Category: ព័ត៌មានសង្គម

  • យុវជន និងពលរដ្ឋ កោតសរសើរ ព្រឹត្តិការណ៍ អង្គរសង្រ្កាន្តថាជាព្រឹត្តិការណ៍ដ៏ធំ និងគួរជាទីទាក់ទាញ

    យុវជន និងពលរដ្ឋ កោតសរសើរ ព្រឹត្តិការណ៍ អង្គរសង្រ្កាន្តថាជាព្រឹត្តិការណ៍ដ៏ធំ និងគួរជាទីទាក់ទាញ

    (សៀមរាប)៖ អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ អង្គរសង្ក្រាន្តនាឆ្នាំនេះដែរត្រូវបានគេចាត់ទុកថាជាការនាំយកកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរ ។ជាមួយព្រឹត្តិការណ៍នេះពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ក៏ដូចជា ភ្ញៀវទេសចរបរទេសបាននាំគ្នាសម្រុកមកកម្សាន្តនៅ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃទឹកដីដ៏អច្ឆរិយៈប្រកបដោយផូរផង់របស់កម្ពុជាមួយនេះ។ មុនថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តមកដល់ និងក៏ដូចជាថ្ងៃទី១នៃព្រឹត្តិការណ៍នេះគេឃើញពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេសរាប់សិបនាក់នាំគ្នាសម្រុក ធ្វើដំណើរមកកម្សាន្តនៃទឹកដីខេត្តសៀមរាប។ក្នុងបរិរវេណប្រាសាទអង្គរវត្ត ក៏ដូចជាក្នុងក្រុងសៀមរាបមនុស្សរាប់ពាន់ ម៉ឺននាក់ នឹងបានមកចូលរួម កម្សាន្តសប្បាយក្នុងរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។ យុវជន រដ្ឋា រក្សា អ្នកសម្តែងសិល្បៈមួយរូបរបស់ យុវជន ស.ស.យ.ក បានប្រាប់ឱ្យដឹងថា៖ឆ្នាំនេះរូបគាត់សប្បាយរីករាយយ៉ាងខ្លាំងដែលបានមកចូលរួមសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត។ការមកសម្តែងលើកនេះដែររយៈពេល៥ ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ទើប វិលត្រឡប់ទៅភ្នំពេញវិញ។ យុវជនរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា៖ព្រឹត្តិការណ៍អង្គរសង្រ្កាន្តពិតជាសប្បាយរីករាយ និងបានចាត់ទុកថាជាព្រឹត្តការណ៍ដ៏អស្ចារ្យក្នុងការសម្តែងសិល្បៈកម្សាន្តសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី។រូបលោកពិតជារីករាយពេលសម្តែងដែលមានទស្សនិកជនយ៉ាងច្រើនកុះករមកចោមរោមទស្សនា ពិសេសមានទាំងជនជាតិបរទេសក៏បានមកមើលយ៉ាងច្រើន ដែលជាទីមោទនភាពពេកណាស់។ ប្រាប់ដូចគ្នានេះដែរយុវជន ហេង គឹមស៊ុន ជាអ្នកដែលបានចូលរួមសម្តែងសិល្បៈអង្គរសង្រ្កាន្តនាឆ្នាំនេះដែរបានឱ្យដឹងថា៖រូបលោករំភើបរីករាយណាស់ នៅពេលដែល បានមកចូលរួមសម្តែងសិល្បៈនាឆ្នាំនេះ ។ ក្នុងថ្ងៃទី១និងព្រឹកថ្ងៃទី២នេះមាន មនុស្សកុះករទស្សនាអង្គរសង្រ្កាន្ត ដែលធ្វើឱ្យរូបលោកជាអ្នកសិល្បៈក៏សប្បាយរីករាយ…

  • តើថ្ងៃទី២បុណ្យចូលឆ្នាំថ្មី និងថ្ងៃនីមួយៗនៃពិធីបុណ្យចូលឆ្នាំ ពលរដ្ឋខ្មែរចូលចិត្តធ្វើអ្វីខ្លះ?

    តើថ្ងៃទី២បុណ្យចូលឆ្នាំថ្មី និងថ្ងៃនីមួយៗនៃពិធីបុណ្យចូលឆ្នាំ ពលរដ្ឋខ្មែរចូលចិត្តធ្វើអ្វីខ្លះ?

    (ភ្នំពេញ)៖ នៅថ្ងៃនេះ គឺជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយ។តាមទំនៀមទំលាប់ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺតែងប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ចំពោះការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត។ ជាមួយគ្នានេះដែរចំពោះថ្ងៃ ចូលឆ្នាំថ្ងៃទី១ ទី២ ទី៣ ថា ត្រូវធ្វើអ្វីខ្លះនោះដូនតាខ្មែរបានកំណត់ និងចាស់បុរាណបានអនុវត្តមករាប់តំណមកហើយ។ តាមទំនៀមទម្លាប់ ការរៀបចំឡើងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំនេះគេតែងប្រារព្ធកម្មវិធីទៅតាមថ្ងៃនីមួយៗ។ ក្នុងនេះដូចជាមុនថ្ងៃចូលឆ្នាំមកដល់ ប្រជាពលរដ្ឋបានរៀបចំផ្ទះសម្បែង ទិញសម្លៀកបំពាក់ថ្មី និងរៀបចំសម្ភារទុកជូនដល់ឪពុម្ដាយ និង ជីដូនជីតា។ តាមក្បួនតម្រា និងក៏ដូចជាចាស់ទុំអនុវត្តតៗគ្នា តាំងពីបុរាណកាលមកគឺថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលគេឱ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ប្រជាពលរដ្ឋ គេតែងរៀបចំគ្រឿងសក្ការ ដើម្បីទទួលទេវតា។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទម្លាប់ ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។ ចូលមកដល់ថ្ងៃទី២ ហៅថា ថ្ងៃវ័នប័ត ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ…

  • អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីរាជការ និង ប្រជាពលរដ្ឋ បើកសង្ក្រាន្តឆ្នាំថ្មី

    អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីរាជការ និង ប្រជាពលរដ្ឋ បើកសង្ក្រាន្តឆ្នាំថ្មី

    (ខេត្តកំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ មុនចូលឆ្នាំថ្មីមួយថ្ងៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានប្រារព្ធពិធីបើកសង្ក្រាន្តឆ្នាំថ្មីនៅមុខសាលាខេត្តកំពង់ឆ្នាំង ក្នុងបរិយាកាសដ៏សែនរីករាយ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ​បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួ​មរីករាយសប្បាយ សង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំឡើងដោយ​សាលា​ខេត្តកំពង់ឆ្នាំង ដែលបានយកទីតាំងជាច្រើនកន្លែងដូចជា​សួនច្បារនាងកង្រី.វិមានឯករាជ្យ ផ្លូវផ្សារលើ ទៅ ផ្សារក្រោម បានប្រែក្លាយទៅជាទីតាំងតំបន់ត្រជាក់ សម្រាប់ បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ។ ដោយឡែកនៅសួនច្បារ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន មុខសាលាខេត្តកំពង់ឆ្នាំង ក៏មានការដាក់តាំង ពិពណ៌ វត្ថុអនុស្សាវរីយ៍ មានដាក់ពាងដាក់ទឹក លាបពណ៌ចម្រុះដ៏ស្រស់ស្អាត  ព្រមទាំង ដាក់តាំងលម្អដោយភ្លើងចម្រុះពណ៌ មានទីតាំងបាញ់ទឹកលម្អរដោយភ្លើងចម្រុះពណ៌ រាំតាមចង្វាក់ភ្លេង យ៉ាងស្រស់ស្អាត ផងដែរ។ នៅឯសួនច្បារសម្ដេច ចៅហ្វាវាំង…

  • កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

    កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិតជាច្រើននៅតែបន្តធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ។ ជាងនេះទៅទៀត ការធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលនេះ គឺមានភាពងាយស្រួលធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់។ នៅទីតាំងចំណតទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកស្រី តុល រតនា ជាកម្មការិនី ធ្វើដំណើរទៅខេត្តបាត់ដំបង បានសំដែងអារម្មណ៍សប្បាយរីករាយនៅពេលដែលបានធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយមិនគិតថ្លៃនេះ គឺបានជួយសម្រួលដល់ការចំណាយថវិកាបានមួយកម្រិត ខណៈកន្លងមករាល់ពេលធ្វើដំណើរទៅស្រុកកំណើតតាមរថយន្តឈ្នួលក្នុងឱកាសបុណ្យទាន ការចំណាយគឺច្រើន។ លោកស្រីបានបន្ថែមថា ដូច្នេះគ្មានអីក្រៅពីការអរគុណទៅដល់រាជរដ្ឋាភិបាល ដែលផ្ដល់ឱកាសក្នុងការជិះឡានអត់យកថវិកាបែបនេះ ហើយក៏ចង់ឱ្យរាជរដ្ឋាភិបាល រាល់ពេលបុណ្យទានធំៗ ដូចជាថ្ងៃចូលឆ្នាំ ឬក៏បុណ្យភ្ជុំបិណ្ឌ នៅតែបន្តរៀបចំរថយន្តសាធារណៈសម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរដោយឥតគិតថ្លៃ រាល់ៗឆ្នាំផងដែរ ។ ជាមួយគ្នានេះ លោកស្រី លេង ស្រីអេន ជាកម្មការិនី ធ្វើដំណើរទៅខេត្តបាត់ដំបងជាមួយក្រុមគ្រួសារ…

  • ពលករ និងអ្នកឃ្លាំមើលកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ

    ពលករ និងអ្នកឃ្លាំមើលកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋ ពលករ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ត្រីប្រចាំការទាំងអស់នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលបានជួយសម្របសម្រួល និងផ្ដល់ឯកសារចាំបាច់ជូនពួកគាត់បានឆាប់រហ័សក្នុងអំឡុងពេលមកលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ កញ្ញា ជាតិ ចំប៉ី ពលករមកពីធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកឡែម ខេត្តបាត់ដំបងបាននិយាយថា៖«ខ្ញុំមកតាមច្រកនេះ គឺមិនមានគេយកលុយកាក់អីទេ ហើយមន្រ្តីប៉ូលីសគាត់យកចិត្តទុកដាក់ខ្លាំងណាស់ ទាំងប៉ូលីសថៃ និងប៉ូសលីសខ្មែរយើង។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលមន្រ្តីយើងយកចិត្តទុកដាក់ខ្លាំងចំពោះពលករដូចជាពួកខ្ញុំ»។ កញ្ញាបានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃ ដើម្បីលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃតាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ លោក សឿង ប្រុស ជាពលករមកពីប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញបាននិយាយថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ-ចូលតាមព្រំដែនជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ»។ លោកបន្តថា ការលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃក្នុងអំឡុងពេលចូលឆ្នាំ គឺជួយសម្រួលដល់ការចំណាយរបស់លោក និងពលករផ្សេងទៀតយ៉ាងច្រើន ហើយមិនត្រឹមតែកាត់បន្ថយចំណាយបានមួយចំណែកធំទេ ប៉ុន្ដែថែមទាំងជួយសម្រួលសេវាឯកសារផ្សេងៗទៀតយ៉ាងឆាប់រហ័សផងដែរ។ លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនរុញរារបស់ក្រុមការងារជំនាញ និងមន្រ្តីប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ដែលជាប់ពាក់ព័ន្ធការជួយសម្របសម្រួលការឆ្លងដែនរបស់ពលរដ្ឋយើងដែលគាត់ត្រឡប់ពីថៃវិញ មកលេងស្រុកកំណើតគាត់ក្នុងអំឡុងពេលនេះ»។ លោកបន្តថា៖«ខ្ញុំសង្កេតឃើញថា មន្រ្តីរាជរដ្ឋាភិបាលយើងដែលពួកគាត់ប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិនីមួយៗ គឺពួកគាត់បានលះបង់ច្រើនណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងទាំងពេលវេលាជួបជុំក្រុមគ្រួសារគាត់ផងដែរ គឺធ្វើយ៉ាងជួយដល់ពលរដ្ឋខ្មែរយើងកុំឱ្យមានការលំបាកច្រើននៅពេលឆ្លងដែនមកកម្ពុជា»។ អ្នកឃ្លាំមើលរូបនេះបានបន្ថែមថា ការប្រឹងប្រែងក្នុងកិច្ចការជួយពលរដ្ឋបែបនេះធ្វើឱ្យពលរដ្ឋសប្បាយរីករាយ និងពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាមរយៈសេនាធិការដូចជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ…

  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ៖ ឆ្មាដាវត្រូវបានសង្រ្គោះនិងដោះលែងច្រើននៅភ្នំតាម៉ៅ និងព្រៃជួរភ្នំក្រវាញ

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ៖ ឆ្មាដាវត្រូវបានសង្រ្គោះនិងដោះលែងច្រើននៅភ្នំតាម៉ៅ និងព្រៃជួរភ្នំក្រវាញ

    (ភ្នំពេញ)៖ឆ្មាដាវជាប្រភេទសត្វមិននកាចសាហាវចំពោះមនុស្សទេ ហើយជារឿយៗ គេអាចជួបប្រទះវានៅក្បែរៗភូមិ។ អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែងជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា។ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ( Wildlife Alliance Cambodia) បានឱ្យដឹងថា ឆ្មាដាវ ស្ថិតក្នុងប្រភេទសត្វដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសង្គ្រោះ និងដោះលែងទៅកាន់ព្រៃឧទ្យានអង្គរ ភ្នំតាម៉ៅ និងព្រៃជួរភ្នំក្រវាញ។ ឆ្មាដាវ ជាប្រភេទមំសាសីព្រៃមានខ្លួនតូចដូចឆ្មាស្រុក។ ប្រភេទនេះមានតួនាទីគ្រប់គ្រងចំនួនរបាយប្រជាជននៃអម្បូរកណ្តុរក្នុងតំបន់ព្រៃ។ ឆ្មាដាវ ជាប្រភេទសត្វរាត្រីចរ និងចូលចិត្តលាក់ខ្លួន តែវត្តមាននៃឆ្មាដាវមានគុណប្រយោជន៍ដល់ភាពសម្បូរបែប និងសុខភាពនៃព្រៃឈើដែលជាជម្រករបស់ខ្លួន។ គួរបញ្ជាក់ថា ឆ្មាដាវមានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ខ្មៅដែលមានអង្កត់ផ្ចិត ២,៥ស.ម ឬលើសពីនេះ និងមានឆ្នូត ៤-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយនៃករហូតដល់ស្មា។ ផ្នែកចំហៀង និងជើងទាំង៤មានដុំអុចៗក្រម៉ៅចាស់ក្នុងទំហំ និងរាងខុសៗគ្នា។កន្ទុយមានលាយរបាយពណ៌ខ្មៅអុចៗក្នុងទំហំខុសៗគ្នាចាប់ពីគល់កន្ទុយរហូតដល់ចុង។ ផ្នែកខាងក្រោយ និងក្រោមភ្នែកមានឆ្នូតក្រម៉ៅ ខ័ណ្ឌចែកដោយបន្ទះពណ៌ស។ វាអាចបន្តពូជបានពេញមួយឆ្នាំ រយៈពេលពពោះពី ៦៥-៧២ថ្ងៃ អាចមានកូនម្តងពី ១-៤ក្បាល។ កូនរបស់វាអាចបើកភ្នែកបានក្នុងរយៈពេលប្រហែល ១០ថ្ងៃ ក្រោយពេលកើត។ កូនរបស់វាអាចបន្តពួជបាននៅអាយុ ១៨ខែ និងអាចរស់បានពី…

  • ជំនឿ និងប្រវត្តិរបាំត្រុដិនៅតែបង្កប់ជាប់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន

    ជំនឿ និងប្រវត្តិរបាំត្រុដិនៅតែបង្កប់ជាប់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន

    (ភ្នំពេញ)៖ ក្នុងចំណោមរបាំប្រពៃណីខ្មែររបាំត្រុដិនៅតែពេញនិយម និងបង្កប់ជាប់ក្នុងចំណោមសំណាក់ពលរដ្ឋខ្មែរ។ចាប់តាំងពីបុរាណកាលមក ពលរដ្ឋខ្មែរតែងមានជំនឿទៅលើការសម្តែងរបាំត្រុដិ ដែលគេជឿជាក់ថា កាលណាបានមកសម្តែង នឹងជួយបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញខ្មោចព្រាយបិសាច ឱ្យចាកចេញឆ្ងាយ ហើយការរស់នៅឆ្នាំថ្មីសុខដុម និងសម្បូរសប្បាយផង។របាំនេះក៏មានរៀបរាប់នៅក្នុងព្រះរាជពិធីហៅថា «ត្រស្តិសង្ក្រាន»។ តាមសៀវភៅវចនានុក្រមខ្មែរបានបញ្ជាក់ដែរថាត្រុដិ ជា ដំណើរកាត់, ការផ្ដាច់ ។ជាមួយគ្នាវាជាឈ្មោះភ្លេង, ចម្រៀងមួយប្រភេទ សម្រាប់បណ្ដាជនក្នុងខេត្តសៀមរាប គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី។ហេតុនេះហើយរបាំត្រុដិ ទើបគេតែងតែ យកមកសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។សម្រាប់ចម្រៀងដែលតែងឮគេច្រៀងនោះគឺផ្ដើមដោយ៖ «ហ្អាអ៉ើយ!!! កំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ាឆារ៉ាមុំបង វើយៗក្រមុំបង…..»។ លោកសួនតារា ដែលជាក្រុមអ្នកលេងរបាំត្រុដិស្ថិតក្នុងក្រុមមួយមានឈ្មោះថា”ចលនាវប្បធម៌ជាតិដើម្បីកុមារកំព្រា និងក្រីក្រ “ដែលបានមកចូលរួមសម្តែងក្នុងពីធីសូត្រមន្តលើករាសីនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់ក្រសួងព័ត៌មាននាថ្មីៗមកនេះបានបញ្ជាក់ប្រាប់ឱ្យដឹងថាការមកសម្តែងនេះគឺដើម្បីធ្វើការផ្សព្វផ្សាយនូវសិល្បៈវប្បធម៌របស់ខ្មែរឱ្យប្រជាពលរដ្ឋបានឃើញ និងស្គាល់ឱ្យបានច្រើន ដែលជាការថែរក្សានូវកេរ្តិ៍តំណែលរបស់ដូនតាខ្មែរយើង។ លោកថាតាមចាស់បុរាណថារបាំត្រុដិ ដែលគេតែងចេញសម្តែងក្នុងពិធីធំៗរបស់ខ្មែរយើងពិសេសបុណ្យចូលឆ្នាំថ្មី និងបុណ្យនានាទៀតនោះ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើង។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា។លោកថាក្រៅពីបុណ្យចូលឆ្នាំថ្មី ខ្មែរយើងក៏តែងអញ្ញើញក្រុមរបស់របាំត្រុដិរបស់លោកទៅសម្តែងក្នុងពិធីឡើងគេហដ្ឋានថ្មី កម្មវិធីសម្ពោធអ្វីមួយ និងពិធីសំខាន់ៗជាច្រើនទៀតផងដែរ។លោក ឡាំទុយរស់នៅ ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្ត…

  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីប្រុងពលីបួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ

    សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីប្រុងពលីបួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ

    (ខេត្តកំពង់ធំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ នារសៀលថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ពិធីក្រុងពលីនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ដៀប ពិរីប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មន្រ្តីរាជកាសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។ ព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ក៏មានទីតាំងសំខាន់ៗ សំរាប់រៀបចំសង្ក្រាន្ត និងតំបន់ត្រជាក់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងនោះមានដូចជា ការដាក់ពង្រាយពាងទឹកជាច្រើន ការដាក់តាំងនិងតុបតែង តំណាងស្រុក ក្រុង មានគោម ក្លោងទ្វារសង្រ្កាន្ត ផ្កាភ្ញី ក្រមា មួកស្លឹកត្នោត ស្តង់ផលិតផលក្នុងស្រុក ឆ្នេរខ្សាច់ផ្សាររាត្រី ពស់យក្សតំណាងឲ្យឆ្នាំម្សាញ់ និងតំណាងឲ្យប្រវត្តិខេត្តកំពង់ធំ និងការតុបតែងអំពូលភ្លើងចំរុះពណ៌ និងតន្ត្រីសម័យ។ គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ…

  • ប្រទះឃើញ កូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេ ចាប់ផ្តើមហោះហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ

    ប្រទះឃើញ កូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេ ចាប់ផ្តើមហោះហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់កូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេចំនួន ៦៩ ក្បាល ត្រូវបានគេរកឃើញពួកវាចាប់ផ្តើមហើរចេញពីសំបុក នៅខេត្តស្ទឹងត្រែង និងក្រចេះ។នេះបើតាមការឱ្យដឹងពីសំណាក់ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជា ។ គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងាររបស់អង្គការWWF បានអង្កេត និងតាមដានឃើញសំបុកសត្វត្រយងចង្កំក-ស ចំនួន ១៨ សំបុក និងសំបុកសត្វរំពេទន្លេ ចំនួន ២៤ សំបុក ហើយកត់ត្រាឃើញកូនសត្វត្រយងចង្កំក-ស ញាស់ថ្មីចំនួន ២៧ និងកូនសត្វរំពេទន្លេចំនួន ៤២ ដែលកំពុងហោះហើរ។ ជាលទ្ធផលនៃការញាស់ពងកូន និងហើរចេញពីសំបុករបស់សត្វស្លាបទាំងនេះ គឺបានបង្ហាញពីភាពរីកចម្រើន និងការអភិរក្ស ក៏ដូចជាសង្ឃឹមសម្រាប់ការរីកលូតលាស់នៃចំនួនសត្វស្លាបទាំងនេះផងដែរនាពេលអនាគត។ ជាមួយគ្នានេះអង្គការមួយនេះបានអំពាវនាវឱ្យគ្រប់ភាគីចូលរួមទាំងអស់គ្នា ដោយចែករំលែកព័ត៌មាននេះទៅកាន់មិត្តភក្ដិ បងប្អូនរបស់យើងអំពីវឌន្ឍនភាពនៃធនធានដ៏មានតម្លៃទាំងនេះ នៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ៕ ដោយ ៖ ម៉ាដេប៉ូ

  • អភិបាលខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    អភិបាលខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    ព្រះវិហារ៖បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នឹងឈានចូលមកដល់ក្នុងនាពេលឆាប់ៗខាងមុខនេះ អភិបាល​ខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី កាលពីថ្ងៃទី១១ ខែមេសា បានដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ​ជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ស្វាគមន៍ និងថ្លែង​អំណរ​គុណ ចំពោះដំណើរចុះសួរសុខទុក្ខ សំណេះសំណាលរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងគណៈប្រតិភូ យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ ក្នុងឱកាសនេះឯកឧត្តម គីម រិទ្ធី បានថ្លែង កោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដោយបានអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បានយ៉ាងល្អប្រសើរ។ ឯកឧត្តម គីម រិទ្ធី បានកោតសរសើរដល់យោធិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមធ្វើការងារសង្គម និងគ្រប់​សកម្មភាពមនុស្សធម៌…