Category: ព័ត៌មានសង្គម

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ផលនេសាទកើនឡើង អត្រាស្លាប់សត្វផ្សោតថយចុះ និង កូនផ្សោតកើតថ្មីបាន ៦ក្បាល

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ផលនេសាទកើនឡើង អត្រាស្លាប់សត្វផ្សោតថយចុះ និង កូនផ្សោតកើតថ្មីបាន ៦ក្បាល

    (ភ្នំពេញ)៖ ក្រោមកិច្ចខិតខំប្រឹងប្រែងផលនេសាទមានការកើនឡើងគួរឱ្យកត់សម្គាល់ និងអត្រាស្លាប់ របស់សត្វផ្សោតមានការថយចុះ ជាអតិបរិមា ចំណែក អត្រាកើតរបស់កូនផ្សោតមានការកើនឡើង គ្រាន់តែក្នុង រយៈពេល ៤ខែ ដើមឆ្នាំ២០២៥នេះ កូនផ្សោតកើតបាន ៦ក្បាល ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីអបអរសាទរ ទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព” ដែលរៀបចំធ្វើឡើងនាសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ប្រភេទវារីសត្វកម្រ និង កំពុងរងគ្រោះ ដូចជា ផ្សោតសមុទ្រ ជ្រូកទឹក អណ្តើកសមុទ្រ ក៏មានវត្តមានញឹកញាប់នៅតំបន់ឆ្នេរ ពិសេស ខេត្តកែប និង ខេត្តកំពត ដែលក្នុងនោះផ្សោតព័ណ៌ផ្កាឈូកមានវត្តមានស្ទើរជារៀងរាល់ថ្ងៃនៅតំបន់ព្រែកត្នោត ខេត្តកំពត។ ទន្ទឹមនោះ ប្រជាពលរដ្ឋមានការចូលរួមយ៉ាងផុសផុលក្នុងការផ្តល់ព័ត៌មាន និង ទប់ស្កាត់បទល្មើសនេសាទ…

  • ក្រសួងប្រៃសណីយ៍ រកឃើញបេក្ខជន ១០រូប ជាបេក្ខជនជ័យលាភី លទ្ធផលដំណាក់កាលទី១ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

    ក្រសួងប្រៃសណីយ៍ រកឃើញបេក្ខជន ១០រូប ជាបេក្ខជនជ័យលាភី លទ្ធផលដំណាក់កាលទី១ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសិស្សានុសិស្សដែលបានផ្ញើសំបុត្រចូលរួមការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២,១០២ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ បេក្ខជនជ័យលាភីនឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យ នៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើសយកសំបុត្រជ័យលាភីលេខ១ សម្រាប់បញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកចំនួន១៩២ប្រទេស។ ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធសន្និសីទវីដេអូហ្សូម (Zoom) ដោយត្រូវបានបែងចែកតាមតារាងពេលវេលាដូចខាងក្រោម៖១- កុមារី ឃាង បញ្ញាវត្តី រៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម២- កុមារា តាំង ជីស៊ុន រៀននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ខេត្តតាកែវ៣- កុមារី ប៉ូ មុនីណាតាលី រៀននៅសាលាអន្តរជាតិ ស៊ី អាយ អេ…

  • របរលក់ផ្លែត្នោតខ្ចីទទួលបានការគាំទ្រទាំងអ្នកទេសចរ និងពលរដ្ឋខ្មែរ ដោយទទួលប្រាក់កម្រៃប្រមាណ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ

    របរលក់ផ្លែត្នោតខ្ចីទទួលបានការគាំទ្រទាំងអ្នកទេសចរ និងពលរដ្ឋខ្មែរ ដោយទទួលប្រាក់កម្រៃប្រមាណ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ

    (ក្រចេះ)៖ ផ្លែត្នោតខ្ចី គឺជាអាហារបែបធម្មជាតិរបស់ដូនតាខ្មែរ ដែលមានសាច់រសជាតិឆ្ងាញ់ពិសាជាប់មាត់ ហើយទឹកក្នុងគ្រាប់ផ្អែមត្រជាក់ និងដែលប្រជាពលរដ្ឋខ្មែរយើងជាពិសេសអ្នកនៅជនបទ តែងតែចងចាំនូវរសជាតិរបស់វា មិនអាចបំភ្លេចបាន បើទោះបីជាទៅដល់ទីណាក៏ដោយ។ ដោយសារតែរសជាតិ ផ្លែត្នោត នៅជាប់ក្នុងអារម្មណ៍ និងជាអាហារដ៏ឆ្ងាញ់ពិសានេះហើយ ទើបធ្វើឱ្យរបរលក់ផ្លែត្នោតបានក្លាយជារបរមួយកាក់កបផងដែរ។មិនថានៅរាជធានីភ្នំពេញ ឬបណ្តាខេត្តដទៃទៀតទេ មុខរបរដើរលក់ផ្លែត្នោត ទឹកត្នោតផ្អែម ទឹកត្នោតជូរ នេះ បានក្លាយជាទីពេញនិយមទូទៅនៅប្រទេសកម្ពុជា។ ក្រៅពីអាហារធម្មជាតិ និងដើមត្នោតបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ រាប់មិនអស់។ក្រៅពីនេះដើមត្នោត នៅជាតំណាងអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិខ្មែរផង។ អ្នកស្រី នៅ ផយ អ្នកលក់ផ្លែត្នោតនៅមាត់ទន្លេមេគង្គ ទីរួម ខេត្ត ក្រចេះ បានប្រាប់ឱ្យដឹងថាអ្នកស្រី និង ស្វាមីតែងចេញមកលក់ផ្លែត្នោតនេះរៀងរាល់ឆ្នាំ។ សម្រាប់ការលក់ត្នោតនេះដែរមានរយៈពេលជិតកន្លះឆ្នាំពោលគឺជិតពាក់កណ្តាលខែមករាដល់ ខែ មិថុនាគឺនឹងបញ្ចប់លក់ហើយពីព្រោះផ្លែត្នោតចាប់ផ្តើមចាស់ និងទុំអស់ហើយ ។ សម្រាប់តម្លៃលក់ផ្លែត្នោតនេះគឺ១០គ្រាប់តម្លៃ ៥០០០រៀល ហើយបើគេតថ្លៃអាចបានត្រឹម ៤០០០រៀលដែរ ។ ផ្លែត្នោតខ្ចីនេះដែរគឺអ្នកស្រីពុំបានឡើងកាប់ខ្លួនឯងទេពោលគឺទទួលទិញបន្តពីគេ ដោយក្នុងមួយផ្លែតម្លៃ ៥០០រៀល ។ ក្នុងវ័យ ៣០ឆ្នាំប្លាយ អ្នកស្រី…

  • នគរបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ពលរដ្ឋ ដែលដាក់ឯកសារពាក់ព័ន្ធទៅរៀន និងធ្វើការនៅកូរ៉េ រង់ចាំមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌ

    នគរបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ពលរដ្ឋ ដែលដាក់ឯកសារពាក់ព័ន្ធទៅរៀន និងធ្វើការនៅកូរ៉េ រង់ចាំមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌ

    (ភ្នំពេញ)៖ មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលដាក់ឯកសារពាក់ព័ន្ធទៅរៀន និងធ្វើការនៅកូរ៉េ រង់ចាំមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌ ។ យោងតាមការជូនដំណឹងរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញារងទទួលបន្ទុកការងារដឹកនាំ និងសម្របសម្រួលលើសកម្មភាពរបស់មន្រ្តី និងភ្នាក់ងារនគរបាលយុត្តិធម៌នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មន្ត្រីនគរបាលខណ្ឌឫស្សឹកែវ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានឯកសារពាក់ព័ន្ធដាក់ឱ្យក្រុមហ៊ុន ភី វ៉ាយ អូ អេស អេ. គ្លូប៊ល រៀបចំឯកសារទៅរៀន និងធ្វើការនៅប្រទេសកូរ៉េ រូមមានដូចជា៖ លិខិតឆ្លងដែន, សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ និងសញ្ញាបត្រ សូមមេត្តារង់ចាំមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារស្រង់ឈ្មោះរួចរាល់ ។ ក្រុមការងារអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នឹងផ្សព្វផ្សាយជូនដំណឹងឱ្យបងប្អូនជ្រាប និងត្រួតពិនិត្យបញ្ជីឈ្មោះ នៅលើផេក “អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ” ។ សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ មកទទួលឯកសារ ពុំមានគិតប្រាក់ឡើយ ។ បច្ចុប្បន្ន ជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ និងរំលោភលើទំនុកចិត្ត ត្រូវបានឃាត់ខ្លួន និងកសាងនីតិវិធីបញ្ជូនទៅតុលាការ…

  • អាជ្ញាធររាជធានីភ្នំពេញ ដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋក្នុងបុរីVIP ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់

    អាជ្ញាធររាជធានីភ្នំពេញ ដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋក្នុងបុរីVIP ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់

    (ភ្នំពេញ)៖ អនុវត្តតាមការយកចិត្តទុកដាក់គិតគូរពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ មេសា២០២៥ បានចាត់ឱ្យ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣ថ្ងៃមកហើយ។ លោក ឆាយ វីរៈ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះតាមពិតទៅ កន្លងមកមានអ្នកផ្គត់ផ្គង់ទឹកនៅទីនេះហើយ ក៏ប៉ុន្តែតំបន់នេះនៅមិនទាន់មានទឹកស្អាតប្រើប្រាស់ទេប្រើទឹកអណ្ដូងតែមិនទាន់គ្រប់គ្រាន់ ទើបយើងជួយបំពេញបន្ថែម ជួយពួកគាត់ដើម្បីបន្តចែកចាយទៅប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតបានប្រើប្រាស់។ការងារនេះយើងនឹងបន្តផ្គត់ផ្គង់រហូតដល់ពួកគាត់មានទឹកប្រាស់ប្រាស់គ្រប់គ្រាន់ ទើបយើងបញ្ឈប់ការផ្គត់ផ្គង់ជាបណ្តោះអាសន្ន ។ ក្រោយមានការដឹកទឹកស្អាតយកទៅចែកជូនពួកគាត់ប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកទឹកចែកជូនប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកប្រើប្រាស់និងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តយកចិត្តទុកបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តយកចិត្តទុកបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ

    កំពង់ធំ ៖ក្នុងកិច្ចប្រជុំនៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដាក់បទបញ្ជា​យ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំង នៃបញ្ជាការដ្ឋានសឹករងកំពង់ធំ បន្តភារកិច្ចការ​ពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅតាម​បណ្ដាគោលដៅ​នីមួយៗ ដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ។ រំលឹកទៅរកបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់​ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំ ដឹកនាំដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាល , ឧត្តម​សេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា រយៈពេល​មួយឆ្នាំកន្លងទៅនេះ កងកម្លាំង បានបំពេញភារកិច្ច ស្នូលជាមួយ​កងកម្លាំង​ចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ធនធានធម្មជាតិ ទទួលបាន​លទ្ធផលជោគជ័យ នូវការកាប់ទន្ទ្រាន ព្រៃឈើ​យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយកម្លាំងចម្រុះ ការពារទប់ស្កាត់បានទាំងស្រុង មិនឱ្យកើតមានជាថ្មី និងបានគ្រប់គ្រង ការពារផ្ទៃដី ដែលបានរកឃើញ ត្រូវបានក្រុមជនល្មើសលួចកាប់​ទន្ទ្រាននា​ពេល​កន្លងមក ជាង ៣,៥០០ ហិកតា ក្នុងនោះ…

  • ប្រាសាទ តាព្រហ្ម ជាទីពេញនិយម អ្នកទេសចរ ចូលកម្សាន្ត និង បង្កប់ទៅដោយជំនឿសាសនា

    ប្រាសាទ តាព្រហ្ម ជាទីពេញនិយម អ្នកទេសចរ ចូលកម្សាន្ត និង បង្កប់ទៅដោយជំនឿសាសនា

    (សៀមរាប)៖ ប្រាសាទតាមព្រហ្មគឺស្ថិតនៅក្នុងចំណោមប្រាសាទបុរាណលើទឹកដីខេត្តសៀមរាប ដែលបង្ហាញពីស្នាដៃដ៏ល្អឯក នៃបុព្វបុរសខ្មែរ ។ ប្រាសាទដ៏អស្ចារ្យនេះក្នុងមួយថ្ងៃៗតែងទទួលភ្ញៀវទេសចរចូលកម្សាន្តយ៉ាងច្រើន ហើយអ្នកទេសចរតែងមិនភ្លេចចូលទស្សនាប្រាសាទដ៏អស្ចារ្យមួយនេះមិនសូវដែលខកខានសោះឡើយ។ ប្រាសាទតាព្រហ្មត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១១៨៦ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ក្នុងគោលបំណងគោរព ទៅដល់ព្រះពុទ្ធសាសនាមហាយាន និងគោលបំណងឧទ្ធិសទៅដល់គុណព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមីតា។ អ្នកស្រុកតែងហៅប្រាសាទនេះថា «តាព្រហ្ម» ជួនថា «បន្ទាយតាព្រហ្ម»ជាដើម។។ ការហៅថា «បន្ទាយតាព្រហ្ម» គឺសំដៅទៅលើប្រាសាទនេះមានកំពែងព័ទ្ធជុំវិញ។ រីឯការហៅថា «តាព្រហ្ម» ជាឈ្មោះដែលនិយមហៅឥឡូវ ហើយតាមការយល់របស់អ្នកស្រុក គឺសំដៅលើតាព្រហ្មដែលមានមុខបួន។ ប៉ុន្តែទោះជាយ៉ាងណា ក៏ប្រាសាទនេះមានឈ្មោះដើមជាភាសាសំស្ក្រឹតមួយដែរថា “រាជវិហារ” ។ លើសពីនេះទៀតប្រាសាទដ៏ល្អឯកមួយនេះ នៅមានក្បាច់ក្បូរចម្លាក់ដ៏ល្អវិចិត្រ គ្មានគូប្រៀបក្នុងលោកនេះឡើយ។គ្រប់ទីកន្លែងនៃតួប្រាសាទ សុទ្ធសឹងតែរំលេចទៅដោយចម្លាក់គួរជាទីចាប់អារម្មណ៍ទៅលើព្រេងនិទាន និងបង្កប់ទៅដោយអត្ថន័យវប្បធម៌ ប្រពៃណីរបស់ខ្មែរដ៏យូរលង់ដែលមនុស្សជំនាន់ក្រោយមិនអាចដឹងបាន។តាមរយៈស្នាដៃទាំងអស់នេះហើយ ទើបបានធ្វើឱ្យទេសចរខ្លះដែលបានមកទស្សនាច្រើនដងក្ដី តែក៏មិនចេះនឿយណាយក្នុងការមកដំណើរកម្សាន្តម្តងហើយម្តងទៀតឡើយ ។ ក្រៅពីប្រាសាទដ៏អស្ចារ្យមួយនេះ អ្វីដែលធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍មួយទៀតនោះគឺដើមឈើធំៗដែលដុះលម្អនោះគឺ ភាគច្រើនជាដើមស្ពង់។ដើមឈើខ្ពស់ៗដែលដុះលើប្រាសាទរាប់រយឆ្នាំមកនេះ បច្ចុប្បន្នបានក្លាយជាទីចាប់អារម្មណ៍ និងក៏ជាទីកន្លែងថតរូបភាពអនុស្សាវរីយ៍របស់អ្នកទេសចរយ៉ាងជាទីពេញនិយម។ ដោយឡែកអ្នកទេសចរដែលចូលកម្សាន្តប្រសាទនេះមិនភ្លេចមួយទៀតនោះគឺ តែងតែស្វែងរកប្រាង្គមួយដែលគេហៅថា «ប្រាសាទគក់ទ្រូង»។ប្រាសាទនេះកាលបើយើងឈរផ្អឹបជញ្ជាំង ហើយយកដៃគក់លើដើមទ្រូងនោះនឹងលាន់លឺសម្លេងខ្ទ័ររងំឡើង ម្ល៉ោះហើយទើបមានមនុស្សជាច្រើនកាលបើទៅដល់កន្លែងនេះទើបនាំគ្នាអធិដ្ឋាន ដោយគក់ទ្រូងដើម្បីបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញរាល់ជំងឺចង្រៃចេញពីខ្លួន ឬមិនដូច្នៃបួងសួងសុំសេចក្តីសុខជាដើម។ បើតាមលោកតាម្នាក់ឈ្មោះ មាន់ ដែលជាចាស់ទុំនៅស្រុកនេះ ហើយក៏តែងតែប្រាប់ដល់អ្នកទេសចរចូលមកកាន់ប្រាសាទនេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានយើងថា ប្រាសាទគក់ទ្រូង…

  • HUMANS OF PHNOM PEΝΗ នឹងបើកប្រកួតគំនូរ និងការតាំងពិព័រណ៍គំនូរ “COLOR OUTSIDE THE LINES” លើកកម្ពស់វិស័យសិល្បៈគំនូរ ដែលរំលេចនូវគុណសម្បត្តិ នៃបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ

    HUMANS OF PHNOM PEΝΗ នឹងបើកប្រកួតគំនូរ និងការតាំងពិព័រណ៍គំនូរ “COLOR OUTSIDE THE LINES” លើកកម្ពស់វិស័យសិល្បៈគំនូរ ដែលរំលេចនូវគុណសម្បត្តិ នៃបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ

    (ភ្នំពេញ)៖ Humans of Phnom Penh (HoPP), ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយសមាគម សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC), គឺមានមោទនភាពចំពោះការប្រកាសបើកដំណើរ ការ “Color Outside the Lines” ការប្រកួតគំនូរ និងការតាំងពិព័រណ៍គំនូរ រយៈពេលពីរថ្ងៃ ដែលគាំទ្រ វប្បធម៌ខ្មែរ តាមរយៈសិល្បៈគំនូរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩-១០ ខែឧសភា ឆ្នាំ ២០២៥ នៅសារមន្ទីព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា សារមន្ទីសសរ-SOSORO រាជធានីភ្នំពេញ ។ គំនិតផ្តួចផ្តើមនេះ ផ្តល់ឱកាសសម្រាប់សិល្បករខ្មែរ ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគាត់ តាមរយៈគំនូរ និងរឿងរ៉ាវនៅពីក្រោយគំនូររបស់ពួកគេ ដើម្បីឱ្យមានការទទួលស្គាល់ប្រកបដោយអត្ថន័យនៅក្នុងក្រុមអ្នកច្នៃ ប្រឌិតនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់វិស័យសិល្បៈគំនូរ ដែលរំលេចនូវគុណសម្បត្តិ នៃបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ ។ វិចិត្រករខ្មែរទូទាំងប្រទេសកម្ពុជា និងត្រូវបានអញ្ជើញឱ្យដាក់រូបគំនូររបស់ពួកគេដែលឆ្លុះបញ្ចាំងពី ប្រធានបទ “មរតកខ្មែរតាមរយៈសិល្បៈ” ដែលតំណាងឱ្យប្រទេសកម្ពុជា ទំនៀមទម្លាប់ មនុស្ស ទេសភាព ស្ថាបត្យកម្ម ឬ ការបកស្រាយផ្ទាល់ខ្លួននៃអត្តសញ្ញាណខ្មែរ។អ្នកដែលចូលរួមប្រកួតត្រូវយករូបភាពគំនូរដែលមានគុណភាពខ្ពស់…

  • សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី ដើម្បីសាងសង់ជម្រក

    សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី ដើម្បីសាងសង់ជម្រក

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យា នៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅលើ ផេកហ្វេសប៊ុកផ្លូវការ ថា បន្ទាប់ពីបានសាកសួរ ពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សា របស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះ ដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ សម្ដេចតេជោ បន្តថា គ្រួសារចៅស្រី តី មានសមាជិក ៥នាក់ រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ ៤០ឆ្នាំ…

  • កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើ​សកល​លោ​ក កំពុងតែរីក ជាលើកទី៣នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន

    កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើ​សកល​លោ​ក កំពុងតែរីក ជាលើកទី៣នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន

    (ភ្នំពេញ)៖ កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំ​ជាងគេ​លើសកលលោក កំពុងតែរីកជាលើកទី៣នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន នៅក្នុងភូមិសាស្រ្តឧទ្យាន​ជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។ ក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថាន បានកំពុងធ្វើការស្រាវជ្រាវ និងអភិរក្សកេសរកូលព្រៃនៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន។ យោងតាមក្រុមការងារជំនាញ កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum speciosum និងឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid, The Sugar Cane Orchid គឺ ជាកេសរកូលធំជាងគេលើ​សកល​លោក ហើយវាជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ ដែលយើងធ្លាប់បានជួបប្រទះមានដុះ នៅតំបន់ជួរភ្នំក្រវាញ​នៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្ត​សៀមរាប។ គេហៅកំណត់ថាវាធំជាងគេលើសកលលោក ព្រោះ​តាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់​ទៅ២តោន ក្នុងមួយគុម្ព ហើយអាចមានកំពស់ចាប់ពី០,៥ ម៉ែត្រ​ទៅ៣ម៉ែត្រ និងមានទងផ្កាអាចមានប្រវែង២ម៉ែត្រ និងចំនួន​ផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កាអាច​មានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះ​កម្រ​ចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។…