Category: ព័ត៌មានសង្គម

  • ចាននំបញ្ចុកយក្សបានបង្ហាញខ្លួន នៅរាជធានីភ្នំពេញ

    ចាននំបញ្ចុកយក្សបានបង្ហាញខ្លួន នៅរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ អ្វីដែលលោកអ្នករង់ចាំបានមកដល់ហើយ ថ្ងៃនេះ ព្រឹត្តិការណ៍ “ចាននំបញ្ចុកយក្ស” ដែលរៀបចំដោយ ខ្នរ បានចាប់ផ្តើមហើយ ចាប់ពីថ្ងៃទី៥ដល់៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេ Street Walk ដែលប្រមូលផ្តុំទៅដោយអ្នកចូលចិត្តម្ហូបអាហារ បងប្អូនក្រុមគ្រួសារខ្មែរ និងអ្នកដំណើរតាមផ្លូវ មកទទួលយកនូវបទពិសោធនៃការចម្អិន និងទទួលទានម្ហូបអាហារ ប្រកបដោយភាពសប្បាយរីករាយ។ បេសកកម្មនៃព្រឹត្តិការណ៍នេះ គឺការជួបជុំគ្រួសារខ្មែរ តាមរយៈម្ហូបអាហារដ៏មានឱជារស។ ដូច្នេះ ខ្នរ បានបង្កើតនូវចាននំបញ្ចុកយក្ស ដែលចម្អិនឡើងពីគ្រឿងទេសបែបប្រពៃណី និងមានរសជាតិឆ្ងាញ់ពិសា ។ អ្នកចូលរួមក៏មានឱកាស ក្នុងការភ្លក្សរសជាតិទឹកសម្លនំបញ្ចុក៣មុខផ្សេងៗគ្នាគឺ៖ នំបញ្ចុកសម្លខ្មែរ, សម្លការី, និងសម្លណាំយ៉ា។ សម្លទាំង៣មុខនេះ នឹងត្រូវបានលាយគ្រឿងផ្សំដ៏ពិសេសរបស់ខ្នរ ដែលនឹងធ្វើឱ្យមានរសជាតិកាន់តែឆ្ងាញ់ពិសា។ព្រឹត្តិការណ៍នេះរួមមា៖ការផ្សាយផ្ទាល់អំពីការចម្អិន និងការផ្តល់ជូនផលិតផលគំរូ ៖ វត្តមាននៃចុងភៅល្បីឈ្មោះ ដែលនឹងស្ល និងរៀបចំបម្រើជូននំបញ្ចុកខ្មែរភ្លាមៗ ជូនដល់អ្នកចូលរួម។ ការសម្តែងបែបប្រពៃណី៖ តន្ត្រី និងការរាំកម្សាន្ត ដើម្បីអបអរកម្មវិធី និងពិធីបុណ្យចូលឆ្នាំខ្មែររបស់យើង។ ប្រូម៉ូសិនពិសេស៖ អ្នកចូលរួម ដែលទិញផលិតផលខ្នរអស់ ២ម៉ឺន រៀល នឹងមានឱកាសឈ្នះរង្វាន់ ឬនំបញ្ចុកញ៉ាំដោយឥតគិតថ្លៃ។…

  • មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ ចូលទៅក្នុងតំបន់ទឹកសាធារណៈ

    មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ ចូលទៅក្នុងតំបន់ទឹកសាធារណៈ

    (ភ្នំពេញ)៖ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រិត្យកម្មបរិស្ថានកិច្ច បានចុះត្រួតពិនិត្យជាថ្មីម្តងទៀត លើទីតាំងក្រុមហ៊ុន CS TAN CO., LTD. ដែលបានកែច្នៃស្បែកសត្វជ្រូក មានទីតាំង នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីក បង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវ ចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ដែលស្ថិតនៅចម្ងាយប្រមាណ ៧០០ម៉ែត្រ នៅខាងក្រោយរោងចក្រ ប៉ុន្តែក្រុមហ៊ុនបានកាយប្រឡាយ ដីជំនួសវិញ ដើម្បីឲ្យទឹក ដែលដក់នៅផ្នែកខ្លះក្បែរទីតាំងក្រុមហ៊ុន ដែលមិនបានសម្អាតត្រឹត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលើសស្តងដា ឱ្យបន្តហូរចូលព្រែកន្លង់នេះដដែល។ ក្រុមការងារបានដាក់ម៉ាស៊ីនត្រួតពិនិត្យគុណភាពទឹកកន្លែងបញ្ចេញពីរោងចក្រ និងនៅផ្នែកខ្សែទឹកខាងក្រោម ក្នុងព្រែកកន្លង់ ទឹកមានពណ៌ខ្មៅនិងមានក្លិនស្អុយដដែល ហើយកំហាប់សាធាតុពុលលើសកម្រិតស្តង់ដា។ ក្រុមការងារបានយកសំណាក់ទឹក នៅតាមតំបន់ខាងលើ មកពិនិត្យក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញរោងចក្ររបស់ក្រុមហ៊ុន CS TAN CO., LTD. បានប្រព្រឹត្តល្មើសច្បាប់…

  • ព្រះសង្ឃស្រោចទឹកប្រោះព្រហ្មជូនប្រជាពលរដ្ឋស្រុកសូទ្រនិគម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥

    ព្រះសង្ឃស្រោចទឹកប្រោះព្រហ្មជូនប្រជាពលរដ្ឋស្រុកសូទ្រនិគម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥

    (សៀមរាប​)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃ​ណី​ជាតិខ្មែរ ឆ្នាំ២០២៥ ព្រះសង្ឃជាច្រើនអង្គបាននិមន្តតាមដងផ្លូវជាតិ​សូត្រមន្ត និងស្រោចទឹកប្រស់ព្រហ្មដល់ប្រជាពលរដ្ឋ​នៅតាម​ផ្ទះនិមួយៗ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមេសា ដោយមាន​គោល​បំណងបណ្តេញគ្រោះចង្រៃនានាពីឆ្នាំចាស់ ហើយ​សូមសុភមង្គល សេចក្ដីសុខសប្បាយសម្រាប់ឆ្នាំថ្មី។តាម​សំណើររបស់ប្រជាពលរដ្ឋក្នុងឃុំសំរោង ស្រុក​សូទ្រ​និគម ព្រះសង្ឃតែងតែបាននិមន្តមកសូត្រមន្តស្រង់ទឹក នៅលើសមាជិកគ្រួសារ សម្ភារៈប្រើប្រាស់ដូចជា ម៉ូតូ ឡាន ជាដើម។ លោកយាយ ភី រស់ ពីភូមិស្ទឹង ឃុំសំរោង បាន​ឲ្យដឹងថា ពិធីនេះជាប្រពៃណីដ៏យូរចំណាស់ មានចាប់​ផ្ដើមតាំងពី​ដូនតាជំនាន់មុន ហើយបានអនុវត្តជាបន្តបន្ទាប់​រហូត​ដល់សព្វថ្ងៃ។ លោកយាយបន្ថែមថា ប្រជាពលរដ្ឋ​មាន​ជំនឿថា ទឹកព្រះសង្ឃស្រង់ស្រពអាចបណ្ដេញ​សេចក្ដី​អាក្រក់ និងនាំសេចក្ដីសុខចម្រើនមកដល់។ ព្រះតេជគុណ ថង ចន្ថា ព្រះគ្រូចៅអធិការវត្តសំរោង បានដឹកនាំព្រះសង្ឃធ្វើពិធីនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ដោយលាតសន្ធឹងទៅដល់៥ឃុំ ក្នុងស្រុកសូទ្រ​និគម រួមមាន៖ ឃុំសំរោង ឃុំពពេល ឃុំចាន់ស ឃុំដំដែក និងឃុំតាយ៉ែក។ ព្រះសង្ឃបាននិមន្តទៅស្រោចទឹកប្រោះ​ព្រហ្មដល់ប្រជាពលរដ្ឋចាប់ពីម៉ោង ២ រសៀលតទៅ ជារៀងរាល់ថ្ងៃ រយៈពេល ៧ ថ្ងៃជាប់ៗគ្នា។ លោក…

  • បំបួសកុលបុត្រ ១០៨រូប នៅក្រុងសៀមរាប ដើម្បីថ្លែង​អំណរ​គុណបិតាមាតា

    បំបួសកុលបុត្រ ១០៨រូប នៅក្រុងសៀមរាប ដើម្បីថ្លែង​អំណរ​គុណបិតាមាតា

    (សៀមរាប)៖ រសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥ សាលាអនុគណក្រុងសៀមរាប បានសហការជាមួយ​មន្ទីរធម្មការ និងសាសនាខេត្ត សម្រេចរៀបចំពិធីកោរសក់ និងបំបួសកុលបុត្រ ចំនួន ១០៨ រូប នៅវត្តទេពពោធិវង្ស ក្រុងសៀមរាប ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងក្រោមព្រះវត្តមានរបស់ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត ដែលជាតំណាងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ពិធីនេះអនុវត្តនៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥​ ដោយមានគោលបំណងផ្តល់​ឱកាស​ឲ្យកុលបុត្របានសិក្សាសីលធម៌ តាមលំអា​ន​ព្រះពុទ្ធសាសនា និងប្រពៃណីជាតិខ្មែរ។ លោក ឌី រ៉ាដូ បានថ្លែងថា ពិធីបួសកុលបុត្រជាប្រពៃណីដ៏មានតម្លៃ ដែលបង្ហាញពីការស្ម័គ្រចិត្តលះបង់ក្នុងវ័យក្មេង ដើម្បីសងគុណដល់លោកឪពុក អ្នកម្ដាយ និងអ្នកមានគុណទាំងឡាយ។ គេជឿថា “បួសសាមណេរសងគុណម្ដាយ បួសភិក្ខុសងគុណឪពុក”។ ពិធីកោរសក់ជាដំណាក់កាលដំបូងសំខាន់មួយ…

  • កម្លាំងសមត្ថកិច្ចខេត្តកំពត ជាង ១.០០០នាក់ និងដាក់​ពង្រា​យ​ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    កម្លាំងសមត្ថកិច្ចខេត្តកំពត ជាង ១.០០០នាក់ និងដាក់​ពង្រា​យ​ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    (កំពត)៖ ដើម្បីរក្សាការពារភាពសុខសាន្ត ក៏ដូចជារក្សាបាន​នូវ​សណ្តាប់​ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជិតឆ្ងាយ​សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងប្រើប្រាស់កម្លាំងជាង ១.០០០នាក់ រួមបញ្ចូលជាមួយមន្ត្រីសមត្ថកិច្ច​ចំណុះគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីចល័ត និងឈរជើងតាម​គោលដៅសំខាន់ៗនៅទូទាំងខេត្ត។ លោក វរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំ​ពាក្យ​នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹង​ឈានចូលមកដល់នាពេលខាងមុខ ស្នងការដ្ឋាននគរបាល​ខេត្តនឹងប្រើប្រាស់កម្លាំងនគរបាលចំនួន ១.០១៨នាក់ សហ​ការ​ជាមួយមន្ត្រីសមត្ថកិច្ចចំណុះគណៈបញ្ជាការឯកភាព​ខេត្ត​ដាក់ឈរជើង និងចល័តតាមគោលដៅសំខាន់ៗដើម្បី​ការពារ​សន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ។ លោកស្នងការរងបានបន្តថា គោលដៅសំខាន់ៗនឹងត្រូវបែង​ចែកជា ៣ប្រភេទ រួមមាន កន្លែងរៀបចំពិធីកម្សាន្តសប្បាយ តាមដងផ្លូវដែលឧស្សាហ៍កើតឡើងនូវករណីកកស្ទះចរាចរ និងគ្រប់រមណីយដ្ឋានទូទាំងខេត្ត។ ចំពោះតំបន់ត្រជាក់​ត្រង់​ចំណុចរង្វង់មូលរូបសំណាកផ្លែទុរេន អង្គភាពបង្ការ និងពន្លត់​អគ្គិភ័យនឹងប្រើប្រាស់រថយន្តចំនួន ៤គ្រឿង សម្រាប់បាញ់​ទឹកជូនភ្ញៀវរាំលេងកម្សាន្តពេញរយៈពេល ៣ថ្ងៃ ។ លោកវរសេនីយ៍ឯកបានបន្តថា ក្រៅពីកិច្ចសហការនឹងកម្លាំង​កង​រាជអាវុធហត្ថ ប្រជាការពារ មន្ត្រីសុខាភិបាល មន្ត្រីអគ្គិស​នី និងគ្រប់ផ្នែកពាក់ព័ន្ធនៅលើដីគោក កម្លាំងស្នងការដ្ឋាន​នគរបាលខេត្តនឹងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលការពារព្រំដែនទឹករង់ចាំឃ្លាំមើល និងល្បាតតាមដងព្រែក លើផ្ទៃសមុទ្រដើម្បីត្រៀមជួយអ្នកធ្វើដំណើរកម្សាន្តតាមផ្លូវទឹកផងដែរ។ ជាមួយនេះ មន្ត្រីជំនាញក៏បានណែនាំដល់​ប្រតិ​បត្តិករ​ទេសចរណ៍ ពិសេសម្ចាស់អាជីវកម្មទូកដឹកភ្ញៀវឱ្យ​ប្រុង​ប្រយ័ត្នខ្ពស់ដោយមានការបំពាក់ឧបករណ៍បរិក្ខារការពារសុវត្ថិភាព និងហាមឃាត់ដាច់ខាតនូវការផ្ទុកលើសចំណុះ។ លោក ដាន វុត្ថា ក៏បានអំពាវនាវថា ក្នុងនាមតំណាងឱ្យ​លោកឧត្តម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល​ខេត្តកំពត…

  • អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ទូកល្បឿនលឿន ២គ្រឿង អំណោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូន​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

    អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ទូកល្បឿនលឿន ២គ្រឿង អំណោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូន​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

    (ខេត្តកំពង់ចាម)៖ ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់​សាធា​រណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើ ជាពិសេស​ពង្រឹងការអនុវត្តន៍គោល​នយោបាយភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព ប្រកបដោយ​ប្រ​សិទ្ធ​ភាព នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់​ចាម និងជាប្រធានគណៈ​បញ្ជា​ការឯកភាពខេត្ត បាន​អញ្ជើញប្រគល់ទូកល្បឿនលឿន (អូប័រ) ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន និងជាប្រ​ធានក្រុមការងារចុះមូលដ្ឋាន​ខេត្តកំពង់ចាម និងលោកជំទាវ ជូនស្នងការដ្ឋាននគរបាល​ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់​ចាម បានស្នើដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើយ៉ាងណារៀបចំទុកដាក់ ក៏ដូចជាប្រើប្រាស់ទូកល្បឿន​លឿននេះ ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យប្រើ​ប្រាស់​បានយូរអង្វែង។ គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា ក៏ធ្លាប់​បានផ្តល់ទូកល្បឿនលឿន ចំនួន ២គ្រឿងផងដែរ ជូន​ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបាន​យកទៅ​ប្រើប្រាស់ក្នុងការជួយសង្គ្រោះ និងបង្រា្កប​បទ​ល្មើ​សគ្រប់​ប្រភេទ តាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព៕ ដោយ ៖ លី ពៅ

  • អាជ្ញាធរខេត្តសៀមរាប ត្រៀមអបអរសាទរពិធីអង្គរសង្ក្រាន្ត​ឆ្នាំ ២០២៥

    អាជ្ញាធរខេត្តសៀមរាប ត្រៀមអបអរសាទរពិធីអង្គរសង្ក្រាន្ត​ឆ្នាំ ២០២៥

    (សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប និងក្រុមការងារពាក់​ព័ន្ធ​កំពុង​រៀបចំ​ទីតាំងសម្រាប់ពិធីអង្គរសង្ក្រាន្ត។ ពិធីបុណ្យ​នេះនឹងប្រារព្ធនៅតំបន់សួរច្បារព្រះរាជដំណាក់ និងដង​ស្ទឹង​សៀមរាប ដែលជាទីតាំងសំខាន់បន្ថែមលើមុខ​ប្រាសាទ​អង្គរ​វត្ត ។ លោក សេង វិចិត្រ ប្រធានកម្មវិធីផ្សារទឹក (សហភាព​សហ​ព័ន្ធ​យុវជនកម្ពុជាខេត្តសៀមរាប) បានឲ្យដឹងថា កម្មវិធីផ្សារ​ទឹកស្ទឹងសៀមរាប កំពុងរៀបចំបានប្រមាណ ៨០% ហើយ ។ តំបន់ផ្សារទឹកនេះ ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានថ្មវត្ត​រាជបូណ៌ ហើយនឹងមានកម្មវិធីកម្សាន្តបួនចំណុចរួមមាន៖ ផ្សារ​លើទឹកដែលមានការលក់តាមទូក ,កម្មវិធីជិះទូកលេង​កំសាន្ត ,ការប្រគុំតន្ត្រីបុរាណ ,ពិព័រណ៍ផលិតផលនៅ​តាម​ដង​ស្ទឹងសៀមរាប ។ កម្មវិធីជិះទូកនឹងមានការ​ចូលរួម​ពី​ប្រជា​នេសាទចុងឃ្នៀស​ជាង ១២០ ទូក និងទូកហង្ស ៨ ទូកមកពីទន្លេអុំ។ ចំណូល​ពីការលក់សំបុត្រជិះទូក នឹងប្រគល់ជូនប្រជានេសាទ ដើម្បី​លើកស្ទួយជីវភាពសង្គមរបស់ពួកគាត់។ ក្នុងនាមជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោក សេង វិចិត្រ បានអំពាវនាវដល់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិឲ្យចូលរួមលើកស្ទួយវប្បធម៌ និងសេដ្ឋកិច្ច​សហគមន៍ក្នុងឱកាសអង្គរសង្ក្រាន្ត។ ជាពិសេស លោកក៏​បាន​សូមឲ្យអ្នកចូលរួមអភិរក្សសុវត្ថិភាពក្នុងការ​បើកបរ​ក្នុងឱកាសបុណ្យនេះ ដោយបំពាក់មួកសុវត្ថិភាព និងខ្សែ​ក្រវ៉ាត់សុវត្ថិភាព ៕ ដោយ ៖ ប៊ុនរដ្ឋា

  • និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក) រៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ​ផលិតផលធានារ៉ាប់រងខ្នាតតូចនៅសាលាឃុំ​អណ្ដូងស្នាយ ស្រុករលាប្អៀរ

    និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក) រៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ​ផលិតផលធានារ៉ាប់រងខ្នាតតូចនៅសាលាឃុំ​អណ្ដូងស្នាយ ស្រុករលាប្អៀរ

    (កំពង់ឆ្នាំង)៖ សិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផល ធានារ៉ាប់រងខ្នាតតូច” ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ សិក្ខាសាលាផ្សព្វផ្សាយនេះបានរៀបចំ​ឡើង នៅសាលាឃុំអណ្ដូងស្នាយ ស្រុករលាបៀ្អរ ក្រោមអធិប​តី​ភាព លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍​ទីផ្សារ តំណាង ឯកឧត្តម ប៊ូ ច័ន្ទតីរូ អគ្គនាយក នៃនិយ័តករ​ធា​​​​​​​នា​រ៉ាប់រងកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក ឃួន សុខុម ជំទប់ទី ១ ឃុំអណ្តូងស្នាយ ព្រមទាំងតំណាង អង្គ​ភាព​​សវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិន​មែន​ធនា​គារ, តំណាងក្លិបអ្នកកាសែតកម្ពុជា, តំណាង ក្រុមហ៊ុនធានា​រ៉ាប់រង​ខ្នាតតូចនិងប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់​ឆ្នាំង​ជាច្រើនរូបទៀត ។ គោលបំណងនៃសិក្ខាសាលានេះ គឺ ដើម្បីផ្សព្វផ្សាយ និង​បញ្ច្រាបចំណេះដឹងពីផលិតផលធានារ៉ាប់រង ខ្នាតតូច, ការ​គ្រប់គ្រងវិស័យធានារ៉ាប់រង និងនីតិវិធី នៃការទទួល និងដោះ​ស្រាយបណ្ដឹងធានារ៉ាប់រង ឱ្យបាន កាន់តែទូលំទូលាយដល់​សាធារណជននៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏ដូច​ជាតួនាទី និងភារកិច្ច របស់និយ័តករធានារ៉ាប់រង​កម្ពុជាក្នុង​កិច្ចការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធា​រណជន លើការប្រើប្រាស់សេវាធានារ៉ាប់រង។ សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើ​ផលិតផលធានារ៉ាប់រងខ្នាតតូច ដែលជា…

  • ឯកឧត្តម ហេង សួរ ៖ទីភ្នាក់ងារ​បារាំង​សម្រាប់អភិវឌ្ឍន៍​(AFD) បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញ

    ឯកឧត្តម ហេង សួរ ៖ទីភ្នាក់ងារ​បារាំង​សម្រាប់អភិវឌ្ឍន៍​(AFD) បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញ

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានលើកឡើងថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បាននិងកំពុង​ចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាល​កម្លាំងជំនាញនៅប្រទេសកម្ពុជា ដើម្បីសម្រេចគោលដៅប្រែ​ក្លាយ​ប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិត​ខ្ពស់ នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំង​ពីរគឺមាន​សារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលនឹងកើតឡើងនៅពេលអនាគតពាក់ព័ន្ធនឹងការប្រកួតប្រជែងជាអន្តរជាតិនៃទីផ្សារការងារ និងកម្លាំងជំនាញ។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបគណៈប្រតិភូនៃ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍​ប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​បារាំងដែលកំពុងផ្តល់នូវកិច្ចសហការបណ្តុះ​បណ្តាល​ជំនាញ​នៅកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថាភាគីទាំងពីរ​នឹង​ខិតខំ​ស្វែងរកកិច្ចសហការថ្មីៗបន្ថែមទៀតដើម្បី​ពង្រីក​កម្លាំងជំនាញនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃកម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជា​គោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ផងដែរ។ ជាការឆ្លើយតប លោកស្រី Sandrine Boucher បានគូសបញ្ជាក់ថា ការផ្តល់ការគាំទ្រដល់កម្ពុជា​ដើម្បី​អភិវឌ្ឍន៍កម្លាំងជំនាញ គឺជាវត្ថុបំណងដ៏ចម្បងមួយរបស់​ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជា ដោយ AFD បាននិងកំពុងបន្តកិច្ចសហការជាមួយ​បណ្តា​ភាគីពាក់ព័ន្ធជាច្រើនឆ្នាំមកហើយ។ លោកស្រីគូសបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍​នឹង​បន្តកិច្ច​សហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការដោះស្រាយបញ្ហាប្រឈមសម្រាប់ពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្លាំងជំនាញនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដើម្បីសម្រេចគោល​ដៅ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖…

  • រាជរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំ​ថ្នាល​និងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវា​សាធារណៈពហុវិស័យ (https://go.gov.kh/mptc/p1rhfr)

    រាជរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំ​ថ្នាល​និងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវា​សាធារណៈពហុវិស័យ (https://go.gov.kh/mptc/p1rhfr)

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីជួយបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាលសេវាសាធារណៈឌីជីថលរួមមួយ ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ។ នៅក្នុងដំណាក់កាលសាកល្បងនេះ ថ្នាល DG SuperApp នឹងដាក់បញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួន ដើម្បីជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ ការវិភាគ និងការរស់នៅប្រចាំថ្ងៃរបស់មន្រ្តីរាជការ ធុរជន សិស្ស និស្សិត និងសាធារណជនទូទៅ ដែលកម្មវិធីបញ្ញាសិប្បនិម្មិតទាំងនោះរួមមាន DG ChatGPT ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃនិងមិនកំណត់ ហើយកម្រិតនៃការឆ្លើយតបប្រហាក់ប្រហែលនឹង ChatGPT ជំនាន់ទី៤ និងកម្មវិធីបកប្រែ TranslateKH ដែលមានសមត្ថភាពបកប្រែអត្ថបទរវាងភាសាខ្មែរនិងភាសាអង់គ្លេស។ ទន្ទឹមនឹងនេះ ថ្នាល DG SuperApp បានដាក់បញ្ចូលថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ជាច្រើនដែលបានអភិវឌ្ឍដោយ ក.ប.ទ. មកដាក់បញ្ចូលទៅក្នុងថ្នាលរួមតែមួយ ដោយក្នុងនោះមានដូចជា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh, ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FormKH, ថ្នាលបង្កើត…