-
គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ

(ភ្នំពេញ)៖ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចូលរួមល្បាតជាមួយគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក សាំង សុភៈវិចិត្រ នាយករងរដ្ឋបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងបានចុះពិនិត្យតាមអាគារខុនដូរ បុរី និងតំបន់ស្មុគស្មាញ ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ទីតាំងដែលគណៈបញ្ជាការឯកភាពខណ្ឌ បានចុះ ពិនិត្យរួមមាន៖ ១-condo sky tree សង្កាត់ទួលសង្កែទី១, ២-condo the parkway សង្កាត់ទួលសង្កែទី១, ៣-ទីតាំងផ្ទះជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២, ៤-camko city សង្កាត់ទួលសង្កែទី២, ៥-បុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែទី២, ៦-បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១, ៧-បុរីប៉េងហួត…
-
ក្រសួងរៀបចំដែនដី សហការជាមួយ សសយក រាជធានីភ្នំពេញ រៀបចំកម្មវិធីផ្តល់ឈាម ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ។ កម្មវិធីនេះ បានធ្វើឡើងពេញ ១ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលសហការរួមគ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ យោងតាមអ្នករៀបចំ អ្នកដែលបានចូលរួមបរិច្ចាគឈាមមានប្រមាណ ៣០០នាក់ គឺជាមន្ត្រីរាជការ នៃក្រសួងដែនដី, សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បុគ្គលិកមកពីស្ថាប័នឯកជន និងប្រជាពលរដ្ឋទូទៅផងដែរ ។ ការរៀបចំកម្មវិធីផ្តល់ឈាម ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ឆ្នាំនេះ ប្រៀបប្រដូចជាការដឹងគុណដល់ស្រ្តីជាម្តាយគ្រប់រូបទាំងអស់ នៃអ្នកបរិច្ចាគឈាម ដែលបានលះបង់ឈាមដើម្បីបង្កើតរូបកាយពួកគេមក ។ យោងតាមអ្នកជំនាញ ការបរិច្ចាគឈាម គឺមិនមានគ្រោះថ្នាក់អ្វីទាំងអស់ ហើយមនុស្សគ្រប់រូបដែលមានសុខភាពល្អ និងស្ថិតនៅចន្លោះអាយុអាចបូបឈាមចេញបាន អាចស្ម័គ្រចិត្តបរិច្ចាកឈាមបានមួយឆ្នាំ ៣ដង ចំ ពោះស្រ្តី និង៤ដង ចំពោះបុរស ដែលនឹងធ្វើឲ្យចរន្តឈាមនៅក្នុងខ្លួនមនុស្សអាចសង្គ្រោះបាន និងមានសុវត្ថិភាពបំផុត…
-
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំចំនួន៤៩នាក់ លើកំណាត់ផ្លូវជាតិលេខ៥

បន្ទាយមានជ័យ៖អ្នកបើកបររថយន្តធុនធំចំនួន៤៩នាក់ នៅដងផ្លូវជាតិលេខ៥នៃខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមីនា ត្រូវបានអញ្ជើញមកត្រួតពិនិត្យតេស្តរកសារធាតុញៀន។ ជាលទ្ធផលអវិជ្ជមាន។ ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តិការត្រួតពិនិត្យតេស្តរកសារធាតុញៀនតាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។ ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ប្រាប់ថា ក្នុងសកម្មភាពនេះកម្លាំងនគរបាលបានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង និងអ្នកបើកបរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម។ជាលទ្ធផលបានអវិជ្ជមាន សារធាតុញៀន។ ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បន្ថែមថា គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ គឺដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយចំពោះអត្រាគ្រោះថ្នាក់ និងជាការបង្ការ ទប់ស្កាត់ លើអ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន ៕ ដោយ៖ឃិន គន្ធា
-
ប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្តួចផ្តើមដើម្បីពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារនៅសហគមន៍ដែលរងគ្រោះនៅកម្ពុជា

ភ្នំពេញ៖គម្រោងពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារនៅសហគមន៍ដែលរងគ្រោះនៅកម្ពុជានឹងប្រកាសដាក់ដំណើរការជាផ្លូវការនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វាលឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាង វ៉ិនពីន (HE. Mr. Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត វីល ផាកស៍ (Will Parks)នាយកយូនីសេហ្វប្រចាំកម្ពុជា ។ សូមជម្រាបថា គម្រោងនេះផ្តួចផ្តើមដោយព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ ។យោងតាមសេចក្តីប្រកាសព័តមានរបស់យូនីសេហ្វ ប្រចាំកម្ពុជាបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នឹងមានសុន្ទរកថាស្វាគមន៍ របស់លោកបណ្ឌិត Will Parks នាយកយូនីសេហ្វ ប្រចាំនៅកម្ពុជា , ចំណាប់អារម្មណ៍របស់ឯកឧត្តម វ៉ាង វ៉ិនពីន ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង មតិសំណេះសំណាលរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា…
-
មេបញ្ជាការអង្គរក្ស៖ បរិវត្តកម្មឌីជីថល ផ្តល់ឱ្យស្ត្រី និងក្មេងស្រីនូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំប្រកបដោយគុណភាព

(កណ្ដាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា បរិវត្តកម្មឌីជីថល បានផ្តល់ឱ្យស្ត្រី និងក្មេងស្ត្រី នូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំប្រកបដោយគុណភាព និងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការបន្តគោលដៅ និងក្តីសុបិនតាមរបៀបដែលពីមុនមិនធ្លាប់មាន ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង បានថ្លែងដូចនេះ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ នារី ៨មីនា នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បានសំដែងនូវការកោតសរសើរ និងសូម គាំទ្រការលើកយកប្រធានបទ «ស្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» និងបានគូសរំលេចពីគុណតម្លៃនៃសុខសន្តិភាពក្នុងរយៈពេលជាង២៦ឆ្នាំ ដែលកើតចេញពីការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិ បានធ្វើឱ្យកម្ពុជា សម្រេចបានសមិទ្ធផលជាតិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រ និងរក្សាបានសុខសន្តិភាពពេញលេញ…
-
សង់កុដិមួយខ្នងប្រគេនព្រះសង្ឃវត្តស្រែវាលខាងកើត ឃុំដងកាំបិត

កំពង់ធំ៖ដោយមើលឃើញពីកង្វះខាតសម្រាប់ព្រះសង្ឃ គង់នៅវត្តបទុមសាគរ ហៅ វត្តស្រែវាលខាងកើតស្ថិតនៅក្នុងឃុំដង កាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក សណ្ដាន់ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត និងសហការីកាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសីលាសាងសង់កុដិមួយខ្នងប្រគេនព្រះសង្ឃគង់នៅវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត។ បច្ច័យសាងសងកុដិនេះបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទចំណុះជើងវត្តនិងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ។លោក វង់ យ៉ុល គណៈកម្មការអាចារ្យវត្ត តំណាងព្រះតេជគុណ ជុំ ម៉ុត ព្រះគ្រូចៅអធិការវត្ត បានឱ្យដឹងពីគម្រោងសាងសង់កុដិ ធ្វើបេតុងប្រក់ក្បឿងតាមរចនាបថខ្មែរទំហំ៩៦ ម៉ែត្រការ៉េ និងបានអគុណឯកឧត្តម សោម ស៊ុន ព្រមទាំងក្រុមការងារ ដែលបានចួលរួមប្រគេន ទេយ្យទាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ចង្ហាន់ព្រះសង្ឃ និង ឥដ្ឋប្រហោង៥ ០០០ ដុំ និងថវិកាមួយចំនួនសាងសង់កុដិមួយខ្នងនេះ ។ ចំណែកឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន…
-
អាមេរិកថា លោក Zelensky គួរចុះចេញពីតំណែង ក្រោយសង្គ្រាមបញ្ចប់

វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលលោក ត្រាំ នៅថ្ងៃអាទិត្យនិយាយថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គួរតែចុះចេញពីតំណែង ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច និងថា លោកប្រធានាធិបតី ត្រាំ កំពុងខិតទៅជិតការបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រាប់ទូរទស្សន៍ CNN ថា យើងត្រូវការអ្នកដឹកនាំដែលអាចដោះស្រាយជាមួយយើងបាន ហើយនៅទីបំផុត អាចដោះស្រាយជាមួយរុស្ស៊ី និងបញ្ចប់សង្រ្គាមជាង ៣ឆ្នាំនេះ។ សុន្ទរកថារបស់លោក Waltz និងសមាជិកបក្សសាធារណរដ្ឋសំខាន់ៗផ្សេងទៀត ត្រូវបានគេមើលឃើញថា ទំនងជាមានអារម្មណ៍ខឹងសម្បារជាខ្លាំង បន្ទាប់ពីលោក ហ្សេលេនស្គី បានឈ្លោះប្រកែកគ្នាតឹងសរសៃករ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក រហូតដល់មេដឹកនាំអ៊ុយក្រែនត្រូវបណ្តេញចេញពីសេតវិមាន ទាំងមិនបានធ្វើសន្និសិទកាសែតរួមគ្នា និងចុះកិច្ចព្រមព្រៀងប្រគល់រ៉ែកម្រឲ្យអាមេរិក ជាថ្នូរនឹងការចរចាសន្តិភាព៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនកងកម្លាំង

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅព្រឹកថ្ងៃទី៣ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ក្នុងកិច្ចប្រជុំឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការងារចំពោះឧត្តមសេនីយ៍ទោបានប្រគល់ភារកិច្ចដល់កម្លាំងត្រូវប្រុងប្រៀបអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ឱ្យបានទាន់ពេលវេលា។ដោយឡែកកងកម្លាំងដែលមានភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រូវតែបន្តសកម្មភាពឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងបន្តការបង្ក្រាបបទល្មើសនេសាទ៕ដោយ៖ ប៊ុន រដ្ឋា
-
ផលិតកម្មចិន X Media ដាក់ទុនវិនិយោគផលិតខ្សែភាពយន្តខ្នាតធំ ដើម្បីផ្សព្វផ្សាយលើកស្ទួយពីទំនាក់ទំនងល្អរវាងវប្បធម៌ចិន-កម្ពុជា

(ភ្នំពេញ)៖ ផលិតកម្មចិន X Media បានសម្ភោធការចាប់ផ្តើម ផលិតខ្សែ ភាពយន្តខ្នាតធំមួយរបស់ខ្លួននៅដើមឆ្នាំ២០២៥នេះ ដែលនឹងជួយផ្សព្វផ្សាយលើកស្ទួយដល់ទំនាក់ទំនងវប្បធម៌រវាងចិន និងកម្ពុជា ។ ពិធីសម្ពោធការថតភាពយន្តខ្នាតធំ គឺរឿង “អ្នកឆ្លងកាត់សួនតារា” បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារដ៏ទំនើបមួយកន្លែង ក្នុងខណ្ឌសែនសុខ រាជាធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោក Wen Xin វិន ស៊ីន CEO នៃផលិតកម្ម X Media រួមជាមួយនឹងក្រុមផលិតករ និងតារាសម្តែងចិន និងកម្ពុជាជាច្រើនរូប ដែលសុទ្ធសឹងតែជាអ្នកដែលមានបទពិសោធន៍ក្នុងការដឹកនាំរឿង និងសម្តែងយ៉ាងក្រាស់ក្រែល ។ សម្រាប់ការផលិតរឿងនេះឡើង ត្រូវបានគេបញ្ជាក់ថា បានចូលរួមសហការពីក្រុមហ៊ុនធំៗរបស់ចិនជាច្រើនដូចជា ក្រុមហ៊ុនអេឡិចត្រូនិច សាវមី, ក្រុមហ៊ុនរថយន្តអគ្គិសនី BYD និងស្ថាប័នជាច្រើនទៀត ដែលសហការអភិវឌ្ឍន៍រួមគ្នាដាក់ទុនក្នុងការផលិត ។ ដោយឡែកសម្រាប់រយៈពេលនៃការថតរឿងនេះឲ្យចប់សព្វគ្រប់ គឺ X Media នឹងប្រើរយៈពី ២-៣ ខែ ។ នៅជាមួយគ្នានោះដែរ លោក វិន…
-
ក្រសួងធនធានទឹក ខិតខំធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យទំនើប ពេញលេញ

(ភ្នំពេញ)៖ក្រសួងធនធានទឹក និងឧតុនិយម នឹងខិតខំក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ មួយចំនួនធំឱ្យក្លាយទៅជាប្រព័ន្ធធារាសាស្ត្រទំនើប ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយត្រូវ មានប្រឡាយសម្រាប់ការចែកចាយទឹកកសិកម្មជូនកសិកររបស់យើង។នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងវេទិកា ពិភាក្សាសារព័ត៌មានលើប្រធានបទ៖ ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ក្រោមការសហការរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ៖”យើងមានអាងទឹក បឹងបួរ និងកន្លែងស្តុកទឹកជាច្រើននៅទូទាំង ប្រទេស តែអាងទឹក បឹងបួរ និងកន្លែងស្តុកទឹកខ្លះបានគោករាក់ យើងសូមលើកទឹកចិត្តឱ្យមានការស្តារ ឡើងវិញ និងបដិសេធចំពោះការលុបវា ព្រោះយើងនឹងមានតម្រូវការកាន់តែច្រើននូវប្រភពទឹកសម្រាប់ ការធ្វើកសិកម្ម សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសម្រាប់រោងចក្រឧស្សាហកម្មដែល កំពុងរីកចម្រើន”។ ឆ្នាំនេះ កម្ពុជាមានទឹកជិត ៤ពាន់លានម៉ែត្រត្រីគុណត្រូវបានសន្សំទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ដែលនេះគឺជាការបន្សល់ទុកដោយស្នាដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី ហើយរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…