-
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង បង្ហាញលទ្ធផលការងារឆ្នាំ២០២៤

ស្ទឹងត្រែង៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការ លោក ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង និង ថ្នាក់ដឹកនាំ មន្រ្តីនៃមន្ទីរកសិកម្មខេត្តស្ទឹងត្រែង។ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបង្ហាញលទ្ធផលថា រយៈពេល មួយឆ្នាំកន្លងមកនេះ លើការបង្កបង្កើនផលដំណាំស្រូវសម្រេចបាន ២៨ ៥៩២ហិកតា ដំណាំសាកវប្បកម្មអនុវត្តបាន ៥ ៩៤០ហិតា ដំណាំឧស្សាហកម្មចំនួន ៤៤ ៥១៣ហិកតា ។ចំណែកទិន្នផលស្រូវផលិតបានក្នុងបរិមាណគ្រប់គ្រាន់តម្រូវការប្រជាជន ១៨៣ ៤៧៧នាក់ និងមានតុល្យភាពស្បៀងប្រមាណ ២៦ ២៣៧តោន គិតជា អង្ករ ស្បៀងនៅសល់ ១៧ ៤០៩តោន។ ដោយឡែកចំពោះវិស័យព្រៃឈើ បានអនុវត្តតាមច្បាប់ស្តីពីព្រៃឈើ លិខិតបទដ្ឋានគតិយុត្តិ…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញពិនិត្យសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វរបស់កងទ័ព នៅកងវរសេនាតូចលេខ១

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងសហការីនៃក្រុមការងារប្រឡង ប្រណាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥បានអញ្ជើញពិនិត្យសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើក របស់កងទ័ពបន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់ នៅទីបញ្ជាការកងវរសេនា តូចលេខ១ នៅភូមិតាឡែក ឃុំសាលា វិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ បានរាយការណ៍ថា ក្នុងការអនុវត្តចលនាប្រឡងប្រណាំងនេះ អង្គភាពកងវរសេនាតូចលេខ១ បានចិញ្ចឹមគោចំនួន៣៥ក្បាល ត្រីប្រមាណជាង៥ពាន់ក្បាល មាន់ទា ជាង២០០ ក្បាល និងបន្លែបមួយចំនួន សម្រាប់ផ្ដល់ជូនផ្ទះបាយសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃក្នុងអង្គភាព ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះមេបញ្ជាការកងវរសេនាតូចលេខ១ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្រៅពីការងារស្នូល ការងារហ្វឹកហ្វឺនរៀនសូត្រ ការសហការចូលរួមអនុវត្តនូវគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងការកសាងអង្គភាពរឹងមាំ ,អង្គភាពកងវរសេនាតូចលេខ១ ក៏បានចូលរួមក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបានខិតខំយកចិត្តទុកដាក់ក្នុងការងារបង្កបង្កើនផលចិញ្ចឹមសត្វ បង្កើនជីវភាពរស់នៅដល់កងទ័ព…
-
អភិបាលខេត្ត៖ព្រះពុទ្ធសាសនា ចូលរួមយ៉ាងសកម្ម ក្នុងការអប់រំប្រជាពលរដ្ឋឱ្យសាងអំពើល្អ

បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការអប់រំតាមវិស័យពុទ្ធិកសិក្សា ពិតជាបានចូលរួមចំណែកក្នុងការអប់រំប្រជាពលរដ្ឋកម្ពុជាឱ្យសាងអំពើល្អ និងឱ្យយល់ច្បាស់ពីទ្រឹស្ដីព្រះពុទ្ធសាសនា។ មានប្រសាសន៍ក្នុងពិធីប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ថ្នាក់ទោ-និង ឯកឆ្នាំសិក្សា ២០២៤- ២០២៥ នៅវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការអប់រំតាមវិស័យពុទ្ធិកសិក្សា ជាបានរួមចំណែកក្នុងការអប់រំប្រជាពលរដ្ឋឱ្យកសាងអំពើល្អ និងយល់ច្បាស់ពីទ្រឹស្ដីព្រះពុទ្ធសាសនា ដើម្បីកែប្រែជំនឿមួយចំនួនដែលពុំសមហេតុផល ឱ្យក្លាយជាជំនឿដ៏ត្រឹមត្រូវ ។ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកស្ទួយ និងការអភិវឌ្ឍវិស័យអប់រំពុទ្ធិកសិក្សា ក្នុងវិស័យពុទ្ធចក្រ ។ការបណ្តុះបណ្តាលធនធានព្រះសង្ឃ ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការប្រឡងលើកនេះជាឆ្នាំលើកទី៣២ នៃការប្រឡងធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ដែលមានបេក្ខសមណៈ-បេក្ខជន ដាក់ពាក្យប្រឡងចំនួន ១ ៦៨៤ អង្គ/នាក់ ក្នុងនោះមាន បព្វជិត ១ ៥១៧ អង្គ និងគ្រហស្ថ ១៦៧ នាក់ ដែលមកពីតាមបណ្តាវត្តនានា ក្នុងស្រុកក្រុងទាំង ៩ទូទាំងខេត្ត។ការប្រឡងមានរយៈពេលមួយថ្ងៃមាន…
-
ប្រជាពលរដ្ឋ៨៥៧គ្រួសារ ទទួលបានចង្ក្រានបង្កើនថាមពល ពីអាជ្ញាធរខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ចង្ក្រានបង្កើនថាមពលដែលជាជំនួយរបស់ក្រុមហ៊ុន គ័ង ចូវអាយស្បឺត ត្រូវបានចែកជូនប្រជាពលរដ្ឋ ៨៥៧គ្រួសារ នៅក្នុងសង្កាត់ ៤ក្នុងក្រុងស្ទឹងត្រែងក្រោមវត្តមានឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីមន្ត្រីក្រោមឱវាទផងដែរ កាលពីថ្ងៃទី៥មករា២០២៥ នៅក្នុងបរិវេណ «វិទ្យាល័យព្រះរាជបូជនីយកិច្ច» ខេត្តស្ទឹងត្រែង។ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានឱ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានចង្ក្រានថាមពលពីអាជ្ញាធរនៅពេលនេះ មកពីសង្កាត់ ៤ក្នុងក្រុង ក្នុងនោះ សង្កាត់ស្ទឹងត្រែង ទទួលបាន ២៥៩ចង្រ្កាន សង្កាត់ស្រះឫស្សី ទទួលបាន ២០៧ចង្ក្រាន សង្កាត់ព្រះបាទ ១៩១ចង្រ្កាន និងសង្កាត់សាមគ្គី ២០០ចង្រ្កាន។ ក្នុងឱកាសនេះអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានថ្លែងអំណរគុណក្រុមហ៊ុន គ័ង ចូវអាយស្បឺត ដែលបានផ្តល់ចង្ក្រានថាមពលជូនដល់ប្រជាពលរដ្ឋជាង ៨០០គ្រួសារ ដែលជួយលើការងារបរិស្ថាន ការបន្ថយការប្រើប្រាស់អុស និងបានរួមចំណែកជួយដល់បងប្អូនជនពិកានៅខេត្តកំពង់ឆ្នាំង ដែលទទួលបានប្រាក់ចំណូលពីការផលិតចង្រ្កាននេះ មានគុណភាពប្រើប្រាស់បានរហូតដល់ ៣ឆ្នាំ ខុសពីចង្រ្កានប្រភេទផ្សេងៗ ប្រើប្រាស់យ៉ាងយូបំផុតបានត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។លោក សាខុន ប៉ូរិន តំណាងក្រុមហ៊ុន…
-
GVAដឹកនាំសិស្សានុសិស្ស១៨៣នាក់សិក្សាស្វែងយល់ពីជីវប្រវត្តប្រាទសំបូរព្រៃគុក

កំពង់ធំ៖ ដោយមើលឃើញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចសិក្សាមានភាពចាំបាច់ចំពោះការអប់រំដល់សិស្សានុសិស្សបន្ថែមពីការសិក្សានៅក្នុងសាលារៀន ដែលជាចំណេះដឹងនៅក្រៅសាលារៀន ផ្តល់នូវបទពិសោធន៍ ពង្រឹងភាពរឹងមាំ សេចក្តីក្លាយហានមុះមុត និងមានទំនូលខុសត្រូវខ្ពស់ ពិសេស បានជួយឱ្យសិស្សដែលជាកូនខ្មែរជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួនបានកាន់តែច្បាស់ សាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ ហៅកាត់ថា GVA បានដឹកនាំសិស្សានុសិស្សថ្នាក់អនុវិទ្យាល័យពីថ្នាក់ទី៧ដល់ទី៩ចំនួន១៨៣នាក់ និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូជាបុគ្គលិក ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់រយៈពេល១យប់២ថ្ងៃ នៅប្រាសាទសំបូរព្រៃគុក ក្នុងទឹកដីខេត្ត កំពង់ធំ។ដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅនិងច្បាស់លាស់អំពីជីវៈប្រវត្តនៃដំណើរកកើតប្រាសាទសំបូរព្រៃគុក ក្រោមការពន្យល់ពីមគ្គុទេសទេសចរណ៍ជំនាញ។លោក អន ប៊ុនណ្ណា គ្រូបង្រៀនផ្នែកសិល៍ធម៌ពលរដ្ឋវិជ្ជា និងអ្នកគ្រូ លី សុខណៃ គ្រូគីមីវិជ្ជា សាលារៀន ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា បានថ្លែងពន្យល់ថា ទស្សនកិច្ចដែលបានបង្កើតឡើងដោយសាលាមកកាន់ប្រាសាទសំបូរព្រៃគុក ក្នុងទឹកដីខេត្ត កំពង់ធំនាពេលនេះ គឺសាលាមានគោលបំណងចង់ឱ្យសិស្សានុសិស្សបានយល់ដឹងបន្ថែម ពីការសិក្សានៅក្នុងសាលារៀន ។ ទស្សនកិច្ចសិក្សានៅក្រៅសាលាដោយការចុះមកដោយផ្ទាល់ នៅតាមតំបន់ប្រវត្តិសាស្រ្ត ដូចជាប្រាសាទបុរាណនេះ បានជួយឱ្យសិស្សបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ពិសេស បានជួយឱ្យសិស្សដែលជាកូនចៅជំនាន់ក្រោយ មានផ្នត់គំនិត ចេះចូលរួមថែរក្សានិងអភិរក្សការពារផ្សព្វផ្សាយអ្វីដែលជាកេរ្តិ៍ដំណែលមរតកដូនតាជំនាន់មុនឱ្យកាន់តែល្បីល្បាញទៅកាន់ឆាកជាតិនិងន្តរជាតិ។ក្រៅពីយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន…
-
ចែកសម្ភារៈសិក្សា ដើម្បីលើកកម្ពស់ការអប់រំ និងទប់ស្កាត់ពលកម្មកុមារ នៅក្នុងសិប្បកម្មផលិតឥដ្ឋ ស្រុកសូទ្រនិគម

(សៀមរាប) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំកម្មវិធីចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សា ដល់កុមារដែលជាគោលដៅ នៃគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៥ ។ លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងជំរុញកិច្ចការពារកុមារ និងទប់ស្កាត់ពលកម្មកុមារ ជាពិសេសក្នុងវិស័យផលិតឥដ្ឋ ។ ការចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈសិក្សា គឺដើម្បីជួយកុមារទាំងអស់ចូលរៀន និងលើកកម្ពស់ភាពស្មោះត្រង់ក្នុងការអប់រំ។ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប បានអំពាវនាវឱ្យសហគមន៍ទាំងមូល មានការចូលរួមដើម្បីទប់ស្កាត់ពលកម្មកុមារ ដោយជំរុញឱ្យកុមារបន្តការសិក្សា និងបញ្ឈប់ការប្រើប្រាស់កុមារជាប្រភេទពលកម្ម ។ កុមារដែលបានទទួលសម្ភារៈសិក្សា និងសម្ភារៈចាំបាច់ដល់ការរៀនសូត្រ មានចំនួនសរុប ៦០នាក់។ ក្នុងចំណោមនេះ ៤០នាក់ស្ថិតនៅសាលាបឋមសិក្សាវត្តសីលា និង ២០នាក់ស្ថិតនៅសាលាបឋមសិក្សាកណ្តឹង ៕ ដោយ ៖ ប៊ុនរដ្ឋា
-
ព្រះបាឡាត់គណខេត្តសៀមរាប ជំរុញសមណសិស្សអប់រំចំណេះដឹងសម្រាប់អនាគត

(សៀមរាប)៖ ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានដឹកនាំពុទ្ធបរិស័ទ សួរសុខទុក្ខ និងប្រគេនទេយ្យទានដល់សមណសិស្ស នៅសាលាពុទ្ធិកបឋមសិក្សា វត្តចន្ទីភូមិថ្មី ស្ថិតនៅឃុំតាអាន ស្រុកក្រឡាញ់ និងសាលាពុទ្ធិកបឋមសិក្សាវត្តយាង ស្ថិតនៅឃុំយាង ស្រុកពួក ខេត្តសៀមរាប ។ ព្រះសាសនសត្ថា តង់ តន បានជំរុញដល់សមណសិស្សឲ្យស្រឡាញ់ការសិក្សា ព្យាយាមខំប្រឹងរៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សមានសក្តានុពល។ ព្រះអង្គបានដាក់សំខាន់លើការអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ ដើម្បីបណ្តុះបណ្តាលសមណសិស្សឲ្យមានជោគជ័យក្នុងការសិក្សា ។ ក្របខណ្ឌសិក្សា នៅសាលាវត្តចន្ទីភូមិថ្មី មានសមណសិស្សចំនួន ៣៣អង្គ ដឹកនាំដោយគ្រូបង្រៀន ២អង្គ។ សាលាវត្តយាង មានសមណសិស្ស ៣២អង្គ និងសិស្សសាមញ្ញ ៧នាក់ (ស្រី ២នាក់) ដឹកនាំដោយគ្រូបង្រៀន ៧អង្គ។ ព្រះសាសនសត្ថា និងពុទ្ធបរិស័ទបានប្រគេនទេយ្យទានដល់សមណសិស្សសរុបចំនួន ៧២អង្គ/នាក់ និងលោកគ្រូ ៩អង្គ/នាក់។ ក្តីសប្បុរសនេះមានការចូលរួមពីគណៈកម្មការវត្ត និងបរិស័ទចំនួន ៣០នាក់ដែលទទួលបានសម្ភារៈប្រើប្រាស់ និងថវិកាផងដែរ ៕ ដោយ…
-
ពិព័រណ៍ម្ហូបអាហារខ្មែរ និងឆ្លងឆ្នាំថ្មីសកល២០២៥ បីថ្ងៃខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរជាង ៣៦ម៉ឺននាក់

(ខេត្តបាត់ដំបង)៖ ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង និងពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំថ្មី២០២៥ នៅខេត្តបាត់ដំបង បានទាក់ទាញភ្ញៀវទេសចរ សរុបជាង ៣៦ម៉ឺននាក់។ នេះបើតាមការលើកឡើង ពីលោក ហម អរុណ អនុប្រធានមន្ទីរ និង ជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខត្តបាត់ដំបង។ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរ រយៈពេល ៣ថ្ងៃ ព្រមជាមួយ និងការរៀបចំអបអរសាទរនូវពិធីបុណ្យឆ្លងឆ្នាំថ្មីសកល ២០២៤-២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ សរុបចំនួន ៣៦៤ ០៥៥នាក់ ដែលបានមកចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ នៅខេត្តបាត់ដំបង ដែលចំនួននេះ មានការកើនឡើង ២,៩៣% នេះបើធៀបនិងឆ្នាំ២០២៣ កន្លងទៅ ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងទៀតថា៖ កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងនេះគឺ៖ដោយសាររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា រក្សាបាននូវសុខសន្តិភាពយ៉ាងពេញលេញនិងធ្វើឱ្យប្រទេសជាតិ មានកាន់តែមានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋ បាននិងកំពុងតែរស់នៅ ប្រកបដោយភាពសុខដុមរមនាក្រៃលែង ក្រោមម្លប់នៃសន្តិភាព។ ព្រមជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តែងគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន

(កំពង់ធំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ។ នេះគឺជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងពិធីប្រគល់អំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន ២០គ្រួសារ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។ អំណោយដែលត្រូវឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង ២០គ្រួសារ ក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងត្រីខកំប៉ុង ១យួរ ៕ ដោយ ៖…
-
សាលាដំបូងខេត្តកំពង់ធំ កំណត់គោលដៅ ៦ចំណុច សម្រាប់ ២០២៥

(ខេត្តកំពង់ធំ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំសន្និបាតសង្ខេបលទ្ធផលការងារឆ្នាំ២០២៤ និងកំណត់ទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូង និងឯកឧត្តម រស់ សារាំ, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ ក្នុងកម្មវិធីនេះមានការចូលរួមពីអ្នកតំណាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រតិភូគណៈមេធាវី, និងមន្ត្រីសំខាន់ៗជាច្រើនទៀត ។ ទិសដៅអនុវត្តឆ្នាំ២០២៥ ៖ ៦ចំណុចសំខាន់រួមមាន ៖ ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា បានប្រគល់ប័ណ្ណសរសើរជូនចំពោះមន្ត្រីដែលមានសមិទ្ធិផលល្អ ក្នុងការអនុវត្តភារកិច្ច ប្រកបដោយភាពខិតខំប្រឹងប្រែង និងការរៀបចំយ៉ាងល្អសម្រាប់ការងារជាស្ថានការណ៍ ដើម្បីធានាថា មានការវិវត្តន៍ក្នុងវិស័យយុត្តិធម៌ និងការពារលទ្ធភាពសេវាសាធារណៈ ៕ ដោយ ៖ ប៊ុនរដ្ឋា