-
វិស័យព្រះពុទ្ធសាសនា បានរួមចំណែក និងដើរតួនាទីសំខាន់ ក្នុងការអប់រំពលរដ្ឋជាពុទ្ធបរិស័ទ និងបានចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន

(កណ្ដាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានរួមចំណែក និងដើរតួនាទីសំខាន់ ក្នុងការអប់រំពលរដ្ឋជាពុទ្ធបរិស័ទ និងបានចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ។ ឯកឧត្ត្មម បានថ្លែងដូចនេះ ក្នុងពិធីបុណ្យផ្កាប្រាក់ កសាងសមិទ្ធផលក្នុងវត្តពោធិអណ្តែត ឃុំដើមឫស ស្រុកកណ្តាលស្ទឹង និងសំណេះសំណាលជាមួយ ប្រជារាលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងទូទាំងស្រុកមានវត្តសរុបចំនួន ៣២ និងអាស្រមចំនួន ២ ព្រះសង្ឃសរុបចំនួន ៤៥០ អង្គ គណៈកម្មការវត្តចំនួន ២៧៣ នាក់ អាចារ្យចំនួន ១០០ នាក់ គ្រប់វត្ត និងអាស្រមសុទ្ធតែមានសមិទ្ធផលបម្រើដល់ការ គោរពប្រតិបត្តិ តាមបែបសាសនា ព្រះវិហារ សាលាធម្មសភា កុដិថ្ម របងត្រូវបានកសាងរីកចម្រើនយ៉ាងផុសផុលដោយកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។ ពិសេសវិស័យសាសនា នាយឧត្តមសេនីយ៍កិត្ត…
-
ស្វាកន្ទុយសជាសត្វកម្របំផុត និងវាកំពុងមានរស់នៅដែនជម្រកសត្វព្រៃលំផាត់

(ភ្នំពេញ)៖ ស្វាកន្ទុយ ស មានសម្បុរស្រស់ស្អាត និង មានសារៈសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ក៏ប៉ុន្តែពួកវាកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងការជួញដូរជាសត្វចិញ្ចឹម។ បញ្ហាប្រឈមទាំងនេះ បានធ្វើឱ្យវាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់ IUCN ។ តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វស្វាកន្ទុយសកំពុងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ នៃតំបន់ខេត្តភាគឦសានកម្ពុជា នៅឡើយ។ តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សកំពុងដំណើរការដើម្បីប្រយុទ្ធប្រឆាំងនឹងការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់ ដើម្បីជួយបង្កើនចំនួនសត្វស្វាកន្ទុយសនេះឱ្យមានការកើនឡើងជាបន្តបន្ទាប់ទៅថ្ងៃខាងមុខ។ នៅក្នុងព្រៃខ្ពស់ៗនៃដែនជម្រកសត្វព្រៃលំផាត់ សត្វស្វាកន្ទុយស (Pygathrix nigripes) កំពុងរស់នៅយ៉ាងសម្ងាត់ និងមានក្តីសុខ។ វាជាប្រភេទសត្វដែលស៊ីស្លឹកឈើជាអាហារ និងត្រូវបានគេស្គាល់ដោយសារពណ៌ដ៏ទាក់ទាញ និងភាពរហ័សរហួនរបស់ពួកវា។ ពួកវាប្រៀបបានទៅនឹងត្បូងដ៏កម្រនៃជីវៈចម្រុះ ដែលរស់នៅពឹងផ្អែកលើព្រៃស្រោងក្រាស់ៗ និងរុក្ខជាតិជាង ១៥០ប្រភេទ នៅក្នុងព្រៃត្រូពិចក្នុងតំបន់អាស៊ីអាគ្នេយ៍ជាចំណីអាហារ។ ស្វាកន្ទុយសជាប្រភេទពានរដែលជាទូទៅមានពណ៌សម្បុរឆើតខុសប្លែកពីប្រភេទស្វាដទៃទៀត ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ សត្វឈ្មោលជាទូទៅមានមាឌធំជាងសត្វញី ចំណែកឯរូបរាងរបស់វាមានលក្ខណៈងាយស្រួលក្នុងការកំណត់ចំណាំណាស់ដោយសារពណ៌របស់វា និងមានរោមក្រាស់ដុះពេញលើដងខ្លួន។ ផ្នែកមុខមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌លឿងស្រាលដោយមានរោមវែងៗពណ៌ដុះព័ទ្ធជុំវិញ លើកលែងតែជុំវិញរង្វង់ភ្នែកទាំងពីរមានពណ៌ពងមាន់។ ដងខ្លួនមានពណ៌ប្រផេះ ចំណែកឯផ្នែកខាងក្រោមនៃដងខ្លួនមានរោមប្រផេះស្រាល ហើយនៅលើថ្ងាស…
-
ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ជំរុញការស្វែងយល់ និងការប្រើប្រាស់បច្ចេកវិទ្យា E-Beam និង X-Ray សម្រាប់ការអភិវឌ្ឍពហុវិស័យ

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយការិយាល័យ ប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដោយមានការចូលរួមពីអ្នកជំនាញ និងសិក្ខាកាមចម្រុះ តំណាងក្រសួង-ស្ថាប័ន មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ សិក្ខាសាលាក៏ផ្តល់ជាវេទិកាសម្រាប់កិច្ចសហការ ដោយផ្សារភ្ជាប់នវានុវត្តន៍ ជាមួយនឹងការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យា E-beam និង X-ray ដែលបម្រើប្រយោជន៍សង្គម ។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “បច្ចេកវិទ្យា E-beam និង X-ray អាចត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងវិស័យជាច្រើន ហើយពិតណាស់ ការប្រើប្រាស់ទាំងអស់គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ មិនថាប្រើដើម្បីសម្លាប់មេរោគលើឧបករណ៍វេជ្ជសាស្ត្រ, បង្កើនសុវត្ថិភាពចំណីអាហារ,…
-
ត្រីរាជមួយក្បាល ទម្ងន់ ១៣២គីឡូក្រាម ត្រូវបានជួយសង្គ្រោះ និងលែងចូលបឹងធម្មជាតិវិញ

(ភ្នំពេញ)៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ នៅថ្ងៃទី០៦ខែ វិច្ឆិកា ឆ្នាំ ២០២៤បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទបានឱ្យដឹងថា៖ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន់ នៅដាយត្រីគន្លងលេខ៣A (ដាយរាជធានីភ្នំពេញ)។ ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។ គួរបញ្ជាក់ថា ត្រីរាជ១ក្បាលនេះ ធ្លាប់ត្រូវបានក្រុមការងារលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ កាលពីពេលកន្លងទៅរួចហើយ ដោយសារត្រីនេះមានស្លាកស្មាមបំពាក់ស្លាកសញ្ញាសំគាល់៤បស់វា៕ ដោយ ៖ ម៉ាដេប៉ូ
-
លទ្ធផលប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដែលត្រូវសិក្សានៅ CADT, RUPP, ITC, NUM, និង Paragon.U

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាស លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដែលត្រូវសិក្សានៅ CADT, RUPP, ITC, NUM, និង Paragon.U បេក្ខជនជាប់ជាស្ថាពរទាំងអស់ ដែលត្រូវសិក្សានៅ CADT, RUPP, ITC, NUM, និង Paragon.U ត្រូវមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៥:០០ រសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។ បេក្ខជនជាប់បម្រុងទាំងអស់ CADT RUPP NUM ITC និង Paragon.U អាចមកដាក់ពាក្យចូលរៀនផ្ទាល់នៅ CADT ចាប់ពីថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ រសៀល ដើម្បីមានឱកាសចូលសិក្សាក្នុងករណីបេក្ខជនជាប់ស្ថាពរមានការបោះបង់។ ដោយឡែកសម្រាប់បេក្ខជនជាប់ស្ថាពរដែលត្រូវសិក្សានៅ AUPP ត្រូវទៅដាក់ពាក្យចូលរៀនផ្ទាល់នៅ…
-
គម្រោងមីជាតិ កាតាបខ្ញុំអនាគតខ្ញុំ ផ្តល់កម្លាំងចិត្តនៃការសិក្សាដល់កុមារ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ដើម្បីជាថាមពល និងកម្លាំងចិត្តដល់កុមារដែលជួបការលំបាកក្នុងភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែងក្នុងការទទួលបានលទ្ធភាព និងមធ្យោបាយជាសម្ភារជំនួយដល់ការសិក្សាបានគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព និងមានគុណភាព។ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បាននាំយកនូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនធំ ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សា នៅសាលាបឋមសិក្សាភ្លុក, សាលាបឋមសិក្សាបានប៊ុង និងអនុវិទ្យាល័យភ្លុក ស្ថិតក្នុងភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះក្រោមគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជាគំនិតផ្តួចផ្តើមរបស់ មីជាតិ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ជុន ហៀងថាវសិទ្ធ អនុប្រធានធុរកិច្ច និងជាតំណាង លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) មន្ត្រីរាជការអង្គភាពជុំវិញខេត្តថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាលបាល និងសិស្សានុសិស្ស ប្រមាណ៣៥០នាក់។ សម្ភារដែលបាននាំជូនសាលា សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ…
-
ព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯកនៅខេត្តសៀមរាប នឹងប្រារព្ធចុងខែធ្នូ

សៀមរាប៖រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯករយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ពិធីនេះក្នុងគោលបំណងអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ដ៏មានតម្លៃរបស់ជនជាតិខ្មែរ ដែលបានចារឹកនៅលើប្រាង្គប្រាសាទជាកេរដំណែលខ្មែរ។ យោងតាមឯកសារបង្ហាញថា ការបង្ហោះខ្លែងឯក គឺជាទំនៀមទម្លាប់មួយដែលចាប់ផ្ដើមតាំងពីសម័យបុរាណ ដែលបានធ្វើឡើងដោយប្រជាកសិករខ្មែរនៅពេលប្រមូលផលស្រូវក្នុងរដូវវស្សារួចរាល់ ។ប្រពៃណីនេះក៏ដើម្បីសូមសេចក្តីសុខសាន្ដ និងសូមព្រះពាយកុំឱ្យភ្លៀងធ្លាក់ទៀត ។ទំនៀមទម្លាប់នេះក៏បន្តជារឿយៗដល់សម័យបច្ចុប្បន្ន ដោយមានអត្ថន័យសំខាន់មួយសម្រាប់ជីវិតសង្គម និងធម្មជាតិ។ មុនឈានដល់ថ្ងៃប្រារព្ធ រដ្ឋបាលខេត្តសៀមរាប លោក លី សារី អភិបាលរងតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងមន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំពិធីនេះឱ្យបានល្អ និងទាក់ទាញចំណាប់អារម្មណ៍ទេសចរជាតិ អន្តរជាតិផងដែរ។ តាមគម្រោងការបង្ហោះខ្លែងឯកនឹងប្រព្រឹត្តធ្វើនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។ក្នុងព្រឹត្តិការណ៍នេះក៏មានកម្មវិធីមួយចំនួនដូចជា ការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និងតុក្កតាយក្ស ការសម្តែងសិល្បៈល្ខោនបាសាក់, ការតាំងពិព័រណ៍ និងបង្ហាញពីរបៀបធ្វើខ្លែងឯកជាដើម។ លោក លី សារី បានប្រាប់កិច្ចប្រជុំថា ដើម្បីឱ្យព្រឹត្តិការណ៍នេះការតែអធឹកអធម ត្រូវប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឱ្យបានទូលំទូលាយ។ចំណែកអ្នកចង់ចូលរួមបង្ហោះខ្លែងត្រូវដាក់ពាក្យស្នើសុំតាមរយៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។លោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការលើកស្ទួយ និងអភិរក្សវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរយើង៕ដោយ៖ប៊ុនរដ្ឋា
-
Smart Axiata ទទួលបានពានរង្វាន់ «អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា» សម្រាប់ការជំរុញសុវត្ថិភាពសាយប័រ និងអក្ខរកម្មឌីជីថល

ភ្នំពេញ ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយ ICT របស់កម្ពុជាបានឈ្នះពានរង្វាន់ “អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា” ពី EuroCham Cambodia ក្នុងកម្មវិធី ESG Contest and Awards Gala Dinner ឆ្នាំ 2024 ដែលធ្វើឡើងក្នុងភាពជាដៃគូជាមួយនឹង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ពានរង្វាន់នេះ គឺជាសក្ខីភាពមួយចំពោះនវានុវត្តន៍ និងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត និងការប្តេជ្ញាលើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Smart បានចូលរួម និងសហការលើគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល សុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត ការបង្កើនការយល់ដឹងលើផ្នែកអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “បច្ចេកវិទ្យាកំពុងតែវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយខណៈពេលដែលយើងធ្វើការយ៉ាងមម៉ាញឹកដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មនៅប្រទេសកម្ពុជាត្រឹមឆ្នាំ 2026 យើងត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ច និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាប្រយោជន៍ដល់សង្គម។ ទស្សនវិស័យនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់យើងក្នុងការផ្តល់នូវដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងប៉ុណ្ណោះទេ…
-
“ផ្លូវឫស្សី “ទិសដៅទេសចរណ៍រាត្រីថ្មីនៅក្រុងសៀមរាប នឹងបើកដំណើរការមុនបុណ្យឆ្លងឆ្នាំសកល

សៀមរាប៖ផ្លូវឫស្សី ឬ” Bamboo Street” ស្ថិតនៅខាងក្រោយវត្តដំណាក់នៃក្រុងសៀមរាបប្រវែង ២៨០ ម៉ែត្រគ្រោងនឹង ដាក់ឱ្យដំណើរនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ។ក្រោយបើកដំណើរការ ទីនេះនឹងក្លាយជាវិថីទេសចរណ៍រាត្រីថ្មីមួយទៀត បន្ទាប់ពីតំបន់ផាប់ស្រ្ទីតដែលមានប្រជាប្រិយភាពជាយូរមកហើយ ។សមិទ្ធិថ្មីដែលចូលរួមដោយអង្គការដៃគូ និងវិស័យឯកជនផងនោះ គឺជាការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤ ផងដែរ។ “ផ្លូវឫស្សី”ឬ Bamboo Street តំបន់នេះនឹងផ្តល់ជូននូវភាពលេចធ្លោតាមរចនាបទធម្មជាតិ និងវប្បធម៌ ដោយមានស្ទីលជីវិត ប្រើសម្ភារៈផលិតពីឬស្សី ក៏ដូចជា ម្ហូបអាហារ ភេសជ្ជៈ នំចំណី បែបដើម ។ទីនេះក៏មិនប្រើប្រាស់ប្លាស្ទិកទៀតផង ។តំបន់នេះត្រូវបានស្ថាបនាឡើង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ។ លោកស្រី នាយិការ ម៉ៅ សុផានី អង្គការSPOON បានឱ្យដឹងថា នៅថ្ងៃសម្ពោធ ផ្លូវឫស្សី ឬ Bamboo Street នឹងមានការសម្តែងតន្រ្តីផ្ទាល់ ការសម្ដែងសិល្បៈកុមារ និងចូលរួមពីក្រុមហ៊ុនតំបន់សៀមរាប រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងសហគ្រាសឯកជន ។សមិទ្ធិនេះ ជាគំនិតផ្តួចផ្តើមរបស់គម្រោង “ភូមិវត្តបូព៌”…
-
អភិបាលខេត្តកំពង់ចាមលើកទឹកចិត្តជនមានពិការភាព

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានជំរុញដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យបានចូលបម្រើការងារដោយគ្មានការរើសអើង។ ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ក្រោមប្រធានបទ“ បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល ” នៅសាលាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែង ក្នុងច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការផងដែរ ។ ឯកឧត្ដមក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម និងចែកបណ្ណសម្គាល់ជនមាន ពិការភាព ឱ្យបានគ្រប់ៗគ្នា។ចំណែកជនមានពិការភាពដែលមានបានបណ្ណសម្គាល់ស្ថិតក្នុង គ្រួសារមានបណ្ណសមធម៌ ត្រូវទៅចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅតាមរដ្ឋបាលឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។…