Category: ព័ត៌មានសង្គម

  • ករណីតវ៉ារបស់កម្មករក្នុងរោងចក្រគល័រត្រូវបានដោះស្រាយបញ្ចប់ក្រោមការដោះស្រាយលឿនរហ័សពីក្រសួងការងារ

    ករណីតវ៉ារបស់កម្មករក្នុងរោងចក្រគល័រត្រូវបានដោះស្រាយបញ្ចប់ក្រោមការដោះស្រាយលឿនរហ័សពីក្រសួងការងារ

    (ភ្នំពេញ)៖ ក្រោមការសម្របសម្រួលសារជាថ្មីរបស់ក្រសួង ភាគីទាំងពីរ បានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ដើម្បីបញ្ចប់វិវាទ ដូចខាងក្រោម៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់អតីតភាពការងារ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ថា “តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនកម្មករកម្មការិនីនិងសាធារណជនមេត្តាជ្រាបថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានឯកឧត្តម ហេង សួរ ជារដ្ឋមន្ត្រី និងជាសេនាធិការជូនរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយលឿនរហ័សស្របតាមច្បាប់ដែលធានាប្រយោជន៍ជូនទាំងកម្មករ និងនិយោជក”។ ក្រសួងតាមរយៈមន្ត្រីជំនាញរបស់ខ្លួនបានយកចិត្តទុកដាក់នៅតម្កល់ផលប្រយោជន៍របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ ជាមួយគ្នានេះ អ្នកនាំពាក្យបានអំពាវនាវសូមបងប្អូនកម្មករកម្មការិនីនិងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • អធិការនគរបាលខណ្ឌឬស្សីកែវ នាំយកថិកា ផ្តល់ជូនប្រជាការពារសង្កាត់ ដែលរងរបួស ក្រោយចុះបង្ក្រាបជនញៀនថ្នាំ

    អធិការនគរបាលខណ្ឌឬស្សីកែវ នាំយកថិកា ផ្តល់ជូនប្រជាការពារសង្កាត់ ដែលរងរបួស ក្រោយចុះបង្ក្រាបជនញៀនថ្នាំ

    (ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បាននាំយក ថិកា ផ្តល់ជូនប្រជាការពារសង្កាត់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជាការលើកកម្លាំងចិត្ត បន្ទាប់ពីចុះជួយចាប់ជនប្រើប្រាស់គ្រឿងញៀន ហើយទទួលរងរបួស ព្រោះជនបង្ក បានយកគល់អូសគប់ត្រូវ ក្នុងនោះលោកអធិការអរគុណប្អូនប្រុស និងកម្លាំងផ្សេងទៀត ដែលបានសហការជាមួយកម្លាំង។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដោយដឹកនាំដឭផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពី៖ លោកវរសេនីយ៍ទោ ផល មេសា អធិការរង លោកវរសេនីយ៍ទោ ស្វាយ បូរ៉ា អធិការរងនិងលោកនាយប៉ុស្តិ៍នគរបាល គីឡីម៉ែត្រលេខ៦ និង ច្រាំងចំរេះទី២ មន្រ្តីប៉ុស្តិ៍ និងប្រជាការពារសង្កាត់បានធ្វើការបង្ក្រាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះកំពុងសាងសង់ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យ ឈ្មោះ ប៉ាន់ ពៅពន្លក អាយុ២៨ឆ្នាំ។ កម្លាំងនគរបាល និងប្រជាការពាររងរបួសស្រាលចំនួន ៤នាក់ និងម៉ូតូខូចខាតចំនួន…

  • សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ័ផលិតផលក្នុងស្រុក

    សហគ្រិនខ្មែរ និងផ្សារអុីអន រៀបចំពិព័រណ័ផលិតផលក្នុងស្រុក

    គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ! ភ្នំពេញ ៖ សហគ្រិនខ្មែរ និងផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយ ក្នុងការប្រកាសពីការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅសាខាទាំងបី រួមមានផ្សារអុីអនភ្នំពេញ, សែនសុខ និងមានជ័យ។ ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិត ផលក្នុងស្រុកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុកនិងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាលើកទី៩ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអុីអនបាន សហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដែលស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈ ដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិជាការងារអាទិភាពមួយ ក្នុងចំណោមការងារចំបងផ្សេងទៀតរបស់ សហគ្រិនខ្មែរ។ កម្មវិធីរៀបចំផ្សព្វផ្សាយផលិតផល ដោយសហគ្រិន ជាសក្ខីភាពបង្ហាញពីការសហការរវាងរដ្ឋ និងឯកជន, ព្រមទាំងជាពិសេសការភ្ជាប់ទីផ្សារ រវាងក្រុមហ៊ុនអន្ដរជាតិ និងសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើតទំនាក់ទំនងធុរកិច្ចដ៏រឹងមាំ សម្រាប់អនាគតយូរអង្វែង។” លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន…

  • មូលនិធិគន្ធបុប្ផា នឹងបើកយុទ្ធនាការ « ១ម៉ឺនរៀល ១នាក់ »ឆ្នាំ២០២៥ នៅដើមខែក្រោយ

    មូលនិធិគន្ធបុប្ផា នឹងបើកយុទ្ធនាការ « ១ម៉ឺនរៀល ១នាក់ »ឆ្នាំ២០២៥ នៅដើមខែក្រោយ

    (ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផា នៅដើមខែក្រោយនឹងបើកយុទ្ធនាការ « ១ម៉ឺនរៀល ១នាក់ »ឆ្នាំ២០២៥ ដើម្បីរៃអង្គាសថវិកាសម្រាប់បន្តប្រតិបត្តិការសេវាថែទាំសុខភាពរបស់ខ្លួនសម្រាប់កុមារកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីយុទ្ធនាការ ១ម៉ឺនរៀល១ ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា៕ ដោ ៖ ង៉ាន់ ទិត្យ

  • សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសមន្រ្តីច្បាប់ ចាប់ផ្តើមធ្វើកំណែព្រឹកនេះ

    សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសមន្រ្តីច្បាប់ ចាប់ផ្តើមធ្វើកំណែព្រឹកនេះ

    (ភ្នំពេញ)៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនបានចាប់ផ្តើមនាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោយការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) បានបញ្ចប់ដោយរលូន និងជោគជ័យកាលពីម្សិលមិញថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥។ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ តំណាង ឯកឧត្តមឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំ និងពិនិត្យដំណើរការធ្វើកំណែសន្លឹកកិច្ចការបេក្ខជន ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍មហាជន និងតំណាងសាលកវិទ្យាល័យ ព្រមទាំងភាគីពាក់ព័ន្ធក្នុងដំណើរការប្រឡង។ ឯកឧត្តម រដ្ឋលេខាធិការ បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីនៃការអនុវត្តដំណើរការកំណែ ដោយឈរលើគោលការណ៍យ៉ាងខ្ជាប់ខ្ជួន ស្របតាមនិយាមនីតិវិធិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានា ប្រកបដោយ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។ ដំណើរការកំណែបានចាប់ផ្តើមវេលាម៉ោង ៨និង២០ ព្រឹក មានសមាសភាពអ្នកកែសរុប២០ នាក់ ក្រោមការពិនិត្យរបស់គណៈកម្មការ និងការសង្កេតការណ៍ពីខាងACU(ចំនួន ២០នាក់) អ្នកសង្កេត ការណ៍មហា ជន…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ៥នាក់ និងរបួស ១១នាក់ នៅខេត្តសៀមរាប

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ៥នាក់ និងរបួស ១១នាក់ នៅខេត្តសៀមរាប

    (សៀមរាប)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៣និង២៥នាទី នៅស្រុកពួក ខេត្តសៀមរាប ពេលត្រឡប់មកពីធ្វើសំណង់នៅក្រុងប៉ោយប៉ែត ដែលពេលនេះសពបានយកមកធ្វើបុណ្យនៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាម ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោកសង្រេងចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងបណ្តាលឱ្យសាច់ញាតិក្រុមគ្រួសារជាទីស្រឡាញ់បានបាត់បង់ជីវិត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ជនរងគ្រោះទាំង៥នាក់ រួមមាន៖១. ឈ្មោះ រឿន រ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (សពធ្វើបុណ្យ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម)។២. ឈ្មោះ ហឿន ហ៊ាម ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹង ឃុំគោកធ្លកក្រោម…

  • កាកបាទក្រហមកម្ពុជា លើកកម្ពស់ការយល់ដឹងស្តីពីជំងឺមិនឆ្លង និងការមានផ្ទៃពោះ រវាងស្រ្តីមានផ្ទៃពោះ-ស្រ្តីមានកូនតូច

    កាកបាទក្រហមកម្ពុជា លើកកម្ពស់ការយល់ដឹងស្តីពីជំងឺមិនឆ្លង និងការមានផ្ទៃពោះ រវាងស្រ្តីមានផ្ទៃពោះ-ស្រ្តីមានកូនតូច

    (សៀមរាប)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ-ស្រ្តីមានកូនតូច ៣០នាក់ និងអ្នកផ្ទុកមេរោគអេដស៍ ៣០នាក់ រស់នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលពិធីនេះរៀបចំនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានរំលឹកដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច និងអ្នកផ្ទុកមេរោគអេដស៍ ដែលបានចូលរួមពិធី សូមត្រងត្រាប់ប្រសាសន៍ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ក្រោមប្រធានបទ “ជំងឺមិនឆ្លង និងការមានផ្ទៃពោះ” ដើម្បីស្វែងយល់ដឹងបន្ថែម និងជួយជំរុញផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង។ ក្នុងឱកាសជំនួបនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំមកជូននូវប្រសាសន៍សាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវក៏បានសម្តែងនូវការអាណិត អាសូរ ចំពោះបងប្អូនទាំងអស់ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយធ្វើឱ្យយើងទាំងអស់គ្នា រួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅគ្រប់គ្រងឱ្យបាន នូវការឆ្លងរាលដាលនៃជំងឺអេដស៍។…

  • នាំអំណោយសម្ដេចបវរធិបតី និងលោកជំទាវទៅជូនប្រជានេសាទ​ចំនួន១០០ គ្រួសារ រស់នៅតំបន់បឹងទន្លេសាប

    នាំអំណោយសម្ដេចបវរធិបតី និងលោកជំទាវទៅជូនប្រជានេសាទ​ចំនួន១០០ គ្រួសារ រស់នៅតំបន់បឹងទន្លេសាប

    កំពង់ធំ៖អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅចុងសប្ដាហ៍នេះបាន​នាំយក​ទៅចែក​ជូនប្រជា​នេសាទ ដែលមានជីវភាពលំបាកចំនួន១០០ គ្រួសារ​រស់នៅតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះជាមួយនឹងការផ្តល់អំណោយឧត្តមសេនីយ៍ទោ សោម ស៊ុន ដែល​ជាអនុប្រធានអចិន្ត្រៃយ៍​គណៈកម្មការ​ការពារ​ទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិខេត្តកំពង់ធំផងនោះ បានសំណូមពរដល់ប្រជានេសាទទាំងអស់ កុំប្រព្រឹត្តបទល្មើសនេសាទដែលនាំឱ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់​ក្រុម​គ្រួសារ។សហគមន៍​នេសាទ​ត្រូវចូលរួមអនុវត្តតាមច្បាប់ ។ សូមជម្រាបថា អំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ដែលចែកជូនប្រជានេសាទមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕ដោយ៖ ប៊ុន រដ្ឋា

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

    ព្រះវិហារ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីចុងសប្ដាហ៍​នេះប្រមូលផ្តុំ និងត្រួតពិនិត្យកម្លាំងទ័ព ដើម្បីផ្សព្វផ្សាយពីសភាពការណ៍​ដែល​កើតឡើងថ្មីៗ នៅក្នុងមូលដ្ឋាន និងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និង​កម្ពុជា-ឡាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន​នៃទីបញ្ជា​ការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។ ក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានណែនាំដល់​កងទ័ពទាំង​អស់ ឱ្យពង្រឹងការប្រុងប្រយ័ត្នខ្ពស់​ជានិច្ច និងត្រូវបង្កើនការយាមល្បាត នៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់​ខ្លួនឱ្យបាន​ម៉ឹងម៉ាត់ ហ្មត់ចត់ និងជាប់ជាប្រចាំ ជាពិសេសនៅតាមបណ្តោយ​ព្រំដែន។យោធិនទាំងអស់ ត្រូវតែគោរពបទបញ្ជាផ្ទៃ​ក្នុងរបស់កងទ័ពឱ្យបានល្អ ។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបន្តថា កម្លាំងកងទ័ពជួរមុខទាំងអស់ត្រូវ​គោរព​វិន័យ និងបទបញ្ជាផ្ទៃក្នុងកងទ័ពឱ្យបាន​ម៉ឹងម៉ាត់ ។ត្រូវឈរនៅលើមូល​ដ្ឋាន​ទទួលខុសត្រូវរបស់ខ្លួន។មិនត្រូវធ្វេសប្រហែស និងមើលស្រាលរាល់​សភាព​ការណ៍​ដែលកើតមានឡើងនោះទេ៕ដោយ៖ឡុង សំបូរ

  • សត្វទន្សោង ១៦ក្បាល នៅខេត្តស្ទឹងត្រែង ត្រូវបានជួយសង្គ្រោះ

    សត្វទន្សោង ១៦ក្បាល នៅខេត្តស្ទឹងត្រែង ត្រូវបានជួយសង្គ្រោះ

    ស្ទឹងត្រែង៖កម្លាំងអាជ្ញាធរ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បាន​កៀង​ប្រមូលហ្វូងសត្វទន្សោងចំនួន ១៦ក្បាល ដែលធ្វើបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំណុច​ដែលអាច​ប្រឈមនឹងហានិភ័យពីការប្រមាញ់របស់ជនខិលខូច។សកម្មភាព​នេះបានធ្វើឡើងរយៈពេលបីថ្ងៃ នៅក្នុង​ភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ការកៀង និងស្ទាក់ចាប់សត្វទន្សោងទាំង ១៦ក្បាលនេះ បានធ្វើឡើង​ក្រោមកិច្ច​សហការ រវាងកម្លាំងជំនាញរដ្ឋបាល​ព្រៃ​ឈើ, មន្រ្តីនៃមន្ទីរបរិស្ថានខេត្ត, កងរាជ​អាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរ​ស្វាយសែនជ័យ និង​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសៀមប៉ាង និងមានកិច្ចសហការគាំទ្រពី​អង្គការ​អភិរក្សសៀមប៉ាង និង​ក្រុមហ៊ុន​រ៉ាយហ្សីងហ្វូនិក ។សត្វទន្សោងទាំងនេះ​បានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង ដើរមកដល់ចំណុច​ដែលមាន​ការ​គម្រាមកំហែងពីការតាមប្រមាញ់របស់ក្រុមជនខិលខូចមួយចំនួនតូចនៅក្នុងមូលដ្ឋាន។ ប្រតិបត្តិការរួមគ្នាដែលមានរយៈពេល៣ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ក្រុមការងារប្រមូល​បានសត្វ​ទន្សោង​ចំនួន ១៦ក្បាល ក្នុងនោះសត្វ​ទន្សោង​ញីចំនួន ១១ក្បាល។ សត្វទាំងនេះត្រូវបានយកទៅរក្សាទុក និងអភិរក្ស​នៅកន្លែងដែលមានសុវត្ថិភាពវិញ៕ដោយ៖ឡុង សំបូរ