-
មុខមាត់ថ្មី នៃខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ សមិទ្ធផលធំៗជាច្រើនត្រូវបានកសាងឡើង បន្ទាប់ពីការចូលកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងរបស់ ឯកឧត្តម សរ សុពុត្រា ប្រមាណ៩ខែកន្លងមកនេះ។ នោះគឺកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត សោភណភាពក្រុងជាដើម។ សមិទ្ធផលថ្មីសន្លាងមួយទៀតដែលកំពុងស្ថាបនាគឺ “វេទិកានាគជ័យ និងទីលានតេជោសន្តិភាព” ខណៈបច្ចុប្បន្នការដ្ឋាននេះ សម្រេចបានប្រមាណ ៩៥ភាគរយ និងការដោះស្រាយបញ្ចប់វិបត្តិដីធ្លី ៣កន្លែង ដែលស្ថិតនៅចំកណ្តាលបេះដូងខេត្តស្ទឹងត្រែង (ផ្ទៃដីស្ទើរមួយចំហៀង នៃព្រះរាជដំណាក់ស្តេច ,ផ្ទៃដីស្រះឈូក នៅទល់មុខសណ្ឋាគារអង្គរមាស ,ផ្ទៃដីស្ថានីយប្រេងឥន្ទនៈ នៅផ្នែកខាងមុខសាលាខេត្តស្ទឹងត្រែង) លើការកាន់កាប់របស់បុគ្គលឯកជន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដីទាំងនោះត្រូវបានយកមកដាក់ជាសម្បត្តិរដ្ឋ សម្រាប់ការអភិវឌ្ឍសាធារណៈ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ឱ្យដឹងកាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ថា ក្រោយការដោះស្រាយបញ្ចប់ក្រោមគោលការណ៍ “ឈ្នះ-ឈ្នះ” ខេត្តស្ទឹងត្រែងនឹងកាន់តែស្អាត និងមានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរថែមទៀត។ ដំណោះស្រាយឈ្នះ-ឈ្នះ គឺដីមួយផ្នែកនៃព្រះរាជដំណាក់ស្តេច និងដីស្រះឈូក នៅទល់មុខសណ្ឋាគារអង្គរមាស ត្រូវបានចុះបញ្ជីដីធ្លីចេញប្លង់រឹងតម្កល់ទុកជាសម្បត្តិរដ្ឋ។ដោយឡែកផ្ទៃដីស្ថានីយប្រេងឥន្ទនៈ ខណៈបច្ចុប្បន្ន ក៏កំពុងពន្លឿនលើការចុះបញ្ជីដីធ្លី និងរុះរើស្ថានីយប្រេងនោះចេញដើម្បីប្រែក្លាយទីតាំងនោះ ឱ្យក្លាយជាសួនច្បារដ៏ប្រណិត សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ…
-
ថ្ងៃនេះ ខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

ភ្នំពេញ៖ ថ្ងៃនេះទី១ ខែមេសា ឆ្នាំ២០២៥ គឺជាខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក(១ មេសា ១៩៦៩ – ១ មេសា ២០២៥)។ជាមោទកភាពជាតិបំផុតនោះព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។ គេហទំព័រព្រះពុទ្ធសាសនា៥ ០០០ បានសរសេរថា គម្ពីរព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិញ្ញាណរហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ វចនៈដែលទ្រង់បានសម្ដែងនេះហៅថាធម្មវិន័យ។ ធម្មវិន័យនេះចែកជា៣ផ្នែក៖ វិន័យ សុត្តន្ត និងអភិធម្ម ទាំងបីចំណែកនេះព្រះថេរទាំងឡាយបានសង្គាយនា(ផ្ទៀងផ្ទាត់) ចងក្រងទុកដាក់និងបែងចែកជាក្រុមហៅថា៖ បិដក ឬព្រះត្រៃបិដកដែលជាបណ្ណាល័យដ៏សំខាន់បំផុតសម្រាប់ផ្ទុកនូវពុទ្ធវចនៈទាំងនេះ។ គម្ពីរព្រះត្រៃបិដកមានចំនួនច្រើនជាងគម្ពីរវេទ(ព្រហ្មញ្ញសាសនា) និងច្រើនជាងគម្គីរប៊ីប(គ្រឹស្តសាសនា)១១ដង។ នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។ ចំណុចពិសេសមួយគឺព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។ គម្ពីរព្រះត្រៃបិដកជាភាសាខ្មែរសរុបទាំងអស់មានចំនួន១១០ក្បាល។១. វិន័យបិដក មានចំនួន១៣ក្បាល ៥គម្ពីរ (ភាគ១ – ១៣)២. សុត្តន្តបិដក មានចំនួន៦៤ក្បាល ៥គម្ពីរ (ភាគ១៤ – ៧៧)៣. អភិធម្មបិដក…
-
ក្រសួងការងារ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី

-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់នានា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់នានា ដែលមានគោលដៅ ការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងនីតិកាលកន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ ជាដើម ដែលជាការបោះជំហានថ្មីមួយថែមទៀត ក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺមិនឆ្លង ដោយប្រើប្រាស់វិធានការលើស ពីវិស័យសុខាភិបាល ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង ៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ ។ ដែលមានអ្នកពាក់ព័ន្ធជាតិ អន្តរជាតិជាច្រើនបានចូលរួម នៅក្នុងនោះមានសមាជិកសមាជិកភាព្រឹទ្ធសភា រដ្ឋសភា សមាជិកសភានៅក្នុងតំបន់អាស៊ាន ប្រតិភូមកពីវេទិកាអន្តរសភាក្នុងតំបន់ តំណាងអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល តំណាងក្រសួងពាក់ព័ន្ធ តំណាងវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) តំណាងអង្គការសុខភាពពិភពលោក (WHO) វិស័យឯកជន…
-
រដ្ឋបាលខេត្តពោធិ៍សាត់ត្រៀមអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឱ្យបានមហោឡារឹក

ពោធិសាត់៖ក៏ដូចជាបណ្ដាខេត្តផ្សេងៗដែរ ខេត្តពោធិ៍សាត់ដែលជាខេត្តស្ថិតនៅពាយ័ព្យប្រទេសចម្ងាយជាង៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញបានត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខឱ្យបានមហោឡារឹក ។ កាលពីចុងសប្ដាហ៍កន្លងទៅលោក គិត សុផា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅសាលប្រជុំសាលាខេត្ត។ តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ត្រូវបានបង្កើតគណៈកម្មការខេត្ត រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានឯកឧត្តម ខូយ រីដា អភិបាលខេត្ត ជាប្រធាន និងអនុគណៈកម្មការចំនួន៥ទៀត សម្រាប់ជាជំនួយការដល់គណៈកម្មការខាងលើ ក្នុងនោះមានអនុគណៈកម្មការខ្លឹមសារនិងពិធីការ, អនុគណៈកម្មការសិល្បៈល្បែងប្រជាប្រិយនិងពិព័រណ៍, អនុគណៈកម្មការរៀបចំសោភណភាព និងអនាម័យបរិស្ថាន, អនុគណៈកម្មការចំណូលចំណាយ និងអនុគណៈកម្មការសន្តិសុខ សណ្ដាប់សាធារណៈ ដែលមានអភិបាលរងជាសហប្រធាន ប្រធានមន្ទីអង្គភាព និងអភិបាលក្រុងស្រុក ជាអនុប្រធាននិងសមាជិក។ តាមកម្មវិធីគ្រោងទុករដ្ឋបាលខេត្តនឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ដោយមានការប្រគំតន្ត្រី ការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំបុរាណសម័យរបស់យុវជនយុវតី ការបាញ់កាំជ្រួច ការដាក់តាំងពិព័រណ៍ភូមិមួយផលិតផលមួយ ការរៀបចំសោភណភាព អនាម័យក្រុង…
-
អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការទៅលើអាជីវករ ដែលមិនគោរពតាមការណែនាំរបស់រដ្ឋបាលខណ្ឌ

(ភ្នំពេញ)៖ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងមានវិធានការ ចំពោះអាជីវករមួយចំនួន ដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់សាធារណៈល្អ ។ លោកអភិបាលរងខណ្ឌ បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ តែងតែចុះណែនាំ និងចែកលិខិត ជូនដំណឹងលេខ ០៦៥/២៥ សជណ.ចអព ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗ លើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ ។ បន្ទាប់ពីទទួលបានការណែនាំ និងលិខិតជូនដំណឹង រួចហើយ ឃើញថា អាជីវករភាគច្រើនគោរព និងអនុវត្តតាមការណែនាំ តែក៏នៅមានអាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ ។ ក្នុងនាមលោកអភិបាលខណ្ឌ និងក្នុងនាម អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់អាជីករទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារ អំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ…
-
អភិបាលខេត្តកំពង់ចាម ៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សក្នុងរដូវទឹកឡើង

(កំពង់ចាម)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការស្ថាបនាស្ពានបេតុងមួយខ្សែប្រវែង ៨៤ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស នៅតំបន់ស្ទឹងឆ្វេង ឱ្យមានសុវត្ថិភាព ក្នុងរដូវទឹកឡើង ។ គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងនេះ គឺជាស្ពានបេតុង សរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសងខាង ដែលគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានបេតុងស្ទឹងឆ្វេង នៅចំណុចព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម លឹម ស៊ី ដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ឯកឧត្តម អ៊ុន ចាន់ដា បន្តថា បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ…
-
សិក្ខាកាម ៤៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងវរសេនាតូច ដោយជោគជ័យ នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍ ២៨៥

(ខេត្តស្ទឹងត្រែង)៖ វគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងវរសេនាតូច ដែលមានសិក្ខាកាម ៥០នាក់ ចូលរួមសិក្សាលើជំនាញកាំភ្លើងថ្មើរជើង ,យុទ្ធវិធីថ្មើរជើង ,អប់រំចិត្តសាស្ត្រ ,វិន័យ និងយោធារួម អស់រយៈពេល ៦១ថ្ងៃ កន្លងមកនេះ នៅរសៀលថ្ងៃទី២៨ មីនា២០២៥ ត្រូវបានបិទបញ្ចប់នោះហើយ និងអង្គភាពបានរកឃើញសិក្ខាកាមដែលរៀនជាប់និទ្ទេស ៤៣នាក់ ក្នុងនោះ និទ្ទេសល្អ ២៨នាក់ ស្មើ ៥៦ភាគរយ និទ្ទេសល្អបង្គួរ ១៥នាក់ ស្មើ ៣០ភាគរយ និទ្ទេសមធ្យម ០៤នាក់ ស្មើ ០៨ភាគរយ និងនិទ្ទេសខ្សោយ ០៧នាក់ ស្មើ ១៤ភាគរយ។ ពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងវរសេនាតូច ដែលធ្វើឡើងនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ២៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨។ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនដែលបានធ្វើឡើងអរយៈពេល ៦១ថ្ងៃកន្លងមក និងត្រូវបានបិទបញ្ចប់នៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកសាងធនធានមនុស្ស…
-
កម្មវិធីអប់រំសីលធម៌នៅសាលាអនុវិទ្យាល័យកំពង់ក្របៅ

(កំពង់ធំ)៖ គោលបំណងនៃកម្មវិធីអប់រំសីលធម៌ គឺដើម្បីលើកស្ទួយសីលធម៌ និងចរិយាធម៌របស់សិស្សានុសិស្ស ឱ្យពួកគេយល់ដឹងពីតម្លៃដ៏មានសារៈសំខាន់នៃមាតាបិតា និងលោកគ្រូអ្នកគ្រូ ដែលបានឆ្លងកាត់ការព្យាបាលថែរក្សា និងបង្រៀន ដើម្បីឱ្យមានចំណេះដឹង និងជំនាញក្នុងជីវិត ។ លោក ហ៊ា សារី នាយកសាលាអនុវិទ្យាល័យកំពង់ក្របៅ បានលើកឡើងបែបនេះ ក្នុងកម្មវិធីអប់រំសិស្សានុសិស្សស្តីអំពីសីលធម៌ និងចរិយាធម៌ ដោយនិមន្តព្រះសង្ឃ២អង្គ និមន្តមកពីវត្តស្លែង ព្រះ ឈឹម ឈ័រ និងព្រះ គណ ចិន្តា បានសម្ដែងអប់រំដល់សិស្សានុសិស្ស អំពីសីលធម៌ ចរិយាធម៌ គុណមាតាបិតា លោកគ្រូអ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យកំពង់ក្របៅ ភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោក ហ៊ា សារី លើកឡើងថា សាលាអនុវិទ្យាល័យកំពង់ក្របៅ បានលើកយកប្រធានបទសំខាន់ៗ ដើម្បីអប់រំសិស្សានុសិស្ស រួមមាន៖ការស្វែងយល់ពីគុណធម៌ និងចរិយាធម៌ល្អ ។ ការចៀសវាងអំពើអាក្រក់ អាកប្បកិរិយាមិនល្អក្នុងសង្គម ។…
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញរៀបចំពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន នៅឃុំកោះសូទិន ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ញាតិការទាំង ៧សន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ស្ថិតនៅសាលាសន្សំកុសល ភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកអភិបាលស្រុក លោកស្រីមេឃុំ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បានថ្វាយគ្រឿងសក្ការៈបូជា ផ្កាភ្ញី ទៀនធូប ថ្វាយព្រះពុទ្ធរូប និងធ្វើបទនមស្សការ ព្រះរតនត្រ័យ និងសមាទានសីល និមន្តព្រះសង្ឃ ចំនួន ៥អង្គ ស្វាធ្យាយចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ…