-
ក្រសួងបរិស្ថានចេញ វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងព្រមានចាត់ វិធានការផ្លូវច្បាប់ទាំងផាកពិន័យពី១០ ទៅ ១០០លានរៀល និងដាក់ទោស

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញ សេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤ដោយបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើង ឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់ មនុស្សផ្ទាល់ ។ កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការ ដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋាន ខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស ។ ល ។ ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការ បាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថានបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែរថា៖អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ជំពូកទី៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី១ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១…
-
សត្វថ្មីៗចំនួន ២៣៤ ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់មហាមេគង្គក្នុងឆ្នាំ២០២៣

(ភ្នំពេញ)៖ អង្គការ WWFបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងមកនេះប្រភេទសត្វថ្មីៗចំនួន ២៣៤ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់មហាមេគង្គ។ ក្នុងការចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ អង្គការ WWFបានចោទសួរថា៖ អ្នកធ្លាប់ឮពីប្រភេទខ្ញីដែលមានឫសមានក្លិនដូចស្វាយទេ?ហើយអ្នកធ្លាប់ឃើញពស់មានរោមភ្នែកវែងដែរឬអត់? នៅក្នុងរបាយការណ៍ប្រភេទសត្វរកឃើញថ្មីៗនេះអង្គការ WWFបានបញ្ជាក់ដែរថា “យើងបង្ហាញពីប្រភេទសត្វដ៏កម្រនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានកត់ត្រាដោយអ្នកវិទ្យាសាស្ត្រជាលើកដំបូង”។ អង្គការ WWFបានឱ្យដឹងបន្ថែមថា៖ នៅក្នុងរបាយការណ៍នេះសម្រាប់ប្រទេសកម្ពុជា គេបានរកឃើញរុក្ខជាតិថ្មីចំនួន ២ ប្រភេទ៖ រុក្ខជាតិម្យ៉ាងហៅថា Lindsaea kohkongensis និងដើមរុក្ខជាតិ ឈ្មោះ Cinnamomum kostermannii ។ ហេតុនេះសូមចូលរួមអភិរក្សប្រភេទធនធានទាំងនេះ ដើម្បីការពារពួកវាកុំឱ្យបាត់បង់ពីធម្មជាតិ”៕ ដោយ ៖ ម៉ាដេប៉ូ
-
ប្រកួតចៀរជ័រកៅស៊ូ ដើម្បី ស្វែងរក កម្មករចៀរជ័រកៅស៊ូ ដែលមានជំនាញ មានបច្ចេកទេសចៀរបានស្អាត និងលឿន

(ភ្នំពេញ)៖ ព្រឹត្តិការណ៍រៀបចំការប្រកួតចៀរជ័រកៅស៊ូ នៅខេត្ត ត្បូងឃ្មុំ ដោយមានកម្មករចម្ការកៅស៊ូ៦៩នាក់ មកពីចម្ការកៅស៊ូធំៗ និងចម្ការកៅស៊ូសហគមន៍ បានចូលរួមដើម្បីជ្រើសរើសរកកម្មករ ចៀរជ័រកៅស៊ូដែលមានជំនាញ ចៀរបានស្អាត ហើយនិងលឿនថែមទៀត។សម្រាប់បេក្ខជនទាំង៦៩នាក់នេះដែរ មកពីក្រុមហ៊ុន ៣៤ និងសហគមន៍កៅស៊ូគ្រួសារចំនួន ៥ ។ ថ្លែងក្នុងកម្មវិធីបើកប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ នេះជាការប្រកួតចៀរជ័រកៅស៊ូដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរៀបចំឡើងក្រោមការផ្ដួចផ្ដើមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម ប្រាក់ ដាវីដ បន្តថា កម្មវិធីប្រកួតចៀរជ័រកៅស៊ូ រៀបចំឡើងដើម្បីស្វែងរកកម្មករចៀរជ័រកៅស៊ូ ដែលមានជំនាញ អាចចៀរជ័រកៅស៊ូតាមបច្ចេកទេសបានស្អាត និងលឿនរហ័ស។ តាមរយៈកម្មវិធីប្រកួតនេះ ឯកឧត្តមសង្ឃឹមថា បេក្ខជនចំនួន ៦៩រូប ដែលមកពីក្រុមវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន និងសហគមន៍កៅស៊ូគ្រួសារចំនួន…
-
កម្ពុជា និងចិន បង្កើតព្រឹត្តិការណ៍បង្ហាញអរិយធម៌នៃប្រទេសទាំងពីរ ក្នុងឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន២០២៤

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេស ដើម្បីបង្ហាញអរិយធម៌ នៃប្រទេសទាំងពីរ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជាឆ្នាំ២០២៤។ កម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេសនេះ ទទួលរៀបចំដោយរោងមហាស្រពតន្ដ្រី និងរបាំទីក្រុងអ៊ូស៊ីប្រទេសចិន និងនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការសម្ដែងសិល្បៈពិសេសនេះ ឯកឧត្តមជឿជាក់ថា នឹងធ្វើឲ្យអ្នកចូលរួមមានចំណាប់អារម្មណ៍យ៉ាងជ្រាយជ្រៅ ចំពោះវប្បធម៌ប្រពៃណីរបស់ប្រទេសចិន។ ឯកឧត្តមបន្ថែមថា កម្មវិធី «ពាក្យសច្ចាពណ៌មាស» សម្ដែងសិល្បៈពិសេសនេះ គឺជាកម្មវិធីសំខាន់សម្រាប់ឆ្នាំ២០២៤ គឺជាឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា។ ជាក់ស្តែងឆ្នាំនេះ ក្រោមការដឹកនាំប្រឹងប្រែងរវាងរដ្ឋាភិបាលកម្ពុជា-ចិន បានសហការគ្នារៀបចំកម្មវិធីធំៗជាច្រើន ដើម្បីជំរុញពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលមហាសន្និបាតចតុមុខ…
-
បេក្ខជន បេក្ខនារី យ៉ាងច្រើនកុះករ បានបង្ហាញសមត្ថភាពខ្លួន ក្នុងកម្មវិធីប្រឡងចម្រៀងសិល្បៈចម្រុះ

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤មានការប្រឡងចម្រៀង សិល្បៈចម្រុះ ដែលប្រព្រឹត្តទៅនៅ រោងកុន ស្វាយរៀង ក្រុងស្វាយរៀង ដែលមានការអញ្ជើញចូលរួម ជាគណៈកម្មការកិត្តិយស ក្នុងការជ្រើសរើសបេក្ខជនជ័យលាភីដោយ កញ្ញា យូ រី តារាចម្រៀងមានប្រជាប្រិយភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមកញ្ញាយូ រី បានថ្លែងថា ការប្រឡងចម្រៀង សិល្បៈចម្រុះ ជម្រុះរកបេក្ខជនជ័យលាភី នាឱកាសនេះ គឺដើម្បីរកអ្នកដែលមានទឹកដមសមត្ថភាពទៅប្រឡងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ អ្នកទទួលបានជ័យលាភី នៅវគ្គផ្ដាច់ព្រ័ត្រ*លេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០ដុល្លារ*លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០ដុល្លារនិងរង្វាន់លើកទឹកចិត្ត ៣០០ដុល្លារ ក្នុងបេក្ខជនម្នាក់ៗ។ កញ្ញា យូ រី បានបន្តថា ចំពោះបេក្ខភាពទទួលបានជ័យលាភី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះផងដែរ គណៈកម្មការសម្រេចជ្រើសរើសយកបេក្ខជនចំនួន ៨រូប ដើម្បីត្រៀមទៅប្រឡងនៅវគ្គផ្ដាច់ព្រ័ត្រ ហើយចំពោះបេក្ខជនដែលឈ្នះទាំង ៨រូប ត្រូវបានបង្ហោះនៅលើវេបសាយ ក្រុមហ៊ុន ឡាក់គីរ៉ូប៊ី…
-
ពលរដ្ឋមានជីវភាពខ្វះខាត ៥៥៣គ្រួសារ នៅ ភូមិបណ្តែតទឹក នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

(ខេត្តកំពង់ធំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ បានចាត់ឱ្យ ឯកឧត្ដមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥៥៣គ្រួសារ រស់នៅភូមិបណ្តែតទឹកចំនួន ៥ នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងបរិវេណវត្តទីបការាម ហៅវត្តពៅវើយ ។ ឯកឧត្ដមវេជ្ជ.អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ ។ ជាមួយគ្នានេះ ឯកឧត្ដមវេជ្ជ. បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យ ឱ្យបានល្អ ជាពិសេសក្មួយៗស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ ត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ…
-
“សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ “ ជាប្រធានបទដែលបានលើកឡើងនៅក្នុងទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤

(រតនគិរី)៖ ទិវាដ៏មានសារៈសំខាន់នេះត្រូវបានរដ្ឋបាលខេត្តរតនគិរី រៀបចំប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំង៣ អង្គការដៃគូ យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូពេទ្យ សិស្សានុសិស្ស និងអ្នកផ្ទុកមេរោគអេដស៍ច្រើនរូបទៀត។ បន្ទាប់ពី លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្ត រាយការណ៍ពី វឌ្ឃនភាព សកម្មភាព ការងារអេដស៍ខេត្ត រួចមកឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ដោយសារលិខិតបានលើកឡើងថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជាឱកាសដ៏មានសារៈ សំខាន់សម្រាប់គូសបញ្ជាក់ពីការ លើកកម្ពស់ភាពមិនរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ។ លើសពីនេះទៅទៀតទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការ គាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍…
-
អាជ្ញាធរខេត្តព្រះវិហារ និងអង្គការដៃគូ រួមគ្នាកែលម្អសហគមន៍ តំបន់ការពារធម្មជាតិត្មាតប៉ើយ ឱ្យកាន់តែមានសោភណ្ឌភាព ដើម្បីទាក់ទាញទេសចរណ៍

(ខេត្តព្រះវិហារ)៖ សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង គឺជាសហគមន៍មួយ ដែលសំបូរបែបទៅដោយធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ជាពិសេសសត្វត្រយងយក្សដែលជិតផុតពូជ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានស្ដារ និងកែលម្អផ្ទះសំណាក់នេះឡើងវិញ ក្រោមគំនិតផ្ដួចផ្ដើមរបស់អាជ្ញាធរខេត្តព្រះវិហារ និងដោយមានការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងថវិការបស់ក្រុមហ៊ុន សំវាសនា ខន់សឺវេនសិនស្ដេយ។ ការកែលម្អសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ មានដូចជា ផ្ទះស្នាក់សហគមន៍មានទទឹងប្រវែង ០៨ម៉ែត្រ និងបណ្តោយប្រវែង ៨,៨ ម៉ែត្រ ចំនួន៦ខ្នង ព្រមទាំងអគារសម្រាប់ទទួលភ្ញៀវ និងកន្លែងទទួលទានអាហារទទឹងប្រវែង ១០ម៉ែត្រ និងបណ្តោយប្រវែង ២០ម៉ែត្រ ចំនួន១ខ្នង។ សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នាយកប្រតិបត្តិស្តីទីនៃអង្គការ WCS ប្រចាំកម្ពុជា លោក Robb Menzi បានថ្លែងថា នៅក្នុងរយៈពេល២៥ឆ្នាំ វត្តមានរបស់អង្គការ WCS នៅក្នុងប្រទេសកម្ពុជា បានក្លាយជាប្រទេសឈានមុខគេ ដែលមានបុគ្គលិករហូតដល់ ២៥០នាក់ ដែលធ្វើការលើការងារអភិរក្សធនធានធម្មជាតិ ជាពិសេស គឺការសិក្សាស្រាវជ្រាវអភិរក្សសត្វត្រយងយក្ស នៅក្នុងខេត្តព្រះវិហារ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជា…
-
សត្វកែះ ១ក្បាលដែល រត់ចូលភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ត្រូវបានសង្គ្រោះ និងត្រៀមបញ្ជូនទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសត្វកែះ ១ក្បាល រត់ចេញពីព្រៃ ហើយត្រូវបានប្រជាពលរដ្ឋចាប់មកប្រគល់ឱ្យមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដើម្បីពិនិត្យតាមដានសុខភាព និងទាក់ទៅមន្ត្រីជំនាញសត្វព្រៃ មើលថែទាំមុននាំទៅលែងទៅព្រៃធម្មជាតិវិញ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វកែះនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់សហគមន៍ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រទះឃើញរត់ចូលភូមិកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ហើយបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារទេសភាពបន្ទាយឆ្មារ បានទទួលពីសហគមន៍ ដោយបាននាំយកមកថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីពិនិត្យសុខភាព និងត្រៀមបញ្ជូលទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។ ឯកឧត្តម ក៏បានវាយតំលៃផងដែរថា វត្តមានរបស់សត្វ«កែះ» អាចនិងមានច្រើនជាងនេះ ដែលនេះគឺជាការល្អ ហើយមិនមែនជាការរំខាននោះទេ ចំពោះមនុស្ស ហើយឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបើឃើញសត្វព្រៃសូមកំឱ្យមានការបរបាញ់ ត្រូវយកចិត្តទុកដាក់ ក្នុងការអភិរក្សថែរក្សាសត្វព្រៃ ព្រោះនិងផ្តល់សារៈប្រយោជន៍ទៅដល់សហគមន៍វិញ តាមរយៈចំណូលពីភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ។ សត្វ «កែះ» ជាសត្វព្រៃដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកសាច់ ស្នែង…
-
សត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់ ៧០ក្បាល

(ភ្នំពេញ)៖គិតមកត្រឹមចុងឆ្នាំ២០២៤នេះ វត្តមានសត្វ ផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់៧០ក្បាល ជ្រូកទឹកចំនួន ១ក្បាលស្នាក់នៅអចិន្ត្រៃយ៍ និងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀត ។ នេះបើតាមការឱ្យដឹងពីសំណាក់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សហគមន៍នេសាទព្រែកត្នោត កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក និងសេះសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍។ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធាន សហគមន៍នេសាទព្រែកត្នោតបានលើកឡើងថា៖សហគមន៍មួយនេះមានសក្តានុពលធនធានធម្មជាតិច្រើនដោយសារមានធនធានជលផលច្រើនដូចជា ព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្មជាដើម។សហគមន៍មួយនេះមានផ្ទៃដី ១១៦៨ហិកតា មានព្រៃកោងកាង ២០ហិកតា តំបន់អភិរក្សផ្កាថ្ម ១១៤ហិកតា និងស្មៅសមុទ្រ ៧០០ហិកតា។ លោកបានបញ្ជាក់បន្ថែមថា ស្មៅសមុទ្រមានសារៈសំខាន់ណាស់ ពីព្រោះថា វាជាទីជម្រករបស់ជីវចម្រុះ និងវាក៏ជាចំណីរបស់ត្រីផងដែរ។ក្នុងនេះដូចជាត្រីកាតាំងវាស៊ីតែស្មៅសមុទ្រ និងស៊ីស្លែ ។ហេតុនេះកាលណាមានស្មៅនេះកាន់តែច្រើនវានឹងក្លាយជាទីជម្រកអចិន្រ្តៃយ៍របស់ជីវៈចម្រុះ នឹងវាអាចទប់លំនឹងទឹកសមុទ្របានថែមទៀត។ពិសេសសត្វតូចៗវាអាចគេចពីការប្រមាញ់សត្វសមុទ្រធំៗបានផង។ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពតបានឱ្យដឹងថា…