-
សៀមរាបជំរុញការត្រៀមខ្លួនប្រយុទ្ធនឹងគ្រោះធម្មជាតិក្នុងរដូវវស្សា និងអនុវត្តការងារសំខាន់ៗ

សៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត សៀមរាប បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ត្រៀមខ្លួនប្រយុទ្ធនឹងគ្រោះធម្មជាតិក្នុងរដូវវស្សា។ ដោយឡែក រដ្ឋបាលខេត្តបានផ្ដោតការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ជាពិសេសនៅតំបន់ផ្សារចាស់ ផ្សារលើ មុខមន្ទីរពេទ្យ និងសាលារៀន។ការបង្កើនសុវត្ថិភាពសាធារណៈ និងការទប់ស្កាត់ករណីគ្រឿងញៀន ក្រុមក្មេងទំនើង។ការគ្រប់គ្រងភ្នំគូលែន និងធារាសាស្ត្រការរក្សាព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) និងផ្តន្ទាទោសអ្នកបំពាន។ លោក សំកុល សុចិត្រា បានលើកឡើងថា ការងាររដ្ឋបាលខេត្តសៀមរាបក្នុងខែមេសា បានសម្រេចបានលទ្ធផលគួរឱ្យកោតសរសើរ។ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តអនុវត្តផែនការរបស់អង្គសន្និបាត ខេត្ត ឆ្នាំ២០២៥ ឱ្យបានជោគជ័យ។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានណែនាំឱ្យបង្កើតគណៈកម្មការត្រួតពិនិត្យសកម្មភាព និងធ្វើរបាយការណ៍ឱ្យបានត្រឹមត្រូវ មុននឹងដាក់ឆ្លងចូលកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត៕ ដោយ៖ប៊ុនរដ្ឋា
-
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទនិង ការបង្ក្រាបបទល្មើស នេសាទខុសច្បាប់

កំពង់ធំ៖នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងបន្តអនុវត្ត វិធានការម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តមមេបញ្ជាការតំបន់សឹក ក្រើនរំលឹកដល់នាយទាហាន នាយ ទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ០០៣ /២០២០ របស់ក្រសួងការពារជាតិ .ស្តីពីវិធានការពង្រឹងអនុវត្តតាមលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ដែលយោធិនគ្រប់រូបត្រូវតែគោរពនិងប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ ដើម្បីលើកកិត្យានុភាព និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទក្នុងសម័យឌីជីថល ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអគុណកម្លាំងចម្រុះដែលមានកងយោធពលខេមរភូមិន្ទជាស្នូល ក្នុងសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ និងបានស្នើសុំដល់កងកម្លាំងទាំងអស់ ដែលមានភារកិច្ចផ្លាស់ប្ដូរទៅបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទ ត្រូវធ្វើសកម្មភាពជាប្រចាំឱ្យដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យបទល្មើសនេសាទកើតឡើងជាថ្មី ។សហការជាមួយរដ្ឋបាលជលផលនិងកងកម្លាំងចម្រុះ ដែលបំពេញភារកិច្ចនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឱ្យបានល្អប្រសើរ និងទទួលបានជោគជ័យបន្ថែមទៀត ៕ដោយ៖ ប៊ុន រដ្ឋា
-
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ករណីសមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេចក្នុងខេត្តមណ្ឌលគិរី ជាឈើដែលបានដឹកចេញពីក្នុងតំបន់ការពារធម្មជាតិ

(ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត លើករណីសមត្ថកិច្ចចម្រុះ ចុះទៅដកហូតជន្លង់ម្រេច របស់អ្នកដាំម្រេចនៅក្នុងខេត្តមណ្ឌលគិរី អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបំភ្លឺថា សមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាឈើប្រភេទលេខ១ (ផ្ចឹក) ដែលបានដឹកចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះករណីនេះ សមត្ថកិច្ចចម្រុះ ក្នុងនោះមានមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិ ផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៥០ ដែលបានកំណត់ ត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្ត ដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថាសមត្ថកិច្ចក្រសួងបរិស្ថាន បានសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្តមណ្ឌលគីរី ស្រាវជ្រាវយ៉ាងដិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ និងបានធ្វើការបដិសេធចំពោះការលើកឡើង របស់បណ្តាញផ្សព្វផ្សាយមួយចំនួន ដែលស្រង់សំដី ពីបុគ្គល ឈ្មោះ សឿន នឿន…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ អ្នករើសសំរាមចេញពីដងផ្លូវជាតិចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេសក្នុងថ្ងៃចុងសប្តាហ៍នេះ បានបង្ហាញពីសាមគ្គីភាពដ៏ល្អប្រពៃ ដើម្បីសម្អាតផ្ទះរបស់យើងទាំងអស់គ្នា ឱ្យមានភាពស្អាតរហូតតទៅ

(ភ្នំពេញ) ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥ ថា «តាមទីសាធារណៈ ក្នុងថ្ងៃចុងសប្តាហ៍នេះ សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ តាជី យាយជី ក្រុមយុវជន អ្នកស្រឡាញ់បរិស្ថាន សមាគម អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន ដៃគូសហការពាក់ព័ន្ធ និងប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺននាក់ ដែលចេញមករើសសំរាម រើសថង់ប្លាស្ទិកចេញពីផ្លូវជាតិ នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ចាត់ទុកថា សកម្មភាពចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន សមាគម អង្គការសង្គមស៊ីវិល អ្នកកាន់សាសនា និងប្រជាពលរដ្ឋ ដើម្បីសម្អាតកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា ឱ្យមានភាពស្អាត អស់សំរាមប្លាស្ទិកតាមផ្លូវ និងតាមទីសាធារណៈ រហូតតទៅ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរអរគុណអ្នកចូលរួមទាំងអស់ ទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ដែលចេញរើសសំរាមនិងសំណល់ប្លាស្ទិក…
-
បើកឆាកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាឆ្នាំ២០២៥ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៥ម៉ឺននាក់

(ជប៉ុន)៖ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ រៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) នៅបរិវេណឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នៅទីក្រុងតូក្យូ ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករប្រមាណជាង ៥ម៉ឺននាក់ ។ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជំរុញការវិនិយោគ ទេសចរណ៍ ផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេសផ្សេងទៀត ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣ ដល់ ៤ ខែឧសភា ឆ្នាំ២០២៥ ដែលការរៀបចំនេះធ្វើឡើងស្របនឹងពេលឈប់សម្រាក (golden week) របស់ប្រជាជនជប៉ុន ។ ក្នុងឱកាសនោះ ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន មានប្រសាសន៍ពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងដ៏មានផ្លែផ្ការវាងកម្ពុជា និងជប៉ុន ការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិកាគ្រប់វិស័យ ក្រោម “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”រវាងប្រទេសទាំងពីរ ។ ឯកឧត្តម ហ៊ុល សីលា…
-
ខណ្ឌរដ្ឋបាលជលផលចេញសេចក្តីប្រកាស ហាមមិនឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ពេលត្រីពងកូនរយៈពេល ៥ខែនារដូវបិទនេសាទ

(ខេត្តស្ទឹងត្រែង)៖ ដល់រដូវបិទនេសាទត្រីចាប់ផ្ដើមឡើង ហើយប្រភេទត្រីខ្លះត្រូវបណ្ដើរៗហើយ នាយខណ្ឌរដ្ឋបាលជលផល ស្នើឲ្យមន្រ្តីជំនាញពាក់ពន្ធ័សូមជួយពិនិត្យ និងធ្វើការទប់ស្កាត់ទាំងអស់គ្នា ដើម្បីរក្សាត្រីមេពូជឲ្យបាននៅគង់វង្សយូរអង្វែង ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីប្រកាស និងហាមឃាត់មិនឲ្យមានការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញ ឆ្នាំ២០២៥ ។ ពោលគឺមិនអនុញ្ញាត្តឲ្យប្រើប្រាស់ឧបករណ៍មានលក្ខណៈទ្រង់ទ្រាយធំនៅក្នុងភូមិសាស្រ្តដែលជាជម្រកត្រីពូជ ឬត្រីកម្រ ក្នុងរដូវបិទនេសាទនេះជាដាច់ខាត ។ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា៖ជំនាញមិនតម្រូវឲ្យមានការប្រើប្រាស់មងគ្រប់ប្រភេទ រីការប្រើប្រាស់ឧបករណ៍ឆក់ សារធាតុពុលនិងគ្រឿងផ្ទុះ គឺត្រូវបានហាមឃាត់ព្រោះវានាំឲ្យអន្តរាយដល់ត្រីកម្រ និងត្រីមេពូជកំពុងពងកូន។ ក្នុងនោះប្រជានេសាទក៏អាចនេសាទ ជាលក្ខណៈគ្រួសារបានដែរ តែត្រូវប្រើឧបករណ៍ដូចជា៖ សៃយឺន. លប. សំណាញ់. និងឧបករណ៍តូចៗផ្សេងៗទៀត ។ នាយខណ្ឌបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៣ឧសភានេះថា៖ក្នុងរដូវបិទនេសាទនេះខណ្ឌរដ្ឋបាលជលផលបានស្នើសុំទៅរដ្ឋបាលខេត្ត ដើម្បីចេញសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទនៅឆ្នាំ២០២៥ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ។ ក្រោយពីចេញសេចក្តីជូនដំណឹងនេះ ខណ្ឌរដ្ឋបាលជលផលក៏បានធ្វើការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម តាមវិទ្យុ និងតាមរយៈសារព័ត៌មាន ក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាច្រើន ក៏នឹងបានផ្តល់ជាព័ត៌មានទៅដល់អ្នកដែលពាក់ព័ន្ធក្នុងសហគមន៍ សមត្ថកិច្ច និងអាជ្ញាធរដើម្បីជួយផ្សព្វផ្សាយបន្ត ។ ក្នុងនោះក៏បានចុះផ្សព្វផ្សាយផ្ទាល់ទៅដល់អ្នកនេសាទក្នុងរយៈពេលមុនបិទនេសាទ ហើយក៏បានណែនាំដល់មន្ត្រីជលផល ឆ្មាំទន្លេ និងសហគមន៍ជួយសហការគ្នាដើម្បីចុះល្បាតឲ្យបានជាប្រចាំ ។ នាយខណ្ឌបន្តថា៖ក្នុងរដូវបិទនេសាទនេះផងដែរ ក្រុមការងារជំនាញនៃខណ្ឌរដ្ឋបាលជលផល…
-
សត្វស្លាបចម្រុះ រាប់លានក្បាលនៅតំបន់សហគមន៍ក្នុងស្រុកកំពង់ត្រឡាច កំពុងរងការគំរាមកំហែងដោយភាពរាំងស្ងួត

(កំពង់ឆ្នាំង)៖ សត្វស្លាបចម្រុះជាច្រើនលានក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះចុះប្រមូលផ្តុំគ្នា នៅតាមតំបន់សហគមន៍មេទឹកនៅចំណុចបឹងជ្បុច បឹងថ្មី និង បឹងប្រា ស្ថិតនៅក្នុងភូមិស្តីបាលិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ជាប់ព្រំប្រទល់ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិនៅតំបន់នោះអោយដឹងថា ទីកតាំងនេះជាកន្លែងសំបូរទៅដោយសត្វស្លាបប្រភេទកម្រ ចម្រុះរស់នៅជាប្រចាំមានដូចជា សត្វកុក សត្វក្លុំ សត្វដុំដោ មាន់ទឹក ក្អែកទឹក ក្រសារ ក្រៀល ត្រយ៉ង។ល។ ប៉ុន្តែត្រូវគេមើលឃើញថាហាក់ពុំទទួលការចាប់អារម្មណ៍យកចិត្តទុកដាក់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងការចុះពិនិត្យឬអភិរក្សនោះឡើយ។ ម៉្យាងវិញទៀតនៅតំបន់ខាងលើគឺមានបឹងអភិរក្សតិចតួចបំផុត កំពុងរងការគំរាមកំហែងដោយភាពរាំងស្ងួត គោករាក់ ជាពិសេសមានប្រជាពលរដ្ឋមួយចំនួនកំពុងបូមទឹកចាប់ត្រី និងខ្លះប្រើឩបករណ៍ឆក់យកត្រី ជាហេតុធ្វើអោយបាត់បង់ចំណីរបស់សត្វស្លាប និងពូជមេត្រីផងដែរ ។ ពួកគាត់សំណូមពរអាជ្ញាធរ ជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យទប់ស្កាត់ ការបូមចាប់ត្រីចំណុចមេទឹកខាងលើ បើពុំនោះទេប្រាកដជាបាត់បង់ប្រយោជន៍ជាតិ និងផលប្រយោជន៍រួមក្នុងសហគមន៍ជាក់ជាមិនខាន។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា លោកនឹងចាត់អោយមន្ត្រីចុះពិនិត្យមើលសិន។ ដោយឡែក លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង អោយដឹងនៅថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៥ តាមទូរស័ព្ទថា…
-
ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុន ចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ

(ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួន២៨ទីតាំងផ្សេងគ្នា ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។ រោងចក្រ និងក្រុមហ៊ុនទាំងអស់នោះ ស្ថិតនៅ ខេត្តប៉ៃលិន ចំនួន១ ទីតាំង ខេត្តកណ្តាល ចំនួន៣ទីតាំង រាជធានីភ្នំពេញ ចំនួន ៥ទីតាំង ខេត្តកំពង់ស្ពឺ ចំនួន៣ទីតាំង ខេត្តបាត់ដំបង ចំនួន ៣ទីតាំង ខេត្តព្រះសីហនុ ចំនួន ៩ទីតាំង ខេត្តកំពត ចំនួន១ទីតាំង និងខេត្តត្បូងឃ្មុំ ចំនួន៣ទីតាំង។ កន្លងមក ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និងវិធានការបច្ចេកទេស ចំពោះរោងចក្រ និងក្រុមហ៊ុន ដែលបានប្រព្រឹត្តបទល្មើសបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈទាំងអស់នោះ ដើម្បីទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ដែលជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសរួចរាល់។ ជាមួយគ្នានេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន ១៦ ទីតាំង នៅមិនទាន់បានអនុវត្ត…
-
នាំយកអំណោយរដ្ឋមន្ត្រីសង្គមកិច្ចទៅផ្តល់ជូនមណ្ឌលនានា ,ជនមានពិការភាព និងពលរដ្ឋក្រីក្រ ក្នុងសហគមន៍ ខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានចាត់តំណាងឱ្យនាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់មណ្ឌលនានា ជនមានពិការភាព និងពលរដ្ឋក្រីក្រ ដែលស្ថិតនៅក្នុងសហគមន៍ខេត្តបាត់ដំបង។នេះជាអំណោយរបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមរយៈឯកឧត្តម ជាសុមេធី ។ ពិធីប្រគល់អំណោយបានប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងកាលពីដើមសប្ដាហ៍នេះក្រោមអធិបតីភាពឯកឧត្តម ចាបតូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា តំណាងឯកឧត្តមរដ្ឋមន្ត្រី។ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបាត់ដំបង បានឱ្យដឹងថា អំណោយរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គឺជា “មីកញ្ចប់ពិសេស” ហើយត្រូវបាន ផ្ដល់ជូនទៅមណ្ឌលសំចតសង្គមកិច្ច, មជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹម, មជ្ឈមណ្ឌលបុរីកុមាកំព្រាបាត់ដំបង១, មជ្ឈមណ្ឌលបុរីកុមារកំព្រាបាត់ដំបង២,មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា, មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង,អង្គការភូមិកុមារ,គ្រួសារធម៌ ៣០គ្រួសារ នៅឃុំអន្លង់វិល ស្រុកសង្កែ,គ្រួសារក្រីក្រនៅស្រុកមោងឫស្សី,គ្រួសារក្រីក្រ នៅស្រុកសំឡូត, ក្រុមការងារសង្កាត់ស្លាកែត និង ជនពិការប្រកបមុខរបរម៉ាស្សា និងចាប់សរសៃ។…
-
គ្រួសារងាយរងគ្រោះចំនួន ១២២គ្រួសារ នៅស្រុកភ្នំព្រឹក បានទទួលអំណោយពីកាកបាទក្រហមខេត្តបាត់ដំបង

បាត់ដំបងប្រជាពលរដ្ឋចំនួន១២២គ្រួសារក្នុងនោះប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតខ្លាំងចាស់ជរា ជនមានពិការភាព កុមារកំព្រា និងអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន ១០០គ្រួសារ មកពី៤៥ភូមិ នៃឃុំចំនួន៥ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ២២គ្រួសារ មកពីភូមិចំនួន៣ នៃឃុំបួរនិងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងសប្ដាហ៍នេះបានទទួលបានអំណោយមនុស្សធម៌ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង។ ពិធីដែលបានប្រារព្ធនៅបរិវេណវត្តគីរីសង្វាពេជ្រ ហៅវត្តភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកឯកឧត្តម សុខ លូ បាននាំប្រសាសន៍ផ្តាំផ្ញើ នូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋ។ ជាពិសេសការផ្តាំផ្ញើដល់គ្រប់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាព ដោយការរស់នៅស្អាតមានអនាម័យ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមស្វែងយល់បន្ថែមពីភាពរឹងមាំនៃលំនៅឋានរបស់ខ្លួន ដើម្បីបង្ការទុកជាមុន និងការពារហានិភ័យ ដែលអាចបង្កដោយគ្រោះធម្មជាតិ ព្រោះថាឆ្នាំនេះ រដូវប្រាំងមានរយៈពេលយូរ ។ពេលមានភ្លៀងធ្លាក់អាចនាំមកជាមួយនឹងខ្យល់កន្រ្តាក់លាយឡំ និងផ្គររន្ទះ ងាយបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា។ អំណោយដែលផ្តល់ជូនមាន អង្ករ ,មី,ទឹកបរិសុទ្ធ,ត្រីខកំប៉ុង,ទឹកស៊ីអ៊ីវ,ទឹកត្រី ។ ដោយឡែកគ្រួសារដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់ចំនួន ២២គ្រួសារ បានឧបត្ថម្ភបន្ថែមនូវឃីតមួយកញ្ចប់ មាន មុង…