Category: ព័ត៌មានសង្គម

  • បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ៧នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីពលរដ្ឋផ្ទុះការតវ៉ា

    បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ៧នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីពលរដ្ឋផ្ទុះការតវ៉ា

    (ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សកែវឃាត់ខ្លួន បានថ្នាក់ដឹកនាំនិងបុគ្គលិក មជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ចំនួន ៧នាក់ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៣០នាក់បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញបន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលម្នាក់ចំនួន ៦០០ដុល្លារ ដើម្បីចូលសិក្សានិងរត់ការនាំពួកគាត់ ទៅធ្វើការនៅប្រទេសកូរ៉េតែរយះពេល ៧ខែហើយមិនបាន ។ ការឃាត់ខ្លួនជនឆបោករូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទីថ្ងៃ ២៥ ខែ មេសា ឆ្នាំ ២០២៥ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ នៅមុខស្នាក់ការមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ដែលស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ (ផ្លូវបុប្ផាររាជធានី) ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រារាជធានភ្នំពេញ ។ ប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា ដោយសារតែចង់រកការងារធ្វើនៅប្រទេសកូរ៉េ គាត់បានមកទំនាក់ទំនងចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់នេះដោយបង់ថ្លៃសិក្សាម្នាម្នាក់ចំនួន ៦០០ ដុល្លារដើម្បីចូលសិក្សានិងរត់ការបានទៅធ្វើការនៅប្រទេសកូរ៉េដោយខាងមជ្ឈមណ្ឌលសន្យាថា រយៈពេល ៣ ខែ។ ប្រជាពលរដ្ឋដែលផ្ទុះការតវ៉ាបានឲ្យដឹងទៀតថា បន្ទាប់ពីបង់លុយហើយមជ្ឈមណ្ឌលពុំបានបណ្ដុះបណ្ដាលនិងបង្រៀនអ្វីជាដុំកំភួននោះទេ គ្រាន់តែថត មេរៀន ដាក់ក្នុងគ្រប់តេឡេក្រាមដោយមិនពន្យល់អ្វីទាំងអស់។បន្ទាប់ពីបង់លុយរួចរយៈពេល ៧ខែមកហើយមជ្ឈមណ្ឌលមិនបានបង្រៀនទើបដឹងថាបោកប្រាស់ទើបពួកគាត់នាំគ្នាជួបប្រមូលផ្ដុំគ្នានៅស្នាក់ការមជ្ឈមណ្ឌលតាំងពីព្រឹកថ្ងៃទី២៥ ខែមេសា ដើម្បីទាមទារប្រាក់និងដកឯកសារត្រឡប់មកវិញ ហើយពុំត្រូវមជ្ឈមណ្ឌលប្រគល់ឯកសារនិងប្រគល់ប្រាក់គ្រប់ចំនួននោះឡើយដោយឲ្យតែ ៣០០ដុល្លារ…

  • គ្រោះធម្មជាតិវាយប្រហារ ឃុំចុងដូង ស្រុកបារាយណ៍ រងការខូចខាតផ្ទះ ៥៦ខ្នង

    គ្រោះធម្មជាតិវាយប្រហារ ឃុំចុងដូង ស្រុកបារាយណ៍ រងការខូចខាតផ្ទះ ៥៦ខ្នង

    (ខេត្តកំពង់ធំ)៖ នៅវេលាម៉ោង ១៥និង៣០នាទី រសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងបន្សល់នឹងខ្យល់កន្ត្រាក់ខ្លាំងបានវាយប្រហារ ឃុំចុងដូង ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កឲ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួនសរុប ៥៦ ខ្នង។ ការពិនិត្យបឋមបង្ហាញថា មានផ្ទះជាច្រើនដែលរងការខូចខាតដំបូលស័ង្កសី ក្បឿង និងសម្យាប ដោយខ្លះខូចខាតត្រឹមផ្នែកខ្លះ ខណៈមួយចំនួនខូចខាតទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅភូមិខ្សាច់ល្អិត ភូមិគូ និងភូមិទួលសាលា នៃឃុំចុងដូង។ បច្ចុប្បន្ន ឈ្មោះម្ចាស់ផ្ទះទាំង ៥៦ ខ្នងបានចុះបញ្ជីស្រាប់។ អាជ្ញាធរមូលដ្ឋានកំពុងសហការជាមួយកងកម្លាំងសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះ បំពេញការវាយតម្លៃស្ថានភាពខូចខាត និងស្នើសុំជំនួយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ៕ ដោយ​ ៖ ប៊ុន​រដ្ឋា

  • រន្ទះបាញ់ស្លាប់បុរសម្នាក់នៅស្រុកតាំងគោក សាខាកាកបាទក្រហមខេត្តចូលរួមរំលែកទុក្ខ

    រន្ទះបាញ់ស្លាប់បុរសម្នាក់នៅស្រុកតាំងគោក សាខាកាកបាទក្រហមខេត្តចូលរួមរំលែកទុក្ខ

    (កំពង់ធំ)៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារលោក នួន សាន អាយុ ៣៨ ឆ្នាំ ដែលស្លាប់ដោយរន្ទះបាញ់ កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី ២៤ មេសា នៅភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក។ អំណោយនេះត្រូវបានដឹកនាំដោយ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសាខា និងមានការចូលរួមពីអនុសាខាស្រុកតាំងគោក និងក្រុមប្រតិបត្តិ។ ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងសម្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដល់គ្រួសារជនរងគ្រោះ និងលើកទឹកចិត្តឱ្យមានកម្លាំងចិត្តក្នុងការចិញ្ចឹមកូនៗដែលនៅតូចៗឱ្យមានអនាគតដូចកុមារដទៃ។ អំណោយដែលបានប្រគល់រួមមាន៖អង្ករ ៥០គីឡូក្រាមមី ០១កេសត្រីខ ០១យួរទឹកត្រី ០១យួរទឹកស៊ីអ៊ីវ ០១យួរនិងថវិកាចំនួនមួយ។ លោកជំទាវក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ និងចេះថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសក្នុងរដូវភ្លៀង ដោយប្រើវិធានៈសុខាភិបាល និងរស់នៅអនាម័យ ដូចជា៖ ផឹកស្អាត ហូបស្អាត រស់នៅស្អាត…

  • ក្រុមការងារក្រសួងបរិស្ថានចាត់វិធានការច្បាប់លើក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ដែលបញ្ចេញទឹកកខ្វក់ ដោយពុំមានអាងប្រព្រឹត្តិកម្មចូលស្ទឹងព្រែកត្នោត

    ក្រុមការងារក្រសួងបរិស្ថានចាត់វិធានការច្បាប់លើក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ដែលបញ្ចេញទឹកកខ្វក់ ដោយពុំមានអាងប្រព្រឹត្តិកម្មចូលស្ទឹងព្រែកត្នោត

    (ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំក្រាំងម្កាក់ មេភូមិព្រៃខ្លា និងមន្ទីរបរិស្ថានខេត្តកណ្ដាល បានរកឃើញថា សិប្បកម្មកែច្នៃដំណាប់ស្វាយ របស់ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ បន្ទាប់មកក្រុមហ៊ុនបានបង្ហូរសំណល់រាវ ចូលអាងស្ដុក រួចបូមបង្ហូរចូលស្ទឹងព្រែកត្នោត តាមរយៈទុយោបង្កប់ក្រោមដី ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លើសពីនេះ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុន មិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ ជាមួយគ្នានេះ ក្រុមការងារ បានយកសំណាកទឹកចំនួន២កន្លែង នៅចុងទុយោជាប់មាត់ព្រែកត្នោត ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានផងដែរ។ ក្រុមការងារបានចាត់វិធានការច្បាប់ ស្របតាមសារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ របស់រាជរដ្ឋាភិបាល ចំពោះក្រុមហ៊ុន ក្នុងនោះ…

  • ក្រសួងឧស្សាហកម្ម ធ្វើសិក្ខាសាលាផ្សព្វផ្សាយ”ច្បាប់ស្តីពីការគ្រប់គ្រង​ទឹកស្អាត”ដល់រដ្ឋបាលខេត្តបាត់ដំបង និងខេត្ត​ប៉ៃលិន

    ក្រសួងឧស្សាហកម្ម ធ្វើសិក្ខាសាលាផ្សព្វផ្សាយ”ច្បាប់ស្តីពីការគ្រប់គ្រង​ទឹកស្អាត”ដល់រដ្ឋបាលខេត្តបាត់ដំបង និងខេត្ត​ប៉ៃលិន

    បាត់ដំបង៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ រួមជាមួយ​រដ្ឋបាលខេត្ត​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ “ ច្បាប់​ស្តីពីការគ្រប់គ្រងទឹកស្អាត “ដល់ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។ ពិធីដែលប្រារព្ធនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង បានប្រព្រឹត្តទៅ​ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលខេត្តស្តីទីខេត្តបាត់ដំបង ។ គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយគឺដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីសមត្ថកិច្ច និងសិទ្ធិ ក្នុងការទទួលខុសត្រូវរបស់ ភាគីពាក់ព័ន្ធទាំងអស់។ ការដោះ​ស្រាយ​វិវាទ និងទោសប្បញ្ញត្តិ ដែលត្រូវបានកំណត់ដោយច្បាប់ជូនដល់ថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋាករទឹកបាត់ដំបង ប្រតិបត្តិករនិងក្រុមហ៊ុនសាងសង់ ដែលមាន​មូលដ្ឋាន​អាជីវ​កម្ម​ផ្គត់ផ្គង់ទឹកស្អាត​ក្នុងខេត្តបាត់ដំបង និង ខេត្តប៉ៃលិន។ ឯកឧត្តមអភិបាលខេត្តស្តីទីខេត្តបានលើកឡើងថា បច្ចុប្បន្នប្រតិបត្តិករទឹកស្អាត កំពុងតែខិតខំបម្រើសេវាជូនដល់ប្រជាពល​រដ្ឋ​ទូទៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណា​ឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្របដណ្តប់ ទទួលបាននិងមានទឹកស្អាត​ប្រើប្រាស់។ខេត្តបាត់ដំបងមានប្រតិបត្តិករទឹកស្អាតឯកជនចំនួន២៨និងអង្គភាពនៃរដ្ឋាករទឹកបាត់ដំបងចំនួនមួយស្ថិតនៅ​ក្នុងស្រុក​១៣និងក្រុងមួយ និងមានវិសាលភាពគ្រប​ដណ្ដប់នូវក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៤០០ភូមិ និងមានបណ្តាញ​ភ្ជាប់ទឹកស្អាត ប្រវែងជាង ២ ៤១៦គីឡូម៉ែត្រ។ ថ្លែងបើកអង្គសិក្ខាសាលានេះ…

  • យុទ្ធនាការ “បរិច្ចាគឈាមដោយស្ម័គ្រចិត្ត សង្រ្គោះជីវិត” នៅខេត្តសៀមរាប

    យុទ្ធនាការ “បរិច្ចាគឈាមដោយស្ម័គ្រចិត្ត សង្រ្គោះជីវិត” នៅខេត្តសៀមរាប

    សៀមរាប​៖ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប បានសហការជា​មួយក្រុមហ៊ុន​ទឹកវីតាល់ និងមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២បានប្រារព្ធយុទ្ធនាការ “បរិច្ចាគឈាម សង្រ្គោះជីវិត” ដោយរៀបចំ​នៅ​ផ្សារ​ទំនើប Heritage Walk ក្រុងសៀមរាប។ លោក នាក់ ណេរ៉ុនអភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអ្នកនាង ដឹង សុគន្ធារី នាយិកាប្រតិបត្តិនៃ​ក្រុមហ៊ុនវីតាល់បានអញ្ជើញចូលរួមក្នុងឱកាសនេះ ។តាមរយៈយុទ្ធនាការ​ដែលរៀបចំឡើង​មាន​សាធារណជនយ៉ាងច្រើនបានចូលរួម ក្នុងនេះអ្នកស្ម័គ្រ​ចិត្តចំនួន ១២៨នាក់ បានផ្តល់ឈាមសរុបចំនួន ១២៨ប្លុក គិតត្រឹមម៉ោង ១២ថ្ងៃត្រង់។ ថ្លែងទៅកាន់អ្នកចូលរួម លោក នាក់ ណេរ៉ុន បានលើកឡើងថា ការបរិច្ចាគ​ឈាមគឺជាការបង្ហាញពីចិត្តសប្បុរស និងស្មារតី​មនុស្សធម៌ក្នុងការជួយ​សង្គ្រោះជីវិតអ្នកជំងឺ។អ្នកបរិច្ចាគឈាមគឺជាវីរៈបុរស និងវីរៈនារីពិតប្រាកដ​ក្នុងសង្គម។ ចំណែកអ្នកនាង ដឹង សុគន្ធារី បានបញ្ជាក់ថា វីតាល់មានបំណងចូលរួមលើក​កម្ពស់​វប្បធម៌បរិច្ចាគឈាមស្ម័គ្រ​ចិត្តតាម​ខេត្ត​ផ្សេងៗ ដើម្បីជួយពង្រឹងវិស័យ​សុខាភិបាលក្នុងប្រទេស។ បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យ​ដឹងថា ឈាមមានប្រភពតែមួយគត់ពីមនុស្ស និងមិនអាចផលិតបាន​តាម​រោងចក្រ។ ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ និងមានអត្ថប្រយោជន៍​ច្រើនដល់​សុខភាពរបស់អ្នកផ្តល់ផងដែរ។ សូមជម្រាបថា…

  • អាជ្ញាធរខេត្តកំពត ប្រជុំពិភាក្សាត្រៀមការងារគ្រប់គ្រងទឹកជំនន់តាម​ដង​ព្រែកកំពង់បាយ

    អាជ្ញាធរខេត្តកំពត ប្រជុំពិភាក្សាត្រៀមការងារគ្រប់គ្រងទឹកជំនន់តាម​ដង​ព្រែកកំពង់បាយ

    កំពត៖ដើម្បីបង្ការទប់ស្កាត់ទឹកជំនន់ដោយបម្រែបម្រួលអាកាសធាតុឱ្យមាន​ប្រសិទ្ធភាព អាជ្ញាធរខេត្តកំពត មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន​ស៊ីណូហាយឌ្រូកំចាយ បានជួបប្រជុំពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈមមួយចំនួន និងវិធានការត្រៀមបម្រុងទុកជាមុន។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្របសម្រួលការងារគ្រប់គ្រងទឹកជំនន់នៅតាមដងព្រែកកំពង់បាយប្រចាំឆ្នាំ២០២៥ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា​ខេត្ត​កំពតកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន និងជាប្រធានគណ:កម្មាធិការ​គ្រប់​គ្រងគ្រោះមហន្តរាយ​ខេត្ត​​​​​​(គ.គ.ម.ខ)បានលើកឡើងថា ទំនប់វារីអគ្គិសនីកំចាយ របស់ក្រុមហ៊ុនស៊ីណូហាយឌ្រូកំចាយ ដែលជាមរតករបស់​ម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធិសភាបច្ចុប្បន្ន ពិតជាមានសារៈប្រយោជន៍​ច្រើនណាស់ សម្រាប់ជាតិ និងជាពិសេសសម្រាប់ពលរដ្ឋខេត្តកំពត។ ទំនប់វារី​អគ្គិសនីកំចាយបានផ្តល់ថាមពលអគ្គីសនី កាត់បន្ថយ និងបញ្ចៀសទឹក​ជំនន់​លិចក្រុងកំពត និងឃុំមួយចំនួនរបស់ស្រុកទឹកឈូ ផ្តល់ទឹកសម្រាប់ស្រោច​ស្រព​ដំណាំ  និងជាប្រភពទឹក​ស្អាត​សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងបន្តចែកចាយទៅ​ខេត្តព្រះសីហនុ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅ​តាមដង​ព្រែកកំចាយ រហូតដល់ព្រែកកំពង់បាយក្រុងកំពតជាដើម។ សូមបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកទេសនៃការបើកទ្វាររំដោះទឹក និងការគ្រប់គ្រងស្ថានភាពកម្ពស់ទឹកហូរចូល​អាងស្តុក​មានភាពល្អប្រសើរឡើងៗ បញ្ចៀសបាននូវទឹកជំនន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាម​មន្ត្រីបច្ចេកទេស ទ្វាររំដោះទឹកទំនប់វារីអគ្គិសនីកំចាយ នឹងត្រូវបើក នៅពេល​កម្ពស់ទឹកឡើងដល់១៤៨ម៉ែត្រ ដើម្បីរក្សា​សុវត្ថិភាពទំនប់ និងការផលិត​ថាមពល​អគ្គិសនីឱ្យមានស្ថិរភាព៕ដោយ៖ សិលា សារិន

  • សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ប្រារព្ធនៅកម្ពុជានៅថ្ងៃទី៣០ ខែមេសាខាងមុខ

    សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ប្រារព្ធនៅកម្ពុជានៅថ្ងៃទី៣០ ខែមេសាខាងមុខ

    ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសា​ធារណ​រដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា​ដែល​មាននិវេសនដ្ឋាននៅ​ប្រទេសវៀតណាម រៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ ដែលគ្រោង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខាង​មុខ។ សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ក្នុងគោលបំណងលើកកម្ពស់វិស័យ​ភាពយន្ត​អ៊ីរ៉ង់ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែ​ស៊ីជម្រៅរវាងប្រជាជនអ៊ីរ៉ង់និងកម្ពុជា។នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងឱកាសនេះនឹងមានការការចាក់បញ្ចាំងភាពយន្តអ៊ីរ៉ង់ល្បីៗឥតគិតថ្លៃ ចំនួន៥ចំណងជើង នៅរោងភាពយន្តលេជេន ជាន់ទី៦ ផ្សារទំនើបអូឡាំព្យា។ ភាពយន្តដែលត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងនេះដែលបង្ហាញអំពីក្ដីស្រឡាញ់ គ្រួសារ និងការតស៊ូផ្ទាល់ខ្លួន នឹងផ្តល់ជូនទស្សនិកជននូវទិដ្ឋភាពប្លែក​ពីគេនៃវប្បធម៌និងសង្គមរបស់ប្រទេសអ៊ីរ៉ង់។ ក្នុងសន្និសីទកាសែត ឯកឧត្តម អាលី អាចបា ណាហ្សារី (Ali Akbar – Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាម​អ៊ីរ៉ង់មានប្រសាសន៍ថា “យើងរីករាយក្នុង​ការនាំយកភាពយន្តអ៊ីរ៉ង់មកកាន់បេះដូងនៃទីក្រុងភ្នំពេញ សប្ដាហ៍ភាពយន្តនេះ​គឺជាការប្រារព្ធ​ពិធី​នៃតម្លៃវប្បធម៌រួមគ្នារបស់យើង និងជាសក្ខីភាពមួយចំពោះ​ថាមពលដ៏យូរអង្វែងនៃវិស័យ ភាពយន្ត ដើម្បីភ្ជាប់វប្បធម៌​និងជាតិសាសន៍”។ លោកទូតបន្ថែមថា ទស្សនីយភាពភាពយន្តរបស់ប្រទេសអ៊ីរ៉ង់ គឺជាឧស្សាហកម្ម​ដ៏រស់រវើកនិងរីកចម្រើនជាយូរមកហើយ … ល្បីល្បាញ ដោយសារបែបផែន​ល្អតូចៗប្លែកពីគេ និងសាច់រឿងពោរពេញទៅដោយមនោសញ្ចេតនា។ ដោយមាន​ប្រវត្តិសាស្ត្រដ៏ សម្បូរបែបដែលមានរយៈពេលជាង៩ទសវត្សរ៍ ភាពយន្តសន្ទនា​ដំបូងរបស់អឺរ៉ង់ត្រូវបាន​ផលិតឡើងកាល​ពី៩០ឆ្នាំមុន ស្របពេលដែលរោង​ភាពយន្តដំបូងរបស់អីរ៉ងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០០ ដោយត្រឹមតែរយៈ​ប្រាំឆ្នាំ ប៉ុណ្ណោះបន្ទាប់ពីបងប្អូន Lumière បានបង្កើតរោងភាពយន្ត។ក្នុងនាមជាសិល្បៈភាពយន្តដ៏ចំណាស់ជាងគេនិងជាទីស្ងប់ស្ញែងបំផុតរបស់ពិភពលោក ភាពយន្តអ៊ីរ៉ង់បានជះ ឥទ្ធិពលយ៉ាង​សំខាន់នៅក្នុងមហោស្រពថ្នាក់​ជាតិនិងអន្តរជាតិ ដោយទទួលបានការទទួលស្គាល់…

  • ក្រសួងវប្បធម៌នឹងប្រារព្ធមហោស្រពចាប៉ីដងវែងទូទាំងប្រទេសនៅខែមិថុនាខាងមុខ

    ក្រសួងវប្បធម៌នឹងប្រារព្ធមហោស្រពចាប៉ីដងវែងទូទាំងប្រទេសនៅខែមិថុនាខាងមុខ

    ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្ត​ទៅចាប់ពី ថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានី​ភំ្នពេញ ។ព្រឹត្តិការណ៍នេះប្រារព្ធឡើង ខណៈឆ្នាំ២០២៥ ជាគម្រប់ខួប៩ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជី​បេតិក​ភណ្ឌអរូបីនៃមនុស្សជាតិ នៃអង្គការយូណេស្កូ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា សម្រាប់បេក្ខជន បេក្ខនារីជំនាញចាប៉ី​ដងវែង ដែលមានបំណងចូលរួមប្រកួតប្រជែងអាចទាញយកពាក្យចូលរួមតាមតំណភ្ជាប់ខាងក្រោម ឬអាចស្កេនQR code នៅលើសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនជាមួយhttps://drive.google.com/file/d/1Pcr4hkeie5K4lTZ1KueTw4A-REMZYMMm/view?usp=drive_linkសេចក្ដីជូនដំណឹង៖ https://m.facebook.com/story.php?story_fbid=975750654744146&id=100069276606598&mibextid=wwXIfr#។ សូមជម្រាបជូនថា ចាប៉ីដងវែងនៃព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានដាក់បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី​ កាលពីថ្ងៃ​ទី៣០​ វិច្ឆិកា ​២០១៦។​ ចាប៉ីដងវែង​ត្រូវបាន​ប្រជាជន​ខ្មែរ​ស្គាល់​ភាគច្រើន តាមរយៈ​ការសម្ដែង​ទោល ឬ​ការសម្ដែង​ដោយ​មានការ​ច្រៀង​ឆ្លើយឆ្លង​គ្នា​។ទោះជា​យ៉ាងណាឧបករណ៍​ចាប៉ីដងវែង ត្រូវបាន​ប្រើប្រាស់​ក្នុង​ទម្រង់​សិល្បៈ​ចំនួន​៤ ដូចជា​ក្នុង​វង់ភ្លេង​អារក្ស វង់ភ្លេង​ការ​បុ​រណ វង់ភ្លេង​មហោរី និង​ក្នុង​ចម្រៀង​ចាប៉ីដងវែង​។ ​កន្លងមក​មានការ​បកស្រាយ​ខ្លះៗ​ជា​សំណេរ តែ​ពុំមាន​លក្ខណៈ​លម្អិត ជាហេតុ​នាំឱ្យ​អ្នកស្រាវជ្រាវ ពិបាក​កំណត់​ពី​ប្រភព​ពាក្យ​ចាប៉ី និង​ដើមកំណើត​ចាប៉ីដងវែង​។ ដោយឡែកនៅក្នុង​ឆ្នាំ​២០២០នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សាកល្បង​បង្កើត​ទម្រង់​សិល្បៈ​ចាប៉ីដងវែង​ថ្មី​មួយទៀត គឺ​ទម្រង់​”​ល្ខោន​ចាប៉ី​”​។ “​ល្ខោន​ចាប៉ី​” មិន​ខុសគ្នា​ប៉ុន្មាន​ពី​ទម្រង់​ចាប៉ី​ច្រៀង​ទោល ឬ​ច្រៀង​ឆ្លើយឆ្លង​ឡើយ គ្រាន់តែ​ថា…

  • ពានរង្វាន់ GEMSET Award នៃប្រទេសសិង្ហបុរី គឺឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា

    ពានរង្វាន់ GEMSET Award នៃប្រទេសសិង្ហបុរី គឺឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការបង្កើតនិងអភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។ ការគូសបញ្ជាក់នេះ នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» និង ពិធីប្រគល់ពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរីជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ដែលទទួលបានពានមាស (Gold Award) និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ទទួលបានពានប្រាក់ (Silver Award) ដែលជាពានរង្វាន់ GEMSET Award ពី ITE…