Category: ព័ត៌មានសង្គម

  • តំបន់ព្រៃសហគមន៍ចង្រ្កានរយ នៅក្នុងខេត្តសៀមរាប ផ្តល់កន្លែងសម្រាប់ការលំហែបៃតង ដូចជាបោះតង់ គយគន់សម្រស់ធម្មជាតិ និងជីវិតសត្វព្រៃ/សត្វស្លាប

    តំបន់ព្រៃសហគមន៍ចង្រ្កានរយ នៅក្នុងខេត្តសៀមរាប ផ្តល់កន្លែងសម្រាប់ការលំហែបៃតង ដូចជាបោះតង់ គយគន់សម្រស់ធម្មជាតិ និងជីវិតសត្វព្រៃ/សត្វស្លាប

    (ភ្នំពេញ)៖ ទីតាំងថ្មរដិបរដុបជាច្រើន ត្រូវបានអ្នកភូមិហៅថា «ចង្ក្រានរយ»។ សហគមន៍អេកូទេសចរណ៍ធម្មជាតិចង្រ្កានរយ ជាប់ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។ «ព្រៃសហគមន៍ចង្ក្រានរយ» ជាតំបន់លំហែបៃតងបែបធម្មជាតិ និងផ្សងព្រេង ដែលសម្បូរទៅដោយ ព្រៃឈើ ទេសភាពទឹកធ្លាក់ ផ្ទាំងថ្មធំៗ មានសត្វព្រៃ និងសត្វស្លាបជាច្រើនរយប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត ។ ចាប់តាំងពីម៉ោង ០៥ភ្លឺ អ្នកទេសចរណ៍ អាចធ្វើដំណើពីទីតាំងស្នាក់ការសហគមន៍ បានឃើញសត្វជាច្រើនប្រភេទ ដូចជាសត្វស្លាបកម្រ នៅក្នុងព្រៃសហគមន៍ចង្រ្កានរយ។ ការចូលមើលសត្វស្លាប និងការថតសត្វស្លាប គឺជាកត្តាជំរុញដ៏សំខាន់នៃវិស័យទេសចរណ៍ ដែលអាចរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ។ សូមបញ្ជាក់ថា ៖ សហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លើទំហំផ្ទៃដីចំនួន ៩.១០៤ហិកតា និងមានប្រជាជនរស់នៅរហូតដល់ ៣.៨៨៣គ្រួសារ ។ លក្ខណៈពិសេសរបស់សហគមន៍គឺពោរពេញដោយសម្រស់ព្រៃឈើធម្មជាតិដែលអាចទាក់ទាញភ្ញៀវទេសចរ ដែលអាចជាចំណែកជួយលើកកម្ពស់ជីវភាព របស់ប្រជាជន និងគាំទ្រដល់កិច្ចការងារអភិរក្សក្នុងតំបន់ ។ អ្នកស្រី ឈឿន…

  • ស្ថានីយបូមទឹក និងផលិតទឹកស្អាតថ្មីទី២ ក្នុងក្រុងកំពង់ចាម នឹងដាក់ឱ្យ​ប្រើប្រាស់នាពេលឆាប់ៗ

    ស្ថានីយបូមទឹក និងផលិតទឹកស្អាតថ្មីទី២ ក្នុងក្រុងកំពង់ចាម នឹងដាក់ឱ្យ​ប្រើប្រាស់នាពេលឆាប់ៗ

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពី​ព្រឹកថ្ងៃ​ចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥រួមជាមួយមន្រ្តីពាក់ព័ន្ធបានអញ្ជើញចុះ​ពិនិត្យ​វឌ្ឍន​ភាពនៃការសាងសង់ស្ថានីយប្រព័ន្ធទឹកស្អាតក្នុងក្របខ័ណ្ឌក្រុងកំពង់ចាម ដែលសម្រេច​ការសាងសង់បានជាង៨០ភាគរយ ។នេះជាស្ថានីយទី២ របស់ខេត្ត។ សូមជម្រាបថា វិស័យទឹកស្អាតរបស់រដ្ឋនៅក្រុងកំពង់ចាមកំពុងធានាបាន​នូវការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ​ប្រើ​ប្រាស់គ្រប់​គ្រាន់។ដោយឡែក​ស្ថានីយ​បូមទឹកទី២ ដែលជិតដាក់ដំណើរការឱ្យប្រើប្រាស់ ខណៈស្ថានីយ​បូមទឹកទី៣ បាននិងកំពុង​សិក្សាបញ្ចប់​ផងដែរ។ក្នុងនេះគម្រោងសិក្សា៣​គម្រោងផ្សេង​ទៀត បាននិងកំពុងសិក្សាដូចគ្នា ក្នុងគោលដៅពង្រីកវិសាល​ភាពផ្គត់ផ្គង់​ទឹកស្អាតប្រកបដោយស្តង់ដា​ក្នុង​ក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម​នៅថ្ងៃអនាត​ដ៏ខ្លី។នេះបើតាមរដ្ឋបាលខេត្តអះអាង។ របាយការណ៍របស់រដ្ឋាករទឹកកំពង់ចាម បានឱ្យដឹងថា ការងារសាង់​សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្ត​កម្មទឹកស្អាត និងបណ្ដាញ​ក្នុងខេត្តកំពង់ចាម មានរយៈពេល ២០ខែ គិតមកដល់ពេលនេះ​អនុវត្តការ​សាងសង់ សម្រេចបាន​លទ្ធផលប្រមាណ ៨៦ភាគរយ ហើយ ។ស្ថានីយបូម​ទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលមានសមត្ថភាព​ផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនក្នុងតំបន់សេវាកម្មបានប្រមាណ ៧.០០០តំណ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣ម៉ឺននាក់។គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញ​ប្ប​ទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលអនុវត្ត​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។គម្រោងនេះ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD។ សូមជម្រាបថា នាបច្ចុប្បន្នរដ្ឋាករទឹកកំពង់ចាម មានរោងចក្រប្រព្រឹត្តកម្ម​ទឹកស្អាត ទី១ ស្ថិតនៅក្នុងភូមិទី…

  • បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងវិស័យអប់រំ ពិតជា មាន សារៈប្រយោជន៍ខ្លាំងចំពោះគ្រូឧទ្ទេស ក្នុងការចង់ក្រង និងស្រាវជ្រាវឯកសារសម្រាប់ការបង្រៀន

    បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងវិស័យអប់រំ ពិតជា មាន សារៈប្រយោជន៍ខ្លាំងចំពោះគ្រូឧទ្ទេស ក្នុងការចង់ក្រង និងស្រាវជ្រាវឯកសារសម្រាប់ការបង្រៀន

    (ភ្នំពេញ)៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន​ប្រចាំ​កម្ពុជា សហការគាំទ្រជាមួយវិទ្យាស្ថានជាតិអប់រំនិងកីឡា បានរៀបចំសិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍សម្ភារៈបង្រៀនផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ដល់សិក្ខាកាម​ដែលជាគ្រូឧទ្ទេសចំនួន ៤១នាក់ នៅវិទ្យាស្ថានជាតិអប់រំកាយ​និងកីឡា ។ លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ​និងកីឡា បានឱ្យដឹងថា សិក្ខាសាលាបំប៉នស្តីអំពីការអភិវឌ្ឍន៍​សម្ភារៈបង្រៀនផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT)មានរយៈពេល៣ថ្ងៃ បង្រៀនដោយ លោក SATO Yutaka ជាសាស្រ្តចារ្យមកពីប្រទេសជប៉ុន។ សិក្ខាសាលានេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន២ មានដូចជា ទី១ ការធ្វើតេស្តកាយសម្បទា និងទី២ការប្រើប្រាស់បច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) ។ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បាន​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការក្រៅរដ្ឋាភិបាល​បេះដូងមាស ដែលបានសហការជាមួយវិទ្យាស្ថានជាតិ​អប់រំ​កាយនិងកីឡា រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីក្នុងការយល់ដឹងអំពីការអនុវត្តន៍តេស្តកាយសម្បទា។ ឯកឧត្តម បានពន្យល់ថា ក្រសួងអប់រំ យុវជន និងកីឡា ជាពិ​សេស​អគ្គនាយកដ្ឋានកីឡា និងភាគី​ពាក់​ព័ន្ធបានយកចិត្តទុក​ដាក់​ក្នុងអនុវត្តតាមឯកសារគតិយុទ្ធ និងយន្តការក្នុងការអភិវឌ្ឍ​ន៍​សមត្ថភាពគ្រូបង្រៀនអប់រំកាយ និងកីឡា ដោយផ្តោតលើ​ការ​លើក​កម្ពស់ការអប់រំ ការបណ្តុះ​បណ្តាល…

  • ពិធីប្រគល់-ទទួលមូលនិធិសប្បុរសធម៌ពីសប្បុរសជនកូរ៉េជាង២ម៉ឺនដុល្លារ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

    ពិធីប្រគល់-ទទួលមូលនិធិសប្បុរសធម៌ពីសប្បុរសជនកូរ៉េជាង២ម៉ឺនដុល្លារ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប

    សៀមរាប៖ថវិកាចំនួន២៦ ០០០ដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន២​ពាន់​ដុល្លារជាការបរិច្ចាគផ្ទាល់របស់លោក យ៉ុង ហ៊ីយុនគីម តំណាងសាកល​វិទ្យាល័យសុខាភិបាល ស្ហូន ជុនហ្យ៉ាងនៃទីក្រុងសេអ៊ូល ព្រមទាំងសម្ភារៈ​សិក្សា​មួយចំនួនទៀតត្រូវ បានប្រគល់ជូនប្រធានមជ្ឈមណ្ឌល​កុមារកំព្រា​ខេត្តសៀមរាបកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមាន​លោក​ជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្តសៀមរាប ព្រមទាំប្រតិភូសប្បុរសជនកូរ៉េ ជាច្រើននាក់ទៀត។ ក្នុងឱកាសនេះលោកជំទាវ ជ្រឹង បុទុមរង្សី បាននាំប្រសាសន៍ផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់គណៈគ្រប់គ្រង​និងក្មួយៗកុមារកំព្រាកំពុងស្នាក់ នៅក្នុងមជ្ឈមណ្ឌល។លោកជំទាវបន្តថា ព្រឹត្តិការណ៍សប្បុរសធម៌នាពេលនេះផ្តើមចេញពីទស្សនកិច្ចរបស់​សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងដំណើរ​បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េកាលពីខែឧសភាឆ្នាំ២០២៣ បានផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការដើម្បីជំរុញបុព្វហេតុសប្បុរសធម៌នេះឡើង។ លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់គណៈ​ប្រតិភូសប្បុរសជនជាតិ និងអន្តរជាតិដែលតែងតែមក សួរសុខទុក្ខនិ​ងផ្តល់មូលនិធិឱ្យមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប។ សូមជម្រាបថាមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបបង្កើតឡើងនៅឆ្នាំ១៩៧៩មានទីតាំងនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ…

  • ប្រជាពលរដ្ឋជាងពីរពាន់គ្រួសារនៅឃុំកំពង់ល្ពៅ នឹងទទួលបានផល​ប្រយោជន៍​ពីផ្លូវកៅស៊ូ និងផ្លូវបេតុងកំពុងសាងសង់

    ប្រជាពលរដ្ឋជាងពីរពាន់គ្រួសារនៅឃុំកំពង់ល្ពៅ នឹងទទួលបានផល​ប្រយោជន៍​ពីផ្លូវកៅស៊ូ និងផ្លូវបេតុងកំពុងសាងសង់

    បាត់ដំបង៖ដោយមិនចំណាយពេលយូរពេកទេ ប្រជាពលរដ្ឋនៅភូមិ​ចំការស្រូវ និងភូមិរទៀង នៃឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង នឹងឃើញនូវវត្តមានផ្លូវកា្រលកៅស៊ូប្រភេទឌីប៊ីអេសធី(DBST)ដែលធំទូលាយជាងមុននិងផ្លូវបេតុងសរុបប្រវែង ជិត៥គីឡូម៉ែត្រ។តាមការរំពឹងទុក ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាង២ពាន់គ្រួសារនឹងទទួលបានផលប្រយោជន៍ពីសមិទ្ធផលនេះ។ នេះពុំទាន់គិតដល់ប្រជាពលរដ្ឋឆ្លងកាត់ផង។ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម ឆាយ ឫទ្ឌិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង៤ ២០០ម៉ែត្រ (ទទឹង៦ម៉ែត្រ)និង​ផ្លូវបេតុងប្រវែង៣០០ម៉ែត្រ(ទទឹង៦ម៉ែត្រ)កម្រាស់ ០,១២ម៉ែត្រ និងចិញ្ចើមផ្លូវល្បាយក្រួសទាំងសងខាង ម្ខាងៗប្រវែង១ម៉ែត្រ ស្ថិតនៅភូមិចំការស្រូវ​និងភូមិរទៀង នៃឃុំកំពង់ល្ពៅ ស្រុកសំឡូត។ផ្លូវនេះ អនុវត្តសាងសង់ដោយ​កងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិ។ មានប្រសាសន៍ក្នុងឱកាសនេះឧត្តមបណ្ឌិត នួន ដាញ៉ិល បានគូសរំលេច​អំពីសារសំខាន់នៃការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រោម​ទិសស្លោករបស់ប្រមុខដឹកនាំ ” មានផ្លូវ មានក្តីសង្ឃឹម ។ផ្លូវ គឺជាសរសៃ​ឈាមសេដ្ឋកិច្ចជាតិ ដ៏សំខាន់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍ​ប្រទេស​ជាតិ”។ ផ្លូវដែលបើកការដ្ឋាននាពេលនេះជាប្រភេទផ្លូវល្បាយក្រួសនិងមានទទឹងត្រឹម៦ម៉ែត្រប៉ុណ្ណោះ។ក្រោយការកែលំអដែលចាប់ផ្តើម ដោយកម្លាំងវិស្វកម្ម​នៃក្រសួងការពារជាតិ ហេដ្ឋារចនាសម័្ពន្ធផ្លូវនឹងធ្វើឱ្យក្លាយជាផ្លូវកៅស៊ូ ដែល​មានទទឹងធំទូលាយជាងមុន សមស្របនឹងការរីកចម្រើន​នៅ​មូលដ្ឋាន។ ដោយមានវត្តមានលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​បាត់ដំបងជាម្ចាស់ផ្ទះផង ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បានបង្ហាញនូវក្តីរំពឹងថាក្រោយពីកែលម្អលើកកម្ពស់កម្រិតគុណ​ភាព​ផ្លូវជនបទមួយខ្សែនេះបញ្ចប់នឹង ផ្តល់នូវអត្ថពហុប្រយោជន៍ដល់ប្រជា​ពលរដ្ឋ​ចំនួន២ភូមិ ក្នុងឃុំកំពង់ល្ពៅ…

  • ឯកឧត្តម ឡាវ វ៉ាន់ ៖ ប្រកៀកស្មាគ្នារវាងក្រុមគ្រូពេទ្យកម្ពុជា​និងចិន សង្គ្រោះជីវិតកុមារកម្ពុជាដែលមានជំងឺបេះដូង​ពីកំណើត

    ឯកឧត្តម ឡាវ វ៉ាន់ ៖ ប្រកៀកស្មាគ្នារវាងក្រុមគ្រូពេទ្យកម្ពុជា​និងចិន សង្គ្រោះជីវិតកុមារកម្ពុជាដែលមានជំងឺបេះដូង​ពីកំណើត

    (ភ្នំពេញ)៖ កុមារកម្ពុជាដែលមានជំងឺបេះដូង ចំហពីកំណើត ចំនួន៥រូបបន្ថែមទៀតនឹងចេញដំណើរទៅទទួលការវះកាត់និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។ តាមរបាយការណ៍ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានរំលេចថា ចាប់ពីឆ្នាំ២០១៨មក តាមរយៈគម្រោងនៃក្តីស្រឡាញ់ មន្ទីរពេទ្យបេះដូងFuwai និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចុះពិនិត្យ សុខភាពជូនដល់កុមារកម្ពុជានៅរាជធានីភ្នំពេញ និងតាម បណ្តាខេត្តចំនួន១២ផ្សេងទៀតសរុបមានចំនួនចំនួន៧៩,៥១១នាក់ ក្នុងនោះមាន ១២២រូបត្រូវបានរកឃើញថា មានជំងឺ​បេះដូងពីកំណើត។ ដោយមានការសម្របសម្រួលនិងការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ទើប​កុមារចំនួន១០៧រូបបានជាសះស្បើយក្រោយទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីប្រទេសចិន ហើយ​កុមារ​ចំនួន ១០រូបបានទទួលការវះកាត់និងព្យាបាល​ដោយឥតគិត​ថ្លៃ​នៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមក្រុមគ្រួសារកុមារទាំ៥រូបដែលត្រៀមចេញដំណើរទៅចិន លោក នួន ពិសិដ្ឋ បានជម្រាថា ក្រៅពីការលើកទឹកចិត្ត​ដោយផ្តល់ជូនក្នុងមួយគ្រួសារមីជាតិចំនួន២កេស និងថវិកា ១សែនរៀល ក្រុមគ្រួសារទទួលបានសោហ៊ុយ​លើការរៀប​ចំលិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះទៅមក ការ​ស្នាក់​នៅ និងចំណាយផ្សេងៗទាំងស្រុងពីឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី។ ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង៥រូបដែលនឹងត្រៀមចេញដំណើរនៅថ្ងៃទី២៤ ខែកុម្ភៈ…

  • ស្ថានឯកអគ្គរាជទូតកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា “Cambodia Food Show” ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងជំរុញទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន

    ស្ថានឯកអគ្គរាជទូតកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា “Cambodia Food Show” ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងជំរុញទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន

    (ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា “Cambodia Food Show” ក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងជាអន្តរជាតិអំពីវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប និងកេរ្តិ៍ដំណែលនៃការធ្វើម្ហូបរាប់ពាន់ឆ្នាំរាប់មិនអស់ ជាមួយនឹងការបង្ហាញអំពីការធ្វើម្ហូប ពិព័រណ៍ផលិតផលខ្មែរ និងសិក្ខាសាលាផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកម្ពុជា ក្នុងទិសដៅចូលរួមលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងជំរុញទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ជាមួយនឹងការបង្កើតនូវបណ្ដាញធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត រវាងកម្ពុជានិងជប៉ុន ដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗនាពេលអនាគត ។ ពិព័រណ៍ម្ហូបបអាហារកម្ពុជា បាននាំភ្ញៀវជប៉ុនឱ្យស្គាល់នូវសៀវភៅមុខម្ហូប “The Taste of Angkor” ដែលជាស្នាដៃរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងបានឈ្នះពានរង្វាន់សៀវភៅធ្វើម្ហូបអាហារ Gourmand Cookbook Awards ពីរប្រភេទគឺ “Best Asian Cuisine Book” ពីរឆ្នាំជាប់គ្នា និង “Heads of State Food” ។ បច្ចុប្បន្ននេះ កម្រងរូបមន្តក្នុងសៀវភៅធ្វើម្ហូបនេះ ប្រែក្លាយប្រពៃណីខ្មែររាប់ពាន់ឆ្នាំទៅជារូបមន្តជាក់ស្តែង ដើម្បីធ្វើមុខម្ហូបដែលយើងចូលចិត្តបំផុត ហើយវាក៏បង្ហាញពីទ្រព្យសម្បត្តិនៃមរតកម្ហូបខ្មែរដ៏មានតម្លៃសម្រាប់ចែករំលែកដល់មិត្តភ័ក្តិទូទាំងពិភពលោក។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទុយ…

  • ព្រឹត្តិការណ៍”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    ព្រឹត្តិការណ៍”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    សៀមរាប៖នៅខេត្តសៀមរាបដដែល ស្របពេលគ្នានឹងកម្ពុជា-កូរ៉េប្រារព្ធ​ពិព័រណ៍សិល្បៈនៅសារមន្ទីរជាតិដែលជានិមិត្តរូបនៃ ស្មារតីយូរអង្វែង​នៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាពនោះ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងចិន បានសហការ​រួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិព័រណ៍​រូបភាពនិង​ការភ្លក្សម្ហូបអាហារ របស់ទីក្រុងប៉េកាំង ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ព្រឹត្តិការណ៍បែបទេសចរណ៍និងវប្បធម៌ដ៏ធំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម យិន លីសមាជិកការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយ​នីស្ដចិន លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម វ៉ាង វិនពិនឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន​ប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់​ដឹកនាំនិងប្រតិភូប្រទេស ទាំង២ ជាច្រើនរូប។ ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តម វ៉ាង វិនពិន លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្រោមកិច្ចទំនាក់ទំនងល្អរវាង ប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ចំពោះការ ដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែម​លើការងារនយោបាយថែមទៀតផង។ បន្ថែមទៅលើអ្វីដែលលោកទូតចិនបានបញ្ជាក់ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា…

  • រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យបង្កើនគុណភាពសេវារបស់វេជ្ជសាស្រ្តកុមារ ឱ្យកាន់តែប្រសើរទៀត

    រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យបង្កើនគុណភាពសេវារបស់វេជ្ជសាស្រ្តកុមារ ឱ្យកាន់តែប្រសើរទៀត

    (ភ្នំពេញ)៖ ទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលដៅ ដោយផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉នសមត្ថភាពជាប្រចាំ ដល់គ្រូពេទ្យកុមារទូទាំងប្រទេស ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូពេទ្យកុមារទាំងអស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំកុមារៗ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យសមាគម ត្រូវបង្កើនការងារបណ្តុះបណ្តាលបន្ត ជាពិសេសគ្រូពេទ្យកុមារ ឱ្យកាន់តែមាននិរន្តរភាពខ្ពស់ ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ ឯកឧត្តមរដ្ឋមន្ត្រី គាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា វេជ្ជសាស្រ្តកុមារនៅតាមផ្នែកព្យាបាលកុមារ នៃមន្ទីរពេទ្យស្រុក និងខេត្ត ដោយផ្តោតលើការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ទាំងផ្នែកទ្រឹស្តី ការធ្វើរោគវិនិច្ឆ័យ ក្នុងការព្យាបាលថែទាំកុមារ ព្រមទាំងការណែនាំអនុវត្តផ្ទាល់ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ។…

  • អភិបាលខេត្តបន្ទាយមានជ័យជំរុញដល់កម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួន

    អភិបាលខេត្តបន្ទាយមានជ័យជំរុញដល់កម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួន

    បន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​បន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥​ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន​គណៈបញ្ជាការឯកភាពខេត្តបានរំលឹកនិងជំរុញដល់កងកម្លាំងឈរជើង តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ត្រូវបន្តរួមគ្នាការពា​រ​សន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ការរត់ពន្ធទំនិញគេច​ពន្ធ ពលករលួចឆ្លងដែនខុសច្បាប់។ ជាពិសេសការ​ចរាចរគ្រឿង​ញៀនជាដើម។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំទៅដល់អាជ្ញាធរក្រុង-ស្រុក​ទាំង៩ទូទាំងខេត្ត និងមន្ទីរជំនាញបន្តយកចិត្តទុកដាក់ពិនិត្យ តាមដានស្ថានភាពទឹកនៅតាមភូមិសាស្ត្ររបស់ខ្លួនសម្រាប់ត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងករណីខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ។ ដោយឡែកពាក់ព័ន្ធនឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ ឯកឧត្តម អ៊ុ រាត្រី បានដាក់ចេញនូវបទបញ្ជាដល់គ្រប់កងកម្លាំង ទាំងអស់​បន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មាន​សុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។ សូមជម្រាបថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្តមាន​របៀបវារៈសំខាន់ចំនួនបី ក្នុងនេះ ១.ការងារសន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈផ្ទៃក្នុង,២.ការងារព្រំដែននិងទី៣.ការត្រៀមរៀប​ចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ៕ដោយ៖ឃិន គន្ធា