្នុងនេះ សត្វពស់ប្រភេទនេះបានសម្លាប់ និងស៊ីចំណីរបស់វាដោយយកខ្លួនប្រាណវឹតជុំវិញសត្វមួយក្បាលទៀតឱ្យថប់ដង្ហើមស្លាប់។ គួរបញ្ជាក់ថាបើយោងតាមឯកសារស្រាវជ្រាវបានឱ្យដឹងថាពស់ថ្លាន់ ជាប្រភេទសត្វល្មូនគ្មានពិស តែវាអាចចាប់ និងលេបសត្វផ្សេងៗ ដែលមានទំហំធំជាងខ្លួនវា ជាអាហារ បានដោយងាយស្រួល។ ពស់ថ្លាន់ មានឈ្មោះវិទ្យាសាស្ត្រ Python bivittatus ស្ថិតក្នុងចំណោមសត្វពស់ ដែលមានទំហំខ្លួនធំជាង គេលើផែនដី។ ពស់ថ្លាន់ញី អាចលូតលាស់ធំជាងពស់ថ្លាន់ឈ្មោល ពេលវាពេញពេញវ័យអាចមានទម្ងន់រហូតដល់ ៩០ គីឡូក្រាម និងមានប្រវែង ៧ ម៉ែត្រ។ ពស់ថ្លាន់ អាចបន្តពូជបាននៅក្នុង អាយុប្រហែល ២-៣ឆ្នាំ។ វាអាច រស់នៅបានដល់ ៣០ឆ្នាំ ឬយូរជាងនេះ។ ក្នុងពេលបន្តពូជម្តង វាអាចពងបានរហូតដល់ ១០០គ្រាប់។ កូនពស់ថ្លាន់ ដែលទើបនឹងញាស់ លូតលាស់បានលឿនជាងពស់ដទៃទៀត ក្នុងប្រវែងប្រមាណ ៧០-១០០មម ក្នុងមួយខែ៕ ដោយ…

  • បណ្តុះបណ្តាល “ស្តីពីបរិយាបន្នពិការភាព និងបង្ការទប់ស្កាត់ ការកេង​ប្រវ័ញ្ចផ្លូវ​ភេទលើកុមារតាមប្រព័ន្ធអនឡាញ” ដល់​សាខាកាក​បាទ​ក្រហមខេត្តចំនួន៧

    បណ្តុះបណ្តាល “ស្តីពីបរិយាបន្នពិការភាព និងបង្ការទប់ស្កាត់ ការកេង​ប្រវ័ញ្ចផ្លូវ​ភេទលើកុមារតាមប្រព័ន្ធអនឡាញ” ដល់​សាខាកាក​បាទ​ក្រហមខេត្តចំនួន៧

    បាត់ដំបង៖មន្រ្តីពាក់ព័ន្ធ យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហម​កម្ពុជានៃខេត្តចំនួន៧ បានមកទទួលការបណ្តុះ​​បណ្តាល “ស្តីពី៖បរិយាបន្នពិការភាព និងបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើ​កុមារតាមប្រព័ន្ធអនឡាញ” រយៈពេលពីរថ្ងៃ ពីថ្ងៃទី​៧-៨​​​​ ខែវិច្ឆិកា​ឆ្នាំ២០២៤នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់​ដំបង។ វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ដើម្បីពង្រឹង នូវសមត្ថភាព​មន្រ្តី និងយុវជនឱ្យបានយល់ដឹងពីបរិយាបន្នពិការភាព និង​ក្សាស្វែង​យល់នូវវិធីសាស្ត្រទប់ស្កាត់ ពីការកេងប្រវ័ញ្ច និងការរាយការណ៍​ពីបទល្មើសលើកុមារតាមអនឡាញ។ ជាពិសេស វិធីសាស្ត្រ​ងការទប់​ស្កាត់ឱ្យបានទាន់ពេលវេលា ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ​តាមអនឡាញ ។ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលនេះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានលើក​ឡើងថា ការយកបញ្ហាកេងប្រវ័ញ្ច​តាមផ្លូវភេទ​កុមារតាមអនឡាញ​មកធ្វើជាប្រធានបទក្នុងវគ្គបណ្តុះបណ្តាលនេះដោយសារតែជាផ្នែក​យនៃសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែល​បានដាក់​ចេញនៅក្នុងយុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ និងស្របពេល​ច្ចុប្បន្ន​ដែលក្រសួងកិច្ចការនារី តែងតែមានយុទ្ធនាការ​បូរពណ៌សក្នុងការ​លើកកម្ពស់សិទ្ធិស្ត្រីនិងកុមារ។ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានលើកឡើងថា ជនមានពិការភាពគឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ ខណៈបច្ចុប្បន្ន​រាជរដ្ឋា​ភិបាល​នបេសកកម្ម និងចក្ខុវិស័យច្បាស់លាស់ ដោយបានគិតគូរយកចិត្ត​ទុកដាក់ដល់ជនមានពិការភាព និងក្រុមគ្រួសារ​របស់​ពួកគេ ដោយ​យ៉ាងណាជួយបង្កលក្ខណៈឱ្យពួកគេមានឱកាសស្មើគ្នាក្នុងការបញ្ចេញនូវសក្តានុពលសមត្ថភាព​និងភាពប៉ិនប្រសប់របស់ខ្លួន​ដើម្បីឱ្យ​គុណភាព​ជីវិតបានល្អប្រសើរ។ សូមជម្រាប មន្រ្តីសាខាកាកបាទក្រហមកម្ពុជាទាំងប្រាំពីរខេត្តដែល​មក​ទទួលការបណ្តុះបណ្តាលមានខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់និងខេត្តបន្ទាយមានជ័យ ៕អត្ថបទនិងរូបភាព៖អ៊ុក សំអាន

  • កូនដំរីញីមួយក្បាលនៅខេត្តភាគឦសាន ត្រូវបានជួយសង្រ្គោះ

    កូនដំរីញីមួយក្បាលនៅខេត្តភាគឦសាន ត្រូវបានជួយសង្រ្គោះ

    ភ្នំពេញ៖ កូនដំរីព្រៃញីមួយក្បាលត្រូវបានជួយសង្គ្រោះដោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយ​មាន​កិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋាន​ក្រោយប្រទះ​ឃើញបែក​ពីហ្វូងរស់នៅ​ក្នុងព្រៃតែឯងជាងមួយសប្តាហ៍ក្បែរចម្ការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា នេះថា​ក្រោយទទួលព័ត៌មានពី​ប្រជា​សហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០​គីឡូក្រាមរស់នៅដាច់ពី​ហ្វូងជា​ច្រើន​ថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយ​ការរង់ចាំជាងមួយ​សប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន និងម្យ៉ាង​ទៀតដោយស្ថានភាព​សុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំងផង ជម្រើសល្អបំផុត​មួយ​ក្រោមការសម្រេចចិត្តរួមរបស់​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានគឺត្រូវនាំយក​កូនដំរីនេះមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ”។ អ្នកនាំពាក្យដដែលបានឱ្យដឹងបន្ថែមពីប្រតិបត្តិការសង្រ្គោះកូនដំរីនេះថា ក្រុមការងារឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្ស​នៃដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វ​ព្រៃភ្នំព្រិច សហគមន៍​ល្បាត ប្រជាសហគមន៍មូលដ្ឋាន អង្គការWCS អង្គការWWF អង្គការWA ប្រមាណជិត៣០​នាក់បាន​បើក​ប្រតិបត្តិការជួយ​សង្គ្រោះ​កូនដំរីមួយក្បាលនេះរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣…