Category: ព័ត៌មានសង្គម

  • ស្ថាបនិកកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤ ប្តេជ្ញារៀបចំឱ្យបានកាន់ល្អថែមទៀតនៅឆ្នាំក្រោយ បន្ទាប់ពីទើបបញ្ចប់ដោយជោគជ័យ

    ស្ថាបនិកកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤ ប្តេជ្ញារៀបចំឱ្យបានកាន់ល្អថែមទៀតនៅឆ្នាំក្រោយ បន្ទាប់ពីទើបបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ៖ លោកស្រី ហាលី អាមីន ស្ថាបនិក និងជាប្រធានស្ថាប័ន Miss Planet International បានបញ្ជាក់ថា ទោះបីជាកម្មវិធីប្រឡងបរវកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំនេះ មានបញ្ហាតិចតួចក៏ពិតមែន តែលោកស្រីអាចដោះស្រាយបាន និងអាចដំណើរការបញ្ចប់ដោយរលូន ជោគជ័យតាមការគ្រោងទុក។ លោកស្រីព្រមទទួលយកនូវរាល់មតិរិះគន់ដើម្បីស្ថាបនា និងបានអះអាងថា តាមរយៈបទពិសោធន៍ឆ្នាំនេះ លោកស្រីនឹងរៀបចំឱ្យបានកាន់តែល្អបន្ថែមទៀតនៅឆ្នាំ២០២៥។ លោកស្រី ហាលី អាមីន បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសដែលលោកស្រីដឹកនាំបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤ រៀបចំសន្និសីទសារព័ត៌មាន ក្រោយការប្រកួតបានបញ្ចប់ ដោយមានការចូលរួមពីម្ចាស់ជ័យលាភីបវរកញ្ញាឯកភពផែនដីឆ្នាំ២០២៤ កញ្ញា MAHRA LUTFI មកពីប្រទេសអារ៉ាប់, កញ្ញា OLLA LEVINA ម្ចាស់មកុដ Miss Angel Planet International 2024 មកពីប្រទេសឥណ្ឌូណេស៊ី, កញ្ញា ខន សុវណ្ណសូនីតា បវរកញ្ញាឯកភពផែនដីកម្ពុជា និងមានបវរកញ្ញាឯកភពផែនដីអន្តរជាតិមកពីប្រទេសផ្សេងៗទៀត រួមទាំងមានអ្នកសារព័ត៌មានចូលរួមជាច្រើនរូបទៀត។ តាមរយៈព្រឹត្តិការណ៍ «ប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤» ឬហៅថា Miss Planet International…

  • ខួប៨ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីនៃ​មនុស្សជាតិរបស់អង្គការយូណេស្កូ

    ខួប៨ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីនៃ​មនុស្សជាតិរបស់អង្គការយូណេស្កូ

    ភ្នំពេញ៖ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាខួប៨ឆ្នាំ នៃការដាក់​បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស​ជាតិរបស់​អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៤)។ អាន៖ចាប៉ីដងវែងរបស់ព្រះរាជាណចក្រកម្ពុជា​ត្រូវបានចុះ​ក្នុងបញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បាន​កើត​ឡើងនៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី ដែលជាប្រទេស​ស្ថិតនៅតំបន់អាហ្រ្វិកខាងកើត​ ។ស្នូរទះដៃអបអរសាទរ បានលាន់​រន្ថើននាឱកាស ។ ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជា​ឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាច​លេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀង​ចាប៉ីជាទូទៅ​រៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយសារអបអរសាទរក៏មិនភ្លេចនូវសារក្រើនរំលឹកថា “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !”។ដូចគ្នានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជាបានបង្ហោះសារថា”អបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ”៕ដោយ៖មុនី

  • គំនិតផ្តួចផ្តើមអរិយធម៌សកល ៖ រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន

    គំនិតផ្តួចផ្តើមអរិយធម៌សកល ៖ រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន

    (ភ្នំពេញ)៖ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីបាឋកថា ស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកល រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន ដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន ១០០រូប ។ ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះអង្គពិធីទាំងមូលដែលបានយកចិត្តទុកដាក់ខ្ពស់លើការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនក៏បានយកចិត្តខ្ពស់ដល់ការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសនានា ដែលនេះបានក្លាយទៅជាមូលដ្ឋានដ៏រឹងមាំ ក្នុងការពង្រឹងការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា និងការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ជាក់ស្តែង ប្រទេសចិន និងកម្ពុជាបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ និងបានរៀបចំព្រឹត្តិការណ៍នានាជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជនទាំងពីរ ជាពិសេសរវាងយុវជន។ អ្វីដែលឯកឧត្តមចាប់អារម្មណ៍នោះគឺ ភាគីទាំងពីរបានរៀបចំការសម្ដែងរួមគ្នានៃក្បាច់គុនសៅលីង មកពីខេត្តហឺណាន និងក្បាច់គុនខ្មែរល្បុក្កតោ នៅលើទឹកដីអង្គរ កាលពីចុងខែមេសា ឆ្នាំ២០២៤ ដែលការណ៍នេះមិនត្រឹមតែចូលរួម លើកកម្ពស់ការយល់ដឹងវប្បធម៌ រវាងប្រទេសទាំងពីរទេ តែថែមទាំងបង្កើនសាមគ្គីភាព និងមិត្តភាពដែកថែករវាងប្រជាជនទាំងពីរផងដែរ។ លោក ឆាង ជាន (Chang…

  • សត្វព្រៃជាច្រើនក្បាលត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ខេត្តមណ្ឌលគិរី

    សត្វព្រៃជាច្រើនក្បាលត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ខេត្តមណ្ឌលគិរី

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្រុមមន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ក្រុមសិក្សាស្រាវជ្រាវ ជីវៈចម្រុះបានទៅសិក្សាសត្វក្រពើភ្នំនៅតាមដងទន្លេស្រែពក ខេត្តមណ្ឌលគិរីដោយក្នុងនេះបានរកឃើញសត្វជាច្រើនប្រភេទកំពុងរស់នៅយ៉ាងសុខសាន្តនៅទីនោះ។ ប្រភពខាងលើនេះបានឱ្យដឹងថាសម្រាប់ក្រុមអ្នកស្រាវជ្រាវដែលបានចូលរួមនេះមានដូចជា មន្រ្តីឧទ្យានុរក្ស ភ្នាក់ងារស្រាវជ្រាវ ប្រជាសហគមន៍ ដែលសរុបមានចំនួន ១៣នាក់ ។ ក្រសួងបរិស្ថានបានឱ្យដឹងដែរថា សម្រាប់ការចុះស្រាវជ្រាវនេះជាលទ្ធផលគេបានរកឃើញដូចជា៖ នៅត្រង់ចំណុចកោះទេន បានរកឃើញស្វាព្រាមចំនួន ១០ក្បាល ,ចំណុចតានីបានឃើញស្វាព្រាមចំនួន ២១ក្បាល,ចំណុចអន្លង់ក្របីបានឃើញត្រដក់តូចចំនួន១ក្បាល-ចំណុចអូរសាសបានឃើញស្វាស្រូវចំនួន ៧ក្បាល -ចំណុចក្បាលសួយបានឆ្លុះឃើញកូនក្រពើចំនួន ៣ក្បាល ។ ចំពោះចំណុចទីតាំងខាងលើស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕ ដោយ ៖ ម៉ាដេប៉ូ

  • ត្រៀមឯកសារ NEA នាំឱកាសការងារជិត ៥០០កន្លែងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងដោយ

    ត្រៀមឯកសារ NEA នាំឱកាសការងារជិត ៥០០កន្លែងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងដោយ

    (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិក ឆ្នាំ២០២៤ ស្អែកនេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០កន្លែង ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្រុងបាវិត ខេត្តស្វាយរៀង ។ វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងនៅក្នុងទីតាំងក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។ លោក ទេព បញ្ញា ប្រធានផ្នែករដ្ឋបាល នៃក្រុមហ៊ុន ឡេព័រ (ខេមបូឌា) លើកឡើងថា ក្រុមហ៊ុននឹងចូលរួមក្នុងវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០កន្លែង សម្រាប់ផ្តល់ជូនបងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដោយក្នុងនោះក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជាច្រើនដូចជា អ្នកបកប្រែចិន…

  • អ្នកជំនាញ៖ កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញក្នុងវិស័យរថយន្តអគ្គិសនីរវាងកម្ពុជា-អូស្ត្រាលី គឺស្របតាមការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចបែបទំនើប

    អ្នកជំនាញ៖ កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញក្នុងវិស័យរថយន្តអគ្គិសនីរវាងកម្ពុជា-អូស្ត្រាលី គឺស្របតាមការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចបែបទំនើប

    (ភ្នំពេញ)៖ អ្នកជំនាញលើកឡើងថា ការចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី រវាងកម្ពុជាដែលមានក្រសួងការងារ ជាមួយប្រទេសអូស្ត្រាលី គឺមានសារសំខាន់ណាស់ក្នុងនាមភាពជាដៃគូដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងលើការបណ្តុះបណ្តាលកម្លាំងជំនាញនៅកម្ពុជាជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ ជាពិសេសនោះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការពង្រឹងមូលធនធានមនុស្សនៅកម្ពុជា និងលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទទំនើបបែបថ្មី។ លោកបណ្ឌិតមើលឃើញថា ប្រទេសអូស្រ្តាលីគឺជាប្រទេសមួយដែលមានសក្តានុពល សមត្ថភាព ធនធាន ចំណេះដឹងខ្ពស់ និងបច្ចេកវិជ្ជាទំនើបៗជាច្រើនលើការបណ្តុះបណ្តាលជំនាញជាពិសេស ជំនាញក្នុងវិស័យយានយន្តនេះតែម្តង ដូច្នេះប្រទេសកម្ពុជាអាចធ្វើការស្រូបផលប្រយោជន៍បានយ៉ាងច្រើនលើកិច្ចសហប្រតិបត្តិការមួយនេះ ដើម្បីពង្រីកកម្លាំងជំនាញមួយយ៉ាងមានប្រសិទ្ធភាពដើម្បីត្រៀមខ្លួនចូលទៅក្នុងការប្រកួតប្រជែងលំហូរវិនិយោគបែបថ្មី លើវិស័យឧស្សាហកម្មធំនាពេលអនាគតដ៏ខ្លីខាងមុខ។ សម្រាប់វិស័យកម្មន្តសាល និងយានយន្ត លោកបណ្ឌិតសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាត្រូវតែពង្រឹងលើកម្លាំងជំនាញប្រភេទនេះ ពីព្រោះ វាជាវិស័យដែលមានសក្តានុពលបំផុតនាពេលបច្ចុប្បន្ននេះ ហើយប្រទេសកម្ពុជាគឺបានក្លាយជាទីតាំងមួយសម្រាប់ដំឡើងរថយន្ត និងគ្រឿងបង្គុំឡានផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានកៀរគរអ្នកវិនិយោគក្នុងរយៈកាលចុងក្រោយនេះ ដូច្នេះការពង្រឹងធនធានមនុស្សផ្នែកជំនាញប្រភេទនេះគឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីស្វាគមន៍ការវិនយោគលើវិស័យដំឡើងយាន្តយន្ត និងផ្គត់ផ្គត់គ្រឿងបន្លាស់ធំៗក្នុងទីផ្សារអន្តរជាតិ និងក្នុងស្រុកផងដែរ។ សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខា កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងក្រសួងការងារ…

  • ដៃស្នា មានតួនាទីលើសពីគ្រឿងបង្គុំសំណង់ផ្ទះដែលគេប្រើវាសម្រាប់ទ្រដំបូលផង និង ជាសោភ័ណ្ឌភាពផង

    ដៃស្នា មានតួនាទីលើសពីគ្រឿងបង្គុំសំណង់ផ្ទះដែលគេប្រើវាសម្រាប់ទ្រដំបូលផង និង ជាសោភ័ណ្ឌភាពផង

    (ភ្នំពេញ)៖ ដៃស្នា គឺជាសមាសធាតុម្យ៉ាងក្នុងស្ថាបត្យកម្មដែលគេប្រើវាសម្រាប់ទ្រដំបូលផង និងជាសោភ័ណ្ឌភាពផង ហើយវាអាចដាក់នៅតាមសសរ ឬជញ្ជាំងសម្រាប់ជាទម្រ។ ដៃស្នាផលិតពី ឈើ ដែក ស៊ីម៉ង់ត៍ ឬថ្ម ទៅតាមរចនាបថស្ថាបត្យកម្មផ្សេងៗ ព្រោះអាស្រ័យតាមភាពច្នៃប្រឌិតរបស់ស្ថាបត្យករដែលមានគំនិតក្នុងការច្នៃក្នុងទម្រង់រូបរាងផ្សេងៗ។ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចុះផ្សាយ និង បង្ហាញពីតួនាទីរបស់ដៃស្នាក្នុងស្ថាបត្យកម្មខ្មែររួមមានដូចជា៖ ១. ទម្រគ្រឿងបង្គុំ៖ វាមាននាទីជួយទ្រគ្រឿងបង្គុំបន្ថែម ដែលយើងស្វែងរកវាបន្ថែមតាមដំបូល ឬស្លាបដំបូលនានាដោយវានៅជាប់សសរ និងជ្រែងទប់នឹងផ្ទោង។ ២. ពង្រឹងបន្ថែមតំណភ្ជាប់៖ ក្រៅពីទប់កម្លាំង វាជួយក្នុងការពង្រឹងកម្លាំងសង្កត់បន្ថែមត្រង់ចំណុចភ្ជាប់រវាងសសរ ជញ្ជាំង ធ្នឹម ឬដំបូល។ ៣. តុបតែងលម្អ៖ វាមិនត្រឹមតែជាអ្នកជួយទប់កម្លាំងសង្កត់ទេ តែវាក៏ជួយលើកសម្រស់របស់អគារ ឬលំនៅដ្ឋានបន្ថែម ភាគច្រើននៅតាមសសរ។ ៤. សារៈសំខាន់នៃវប្បធម៌៖ ពេលខ្លះវាត្រូវបានប្រើប្រាស់ជាអត្តសញ្ញាណនៃអគារទៅតាមរចនាបថស្ថាបត្យកម្ម។ យើងអាចស្វែងរកដៃស្នាក្នុងស្ថាបត្យកម្មវត្តអារាម គឺជាឍរា កេន្នរ ។ល។ ៥. ប្រវត្តិសាស្ត្រ៖ គេអាចកត់សម្គាល់វាបានទៅតាមរចនាបថដៃស្នា ដែលគេអាចសន្មត់ទៅតាមអាយុកាល នោះគេអាចយល់ពីរចនាបថរបស់តំបន់ប្រវត្តិសាស្ត្រណាមួយ។ គួរបញ្ជាក់ថា ពាក្យ ដៃស្នា និង ស្នាដៃ ខុសគ្នារវាងពាក្យខ្មែរយើងផងដែរក្នុងនេះពាក្យ«ដៃស្នា» ដែលមានន័យ…

  • ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា”

    ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា”

    (ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការ ស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា” ដោយមានការចូលរួមពីតំណាងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ,សមាជិកនៃគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ,ព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលទាំងអស់នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណង ៣ គឺ ទី(១). លើកកម្ពស់ការយល់ដឹងក្នុងចំណោមអាជ្ញាធរ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតអំពីអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខម និងវិធានការនានាដែលកម្ពុជាបានធ្វើ និងគ្រោងធ្វើដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងអនុសញ្ញា ទី(២). ផ្តល់វេទិកាជូនស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវ ចែករំលែកពីផែនការការអនុវត្តអនុសាសន៍ដែលមានក្នុងសេចក្តីអង្កេតសន្និដ្ឋាន និងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ និង ទី(៣). ប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាពីសេចក្តីអង្កេតសន្និដ្ឋាន និងការតាមដាន រួមទាំងយុទ្ធសាស្រ្តនានាក្នុងការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់បន្ថែមថា គ្រប់វិស័យសុទ្ធតែមានការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស…

  • នាំអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃនៅវត្តក្តីអណ្ដែត

    នាំអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃនៅវត្តក្តីអណ្ដែត

    កំពង់ធំ៖អំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបច្ច័យមួយចំនួនរបស់ថ្នាក់ដឹកនាំនៃបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានឧត្តម​សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងសហការីនាំយកទៅ ប្រគេនព្រះសង្ឃចំនួន៥៥អង្គ ដែលកំពុង​គង់នៅរៀនសូត្រ នៅក្នុងវត្តក្តីអណ្ដែត ហៅវត្តក្តីក្នុង នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អំណោយនេះតប តាមសំណូមពរពីលោកយាយ លោកតាអាចារ្យគណៈកម្មការវត្ត ស្នើសុំជួយដោះស្រាយស្បៀងអាហាគ្រឿងឧបភោគបរិភោគ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ដែលកំពុងស្នាក់នៅរៀនសូត្រ និងចាស់ជរាដែលកំពុងស្នាក់អាស្រ័យនៅក្នុងទីអារាមនេះ។ អំណោយមានអង្ករ ៤០០ គីឡូក្រាម ត្រីខកំប៉ុង២កេសធំ ទឹកត្រីទឹកស៊ីអ៊ីវ ១០យួរ ដែលជាអំណោយ​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ចំណែកបច្ច័យមួយចំនួនរបស់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ព្រះសីលសោភ័ណ សាំង…

  • ផ្តល់ធុងចម្រោះទឹកស្អាតជាង ៤ពាន់ធុងដល់ស្រុកចំនួនបី ដើម្បីលើក​កម្ពស់អនាម័យប្រជាពលរដ្ឋ

    ផ្តល់ធុងចម្រោះទឹកស្អាតជាង ៤ពាន់ធុងដល់ស្រុកចំនួនបី ដើម្បីលើក​កម្ពស់អនាម័យប្រជាពលរដ្ឋ

    កំពង់ធំ៖លោកជំទាវ យួន ឃុនឌី សមាជិកគណៈកម្មការទី៨ នៃ​ព្រឹទ្ធសភា និងអនុប្រធានកិត្តិយស​នៃសាខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ មានប្រសាសន៍ថា ការចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាការចូលរួមសំខាន់​ក្នុងការលើកកម្ពស់ការរស់នៅស្អាត ហូបស្អាត និងមានអនាម័យល្អ នៅតាមតំបន់ជនបទ។ លោកជំទាវបន្តថា អំណោយនេះ​មិនត្រឹមតែជួយប្រជាពលរដ្ឋឱ្យមាន​ទឹកស្អាតប្រើសម្រាប់ការបរិភោគ និងការរស់នៅប្រចាំថ្ងៃ​ប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកកាត់បន្ថយការចំណាយ និងលើកកម្ពស់សុខភាព​ជាសាធារណៈនៅក្នុងសហគមន៍ផងដែរ។ លោកជំទាវ យួន ឃុនឌី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកធុង​ចម្រោះទឹកស្អាតចំនួន ៤ ៧៣៥ធុង ជូនប្រជាពលរដ្ឋក្នុង​ស្រុក​បារាយណ៍ ស្រុកប្រាសាទបល្ល័ង្គ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងសប្ដាហ៍នេះ។ធុងទាំងនេះ​ត្រូវផ្តល់ជូនស្រុក​បារាយណ៍​ចំនួន ១.៨៥១ធុង,ស្រុកប្រាសាទបល្ល័ង្គ ១.១១៤ធុងនិង ស្រុកកំពង់ស្វាយ ១.៧៧០ធុង។ធុងចម្រោះទឹកស្អាត​នេះ​ដែរផ្តល់ជូន​ដោយក្រុមហ៊ុន SIPCO៕ អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា