-
ដូនចាស់ប្រមាណ ១០០នាក់រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី បានទទួលសង្គហទាន និងការស្រង់ព្រះពីវីតាល់

ភ្នំពេញ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ អញ្ជើញពីភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សម្រាប់ឆ្នាំទី៨ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ ព្រះវត្តមាន ព្រះសមណកោសលមុនី ចាន់ សាវឿន ព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) តំណាងព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនទឹកពិសាវីតាល់ ព្រមជាមួយថ្នាក់ដឹកនាំបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជិត ៤០០ នាក់ នៅបរិវេណនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីវីតាល់ស្រង់ព្រះជូនដូនចាស់ លើកទី៨ ជាកម្មវិធីដ៏ធំប្រចាំឆ្នាំនេះ ដែលផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយ និងទំនៀមទំលាប់ប្រពៃណីខ្មែរ តាមលំអានព្រះពុទ្ធសាសនា ក្នុងគោលគំនិតសម្តែងនូវការគោរព និងការតបស្នងសងគុណ ចំពោះលោកអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងផ្តល់ក្តីស្រលាញ់ ផ្តល់ការជួយយកអាសារដល់លោកតា លោកយាយ ដែលមានជីវភាពលំបាក និងមួយវិញទៀតដើម្បីផ្តល់នូវលទ្ធភាពជាសម្ភារៈ សំលៀកបំពាក់ថ្មី និងថវិកាជូនលោកតា…
-
រដ្ឋបាលខេត្តសៀមរាប បំផ្លាញបំពង់ស៊ីម៉ាំង និងភ្លើងហ្វា ខុសបច្ចេកទេស ជាង៣០០ដើម

សៀមរាប៖សមត្ថកិច្ចនៃរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែមេសា បានកិនបំផ្លាញបំពង់ស៊ីម៉ាំង និងឧបករណ៍ហ្វាកែច្នៃខុសបច្ចេកទេសជាង ៣០០ដើម ដែលបានដកហូតចេញពីយានយន្តកាលពីពេលកន្លងទៅការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ។ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ឧបករណ៍ដែលត្រូវបានបំផ្លាញនេះ ជាលទ្ធផលនៃការបង្ក្រាបរយៈពេលមួយឆ្នាំកន្លងមក ។បំពង់ស៊ីម៉ាំង និងភ្លើងហ្វា ដែលមានការកែច្នៃខុសបច្ចេកទេស បានបំពាក់លើយានយន្តជាច្រើនគ្រឿង។ ការបំពាក់ខុសបច្ចេកទេសនេះបានបង្កឱ្យមានសំឡេងរំខាន និងប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ លោកស្នងការបន្តថា ឧបករណ៍ខុសបច្ចេកទេសត្រូវបានដកហូតពី១៣ ក្រុងស្រុក។ក្រោយការបង្រ្កាបជាបន្តបន្ទាប់ សកម្មភាពកែច្នៃខុសបច្ចេកទេស និងបំពាក់លើយានយន្តបានថយចុះគួរកត់សម្គាល់៕ ដោយ៖ប៊ុនរដ្ឋា
-
នាំអំណោយសម្តេច ម៉ែន សំអន ទៅជូនស្រ្តីសម្រាលទារកភ្លោះបីនាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

សៀមរាប៖ លោកស្រី ស៊ិន ណម ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥បានដឹកនាំប្រតិភូនាំយកអំណោយ និងថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅជូនដល់ស្ត្រីបានសម្រាលកូនភ្លោះបីនាក់ (ស្រី១នាក់ និងប្រុស២នាក់) និងស្ត្រីផ្សេងទៀតដែលទើបសម្រាលកូន និងធ្វើវះកាត់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប។ គ្រួសារទារកភ្លោះបីនាក់នេះមានឪពុកឈ្មោះ គុយ ខែម អាយុ៣០ឆ្នាំ និងម្ដាយឈ្មោះ ជួន សុម៉ុម អាយុ២៦ឆ្នាំ ស្នាក់នៅភូមិតាំងក្រសៅ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងថា ក្នុងមួយថ្ងៃ មន្ទីរពេទ្យនេះទទួលស្រ្តីពិនិត្យផ្ទៃពោះចន្លោះពី៣០០ដល់៥០០នាក់ និងសម្រាលកូនចន្លោះពី៦០ដល់៨០នាក់ ក្នុងនោះមានប្រហែល១០ដល់១៥ករណី ដែលជាស្រ្តីមានហានិភ័យខ្ពស់៕ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ខេត្តកណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល ពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេស បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ របស់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសសុភមង្គលគ្រប់ក្រុមគ្រួសារ ព្រទាំងទទួលបានជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មី និងជានិច្ចនិរន្តរ៍តរៀងទៅ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖…
-
ក្រសួងបរិស្ថានថ្កោលទោសចំពោះជនល្មើសដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់នៅ ខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសមួយដោយបានបញ្ជាក់ពីករណីជនល្មើសបានបាញ់មកលើមន្ត្រីអនុវត្តច្បាប់ នៅខេត្តមណ្ឌលគិរីថាជាអំពើដ៏ឃោរឃៅ ដោយប្រើប្រាស់អាវុធខុសច្បាប់ដើម្បីរារាំង និងគំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារនិងអភិរក្ស ធនធានធម្មជាតិ។ បើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២៥ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តមណ្ឌលគិរី មានករណីជនល្មើសបាញ់មកលើមន្ត្រីអនុវត្តច្បាប់ និងបង្កឱ្យមានការបាត់បង់ អាយុជីវិតចំនួន ៣រូប ក្នុងឆ្នាំ២០១៨។ ហើយថ្មីៗកន្លងមកនេះ មានករណីជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្ស ដែលកំពុងបំពេញបេសកកម្មល្បាតក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងមានការ ផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថែមទៀត។ ក្នុងករណីនេះក្រសួងបរិស្ថានបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់ ដែលបាន និងកំពុងបំពេញតួនាទីក្នុងនាមជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ។ ជាមួយគ្នានេះក្រសួងបរិស្ថានបញ្ជាក់ថាពេលនេះកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ស្វែងរកជនល្មើសនិងអ្នក ពាក់ព័ន្ធ នៃអំពើល្មើសច្បាប់នេះ។ ក្រសួងបរិស្ថានក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋសហការ ជាមួយក្រសួងបរិស្ថាន ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងបរិស្ថាន ព្រមានពីការអនុវត្តច្បាប់ ចំពោះជនណា ដែលបំពុលតំបន់ទឹកសាធារណៈ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះបានព្រមានដល់ជនទាំងឡាយណាដែលបំពុលប្រភពទឹកសាធារណៈ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនបានបំពុលទឹកស្អាតបង្កប៉ះពាល់ដល់អ្នកប្រើប្រាសទឹករួចមក។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានប្រាប់ដល់ម្ចាស់កម្មសិទ្ធិ ឬ អ្នកទទួលខុសត្រូវ រោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត ដែលមិនទាន់បានបំពេញ កាតព្វកិច្ចតម្រូវដោយច្បាប់ ត្រូវធ្វើការបំពាក់ និងដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងបំពាក់ ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាបន្ទាន់ចាប់ពីពេលជូនដំណឹងនេះតទៅ។ ក្នុងករណី ម្ចាស់កម្មសិទ្ធិ ឬ អ្នកទទួលខុសត្រូវ ខកខានមិនអនុវត្ត ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ជាធរមាន។ ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ថា ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវ រោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត នឹងអនុវត្តតាមសេចក្តី ជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ ៖ ម៉ាដេប៉ូ
-
គណៈប្រតិភូក្រសួងការងារ នាំយកអំណោយផ្តល់ជូន កងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ បានយកអស់កម្លាំងកាយចិត្ត តស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូនក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។ ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន បានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើងឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាខ្ពស់។ ការផ្សារភ្ជាប់រវាងសមរភូមិក្រោយនិងសមរភូមិមុខ គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ស្របតាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាស នាំយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូននាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែមេសា…
-
រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកអំណោយផ្តល់ជូនកងទ័ព ឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ «កងទ័ពគឺជាសមរភូមិមុខ ហើយក្នុងនាមយើងខ្ញុំជាសមរភូមិក្រោយ រង់ចាំជួយជ្រោមជ្រែងជាប់ជានិច្ច និងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតីនិងសម្ភារៈ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ កម្ពុជា និងប្រសាសន៍ណែនាំ ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដល់ក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន ដើម្បីបានចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ ផ្សារភ្ជាប់រវាងសមរភូមិមុខ ជាមួយសមរភូមិក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកងទ័ព ឱ្យកាន់តែល្អប្រសើរថែមទៀត» ។ នេះជាប្រសាសន៍លើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋាដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ខណៈអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា រួមទាំងគ្រឿងឧបភោគ បរិភោគ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន កងវរសេនាតូចលេខ៤៤៦-៤៤៧ ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥…
-
សម្ពោធឆ្លងសមិទ្ធផលថ្មីៗតម្លៃជាងពីរសែនដុល្លារ នៅវត្តលោមព្រលឹង

សៀមរាប៖លោកជំទាវបណ្ឌិត កុយ ពិសី កាលពីពេលថ្មីកន្លងទៅនេះបានអញ្ជើញចូលរួមសម្ពោធឆ្លងសមិទ្ធផលថ្មីៗនៅវត្តលោមព្រលឹង នៅភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការសាទរពីអាជ្ញាធរដែនដី ព្រះសង្ឃ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សមិទ្ធផលដែលសម្ពោធឆ្លងរួមមាន មហាកុដិមួយខ្នងទំហំ ១៣ម៉ែត្រគុណ ២៥ម៉ែត្រ,សាលាពុទ្ធិកបឋមសិក្សាមួយខ្នង ទំហំ ១០ម៉ែត្រ គុណ ២៤ម៉ែត្រ មានបីបន្ទប់,សាលប្រជុំយុវវ័យមួយខ្នង ទំហំ៨ម៉ែត្រគុណ ៣២ម៉ែត្រ,ផ្លូវលំទទឹង ៤ម៉ែត្រ បណ្តោយ ៣០០ម៉ែត្រសរុបចំណាយចំនួន ២១៩ ២៧៣ ដុល្លារអាមេរិក ដែលបានបរិច្ចាគដោយលោកជំទាវបណ្ឌិត កុយ ពិសី ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជនក្នុងនិងក្រៅស្រុក។ វត្តអារាមគឺជាមូលដ្ឋានសំខាន់សម្រាប់អប់រំគុណធម៌ សីលធម៌ និងជួយកសាងសង្គមឱ្យសុខសាន្ត។ មហាកុដិ និងសាលាពុទ្ធិកសិក្សា គឺជាចំណែកមួយក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងថែរក្សា អត្តសញ្ញាណជាតិ។នេះជាការបញ្ជាក់របស់លោកជំទាវបណ្ឌិត កុយ ពិសី ថ្លែងក្នុងពិធីសម្ពោធឆ្លងសមិទ្ធិខាងលើ។ ក្នុងឱកាសនេះដែរលោកជំទាវក៏បានប្រគេនបច្ច័យ ថវិកា និងអំណោយមួយចំនួនធំសម្រាប់កសាងវត្តបន្ត និងអ្នកចូលរួមទាំងអស់មានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងក្រុមសិល្បៈល្ខោនបាសាក់ផងដែរ៕ដោយ៖ ប៊ុន រដ្ឋា
-
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន រៀបចំវេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី”

ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច ឬ CCJA) បានរៀបចំវេទិកាពិភាក្សាស្តីពីទំនាក់ទំនងកម្ពុជា-ចិនក្នុងបរិបថថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូប ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ២០០ នាក់ នៅអាគារ Morgan Tower ទីក្រុងកោះពេជ្រ។ ថ្លែងក្នុងពិធីនេះ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះវាគ្មិន ដែលបានផ្តល់នូវទស្សនទានល្អៗច្រើន សំដៅលើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមានស្រាប់រវាងប្រទេសទាំងពីរ ឱ្យកាន់យល់ដឹងស៊ីជម្រៅបន្ថែមទៀត។ ក្នុងនាមជាប្រធានសមាគម លោក សយ សុភាព បានប្តេជ្ញាខិតខំប្រឹងប្រែងឲ្យមានទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ដើម្បីប្រទេសទាំង២អនុវត្តតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជា-ចិន ដែលបានដាក់ចេញ។ ក្នុងនោះលោកប្រធានក៏ផ្តោតលើការប្រយុទ្ធប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ ព្រោះព័ត៌មានក្លែងក្លាយ ប្រៀបដូចគ្រាប់បរិមាណូទំលាក់មកលើដី។ លោក សយ សុភាព ក៏បានអំពាវនាវឱ្យមានការហោះហើរត្រង់ពីចិនមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ។ លោក លីវ ស៊ាងគ័ង អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ឆ្នាំ ២០២៥នេះ គឺជាឆ្នាំទេសចរណ៍រវាងកម្ពុជា-ចិន ហើយក៏ស្របពេលឯកឧត្តម ស៊ី ជីពីង ប្រធានាធិបតីចិន…