Category: ព័ត៌មានសង្គម

  • គុណភាពខ្យល់នៅកម្ពុជាមានកម្រិត ល្អប្រសើរ តាមរាជធានី-ខេត្ត ស្ថិតនៅក្នុងកម្រិត ខៀវ, បៃតង និងពណ៌លឿង

    គុណភាពខ្យល់នៅកម្ពុជាមានកម្រិត ល្អប្រសើរ តាមរាជធានី-ខេត្ត ស្ថិតនៅក្នុងកម្រិត ខៀវ, បៃតង និងពណ៌លឿង

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាព​គុណ​ភាព​​ខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិត​ជា​មធ្យម​ស្មើនឹង ២៧.២៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីគុណភាពខ្យល់តាម រាជធានី-ខេត្តដូចជា ៖-ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តរតនគិរី ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ -ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកោះកុង ខេត្តពោធិ័សាត់ និងខេត្តប៉ៃលិន -ពណ៌លឿង…

  • សិក្ខាសាលាស្ដីពី “ការផ្ដល់ធាតុចូល និងគាំទ្រការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ”

    សិក្ខាសាលាស្ដីពី “ការផ្ដល់ធាតុចូល និងគាំទ្រការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ”

    (ភ្នំពេញ)៖ សិក្ខាសាលាស្ដីពី “ការផ្ដល់ធាតុចូល និងគាំទ្រការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ” ត្រូវបានប្រារព្ធពិធីបើក ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរ គមនាគមន៍ (ក.ប.ទ) នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុង។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ចាប់ពីអនុប្រធាននាយកដ្ឋានឡើង សរុបប្រមាណ ១០០នាក់ ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងអង្គភាពចំណុះទីស្តីការ ក.ប.ទ. ក្នុងការអនុវត្តនូវគោលការណ៍ស្តង់ដាសុវត្ថិភាពឌីជីថលសម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កម្មវិធីនិងប្រព័ន្ធឌីជីថល ក៏ដូចជាឧបករណ៍ឌីជីថលដែលប្រើប្រាស់នៅក្នុង ក.ប.ទ. ដើម្បីឱ្យការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធិផល សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យការពីវាយប្រហារតាមប្រព័ន្ធឌីជីថល ៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា

  • ថ្ងៃទី១៨ ខែកុម្ភៈ គិតជាសន្ទស្សន៍គុណភាពខ្យល់​នៅកម្ពុជា”ល្អ”

    ថ្ងៃទី១៨ ខែកុម្ភៈ គិតជាសន្ទស្សន៍គុណភាពខ្យល់​នៅកម្ពុជា”ល្អ”

    (ភ្នំពេញ)៖ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.៩៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ដោយបានបង្ហាញសន្ទស្សន៍គុណភាពខ្យល់តាម​ខេត្តនីមួយៗមានដូចជា៖ -ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ និងខេត្តកោះកុង -ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្តាល…

  • វីតាល់ និងកាកបាទក្រហមកម្ពុជា សហការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥

    វីតាល់ និងកាកបាទក្រហមកម្ពុជា សហការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥

    ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទៅដល់ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ មូលនិធិ២៥រៀល របស់វីតាល់ បានចូលរួមសហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ» ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។ ថ្លែងក្នុងពិធីនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានមានប្រសាសន៍ថា ការពង្រឹង និងបន្តអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលសាធារណៈ និងឯកជនប្រកបដោយការវិនិយោគលើធនធានមនុស្ស វិស័យសុខាភិបាល និងបច្ចេកវិទ្យាថ្មីៗ ជាគោលដៅសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាព ការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានេះ លោកជំទាវបានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះនាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)…

  • មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនានានៅក្នុងខេត្តស្ទឹងត្រែង

    មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនានានៅក្នុងខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តី​​ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុម​ការងាររាជរដ្ឋា​ភិបាល​ចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានអំពាវនាវឱ្យប្រជាលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនានា ដែល​កើតចេញ​ពីការខិតខំ​ប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។សារអំពាវនាវ​នេះ​កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឱកាស​ឯកឧត្តមអញ្ជើញជាអធិបតីភាព ក្នុងពិធី​សម្ពោធដាក់ឱ្យប្រាស់សមិទ្ធ​ផល​នានាតម្លៃរាប់ម៉ឺនដុល្លារដែលកសាង​ក្នុង​ឆ្នាំ២០២៤។ ដោយមានវត្តមានអភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា អញ្ជើញចូល​រួមផង ពិសេសស្រុកសៀមប៉ាង ដែលជា​ស្រុក​មួយមានព្រំប្រទល់ជាប់​ប្រទេស​ឡាវ ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តស្ទឹងត្រែង បានគូសរំលេចថា ខេត្តស្ទឹងត្រែងនិយាយជារួម និងស្រុកសៀម​ប៉ាងនិយាយដោយឡែកមានការអភិវឌ្ឍជាបន្តបន្ទាប់ តាម​គម្រោងផែនការ​របស់ឃុំ-សង្កាត់ តាមថវិកាស្រុក និងថវិកាខេត្ត និងមានការចូលរួមពីដៃគូ​អភិវឌ្ឍន៍ ជាមួយនឹង​ការរក្សា​បាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ទទួលបាននូវជោគជ័យជាច្រើន ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ឯកឧត្តមបាន​ក្រើន​រំលឹក​​ដល់​ប្រជា​ពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវយក​ចិត្តទុកដាក់​ចូលរួមថែរក្សានូវសមិទ្ធផលនានា ដែលជាការខិត​ខំប្រឹងប្រែង​របស់អាជ្ញាធរស្រុក អាជ្ញាធរខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តស្ទឹងត្រែង។ លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាងបានឱ្យដឹងថា សមិទ្ធផលនានា​ដែលរដ្ឋបាលស្រុកសម្រេចបានក្នុងឆ្នាំ២០២៤ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់រួមមាន៖ ផ្លូវបេតុង ២ខ្សែ, ផ្លូវដី ៤ខ្សែ, លូបង្ហូរទឹកកខ្វក់,លូម​កាត់ទទឹងថ្នល់៨កន្លែង,…

  • ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមគាំទ្រ និង ចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ

    ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមគាំទ្រ និង ចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមធ្វើការគាំទ្រ និងសូមចូលរួមអនុវត្តយ៉ាងពេញលេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យស្ថាប័នរដ្ឋ ក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ តាមរយៈការដាក់ចេញនូវវិធានគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់បន្ថេមថា ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានខិតខំចូលរួមអនុវត្តវិធានការគន្លឹះទាំង៣ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន៖ ការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ក្រុមការងារបច្ចេកទេសពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធ, ក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។ ការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី…

  • មនុស្សរាប់ពាន់អ្នកឈ្នះទឹកប្រាក់សរុបជាង៥០លានរៀល និងរង្វាន់ម៉ូតូក្នុងកម្មវិធីគាស់គ្រុឌ ឈ្នះម៉ូតូ នៅស្រុកបាកានខេត្តពោធិ៍សាត់

    មនុស្សរាប់ពាន់អ្នកឈ្នះទឹកប្រាក់សរុបជាង៥០លានរៀល និងរង្វាន់ម៉ូតូក្នុងកម្មវិធីគាស់គ្រុឌ ឈ្នះម៉ូតូ នៅស្រុកបាកានខេត្តពោធិ៍សាត់

    កាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈ កន្លងទៅបងប្អូនអ្នកពោធិ៍សាត់រាប់ពាន់អ្នកបានមកចូលរួម​កម្មវិធី​គាស់គ្រុឌឈ្នះម៉ូតូ ដែលរៀបចំឡើងដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នៅទីតាំងកម្មវិធី​ប្រកួត​ប្រដាល់​​គ្រុឌគុនខ្មែរ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ គេក៏ឃើញមានបងប្អូនមក​ពីបណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ ដូចជាខេត្តកំពង់ចា ត្បូងឃ្មុំ​​​​ បានចូលរួមគាស់គ្រុឌ ផ្សងសំណាង​​ទទួល​បាន​​​រង្វាន់ធំៗជាច្រើន ជាពិសេសរង្វាន់ម៉ូតូឌ្រីមសង់សេរីថ្មីឆ្នាំ២០២៥។ ទឹកប្រាក់សរុបជាង ៥០ លាន​​រៀល និងម៉ូតូចំនួនមួយគ្រឿង ត្រូវបានចែកជូនអ្នកមានសំណាងជាច្រើននាក់ ដែល​​សុទ្ធ​សឹងតែជាងអតិថិជនគាំទ្រភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ លើសពីនោះ គេក៏ឃើញមានតារាកិត្តិយស និងសិល្បករជាច្រើនរូប មានវត្តមានផ្តល់ភាពរីករាយដល់អ្នកចូលរួមរបស់យើង។ គួរបញ្ជាក់​ថាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ជាផលិ​តផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មាន៣រសជាតិ គឺភេសជ្ជៈ​ប៉ូវកម្លាំងគ្រុឌ រសជាតិដើម, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ អាយស៏ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់ដំណើរការផលិតផលចំនួន១៧ ក្រោមម៉ាកសញ្ញាចំនួន៤ គឺម៉ាកសញ្ញាគ្រុឌ, វឌ្ឍនៈ ដ្រាហ្គិន, និង វី អាកទីវ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីអតិថិជន និងទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងឈ្នះមេដាយមាសចំនួន ៣៣ មេដាយ,​ ពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២…

  • ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ៖ ការពង្រឹងអធិការកិច្ច គឺពង្រឹងទំនុកចិត្តមកលើស្ថាប័នសាធារណៈ

    ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ៖ ការពង្រឹងអធិការកិច្ច គឺពង្រឹងទំនុកចិត្តមកលើស្ថាប័នសាធារណៈ

    (ភ្នំពេញ)៖ ពង្រឹងអធិការកិច្ចអោយបានល្អ គឺពង្រឹងទំនុកចិត្តមកលើស្ថាប័នសាធារណៈ និង ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព ការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ នៅតាមក្រសួង ស្ថាប័ន នាៗ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមយុទ្ធសាស្រ្តរាជដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្រសួងអធិការកិច្ច បានរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ចដល់មន្រ្តីរាជការជាច្រើន តាមបណ្តា ក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ វិទ្យាស្ថានជាតិអធិការកិច្ច ។ ការលើកឡើងបែបនេះ របស់ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្នុងឱកាសតំណាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៧ វគ្គទី១ នៅទីស្តីការក្រសួងអធិការកិច្ច ។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច មិនត្រឹម តែផ្តល់ចំណេះដឹងដល់មន្រ្តីរាជការអធិការកិច្ច យកទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព…

  • សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»

    សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»

    (ភ្នំពេញ)៖ បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ក្នុងការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងរចនាសម្ព័ន្ធរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាក្រសួងស្ថាប័នដទៃទៀតផងដែរ។ បច្ចុប្បន្នក្រសួងបាន និងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍» ដែលកំណត់អំពីការរៀបចំនូវរចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការ និងមុខងាររបស់អង្គភាពចំណុះ ប្រកបដោយប្រសិទ្ធភាពការងារនៃការចូលរួមការបដិវត្តសង្គមឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសិក្ខា​សាលា សហការរៀបចំដោយ ក្រសួងមុខងារ​សាធារណៈ និងក្រសួងប្រៃសណីយ៍ ស្តីពី «ការពិនិត្យ​ឡើង​វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការពិនិត្យឡើងវិញ ការវិភាគមុខងារ រចនាសម្ព័ន្ធក្រសួង ដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងពិនិត្យលើឯកសារ​គោលនយោបាយពាក់ព័ន្ធនានាបន្ថែមទៀត។ ក្រសួងក៏បានពិនិត្យឡើងវិញ និងវិភាគលើទិដ្ឋភាពពាក់ព័ន្ធសំខាន់ៗ…

  • លោកជំទាវ ពុំ ចន្ទីនី ៖ វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ពិតជាមានសារៈសំខាន់ដើម្បីជួយលើកកម្ពស់សុខភាពសាធារណៈ

    លោកជំទាវ ពុំ ចន្ទីនី ៖ វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ពិតជាមានសារៈសំខាន់ដើម្បីជួយលើកកម្ពស់សុខភាពសាធារណៈ

    (ភ្នំពេញ)៖ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រូបង្គោល គឺពិតជាមានសារៈសំខាន់ដើម្បីជួយលើកកម្ពស់សុខភាពសាធារណៈ ជាពិសេសបង្កើនការយល់ដឹង អំពីការសង្គ្រោះបឋម ត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ បានភ្លាមៗមុនពេលបញ្ជូនទៅមន្ទីរពេទ្យ ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ២៥នាក់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត នឹងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានឱ្យដឹងថា ដោយពិនិត្យឃើញ នៅតាមបណ្តាសាខា និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នៅខ្វះគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ទើបសម្តេចប្រធាន កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ ស្នើឱ្យមានការបង្រៀនវិជ្ជាសង្គ្រោះបឋមនេះឡើង នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខាទាំងអស់ ទៅតាមពេលវេលាសមស្របណាមួយ ។ លោកជំទាវអគ្គលេខាធិការ ក៏បានផ្តាំផ្ញើចំពោះក្មួយៗដែលបានទទួលវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានជាប់ជាប្រចាំ ដើម្បីក្លាយជាភ្នាក់ងារសង្គ្រោះបឋមម្នាក់ ។…