Category: ព័ត៌មានសង្គម

  • អភិបាលខេត្តកំពង់ធំ អញ្ជើញពិនិត្យការដ្ឋានផ្លូវ DBST និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្រុកប្រាសាទសំបូរ

    អភិបាលខេត្តកំពង់ធំ អញ្ជើញពិនិត្យការដ្ឋានផ្លូវ DBST និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្រុកប្រាសាទសំបូរ

    (កំពង់ធំ)៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤.៧ គីឡូម៉ែត្រ ដែលភ្ជាប់ពីភូមិតាអោកទៅភូមិកំពីងតាគង់ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ។គម្រោងនេះជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ដែលមានគោលបំណងលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមសហគមន៍ និងតំបន់ជនបទ។ ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងថា ការសាងសង់ផ្លូវ DBST នេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្ស ការចូលដំណើរទៅមណ្ឌលសុខភាព និងការដឹកជញ្ជូនកសិផល ដែលនឹងកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងរហ័សជាងមុន។ ដើម្បីពង្រឹងគុណភាពផ្លូវ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវ ប្រើប្រាស់បានយូរអង្វែង ដោយគោរពច្បាប់ផ្នែកបញ្ជូនទំនិញ និងចៀសវាងការប្រើប្រាស់ផ្លូវលើសទម្ងន់កំណត់ ដែលអាចបណ្ដាលឲ្យផ្លូវខូច បែកលូ ឬបាក់ស្ពាន។ នៅក្នុងពិធីនេះផងដែរ ឯកឧត្តមបានលើកឡើងពីគោលនយោបាយអភិវឌ្ឍសហគមន៍កសិកម្មទំនើបរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋបម្លែងពីកសិកម្មប្រពៃណីទៅជាកសិកម្មទំនើប មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ទទួលបានការគាំទ្របច្ចេកទេស និងការធានាទីផ្សារតាមកិច្ចសន្យា។ កសិកម្មទំនើបនឹងមានជាស្រទាប់គាំទ្រសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសជាតិ ៕ ដោយ ៖ ប៊ុន រដ្ឋា

  • សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា

  • គ្រោះរញ្ជួយដីនៅថៃ ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព ខណៈដែលក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

    គ្រោះរញ្ជួយដីនៅថៃ ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព ខណៈដែលក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

    (ភ្នំពេញ)៖ រកឃើញសពពលករខ្មែរចំនួន២រូបបន្ថែមទៀតដែលបានស្លាប់ក្នុងទីតាំងអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនាទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ដែលសពប្តីមានឈ្មោះថា សាន់ សឿន អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គិមសី អាយុ៣១ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ ឯកឧត្តមបញ្ជាក់ថា ៖ “ សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ណាស់ចំពោះគ្រោះរញ្ជួយដីដែលកើតនៅប្រទេសថៃ ហើយក្រុមការងារអនុព័ន្ធការងាររបស់ក្រសួងបានទៅដល់ទីតាំង និងបន្តតាមដានឥតដាច់ឡើយរួមទាំងការបន្តសម្របសម្រួលផ្សេងៗដូចជាឯកសារ និងតម្រូវការចាំបាច់ផ្សេងៗសម្រាប់ជួយពលកររបស់យើង”។ ឯកឧត្តមបន្តថា ៖ “ក្រៅពីការជួយសម្រួលរៀបចំឯកសារដើម្បយយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ការបន្តតាមដានលើសំណងចំពោះគ្រួសារសព ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ដើម្បីជួយដល់បងប្អូនរងគ្រោះក្នុងនាមអាណាព្យាបាល”។ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន៤រូបបានស្លាប់ ខណៈពលរដ្ឋចំនួន២រូបផ្សេងទៀត…

  • ផូស៊ីល សត្វសមុទ្រ គ្រីណូអ៊ីត (CRINOID)ត្រូវបានគេប្រទះឃើញ តាមបណ្តាខេត្តមួយចំនួននៅកម្ពុជា

    ផូស៊ីល សត្វសមុទ្រ គ្រីណូអ៊ីត (CRINOID)ត្រូវបានគេប្រទះឃើញ តាមបណ្តាខេត្តមួយចំនួននៅកម្ពុជា

    (ភ្នំពេញ)៖ ផូស៊ីលគ្រីណូអ៊ីត (Crinoid) ដែលបានបន្សល់ទុករាប់លានឆ្នាំមុនមកនេះ ត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅតាមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយគេរកឃើញច្រើនជាងគេគឺនៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ខេត្ត បាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តកំពតជាដើម។ ផូស៊ីល គ្រី ណូអ៊ីត ត្រូវបានរកឃើញ មានជីវិតនៅលើផែនដីកាលពី ប្រមាណ៤៥០លានឆ្នាំមុន។ សត្វគ្រីណូអ៊ីត មានរូបរាងដូចជាផ្កាព្រលិតមួយដើមដែលមានផ្នែកផ្កា ដើម និងឫស ខ្លះមានដើមខ្លី និងខ្លះមានដើមវែង។ គេបានរកឃើញ គ្រីណូអ៊ីត ខ្លះមានប្រវែងដល់ទៅ១ម៉ែត្រ។ ពួកវាជាប្រភេទសត្វដែលរស់នៅក្នុងទឹករាក់។ ថ្វីត្បិតយើងមើលទៅហាក់ដូចជារុក្ខជាតិ តែការពិតពួកគ្រីណូអ៊ីត ជាសត្វអាចធ្វើ ដំណើរ និងហែលទឹកបាន។ ទាក់ទិនក្នុងរឿងនេះ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានឱ្យដឹងថា៖”នៅក្នុងប្រទេសកម្ពុជាយើង គេបានជួបប្រទះផូស៊ីលសត្វត្រីណូអ៊ីត ដែលមានផ្នែកខាងក្បាលរបស់វានៅភ្នំស្វាយ ក្នុងខេត្តបន្ទាយមានជ័យ។ ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរ ដែលមានអាយុកាលនៅស័កទី១ ក្នុងសម័យ Permian ឬប្រមាណ២៥១ – ២៩៩លានឆ្នាំមុន”។ លោកថា ផូស៊ីលទាំងនេះគេក៏បានប្រទះឃើញ នៅទីតាំងផ្សេងៗទៀត ដូចជា ខេត្តបន្ទាយមានជ័យ…

  • ក្រសួងសុខាភិបាល ប្រកាសឲ្យពលរដ្ឋបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ប្រភេទថ្មី ជេអ៉ិន១

    ក្រសួងសុខាភិបាល ប្រកាសឲ្យពលរដ្ឋបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ប្រភេទថ្មី ជេអ៉ិន១

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៍មានជូនសាធារណៈជនឱ្យបានជ្រាបថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ បច្ចុប្បន្នអង្គការសុខភាព ពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ុន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអ៊ុន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអ៊ុន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង…

  • មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរលោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសក្នុងទ្វីបអឺរ៉ុប និង ពិភពលោក កៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

    មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរលោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសក្នុងទ្វីបអឺរ៉ុប និង ពិភពលោក កៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

    (ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការកៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលផ្ទាល់ខ្លួនរបស់ លោក ក្នុងរយៈពេល ១១ ខែ កន្លងមកនេះ ជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ទារក និងកុមារទាំងអស់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ បេសកកម្មដ៏មានតម្លៃនេះពិតជាបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។ បន្ថែមលើនេះ, លោក ក៏បានទាក់ទាញនូវចំណាប់អារម្មណ៍ និងការចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិ និងផ្លូវការតែមួយគត់ បង្កើតឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមគាំទ្រចំពោះការបន្ត និងពង្រីកបេសកកម្មរបស់ លោក ក្នុងការជិះកង់ផ្សងព្រេងតែម្នាក់ឯង ទៅកាន់ប្រទេសនានាក្នុងទ្វីបអាហ្រ្វិកបន្តទៀត៕ ដោយ ៖ ង៉ាន់ ទិត្យ

  • នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៖ ការអភិវឌ្ឍជាតិ ទាំងនៅលើវិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៖ ការអភិវឌ្ឍជាតិ ទាំងនៅលើវិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព

    (កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជា នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។ កំណើនសមិទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។ ឯកឧត្តម បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នាឱកាសដង្ហែអង្គផ្កាប្រាក់សាមគ្គីមួយទៅវេរប្រគេនដល់ព្រះសង្ឃ វត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ របាយការណ៍ស្វាគមន៍របស់លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍនៅតាមបណ្តាខេត្ត ពិសេសក្រុង-ស្រុក មួយចំនួន មានការអភិវឌ្ឍន៍ និងមានការវិនិយោគទៅលើវិស័យរោងចក្រសហគ្រាសមានការកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងស្រុកគងពិសីបច្ចុប្បន្ន មានរោងចក្រសហគ្រាសតូច មធ្យម និងធំ មានសរុបចំនួន ១៧២កន្លែង បានផ្តល់ការងារធ្វើជូនកម្មកររោងចក្រ ៧៤ពាន់ ៣៣៥នាក់។ ជាមួយគ្នានេះ នៅវិស័យធម្មការ…

  • រដ្ឋមន្រ្តីក្រសួងការងារ ៖ ក្នុងរយៈពេល ២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងការងារ ៖ ក្នុងរយៈពេល ២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល ២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្តល់ជូនសិស្សនិស្សិត និងសិក្ខាកាម ឱ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។ ការថ្លែងឡើងបែបនេះ របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ កាលពីព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីប្រារព្ធខួប ២០ឆាំ្ន នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងពិព័រណ៍ការងារលើកទី៤ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម PARK Jong-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា ផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖“កត្តាទាំងអស់នេះហើយបានជំរុញឲ្យក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយដែលមានសក្តានុពល និងសកម្ម ក្នុងការចូលរួមចំណែកកសាងមូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា”។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាសមទ្ធិផលដំបូង នៃកិច្ចសហប្រតិបត្តិការរបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយវិទ្យាស្ថានដ៏ល្បីល្បាញនេះ បានចាប់បើកដំណើរការដំបូងនៅឆ្នាំ២០០៥ដែលមានសិស្សចំនួនត្រឹម២០០នាក់…

  • បុណ្យវិសាខបូជានៅខេត្តសៀមរាបជាមួយការបំបួសកុមារា និងកុមារីចំនួន៥០៩នាក់

    បុណ្យវិសាខបូជានៅខេត្តសៀមរាបជាមួយការបំបួសកុមារា និងកុមារីចំនួន៥០៩នាក់

    សៀមរាប​៖កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីបុណ្យវិសាខបូជា ដោយមាន​ពិធីដង្ហែ​ក្បួនយ៉ាងអធឹកអធមដោយ​ចាប់ផ្តើមពីវត្តព្រះឥន្ទទេព នៅប្រាសាទបាយ័ន មកដល់ផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ។​ក្នុងពិធីបុណ្យវិសាខបូជាឆ្នាំនេះដែរ ក៏មានរៀបចំពិធីបំបួសកុមារ និងកុមារីចំនួន ៥០៩នាក់ផងដែរ។ លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តដែលអញ្ជើញចូលរួមក្នុងពិធីនេះ​បានរំលឹកថា ពិធីបុណ្យវិសាខបូជា ក៏ជាឱកាសដ៏មានតម្លៃសម្រាប់លើកកម្ពស់ការយល់ដឹងរបស់យុវជនខ្មែរ និងសាធារណ​ជនទូទៅអំពីព្រះពុទ្ធបរមគ្រូ។ រដ្ឋបាលខេត្តរៀបចំពិធីនេះឡើងគឺដើម្បីលើកស្ទួយការយល់ដឹង និងចំណេះដឹង​អំពីពុទ្ធសាសនា។ បុណ្យវិសាខបូជាជាការរំលឹកដល់ព្រឹត្តិការណ៍ចម្បងចំនួនបីនៃសម័យពុទ្ធកាល គឺ៖ ព្រះពុទ្ធទ្រង់ប្រសូត, ត្រាស់ដឹង និងចូលបរិនិព្វាន ៕ ដោយ៖​ប៊ុន​រដ្ឋា

  • Leader Energy និង អង្គការសំអាតទន្លេ សមុទ្រ រួមគ្នាពង្រីក បេសកកម្មសំអាត ទន្លេ ទៅកាន់ ខេត្តពោធិ៍សាត់

    Leader Energy និង អង្គការសំអាតទន្លេ សមុទ្រ រួមគ្នាពង្រីក បេសកកម្មសំអាត ទន្លេ ទៅកាន់ ខេត្តពោធិ៍សាត់

    (ពោធិ៍សាត់)៖ ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) និងអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup “ROC”)បានពង្រីកបេសកកម្ម សំអាតទន្លេកម្ពុជា រយៈពេល ៥ ឆ្នាំ ជាផ្លូវការទៅកាន់ ខេត្ត ពោធិ៍សាត់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាបំពុលប្លាស្ទិក និងការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប ។ គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ សំណល់ប្លាស្ទិកជាង ២៦៩ តោនត្រូវបានប្រមូលចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ កណ្តាល សៀមរាប និង ១០តោនដែលប្រមូលបានពីភូមិបណ្តែតទឹក ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ អង្គការសំអាតទន្លេ សមុទ្រ បានឱ្យដឹងថាបរិមាណសំណល់ប្លាស្ទិកជាង ២,១៤២ តោនដែលអង្គការសំអាតទន្លេ សមុទ្រ (ROC)បានប្រមូលចេញពីទន្លេរហូតមកដល់ពេលបច្ចុប្បន្នជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ នៃបេសកកម្មរួមគ្នា។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា…