Category: ព័ត៌មានសង្គម

  • ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ការពារសុខភាព​ពីជំងឺ​ផ្លូវដង្ហើម​គ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

    ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ការពារសុខភាព​ពីជំងឺ​ផ្លូវដង្ហើម​គ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

    (ភ្នំពេញ)៖ ថ្មីៗនេះបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សាយ ព័ត៌មានស្តីពីការផ្ទុះឡើងនៃយូមិនមេតាភ្ញីម៉ូវីរុស‍‍«human metapneumovirus (HMPV)‍» ‍‍បង្កឱ្យមានជំងឺផ្លូវដង្ហើម។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយអំពាវនាវឱ្យមានការប្រុងប្រយ័ត្នការពារសុខភាព​ពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជន​ឱ្យបានជ្រាបថា វីរុសនេះ បង្កឱ្យមានជំងឺផ្លូវដង្ហើម ដែលមានរោគសញ្ញា​ស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាក​បំពង់ក ក្អក កណ្តាស់។ យូមិនមេតាគ្លីម៉ូវីរុស អាច បណ្តាលជាជំងឺធ្ងន់ធ្ងរ​លើ​ទារក កុមារ មនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការ​ពារ​រាងកាយខ្សោយ។ យូមិនមេតាភ្លឺម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេស​ហូឡង់ ហើយប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺនេះលើកុមារ ក្នុងអំឡុង​ឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ នៅកម្ពុជា ដោយសារអាកាសធាតុមិន​ត្រជាក់ខ្លាំង ជំងឺ នេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារ​ភាគច្រើនបានជាសះស្បើយឡើងវិញ។ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មាន​ថា ប្រហែល ១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើមចំពោះកុមារគឺ​បណ្តា​ល​មក​ពីយូមិនមេតាភ្លឺម៉ូវីរុស។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦…

  • កម្ពុជា នៅមិនដល់ ២៤ម៉ោងទៀតទេ នឹងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្នុងពិធីឆ្លងឆ្នាំ ២០២៥

    កម្ពុជា នៅមិនដល់ ២៤ម៉ោងទៀតទេ នឹងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្នុងពិធីឆ្លងឆ្នាំ ២០២៥

    (ភ្នំពេញ)៖ ពិភពលោកនៅសល់មិនដល់រយៈពេល ២៤ម៉ោង ទៀតឡើយ នឹងត្រូវឆ្លងឆ្នាំ២០២៤ ឈានចូលដល់ឆ្នាំ ២០២៥ ហើយ ។ កម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៥ បានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាព្រឹត្តិ ការណ៍ដ៏ធំមួយ នឹងលើកដំបូងគេបង្អស់មិនធ្លាប់មាននៅក្នុងពិធីឆ្លងឆ្នាំ ធ្វើឡើងនៅមុខសួនព្រះបរមរាជរាំង ដោយបានពីអត្តសញ្ញាណជាតិផ្សារភ្ជាប់អំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសប្រជាពលរដ្ឋអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិជាតិកម្ពុជា ។ ព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ម៉ោង ១ទាបភ្លឺ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅបរិវេនសួនច្បារទល់មុខព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» នោះ នឹងមានកម្មវិធីដង្ហែរដោយថ្មើរជើងនៅក្នុងក្បួន សាទរកម្ពុជា ដោយមានមនុស្សចូលរួមដង្ហែជាង ៣០០០នាក់ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង។ ពេលវេលាកាន់តែខិតជិតមកដល់ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវគេឃើញមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការហាត់សម ដើម្បីរៀបចំកម្មវិធីដង្ហែក្បួន ។…

  • លោក សាយ ជិះកង់ជុំវិញបឹងទន្លេសាប រៃអង្គាសថវិកាបានជាង ២ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញនិងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

    លោក សាយ ជិះកង់ជុំវិញបឹងទន្លេសាប រៃអង្គាសថវិកាបានជាង ២ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញនិងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

    (ភ្នំពេញ)៖ ដើម្បីចូលរួមកម្មវិធីសប្បុរសធម៌ លោក អ៊ួន បឋម ហៅ សាយ បានចំណាយពេល ៨យប់ ៩ថ្ងៃ ក្នុងការជិះកង់ជុំវិញបឹងទន្លេសាប ហើយបន្តរត់ចម្ងាយ ១៦គីឡូម៉ែត្រ ពីពហុកីឡដ្ឋានមរតកតេជោ មកដល់ជ្រោយចង្វារ និងបន្តហែលទឹកពីជ្រោយចង្វារមកច្រាំងទន្លេចតុមុខ មុខព្រះបរមរាជវាំង ។ បេសកកម្មសប្បុរសធម៌របស់ លោក សាយ បានបញ្ចប់បេសកកម្ម ជិះកង់ជុំវិញបឹងទន្លេសាប ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ។ លោក សាយ បានបញ្ជាក់នៅក្នុងកិច្ចសម្ផាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខព្រះបរមរាជវាំងជាទីកន្លែងបញ្ចប់បេសកកម្ម ក៏ដូចជារៀបចំពិធីសមដង្ហែរព្យុហយាត្រាដើម្បីអបអរសាទរ «សាទរកម្ពុជា» ដែលនិងប្រារព្ធធ្វើឡើងនៅខែថ្ងៃទី៣១ ខែធ្នូ ស្អែកនេះ ថា បេសកកម្មលើកនេះ សាយ រត់ ជិះកង់ និងហែលទឹក ជុំវិញបឹងទន្លេសាប កៀរគរថវិកាជាង ២ម៉ឺន ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណដល់ លោក សាយ និងប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា…

  • ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រារព្ធឡើងចាប់ពីម៉ោង ៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥

    ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រារព្ធឡើងចាប់ពីម៉ោង ៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥

    (ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅវេលាអស្ដង្គតចាប់ពីម៉ោង ៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា» ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា» មានកិត្តិយសសូមជម្រាបជូនសាធារណជននិងបណ្តា ផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបថាព្រឹត្តិការណ៍ «សាទរកម្ពុជា” ឬ “Celebrating Cambodia” នឹងប្រារព្ធឡើងនៅ វេលាអស្តង្គតចាប់ពីម៉ោង៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍ “សាទរកម្ពុជា» ជា ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ មោទនភាព ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ…

  • ព្រឹត្តិការណ៍បង្ហើរខ្លែងឯក ខ្លែងសេរី បានបញ្ចប់ជាមួយ​វត្តមាន​អ្នកចូលរួមពីរម៉ឺននាក់

    ព្រឹត្តិការណ៍បង្ហើរខ្លែងឯក ខ្លែងសេរី បានបញ្ចប់ជាមួយ​វត្តមាន​អ្នកចូលរួមពីរម៉ឺននាក់

    សៀមរាប៖ព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរីរយៈពេលបីថ្ងៃដែល​រៀបចំឡើងដោយរដ្ឋបាលខេត្ត និងមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្ត​​សៀមរាប បានបញ្ចប់កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាមួយវត្តមានប្រជាពលរដ្ឋ ទេសចរជាតិ​អន្តរជាតិចូល​រួមប្រមាណ​ពីរម៉ឺននាក់ ។ព្រឹត្តិការណ៍នេះក៏បានរកឃើញខ្លែងឯកជ័យលាភីលេខ១ ទៅពីខេត្តកណ្ដាល​ផងដែរ។ ព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី បានប្រព្រឹត្តទៅរយៈ​ពេល​បីថ្ងៃចាប់ពីថ្ងៃទី២៧ ខែធ្នូ នាព្រលានយន្តហោះអន្តរជាតិខេត្ត​សៀមរាប​ចាស់ ។ក៏ជាព្រឹត្តិការណ៍បង្ហើរខ្លែងលើកទី១ សម្រាប់​ខេត្តសៀមរាប​ផងដែរ ។នៅរសៀលថ្ងៃទី២៩ ខែធ្នូ ដែលជាថ្ងៃបិទបញ្ចប់ គណៈកម្មកា​រ​មេប្រយោគ និងគណៈ កម្មការគ្រប់គ្រងនិងបច្ចេកទេសនៃ​ការប្រកួត​ខ្លែងខ្មែររបស់​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យ​លាភីនៃ ការប្រកួតខ្លែងឯក និងខ្លែងសេរីរវាងផ្នែកឯកជននិងរដ្ឋ ។ សម្រាប់ជ័យលាភីខ្លែងឯករបស់រដ្ឋបាល អង្គភាព មន្ទីរ​ លេខ១បានទៅ​លើខ្លែងជ័យឯកកណ្តាលវេហាស៍របស់មន្ទីរវប្បធម៌​និងវិចិត្រសិល្បៈ​ខេត្ត​​កណ្តាល, លេខ២ខ្លែង ឈ្មោះសម្រស់បន្ទាយស្រីរបស់​រដ្ឋបាល​ស្រុកបន្ទាយស្រី និងលេខ៣ ខ្លែងឈ្មោះ​ពោធិសាត់មានជ័យបារមីសួគ៌ា​លោក របស់មន្ទីរវប្បធម៌ខេត្តពោធិសាត់ ។ សម្រាប់ជ័យលាភីខ្លែងឯកផ្នែកឯកជន លេខ១បានទៅលើខ្លែង ផែនសិល្បៈ និងកីឡា ពីក្រុមការងារ​យុវជនផែន​សិល្បៈនិងកីឡានៃ​យុវជនគណបក្សខេត្តសៀមរាប ,លេខ២ខ្លែង ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្ត​ស្វាយរៀង និងលេខ៣ បានទៅ​លើខ្លែង ធនញ្ជ័យ ខេត្តសៀមរាប។ ដោយឡែកខ្លែងសេរីមកពីរដ្ឋបាលក្រុង ស្រុក ជ័យលាភីលេខ១ បានទៅខ្លែងឈ្មោះ…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ កំណត់បញ្ហាបីធំៗជាទិស​ដៅសំខាន់សម្រាប់អនុវត្តបន្ត

    រដ្ឋបាលខេត្តបន្ទាយមានជ័យ កំណត់បញ្ហាបីធំៗជាទិស​ដៅសំខាន់សម្រាប់អនុវត្តបន្ត

    បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានកំណត់​បញ្ហាធំៗ​ចំនួនបី ដែលត្រូវអនុវត្តបន្តចំពោះមុខសម្រាប់​ឆ្នាំ២០២៥​ខាងមុខ។ ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ រយៈពេលពីរថ្ងៃ​កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យបានប្រាប់ទៅដល់មន្រ្តីជាថ្នាក់ដឹកនា មន្រ្តីជំនាញ មន្រ្តីពាក់ព័ន្ធអំពីបញ្ហាបីធំៗដែលត្រូវ​យកចិត្តទុកដាក់ ។គឺ១.ករណី​ក្មេងទំនើង ,២.ការបម្រើសេវាសាធារណៈឱ្យបានល្អ ឆាប់រហ័ស និង៣. ការត្រៀមដោះ​ស្រាយនូវរាល់គ្រោះ​មហន្តរាយដែលអាច​កើតឡើងជាយថាហេតុ។ លើបញ្ហាក្មេងទំនើង ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា កម្លាំងសមត្ថ​កិច្ច និងអាជ្ញារធរបន្ត​ផ្សព្វផ្សាយ​​អាណាព្យាបាល ពិសេសក្រុមក្មេង​ទាំងនោះផ្ទាល់បន្ទាប់ពីយើងអនុវត្តវិធានច្បាប់លើពួកគេ ។ជាមួយ​គ្នានេះស្ថាប័នតុលាការ ត្រូវអនុវត្ត​នីតិវិធី​យ៉ាងតឹងរ៉ឹងបំផុតដោយ​ពុំមានការលើកលែង ។ចំណែករឿងសេវាសាធារណៈ មន្ត្រីច្រក​ចេញចូលតែមួយ ត្រូវសកម្មការងារ​បំពេញបែបបទឯកសារស្នើសុំ លើតម្រូការណាមួយឱ្យបានលឿនឆាប់រហ័ស ជូនប្រជាពលរដ្ឋ ជាមួយក្រមសីលធម៌ល្អ ក្នុងនាមមន្ត្រីបំរើប្រជាពលរដ្ឋ ។ ទាក់ទងនឹងការងារត្រៀមបង្ការដោះស្រាយគ្រោះមហន្តរាយ ក្នុងនោះក៏បានផ្ដោតលើបញ្ហាទឹកក្នុងរដូវប្រាំងផងដែរ។ ខេត្តបន្ទាយមានជ័យនៅឆ្នាំ២០១៦ មានក្រុង,ស្រុកមួយចំនួន​បានជួបបញ្ហាកង្វះទឹកប្រើប្រាស់។ដោយសារពិសោធន៍នេះឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីមូលដ្ឋាន ក៏ដូចជា​មន្ទីរពាក់ព័ន្ធចូលរួម បង្កើនការផ្សព្វផ្សាយអប់រំដល់​ប្រជា​ពលរដ្ឋពីការរក្សាទឹកទុកប្រើប្រាស់ឱ្យស្របតាមស្ថានភាពបរិមាណទឹក,ការប្រើប្រាស់ទឹកដោយសន្សំសំចៃ ពិសេសការប្រើប្រាស់ធ្វើស្រែ​ប្រាំង​ច្រើនហួសកំណត់។ សូមជម្រាបថា ខេត្តបន្ទា​យមានជ័យមាន​ចម្ងាយ​ជាង៣៥០​គីឡូម៉ែត្រ ស្ថិតភាគ​ពាយ័ព្យ​រាជធានី​ភ្នំពេញ​។ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តសៀមរាប ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ ខាងជើង​ជាប់​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាប់​នឹង​ប្រទេស​ថៃ​ ខាងត្បូង​ជាប់​នឹង​ខេត្តបាត់ដំបង​។ ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ប្រវែង​១៥៣​គីឡូម៉ែត្រ ដែលមាន ​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក…

  • សម្តេច ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព

    សម្តេច ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព

    (សៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ររកម្ពុជា  បានអញ្ជើញជាអធិបតី ក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមកិច្ចសហការរវាង វេទិកាសន្តិភាពកម្ពុជា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង រដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ២.៧០០នាក់ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ពិធីបុណ្យដារលាន…

  • បុណ្យដាលាន ដាល់អំបុកឈ្នះឈ្នះ នៅក្រុងរុនតាឯកតេជោសែន

    បុណ្យដាលាន ដាល់អំបុកឈ្នះឈ្នះ នៅក្រុងរុនតាឯកតេជោសែន

    នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុងរុនតាឯកតេជោសែន ស្រុកបន្ទាយ​ស្រី ខេត្តសៀមរាប នឹងប្រារព្ធពិធី​បុណ្យដា​លាន ដាល់​អំបុកឈ្នះឈ្នះ ខណៈកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សា​ផ្ទាល់ព្រះមហា​ក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុម​ប្រឹក្សា​ភិបាល វេទិកាសន្តិភាពកម្ពុជា បានអញ្ជើញជា​អធិបតីក្នុងពិធីក្រុងពាលីសម្រាប់កម្មវិធីដាលាន ដាល់អំបុកឈ្នះឈ្នះ​លើកទី៤។ ជាការកត់សម្គាលព្រឹត្តិការណ៍ដាលាន ដាល់អំបុកឈ្នះឈ្នះ ក្រុងរុន​តាឯកតេជោសែន​បានប្រារព្ធ​ឡើង​ស្របពេលនៃ​ការប្រារព្ធខួបលើក​ទី២៦ នៃទិវាសន្តិភាព​នៅកម្ពុជាដែរ​។ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា បានរំលឹកថា ពិធីដាលាន ដាល់​អំបុក​ឈ្នះឈ្នះនេះ ធ្វើឡើងជាលើកទី៤ ដើម្បីអបអរវេទិកាសន្ដិភាព ដែលបានចាប់កំណើតតាំងពីឆ្នាំ២០២១ ដែល​មកដល់ថ្ងៃទី២៩ ខែធ្នូនេះ មានរយៈពេល​បួនឆ្នាំ។ឯកឧត្តមបន្តថា កម្មវិធីដាលាន ដាល់អំបុកឈ្នះឈ្នះ​នេះធ្វើឡើងជា​លើក​ទី៤ ។លើកទី​១ធ្វើនៅខេត្ដកំពង់ឆ្នាំង ,លើក​ទី២​នៅខេត្ដបន្ទាយមានជ័យ ,លើកទី៣​នៅខេត្ដបាត់ដំបង និងលើកទី៤ នៅក្រុងរុនតាឯកតេជោសែននេះ​តែម្តង។ ឯកឧត្តមបន្ថែមថា កម្មវិធីដារលាន ដាល់អំបុកឈ្នះឈ្នះ ជាពិធីមួយ​មិនត្រឹមតែអបអរថ្ងៃកំណើតវេទិកាសន្ដិភាពនេះទេ គឺធ្វើឡើង​ជាការផ្សព្វផ្សាយពីការកសាងសន្ដិភាព ពីគុណតម្លៃនៃសន្តិភាព និងផ្សព្វផ្សាយពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលបាន​ចូលរួមការពារសន្តិភាព។ គួរជម្រាបថា ពិធីបុណ្យដាលាន ជាពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរ​មាន​តាំងពីបុរាណកាលមក…

  • ព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅខេត្តសៀមរាប

    ព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅខេត្តសៀមរាប

    សៀមរាប៖សំឡេង និងស្នូរទះដៃយ៉ាងកងរំពងបានលាន់ឡើងព្រមៗគ្នា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្របគ្នា​ជាមួយ​ខ្លែងឯក ខ្លែងខ្មែរ ចម្រុះពណ៌បាន​បណ្ដែ​តខ្លួននៅ​លើអាកាសរេរាំទៅតាមវាយោ ​នាទីលាននៃអតីតអាកាសយានដ្ឋាន​អន្តរជាតិសៀមរាប។នេះគឺព្រឹត្តិ​ការណ៍​បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី​ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះមុខអ្នកចូលរួមបង្ហោះ ក៏ដូចជាអ្នកទស្សនាជាតិ អន្តរជាតិយ៉ាង​ច្រើនកុះករ​ នៅខាងក្នុងបរិវេណអតីត​អាកាស​យានដ្ឋានសៀមរាប ​លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា​ការបង្ហើរ​ខ្លែង​ខ្មែរ មិនគ្រាន់តែបង្ក​បរិយា​កាស​ឱ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការ​ផ្ទេរនូវចំណេះ​ដឹងខាង​ទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់​ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួម​ប្រតិបត្តិ ថែរក្សាការពារ លើក​ស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាង​សកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារ​បេតិកភណ្ឌវប្បធម៌នេះ ឱ្យបានស្ថិតស្ថេរគង់វង្ស។ គប្បីជម្រាបជូនថា ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នាឱកាសនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញ​កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តសៀមរាប​កាន់តែ​​ច្រើនឡើង ស្របតាម​យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»ផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៥ ខាងមុខ ដើម្បីបន្តរក្សាកំណើន និងទាក់ទាញភ្ញៀវទេសចរ និងថែរក្សាបាន​នូវប្រពៃណីទំនៀមទម្លាប់ជាតិយើង។ លោកអភិបាលរងខេត្តបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព…

  • កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌លើកទី៣ ដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz

    កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌លើកទី៣ ដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz

    (ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ផងនោះ, នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ដើម្បីជួយសម្រាលការលំបាកដល់ជនមានពិការភាពចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា មានប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ជូនដល់ក្មួយៗចៅៗទាំងអស់ និងសូមថែរក្សាសុខភាពឲ្យបានល្អ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។ សូមបញ្ជាក់ថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក…