Category: ព័ត៌មានសង្គម

  • អាជ្ញាធរជាតិព្រះវិហារ បន្តដកហូតដើមឈើមានហានិភ័យដល់ប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ

    អាជ្ញាធរជាតិព្រះវិហារ បន្តដកហូតដើមឈើមានហានិភ័យដល់ប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ

    (ភ្នំពេញ)៖ ប្រាសាទជាច្រើននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្បូរដោយដើមឈើដុះចម្រុះប្រភេទ ក្នុងនោះដើមឈើខ្លះមានស្ថានភាពមិនល្អដូចជា ដើមទ្រេត ពុកគល់ ប្រហោងដើម ឬងាប់មែកធំៗជាដើម។ ក្នុងចំណោមដើមឈើទាំងអស់នេះមានដើមឈើមួយចំនួនថែមទាំងអាច បង្កហានិភ័យដល់រចនាសម័ន្ធប្រាសាទ តាមរយៈការដុះចាក់ឫសចូលក្នុងសំណង់ប្រាសាទ និងដួលរលំលើសំណង់ប្រាសាទ។ អាជ្ញាធរជាតិព្រះវិហារបានសិក្សាពីស្ថានភាពដើមឈើទាំងនេះ និងវាយតម្លៃពីកម្រិតហានិភ័យរបស់វាដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទទាំងមូល និងរៀបចំផែនការដកហូតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់គ្រោះហានិភ័យដល់ប្រាសាទដោយប្រកាណាមួយ។ ក្រសួងវប្បធម៌បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិព្រះវិហារបានដកហូតដើមឈើដែលអាចបង្កគ្រោះថ្នាក់ដល់ប្រាសាទចំនួន ៧ដើមដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ហើយមួយចំនួនទៀតនឹងត្រូវដកហូតនៅខែបន្តបន្ទាប់។ គួរបញ្ជាក់ថាប្រាសាទកោះកេរ មានទីតាំងដាច់ស្រយាល ស្ថិតនៅភាគខាងជើង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេក និងមានប្រជាជនរស់នៅតិចតួច។ តំបន់អភិរក្ស ប្រាសាទកោះកេរ បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា ដោយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក លើកទី៤៥ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕ ដោយ ៖ ម៉ាដេប៉ូ

  • សំណង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបងដែលអាចស្តុកទឹកបានជាង១៦៣លានម៉ែត្រគូប សម្រេចបានប្រមាណ ៩៧ភាគរយ

    សំណង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបងដែលអាចស្តុកទឹកបានជាង១៦៣លានម៉ែត្រគូប សម្រេចបានប្រមាណ ៩៧ភាគរយ

    ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអម​ដំណើរដោយឯកឧត្តម ជាថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥​នេះ​​បានអញ្ជើញចុះពិនិត្យ​ជាក់ស្តែង​វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍​ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួល​ហិរញ្ញប្បទាន​សម្បទានពី​សាធារណរដ្ឋកូរ៉េ។ សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១.សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ, ទី២.សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ,ទី៣.រូងទូនេលពង្វាង​ទឹករាងជាក្រចកជើងសេះប្រវែង ៤៦២​ម៉ែត្រ ,ទី៤.សំណង់គ្រប់គ្រងទឹកជា​ប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពាន​សម្រាប់​ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ,ទី៥.ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦.សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍​ទំនប់ដូនទ្រី ប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការ​សាងសង់ ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ គម្រោងនេះមាន​សក្តានុ​ពលស្ដុកទឹកបានប្រមាណ ១៦៣,១លានម៉ែត្រគូប មានលទ្ធភាពផ្គត់​ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ…

  • ពេទ្យសត្វខេត្តបន្ទាយមានជ័យចុះត្រួកពិនិត្យសត្វ និងផ្សព្វផ្សាយដល់សមត្ថកិច្ច ជាប់​ព្រំដែនជួយទប់ស្កាត់ការលួចនាំ ចូលសត្វដោយខុសច្បាប់

    ពេទ្យសត្វខេត្តបន្ទាយមានជ័យចុះត្រួកពិនិត្យសត្វ និងផ្សព្វផ្សាយដល់សមត្ថកិច្ច ជាប់​ព្រំដែនជួយទប់ស្កាត់ការលួចនាំ ចូលសត្វដោយខុសច្បាប់

    បន្ទាយមានជ័យ៖លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ​មានជ័យ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៥ បានដឹកនាំមន្រ្តីចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈ​នាំចូលពី​ប្រទេសថៃ។សកម្មភាពនេះដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកើតមានជំងឺឈាមខ្មៅ ឬ ជំងឺ​អង់ត្រាក់លើសត្វ​ពាហនៈ​នៅប្រទេសថៃ ។មន្រ្តីជំនាញក៏បានផ្សព្វផ្សាយដល់សមត្ថកិច្ចការពារព្រំដែន ឱ្យជួយអន្តរាគមន៍​ទប់ស្កាត់​ការ​លួចនាំចូលសត្វដោយខុសច្បាប់ ផងដែរ។ លោក ហ៊ុយ ទូច​ បានឱ្យ​ដឹងថា​ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ចុះថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ២០២៥ ស្ដីពីករណីកើត​មាន​ជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុង​ប្រទេសថៃ​និងការដាក់ឱ្យ​អនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វតាមច្រកព្រំដែន​ទាំងអស់នៃ​ប្រទេសថៃ។ លោកបន្តថា ដើម្បីអនុវត្តឱ្យ​កាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញ​បានធ្វើការ​ផ្សព្វផ្សាយនិងសហការ​ជាមួយ​សមត្ថ​កិច្ចការពារព្រំដែនឱ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូល​សត្វដោយ​ខុសច្បាប់។ ក្រៅពីការទប់ស្កាត់នៅ​តាម​ព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់​លោកបានចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្ត​ឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លង។ជាការកត់​សម្គាល់​សត្វទាំងអស់នេះមានសុខភាព​ល្អជាធម្មតា៕ ដោយ៖ឃិន គន្ធា

  • វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ នឹងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

    វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ នឹងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

    (បន្ទាយមានជ័យ)៖ ឯកឧត្ដម ថោង ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំនៃ​មន្ទីរធនធានទឹក​និងឧតុនិយម ខេត្តបន្ទាយមានជ័យ មន្ត្រីបច្ចេកទេសសំណង់ បានអញ្ជើញពិនិត្យ​វឌ្ឍភាព គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធធារា​សាស្ត្រ និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ខណៈការដ្ឋាននេះកំពុងជំរុញយ៉ាងមមាញឹកស្របពេលរដូវវស្សានឹងចូលមកដល់ឆាប់ៗ។ ក្នុងសកម្មភាពចុះពិនិត្យជាក់ស្តែងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន​ធានទឹក និងឧតុនិយមបានបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយ​ទឹកជំនន់​នៅ ខេត្តបន្ទាយមានជ័យ ។គម្រោងនេះ​សំដៅ​កាត់​បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ, ដំណាំកសិកម្ម និងជីវិតរស់នៅ​ប្រជាពលរដ្ឋ ដែលបណ្តាលមក​ពីទឹកជំនន់​ក្នុងតំបន់ និងទឹកជំនន់ឆ្លងដែន ។ ម៉្យាងទៀតគម្រោង​នេះមានសាងសង់​នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ, ប្រព័ន្ធ​រំដោះទឹក និងអាងទឹកដែលមានពហុមុខងារ រួមទាំងប្រឡាយមេធំៗ ជាមួយសំណង់សិល្បការ្យផងដែរ ។ ឯកឧត្ដមបន្តថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ក៏នឹងក្លាយ​ជាតំបន់​ទាក់ទាញទេសចរទៀតផង ។ចំណែកប្រជាពលរដ្ឋក៏​អាចបង្កើតមុខរបរបង្កើនប្រាក់ចំណូលដល់គ្រួសារ។ សូមជម្រាបថា គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានបើកការ​ដ្ឋានសាង​សង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម និងអនុវត្ត​សាងសង់ ដោយក្រុមហ៊ុនសំណង់ធារាសាស្ត្រកូរ៉េ ជាមួយក្រុមបច្ចេកទេសមកពីក្រសួងផងដែរ ។គម្រោងនេះ​នឹង​បញ្ចប់​នៅឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម…

  • អភិបាលខណ្ឌច្បារអំពៅ ផ្តល់ការឧបត្ថម្ភដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

    អភិបាលខណ្ឌច្បារអំពៅ ផ្តល់ការឧបត្ថម្ភដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

    ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥​បានជួបសំណេះ​សំណាល​ជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌនៅ​សាលាខណ្ឌច្បារអំពៅ ។ជាមួយជំនួបនេះ ក៏មានឧបត្ថម្ភជាថវិកាមួយ​ចំនួន​ផងដែរ។ ក្នុងឱកាសនេះលោកអភិបាលខណ្ឌច្បារអំពៅបានកោតសរសើរដល់កងកម្លាំសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានចូលរួមយ៉ាងសកម្មជាមួយកម្លាំង​សមត្ថកិច្ច​ដទៃក្នុងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តទទួល​ខុសត្រូវ ប្រកបដោយប្រសិទ្ធភាព ។លោកបានលើកទឹកចិត្តនិងជំរុញឱ្យបន្តសកម្មភាពដ៏ប្រពៃនេះ និង ត្រូវបន្ត​រក្សា​បាននូវ​សាមគ្គីភាព​ឱ្យបានល្អ និងបញ្ចៀសឱ្យខាងតែបាននូវរាល់សកម្មភាព​អសីលធម៌ទាំងឡាយទៅលើប្រជាពលរដ្ឋក្នុង អំលុងពេល​បំពេញការងាររ​បស់​ខ្លួន៕ ដោយ៖ វណ្ណលុក

  • អាជ្ញាធរជាតិអប្សរាកំពុងរៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន

    អាជ្ញាធរជាតិអប្សរាកំពុងរៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន

    ភ្នំពេញ៖ក្រុមការងារ នៃនាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យានៃ​អាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះបញ្ជីថ្មនៅ ជុំវិញប្រាសាទបាយ័ន​ដើម្បី​ទុកដាក់ឱ្យបានថ្មល្អប្រសើរ។សកម្មភាពនេះដើម្បីភាពងាយស្រួល​ក្នុង​ការដឹងពីប្រភេទថ្ម។ ប្រភពអាជ្ញាធរជាតិអប្សរាបានស្រង់សម្ដី លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃ​នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ​វិទ្យា​មកបញ្ជាក់ថា ក្រុមការងារបានអនុវត្ត​កិច្ចការនេះមានរយៈពេល៥ខែមកហើយ ដោយកំណត់យកតួ​អក្សរ​សម្រាប់​តាង។ សិលាទាំងនេះ មានខ្លះជាបំណែកព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ។ ចំណែកបុរាណវិទូ លោក ផុន តារា បានឱ្យដឹងថា ថ្មដែលកំពុងរៀបចំទុកដាក់​ឱ្យបានល្អនេះ នឹងត្រូវយកទៅរក្សាទុកនៅ​បរិវេណប្រាសាទបាភួន។ ចំណែក​បំណែកថ្មខ្លះដូចជាកំពូល ឬព្រហ្មមុខបួនជាដើម អ្នកជំនាញនឹងរៀបចំផ្គុំទៅតាម​ទីតាំងដើមវិញ ប្រសិនជាអាចរកឃើញ។ លោកសង្ឃឹមថា ការរៀបចំនេះនឹងធ្វើឱ្យ​ថ្ម មានសណ្ដាប់រៀបរយល្អ ងាយស្រួល​ក្នុងការយកមកប្រើប្រាស់ ឬជួសជុល​ប្រាសាទឡើងវិញ ក៏ដូចជាលើកតម្លៃប្រាសាទនាពេលអនាគត។ សូមជម្រាបថា ប្រាសាទបាយ័ន ស្ថិតនៅខេត្តសៀមរាប មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ប្រាសាទបាយ័ន មាន​ប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤។ ប្រាសាទនេះ ស្ថិតនៅចំផ្ចិតក្នុងអង្គរធំតែម្ដង។ដើម្បីឱ្យរាជធានីរបស់ព្រះអង្គរឹងមាំ ព្រះបាទជ័យវរ្ម័នទី៧ បានសាង​សង់កំពែង ៤ជ្រុងព័ទ្ធជុំវិញ។ កំពែងនេះ គឺជា​របងដ៏រឹងមាំ សម្រាប់ការពារខ្មាំងសត្រូវ។ នៅអមកំពែង…

  • សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន បង្រ្កាបជនសង្ស័យពាក់ព័ន្ធករណីឆក់

    សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន បង្រ្កាបជនសង្ស័យពាក់ព័ន្ធករណីឆក់

    (ភ្នំពេញ)៖ ដោយទទួលបានបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌមានការដឹកនាំលោក ហួរ ម៉េងហួរ អធិការខណ្ឌចំការមន ដឹកនាំកងកម្លាំងប៉ុស្តិ៍ផ្នែកជំនាញ និងសហការជាមួយលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បង្រ្កាបបានបន្តបន្ទាប់សរុប ២នាក់ ដែលពាក់ព័ន្ធករណីឆក់កាបូបដៃ កាលពីវេលាម៉ោង ១១ និង ២០នាទីព្រឹក ថ្ងៃទី០៤ ហើយចាប់បាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខក្លឹប ULTRA ផ្លូវចៃការក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ លោក ហួរ ម៉េងហួន អធិការខណ្ឌចំការមន បានអោយដឹងថា ដោយមានបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​និងគោលការណ៍បើកការស្រាវជ្រាវក្រោយពីជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង…

  • ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រថ្មីមួយទៀត ដែល​បាន​បញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ នៅក្នុងខេត្តកំពង់ស្ពឺ

    ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រថ្មីមួយទៀត ដែល​បាន​បញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ នៅក្នុងខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd ដែលមានទីតាំងនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល (បំបែកពីឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០២៥ បានរកឃើញថា បានបញ្ចេញ​សំណល់​រាវបំពុលទឹកអូរចោត ក្នុងរយៈចម្ងាយ​ប្រមាណ៧គ.ម ចាប់ពីទីតាំង​ក្រុមហ៊ុន រហូតដល់ទំនប់អូរកូនត្រុំ។ យោងតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោមខ្សែទឹក (ក្រោយទីតាំងក្រុមហ៊ុន) បញ្ជាក់ថាបានរង​ផល​ប៉ះ​ពាល់ដល់ការរស់នៅ ដូចជាទឹកបង្កឱ្យមានអាការៈរមាស់ មានត្រី​ងាប់ និងមិនអាចប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំបាន​ផង​ដែរ បណ្តាលមកពីក្រុមហ៊ុនខាងលើបាន បង្ហូរសំណល់រាវ ប្រមាណ ២ឆ្នាំមកហើយ។ ប្រជាពលរដ្ឋ បានជីកស្រះឬទិញទឹក​គេមកប្រើ​ប្រាស់។ តាមរយៈការវិភាគគុណភាពទឹកបឋមនៅទីតាំងផ្ទាល់ ប្រព័ន្ធអូរ​ធម្មជាតិ ដែលរងការបំពុលនេះ មានកម្រិត pH និង DO ធ្លាក់ទាប​ខ្លាំង មិនអនុលោមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះនោះទេ។…

  • ពលរដ្ឋជួបការលំបាក១៥០គ្រួសារ នៅក្នុងស្រុកមោងឫស្សី បានទទួលអំណោយរាជរដ្ឋាភិបាល

    ពលរដ្ឋជួបការលំបាក១៥០គ្រួសារ នៅក្នុងស្រុកមោងឫស្សី បានទទួលអំណោយរាជរដ្ឋាភិបាល

    បាត់ដំបង៖ប្រជាពលរដ្ឋជួបការលំបាកចំនួន១៥០គ្រួសារនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ទទួលបានអំណោយ​រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះ។ ក្នុងពិធីចែកអំណោយដែលប្រព្រឹត្តទៅនៅបរិវេណសាលាឃុំឫស្សីក្រាំង ស្រុកមោងប្ញស្សី លោកស្រី កែវ ដាណា អភិបាលរងខេត្ត តំណាងឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់លោក ឡុង សុភឺន អភិបាល​ស្ដីទីស្រុកមោងឫស្សី លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ដែលតែង​តែគិតជានិច្ចដល់ប្រជាពលរដ្ឋ​ជួបការលំបាកខ្វះខាតខ្លាំង ហើយក៏មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។ លោកស្រីអភិបាលរងខេត្តបានគូសបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ របស់​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏មិនខុសពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែល សម្ដេចតែងតែ​គិតគូរនិងយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការអ្វីនោះ​ឡើយ។ លោកស្រី កែវ ដាណា បានបញ្ជាក់ទៀតថា មន្ទីរសង្គមកិច្ចតាមរយៈគោលនយោបាយរបស់រាជ​រដ្ឋាភិបាលបាន​យកចិត្ត​ទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • អភិបាលខេត្តព្រះវិហារ ជំរុញនិងលើកទឹកចិត្តដល់ការបរិច្ចាគឈាម

    អភិបាលខេត្តព្រះវិហារ ជំរុញនិងលើកទឹកចិត្តដល់ការបរិច្ចាគឈាម

    ព្រះវិហារ៖ក្នុងសប្ដាហ៍នេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធប្រមាណ ២០០នាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោម​ប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” នៅសាលាខេត្តព្រះវិហារ។ ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលរៀបចំឡើងក្រោមកិច្ចសហការ រវាងរដ្ឋបាលខេត្តព្រះវិហារ និងសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា “ក្លិបនៃក្តីស្រឡាញ់” បានរួមចំណែក​យ៉ាង​សំខាន់ ក្នុងការជំរុញយុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមគាំទ្រគោលដៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ១០០ភាគរយរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ។សកម្មភាពនេះ មិនត្រឹមតែលើកកម្ពស់វប្បធម៌បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត និងមិនគិតកម្រៃប៉ុណ្ណោះទេ ថែមទាំងពង្រឹងនូវសុវត្ថិភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្ស​ផងដែរ។ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា ការបរិច្ចាគឈាម គឺជាទង្វើដ៏មានតម្លៃ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសង្គម៕ ដោយ៖ឡុង សំបូរ