-
អភិបាលខេត្តកំពង់ចាមអញ្ជើញប្រគល់ផ្ទះមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋក្រីក្រនៅស្រុកស្រីសន្ធរ

កំពង់ចាម៖កាលពីព្រឹកថ្ងៃសុក្រទី៣០ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជានិងអំណោយជូនគ្រួសារក្រីក្រឈ្មោះព្រំ ស្រឿន អាយុ៤៥ឆ្នាំ មានកូន៤នាក់( ស្រី១នាក់) និងគ្រួសារក្រីក្រ សរុបចំនួន១១គ្រួសារ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត ស្រុក និងវត្តមានព្រះអនុគណស្រុក ព្រះចៅអធិការវត្ត ព្រមទាំងមេឃុំ មេភូមិផងដែរ៕ ដោយ៖លី ពៅ
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តព្រៃវែង

(ព្រៃវែង)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។ ពិធីផ្សព្វផ្សាយបានធ្វើឡើងដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ។ ជាមួយគ្នានេះ មន្ត្រីជំនាញរបស់ក្រសួងការងារ ក៏បានបន្តជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងរាយការណ៍រហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុងករណីការប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ពលរដ្ឋក្រីក្រចំនួន៣៨៦គ្រួសារនៅស្រុកម៉ាឡៃ បានទទួលកញ្ចប់មាន់ នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ

បន្ទាយមានជ័យ៖ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែឧសភា បានរៀបចំពិធីចែកកញ្ចប់មាន់នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ជូនគ្រួសារក្រីក្រចំនួន ៣៨៦គ្រួសារ រស់នៅភូមិចំនួន ៨ ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណរោងចក្រដែកភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ក្រោមវត្តមានលោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ,លោកស្រី មាស ម៉ៅ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) លោក សិ ឈុនលេង អនុប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ លោក ង៉ឹប ប្រុស សមាជិកក្រុមប្រឹក្សាឃុំអូរស្រឡៅ។ លោកស្រី មាស ម៉ៅ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានបញ្ជាក់ថា កញ្ចប់មាន់ជូនគ្រួសារក្រីក្រ នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ ក្នុងស្រុកម៉ាឡៃនាថ្ងៃនេះ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ក្នុងមួយគ្រួសារ ទទួលបានមាន់ចំនួន ២០ក្បាល៕ដោយ៖ឃិន គន្ធា
-
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រារព្ធសន្និបាតនិងជ្រើសរើសសមាសភាពអាណត្តិទី៦

កំពង់ចាម៖ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាអភិបាលខេត្ត បានអញ្ជើញចូលរួមជាក្នុងពិធីអបអសាទរសន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងដោយមានការចូលរួមពីសមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៍តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបចំនួន ៥០៨នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៨៨រូប។ គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០) និងពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។ ក្នុងដំណើរការសន្និបាត បានប្រកាសរំសាយគណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប (ស្ត្រី៣រូប)។ អង្គសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដោយជាលទ្ធផលសំឡេងគាំទ្រ ៨៦ សំឡេងលើ ៨៨សំឡេង។ គណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៦ លោកជំទាវ ប៉ាង…
-
អភិបាលស្រុករមាសហែក៖ ភាពស្អាត គឺជាសសរស្តម្ភមួយដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន

ស្វាយរៀង៖លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានលើកឡើងថា ភាពស្អាត គឺជាសសរស្តម្ភមួយ ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ូ ម៉ុល ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី២៩ ខែឧសភាក្នុងឱកាសដឹកនាំមន្ត្រី ឃុំទាំង៦ដែលស្ថិតអមផ្លូវជាតិលេខ១៣ កងកម្លាំង នគរបាល យោធាស្រុក ព្រមទាំងសិស្សានុសិស្ស ចុះធ្វើអនាម័យ តាមដងផ្លូវជាតិលេខ១៣ រៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ត្រាច ។ក្នុងឱកាសនេះក៏មានការដាំកូនឈើបន្ថែម តាមចំណីដងផ្លូវជាតិលេខ១៣ ចំនួន ១២ ០០០ដើម (ដើម ក្រញូង ក្ងោក ស្វាយ ស្ងាន់ ) ដោយអ្នកចូលរួម ជាង៣ ០០០នាក់។ ក្នុងឱកាសនេះលោកក៏បានអំពាវនាវអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាព ចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ។បន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»…
-
សម្ពោធជាផ្លូវការនៃការបង្កើតការិយាល័យ Plug and Play កម្ពុជានៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Plug and Play កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥បានរៀបចំពិធីសម្ពោធជាផ្លូវការនូវការបង្កើតការិយាល័យ Plug and Play កម្ពុជា ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Saeed Amidi នាយកប្រតិបត្តិនិងជាស្ថាបនិករបស់ក្រុមហ៊ុន Plug and Play និងមានការចូលរួមពីអភិបាលក្រុង Sunnyvale នៃតំបន់ Silicon Valley អភិបាលរងក្រុង Busan តំណាងក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថលផងដែរ។ សូមជម្រាបថា ផ្អែកលើកិច្ចសហប្រតិបត្តិការនេះ ការិយាល័យ Plug and Play កម្ពុជា នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍនិងជំរុញសហគ្រិនភាពនិងនវានុវត្តន៍ឌីជីថលស្តង់ដាអន្តរជាតិមួយ សំដៅរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជំរុញកម្ពុជាក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលឈានមុខមួយក្នុងតំបន់ តាមរយៈ៖១- ការជួយបណ្តុះបណ្តាល ពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលតាមកម្មវិធីស្តង់ដាអន្តរជាតិ ដែលរៀបចំដោយអ្នកជំនាញពីក្រុមហ៊ុន…
-
កុមារកំព្រា នៃអង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី៥ ពីកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៥ ដែលរួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនដល់ អង្គការផ្ទះបាយកុមារ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើងប្រមាណ ២៥០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ លោក សែម ស៊ីណាត ប្រធានរដ្ឋបាលអង្គការផ្ទះបាយកុមារ បានឲ្យដឹងថា “អង្គការផ្ទះបាយកុមារមានបំណងឱ្យកុមារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន មានកុមារប្រមាណជាង ៨៥៣នាក់ និងជួយកុមារបានក្លាយជានិស្សិត១១នាក់ ដោយផ្តល់ជាស្បៀង សម្ភារៈអនាម័យ សម្លៀកបំពាក់ និងឧបត្ថម្ភថវិកាខ្លះសម្រាប់ផ្គត់ផ្គង់ការសិក្សាផងដែរ។ លោកជំទាវ ពុំ ចន្ទីនី…
-
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី

(កំពង់ចាម)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួន ស្ត្រីត្រូវបានបំបិទសិទ្ធិ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធិជ្រើសរើសគូអនាគត ។ នេះជាប្រសាសន៍លើកឡើងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង (១)បង្ហាញពីកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២)បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ (៣)បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង(៤)ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានទទួលយកកតិកាសញ្ញា អនុសញ្ញាអន្តរជាតិចំនួន ៨លើ៩ និងខ្លឹមសារនៃកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា មានន័យថា ក្រោយពីកម្ពុជាទទួលយកនូវកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនេះ កម្ពុជាត្រូវជាប់កាតព្វកិច្ចដ៏ធំនោះគឺការធ្វើរបាយការណ៍ជាតិ…
-
ប្រេងម៉ាស៊ីនលំដាប់កំពូលរបស់ជប៉ុន ENEOS បន្ដភាពជោគជ័យរបស់ខ្លួនលើទីផ្សារកម្ពុជា ជាមួយការជួបជុំអតិថិជនប្រចាំឆ្នាំលើកទី៨

(ភ្នំពេញ)៖ ក្រុមហ៊ុន Professional Trader (Cambodia) និងក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ នៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា ដើម្បីថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រប្រេងម៉ាស៊ីន ENEOS ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពល្បាញល្បី និងប្រកួតប្រជែងក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ នៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឧកញ៉ា សូ សុខប៊ុនលីម បានអះអាងថា ពិធីនៅថ្ងៃនេះ គឺជាពិធីជួបជុំប្រចាំឆ្នាំលើកទី៨ ចាប់តាំងពីក្រុមហ៊ុនបានប្រតិបត្តិការលក់ផលិតផលប្រេងម៉ាស៊ីន ENEOS អស់រយៈពេល៩ឆ្នាំកន្លងទៅ។ ការប្រារព្ធពិធីជួបជុំនេះ មានគោលបំណងដើម្បីថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងអស់ ចំពោះប្រេងម៉ាស៊ីន ENEOS ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាងអតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។ បន្ថែមពីនេះ លោក សូ សុខប៊ុនថេត ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន Professional Trader (Cambodia) បានបញ្ជាក់ថា ក្រុមហ៊ុននេះបានបង្កើតចាប់តាំពីឆ្នាំ២០០៩ នឹងបានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការចែកចាយផលិតផលប្រេងម៉ាស៊ីន ចូលរួមពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ និងផ្តល់សេវាប្រឹក្សាយល់ផ្នែកអាជីវកម្មជាដើម។ នៅក្នុងឆ្នាំ២០១៦ កន្លងទៅក្រុមហ៊ុនបានទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតផលប្រេងម៉ាស៊ីនម៉ាក…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថានសាបព្រោះផ្នត់គំនិតស្អាតដល់កុមារ និងយុវជន

(ភ្នំពេញ)៖ កុមារគឺជាអនាគតដ៏រឹងមាំរបស់ជាតិ ដែលតម្រូវឲ្យខិតខំរៀនសូត្រដើម្បីក្លាយជាអ្នកចេះដឹង និងអ្នកជំនាញ។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានចេញសារាចរណែនាំឲ្យស្ថាប័នពាក់ព័ន្ធបង្កបរិយាកាសរីករាយ និងលើកកម្ពស់សិទ្ធិមូលដ្ឋានរបស់កុមារស្របតាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមអបអរខួបលើកទី៧៦ «ទិវាកុមារអន្តរជាតិ ១ មិថុនា» ខួបលើកទី២៤ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា» និង «ទិវាកុមារកម្ពុជាឆ្នាំ២០២៥» នៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ។ ក្នុងពិធីនេះ សិស្សានុសិស្សជាង ៥០០ នាក់បានទទួលសារអប់រំក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»។ ក្រៅពីការផ្តល់សារអប់រំអំពីភាពស្អាត និងភាពបៃតងប្រកបដោយចីរភាព ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយអភិបាលខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានចូលរួមដាំដើមឈើជាច្រើនដើមនៅក្នុងបរិវេណសាលា ដើម្បីបង្ហាញគំរូដល់យុទ្ធនាការ «ពន្លកបៃតងកម្ពុជាប្រកបដោយចីរភាព»។ ក្នុងឱកាសនោះ សិស្សានុសិស្សប្រមាណជាង ៥០០នាក់…