Category: ព័ត៌មានសង្គម

  • ខេត្តរតនគិរីប្រកាសចូលកាន់តំណែងមន្ត្រីរដ្ឋបាលខេត្តចំនួន៤រូប

    ខេត្តរតនគិរីប្រកាសចូលកាន់តំណែងមន្ត្រីរដ្ឋបាលខេត្តចំនួន៤រូប

    រតនគិរី៖នៅសាលាខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្នុង​រដ្ឋបាលខេត្តចំនួន៤រូបក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមន្រ្តីថ្នាក់ដឹកនាំខេត្តជាច្រើនរូប ។ សូមជម្រាបថាទី១. លោក ម៉ឹង ស៊ីនាថ ត្រូវបានតែងតាំងនាយក​រដ្ឋបាលសាលាខេត្តរតនគិរី,២.លោក មួង មករា ជានាយក​រង​រដ្ឋបាលសាលាខេត្ត,៣.លោក វ៉ាន់ ជាលី ជានាយកទីចាត់​ការ​គ្រប់គ្រងធនធានមនុស្សនិងទី៤.លោក ឈាង សុភ័ក្ត្រ ជា​ប្រធាន​ការិយាល័យគ្រប់គ្រងបុគ្គលិក ចំណុះរចនាសម្ព័ន្ធទីចាត់ការ​គ្រប់​គ្រងធនធានមនុស្ស សាលាខេត្តរតនគិរី។ ក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបាន​ធ្វើការផ្តាំផ្ញើដល់មន្រ្តីចូលកាន់តំណែងថ្មីលើការងារអាទិភាព​មួយចំនួន ពិសេលគឺការរួមសហការគ្នាអនុវត្តការងារដោយរលូន និងរក្សាបាន​នូវសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជា​មួយមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ៕ ដោយ៖ គតិ យុត្ត

  • រដ្ឋបាលខេត្តបន្ទាយមានជ័យជំរុញឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងវត្ថុសិល្បៈចម្លង និងការថែរក្សារចនាបទខ្មែរ

    រដ្ឋបាលខេត្តបន្ទាយមានជ័យជំរុញឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងវត្ថុសិល្បៈចម្លង និងការថែរក្សារចនាបទខ្មែរ

    បន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ​ឱ្យយកចិត្តទុកដាក់លើ​ការគ្រប់គ្រង វត្ថុសិល្បៈចម្លង ការថែរក្សារចនាបទខ្មែរ ប្រយោជន៍ក្នុងការរក្សា​នូវអត្តសញ្ញាណជាតិ​ឱ្យបានគង់វង្ស។ អាន៖ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងវត្ថុសិល្បៈចម្លង ការថែរក្សារចនាបទខ្មែរ នៅសាលប្រជុំមន្ទឺរវប្បធម៌ វិចិត្រសិល្បៈ​ខេត្តបន្ទាយ​មានជ័យកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ឃឹម សំណាង អភិបាលរងខេត្តក្នុងនាមឯកឧត្តម អភិបាល​ខេត្តបន្ទាយ​មានជ័យបានបញ្ជាក់ថា សិល្បៈចម្លាក់ខ្មែរនៅតែរស់រវើករហូតដល់បច្ចុប្បន្ន ។រាល់ការកសាងរូបសំណាក សំណង់​អគារ​នានា ជាពិសេសសំណង់សាសនា និងអគារស្កឹមស្កៃ ជាច្រើនទៀតតែងតែបញ្ចូលនូវក្បាច់រចនាជារចនាបទខ្មែរ ដោយ​យកលំនាំតាមសិល្បៈបុរាណខ្មែរ ដែលមានដាប់ឆ្លាក់នៅតាមប្រាសាទនានា ​ដែលបានបង្ហាញពី​អត្តសញ្ញាណជាតិ​របស់យើង ។ លោក ឃឹម សំណាង៉ បានបន្ថែមទៀតថា ដើម្បីថែររក្សានូវអត្តសញ្ញាណរបស់ជាតិឱ្យបានស្ថិតស្ថេរគង់វង្ស ស្របតាម​គោលដៅ​អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ចាំបាច់ជំរុញឱ្យមានការពង្រឹងនូវក្បួនខ្នាត ក្បូរក្បាច់រចនាបទខ្មែរ ជៀសវាង ការបញ្ចូលរចនាបទបរទេសជាពិសេសប្រទេសជិតខាង ដែលធ្វើឱ្យមានការភាន់ច្រឡំថាជារបស់ពួកគេ។លោក​បន្តថា ជៀសវាងការនាំយកវត្ថុសិល្បៈចម្លងដូច ចេញទៅក្រៅប្រទេសដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ។ លោក ញាណ ឡាដា មន្ត្រីសិល្បៈសូនរូប បាននិយាយថា សិល្បករផ្នែកសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដែលបាន​មកចូលរួមប្រជុំពេលនេះ ដើម្បីទទួលបានចំណេះដឹងនូវរចនាបទខ្មែរកាន់តែច្បាស់លាស់បន្ថែមទៀត។ជាជំនាញច្បាស់​លាស់ មិនមែនជំនាញចេះតៗគ្នា៕ ដោយ៖ គៀន ច័ន្ទហ៊ីន

  • ក្រុងកំពង់ឆ្នាំង ក្នុងមួយថ្ងៃមានសំរាមជាង៤០ តោន ត្រូវបានបោះ​ចោលជាសាធារណៈ

    ក្រុងកំពង់ឆ្នាំង ក្នុងមួយថ្ងៃមានសំរាមជាង៤០ តោន ត្រូវបានបោះ​ចោលជាសាធារណៈ

    កំពង់ឆ្នាំង៖លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា ក្នុងក្រុងកំពង់ឆ្នាំងមានប្រជាពលរដ្ឋរស់នៅ​ប្រមាណ​ជាងមួយម៉ឺនខ្នងផ្ទះ ប៉ុន្តែអ្នកទទួលភ្ជាប់សេវាបង់សំរាម មានតែជាង ២ពាន់ខ្នងផ្ទះប៉ុណ្ណោះ ។ហេតុនេះហើយ​សម្រាម​ដែល​នៅសេសសល់ ត្រូវបានយកទៅ​បោះ​ចោលនៅក្នុងសួនសាធារណៈ តាមមាត់ទន្លេ តាមក្រោមផ្ទះ ក្រោយផ្ទះ ឬដុត​ចោល ដែលតាមការប្រមាណក្នុងមួយថ្ងៃមានសំរាមប្រមាណ ៤០តោន ត្រូវបានបោះចោលជាសាធារណៈ ។ ក្នុងចំនួនដ៏សម្បើមនេះនិងដើម្បីគ្រប់គ្រងសំណល់រឹង កាលពីថ្ងៃទី២៥ ខែធ្នូ លោកអភិបាលក្រុងកំពង់ឆ្នាំងបាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ក្នុងក្រុង​​ សូមចូលរួមទទួលសេវាប្រមូលសម្រាមឱ្យបានគ្រប់ៗគ្នា ព្រោះថាតម្លៃប្រមូលសំរាមមិនថ្លៃដូចការ​លើកឡើងនោះ​ទេ។ អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយទទួលបានការណែនាំពី ឯកឧត្តមអភិបាលខេត្ត ក្នុងការអនុវត្តថ្លៃប្រមូលសំរាម គឺត្រូវអនុវត្ត​តាមគោលការណ៍សមធម៌ មិនអាចអនុវត្តទៅតាមសមភាពបានទេ។លោកបន្តថា យើងអនុវត្តតាមគោលការណ៍​​កំណត់ពិតណាស់​ប្រជាពលរដ្ឋ  អ្នករកស៊ីតូចតាច មិនអាចទទួលសេវានេះបានឡើយ ។ឧទាហរណ៍ អ្នកលក់ទឹកអំពៅ អ្នក​លក់ដូង អ្នកលក់គ្រឿងទេស ពួកគាត់មានចំណូលតិច តែមានសំរាមច្រើន ដែលខុសប្លែកពីធនាគារ មីក្រូហិរញ្ញវត្ថុ តាម​មន្ទីរសាធារណៈ និងស្ថានីយប្រេងឥន្ធនៈ មាន​សម្រាម​តិចតែ មុខរបរធំ ។ជាមួយគ្នានេះ អាជីវកម្មខ្នាតតូច មួយចំនួន​ដែលមិនមានដំណើរការក៏រដ្ឋបាលក្រុងកំពង់ឆ្នាំងជំរុញឱ្យពួកគាត់ទទួលសេវាទាបស្មើនឹងទំហំខ្នងផ្ទះធម្មតា មានតម្លៃ​ត្រឹមតែ១១ ៥០០រៀល ប៉ុណ្ណោះ។ លោកអភិបាលក្រុងបន្ថែមថា ក្នុងក្រុងកំពង់ឆ្នាំងដដែល​មានជាប្រភេទ​ដីឡូត៍​ដែលមានទំហំធំៗ ដូច្នេះ​អាជ្ញាធរក្រុង​ក៏បាន​ទម្លាក់តម្លៃមក​ស្មើនឹងខ្នងផ្ទះតូចៗដែ។រ…

  • ឃាត់រថយន្តមួយគ្រឿងដឹកវល្លិ៍រមៀតជាងមួយតោន និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់

    ឃាត់រថយន្តមួយគ្រឿងដឹកវល្លិ៍រមៀតជាងមួយតោន និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់

    ភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែន​ជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាត​វាលពីរ មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅ​ចំណុច​និយាមកា (៣០៥៨៣៩-១២៨១៨៩៧) ស្ថិតនៅស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ បានឃាត់​ចាប់រថយន្តមួយគ្រឿង មានដឹកវល្លិ៍រមៀតចំនួន​២០បាវស្មើ​នឹង១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ ប្រភពក្រសួងបរិស្ថានបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤​នេះបានឱ្យដឹងថា ក្នុងប្រតិបត្តិការសមត្ថកិច្ច​ប្រមូល​បានវត្ថុតាង​រួមមាន៖ឡានម៉ាក់សាំយ៉ុងចំនួន១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ 2AL-7350និង វល្លិរមៀត​ចំនួន២០បាវ ស្មើ១៣០០​គីឡូក្រាម។វត្ថុតាងទាំងនេះរក្សាទុកនៅស្នាក់ការវាល​ពីរជាបណ្តោះ​អាសន្ន។ ដោយឡែកជនសង្ស័យក្រុមការងារបានបញ្ជូនមកមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនីតិវិធី។សូមជម្រាបថា វល្លិ៍រមៀតគឺជាអនុផលព្រៃឈើដែលត្រូវហាមឃាត់៕ ដោយ៖ដេប៉ូ

  • អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

    អរគុណសម្រាប់រយៈពេល ៣០ឆ្នាំ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

    ភ្នំពេញ ៖ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើងរួមគ្នាបន្តសហការ និង ធ្វើការដើម្បីប្រទេសកម្ពុជាកាន់តែប្រសើរ»។ ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ…

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ

    (ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព សុខដុមនីយកម្ម និងការចេះគោរពគ្នាទៅវិញទៅមក ដែលនាំឱ្យមានផលិតភាពការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ និងមានបរិយាកាសការងារមនោរម្យ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តី បុគ្គលិកមជ្ឈមណ្ឌលទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាល ជាពិសេសជំនាញក្នុងការបង្កើតនូវគំនិតនវានុវត្តន៍ លើការផលិតសារអប់រំសុខភាពឱ្យកាន់តែទូលំទូលាយ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យផែនការបន្ថែមក្នុងការផលិតសារអប់រំ និងស្ប៉តវីដេអូ ដែលជុំវិញនឹងសុខភាពប្រជាពលរដ្ឋ ការរស់នៅប្រជាពលរដ្ឋ លើកកម្ពស់សុខភាពស្រ្តី កុមារ ទារក និងជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ដែលបណ្តាលមកពីការពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី។ ឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមជ្ឈមណ្ឌលជាតិទាំងអស់ ត្រូវចេះជួយគ្នា…

  • អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការទៅលើអាជីវករ ដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ

    អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការទៅលើអាជីវករ ដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ

    (ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ ព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់និងមានវិធានការចំពោះអាជីវករមួយចំនួនដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវព្រែកបារាំង ក្រោយវត្តនិរោធ នៅព្រំប្រទល់សង្កាត់និរោធ ,សង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែក ប្រា ខណ្ឌច្បារអំពៅ ឲ្យបញ្ឈប់ នូវការលក់ដូរទាំងឡាយនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ។ លោកអភិបាលរងខណ្ឌ បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ តែងតែចុះណែនាំ និងចែកលិខិត ជូនដំណឹងលេខ ៥៣៧/២៤ សជណ.ចអព ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។ បន្ទាប់ពីទទួលបានការណែនាំ និងលិខិតជូនដំណឹង រួចហើយ ឃើញថា អាជីវករភាគច្រើនគោរព និងអនុវត្តតាមការណែនាំ តែក៏នៅមាន អាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពាន ដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ ។ ក្នុងនាមលោកអភិបាលខណ្ឌ និងក្នុងនាម អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវ…

  • រដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយវឌ្ឍនភាពទិន្នន័យ​អត្តសញ្ញាណ​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដល់មន្រ្តីរបស់ខ្លួន

    រដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយវឌ្ឍនភាពទិន្នន័យ​អត្តសញ្ញាណ​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដល់មន្រ្តីរបស់ខ្លួន

    រតនគិរី៖រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ច​ប្រជុំស្តីពីការផ្សព្វផ្សាយ​វឌ្ឍនភាពទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហានិភ័យនៅសាលប្រជុំមន្ទីរផែនការខេត្តរតនគិរី ដោយមានការ​អញ្ជើញចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ​ជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំងប្រាំបួន ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមវត្តមានលោក មួង ប៉ាង អភិបាល​រងខេត្តរតនគិរី។លោកអភិបាលរងបានប្រាប់កិច្ចប្រជុំថា រាជរដ្ឋា​ភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកំពុងយកចិត្តទុកដាក់​​​យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ និង គ្រួសារងាយ​រងហានិភ័យ និង​គាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងបានចាត់ទុកថា កម្មវិធីនេះជា​ឧបករណ៍​ដ៏មាន​សារៈសំខាន់ក្នុងកា​រជួយជំរុញល្បឿនកាត់បន្ថយភាពក្រីក្រឱ្យបាន ឆាប់រហ័ស និង​ឈានទៅការ​លុបបំបាត់ភាពក្រីក្រជាពិសេសនៅតាមតំបន់ជន​បទដែលមានភាពក្រីក្រកម្រិតខ្ពស់ ។ កិច្ចប្រជុំនេះក្នុងគោលដៅបញ្ជ្រាបទៅដល់មូលដ្ឋានភូមិ ឃុំអំពី​ដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិង គ្រួសាររងហានិភ័យប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អ និងមាន​ភាពសុក្រឹត្យ។សំដៅទៅដល់ថ្នាក់ភូមិ កិច្ចប្រជុំបានណែនាំថា មេភូមិសូមដាក់បញ្ចូលកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រចាំ សប្តាហ៍ឬប្រចាំខែ ដើម្បីពិនិត្យ​មើលវឌ្ឍនភាពការងារ និងផ្តល់ការណែនាំដល់អ្នកពាក់ព័ន្ធដើម្បីធានា​ឱ្យការអនុវត្តត្រឹមត្រូវតាមនីតិវិធី៕ ដោយ៖ គតិ យុត្ត

  • ទិដ្ឋភាពនៃការរៀបចំតុបតែងនៅទីតាំងបរិវេណសួនមុខព្រះបរមរាជវាំងឆ្ពោះទៅព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

    ទិដ្ឋភាពនៃការរៀបចំតុបតែងនៅទីតាំងបរិវេណសួនមុខព្រះបរមរាជវាំងឆ្ពោះទៅព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ យុវជនស្ម័គ្រចិត្តនៃ​ព្រឹត្តិការ​ណ៍សាទរកម្ពុជា កំពុងសមសម្តែងការបង្ហូតទង់ជាតិនៅមុខ​ព្រះបរមរាជវាំង ដើម្បីឆ្ពោះទៅកាន់ការសម្តែងនៅក្នុងព្រឹត្តិការ​សាទរ​កម្ពុជាដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ លើសពីការ​មើលឃើញទង់ជាតិ លើសពីការស្តាប់លឺភ្លេងជាតិ និងលើសពីការក្រោក​ឈរគោរពទង់ជាតិ តែជាការផ្សារភ្ជាប់មនោសញ្ចេតនាទៅកាន់​ទង់ជាតិ​កម្ពុជា ដោយការរួបរួមសាមគ្គី ឯកភាពទៅជាកម្លាំងជាតិតែមួយក្រោមទង់​នៃប្រជាជាតិ ទង់នៃព្រះរាជាណាចក្រកម្ពុជា។ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍អបអរសាទរសង្គម និងគុណតម្លៃរួមគ្នា ដែលសសយកធ្វើឡើងដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងផ្សាភ្ជាប់ប្រជាជនទៅសង្គមជាតិ តាមរយៈកម្មវិធីនានា។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើប​ជាច្រើន​ដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ២៥រាជធានី ខេត្ត និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះដែលមានសិល្បៈ​ករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយ​ការបាញ់កាំជ្រួចផងដែរ។ សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំ​ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដើម្បីផ្តល់ឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរ​ដើម្បីសាទរនូវ សមិទ្ធផលទាំងឡាយដែលប្រទេសជាតិយើងសម្រេច​បានជាច្រើនក្នុងដំណាក់កាលចុងក្រោយនៃប្រវត្តិសាស្រ្ត។ ព្រឹត្តិការណ៍នេះ​នឹងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយ ការជួបជុំគ្នាជាលក្ខណៈ​មហាគ្រួសារខ្មែរនៅក្រោមទង់ជាតិតែមួយ ៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា

  • យុវជនខេត្តសៀមរាបមួយចំនួនបារម្ភពីការបាត់បង់ខ្លែងឯក

    យុវជនខេត្តសៀមរាបមួយចំនួនបារម្ភពីការបាត់បង់ខ្លែងឯក

    សៀមរាប​៖ខណៈរដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍​បង្ហោះ​ខ្លែងឯក រយៈ​ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនៅ​ទីតាំង​អតីតអាកាសយានដ្ឋានអន្តរជាតិ​សៀម​រាប​ យុវជនមួយចំនួន ក៏បាន​បង្ហាញពីក្តីបារម្ភក្នុងការបាត់បង់បន្តិចម្តងៗនូវខ្លែងឯក ដែលជាសម្បត្តិ​វប្បធម៌ដ៏មានតម្លៃដោយសារអ្នកចេះដឹងអំពីខ្លែងឯក កាន់តែតិចទៅៗ។ មុនព្រឹត្តិការណ៍បង្ហោះខ្លែងមកដល់ យុវជនមួយក្រុម បានទៅចូលរួម​រៀន​ជំនាញធ្វើខ្លែងឯក​ដោយផ្ទាល់ពីព្រឹទ្ធាចារ្យនៅតំបន់​សៀមរាប។ លោក ហូ សម័យ ប្រធានក្រុមការងារយុវជនខេត្តសៀមរាបបាន​និយាយថា ក្រុមយុវជនបានរៀនពីវិធីសាស្រ្តធ្វើខ្លែងឯក ដូចជា វិធីបិតឫស្សី និងការធ្វើកន្ទុយត្បាញស្លឹកត្នោត។ ក្រុមយុវជនជាង ៣០នាក់បានចូលរួមរៀនពីលោកតាស៊ន់ ដែលនៅ​ភូមិព្រំកុដ្ឋ សង្កាត់បល័្លង្ក ។ ចំណែកលោក លឺ ភារុណ ប្រធានក្រុមការងារយុវជនក្រុងរុនតាឯកតេ​ជោសែន ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានផ្តល់សារសំខាន់លើ​ការ​រៀនជំនាញធ្វើខ្លែងឯកបន្តពីព្រឹទ្ធាចារ្យដែលមានជំនាញពិតប្រាកដ ។លោកថា ការរៀនសូត្រនេះមិន​ត្រឹមតែជាសកម្មភាពស្រាវជ្រាវ​ប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្រ្តអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ប្រពៃណី​មួយនេះដល់សម័យ​ក្រោយ។ លោក ខៀវ ប្រសើរ ប្រធានផែនការនិងរបាយការណ៍បានអំពាវនាវ​ដល់យុវជនឱ្យចូលរួមថែរក្សាមរតកវប្បធម៌ប្រពៃណី ដោយស្វែង​យល់និងសិក្សាអំពីវប្បធម៌ដែលស្ទើរតែបាត់បង់នេះ។លោកបន្តថា សារមន្ទីរខ្លែងខ្មែរត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៣ តែការចាប់អារម្មណ៍​ពីសំណាក់យុវជននៅតែមានកម្រិតតិច។ ព្រឹត្តិការណ៍​បង្ហោះ​ខ្លែងឯករយៈពេល៣ថ្ងៃនៅចុងខែធ្នូ ខាងមុខ​នឹងផ្ដល់ឱកាសឱ្យខ្លែងឯកប្រមាណ១០០ និងខ្លែងសេរី​ចូលរួមដើម្បីបង្ហាញ និងលើកស្ទួយវប្បធម៌ខ្មែរ។ព្រឹត្តិការណ៍នេះ ដើម្បីរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ និងផ្សព្វផ្សាយពី​ប្រវត្តិ​ខ្លែងឯក​ខ្មែរដែលដូនតាបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀម​ទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតា​ខ្មែរ។…