-
វណ្ណដា និងការប្រគំតន្ត្រីត្រីវិស័យសុវណ្ណភូមិ វគ្គទី៥ គឺកាន់តែកក្រើកនៅក្នុងព្រឹត្តិការណ៍ការប្រកួតផ្ដាច់ព្រ័ត្រ Tiger Street Football

[ភ្នំពេញ, ប្រទេសកម្ពុជា – ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2025] – កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ អ្នកគាំទ្រដែលបានចូលរួមការប្រគំតន្ត្រីត្រីវិស័យសុវណ្ណភូមិ វគ្គទី៥ នៅឯទីក្រុងកោះពេជ្រ នៅក្នុងព្រឹត្តិការណ៍ការប្រកួតផ្ដាច់ព្រ័ត្រ Tiger Street Football បានទទួលអារម្មណ៍រីករាយដ៏អស្ចារ្យជាថ្មីម្ដងទៀតជាមួយកំពូលតារារ៉េបប្រចាំព្រះរាជាណាចក្រកម្ពុជាគឺលោក វណ្ណដា។ បន្ទាប់ពីការប្រគំតន្ត្រី ត្រីវិស័យសុវណ្ណភូមិ នាពហុកីឡដ្ឋានអូឡាំពិកត្រូវបានផ្អាកមុនការកំណត់ដោយមូលហេតុមានភ្លៀងធ្លាក់ជាខ្លាំង វគ្គទី៥ នៃការប្រគំតន្រ្ដីដែលអ្នកគាំទ្រគ្រប់រូបទន្ទឹងរង់ចាំបានកើតឡើងជាថ្មីដោយភាពជោគជ័យ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានបញ្ចប់ដោយរលូនជាមួយស្នាមញញឹមនៃអ្នកគាំទ្រ និងភាពរីករាយនៃកីឡាករគ្រប់រូបដែលចូលរួមការប្រកួតផ្ដាច់ព្រ័ត្រ Tiger Street Football ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យលើកនេះ បានចាប់ផ្ដើមឡើងជាថ្មីម្តងទៀត ដោយសារតែ Baramey Production បានសម្ដែងការខកចិត្តរបស់ខ្លួន ដែលមិនអាចបញ្ចប់ការប្រគំតន្ត្រីតាមការគ្រោងទុកបាន រហូតធ្វើឱ្យស្រាបៀរ Tiger មិនអាចឱបដៃឈរមើលដៃគូសហការមានអារម្មណ៍សោកស្ដាយ ក៏បំផុសជាគំនិតបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើងសាជាថ្មីជាមួយការចូលរួមយ៉ាងពេញទំហឹងពីលោកវណ្ណដាដែលបង្ហាញជាផ្លូវការលើបណ្ដាញសង្គមថា “Let’s go. Let’s do it.”។ បរិយាកាសនៅកោះពេជ្រគឺពោរពេញដោយភាពសប្បាយរីករាយជាមួយនឹងទស្សនីយភាពនៃការប្រកួតដ៏ស្វិតស្វាញពីកីឡាករនៅក្នុងវគ្គផ្តាច់ព្រ័ត Tiger Street Football អមជាមួយនឹងវត្តមានកំពូលតារារ៉េបលោក វណ្ណដា។ អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅក្នុងកម្មវិធី ជាមួយនឹងការតម្រង់ជួររង់ចាំចូលទៅកាន់តំបន់ពិសេស…
-
សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។ ជាពិសេ ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន…
-
ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នឹងប្រារព្ធទូទាំងប្រទេសរយៈពេលពីរថ្ងៃ

(ភ្នំពេញ)៖ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នឹងប្រារព្ធនៅទូទាំងប្រទេសដែលមានរយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ខណៈដែលរាជធានីភ្នំពេញ ប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ២០:០០នាទីយប់។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនាជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជនឱ្យបានយល់អំពីសារៈសំខាន់ នៃ«ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេត (TVET)» ក្នុងការជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។ នេះបើយោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ ។ សារាចរណែនាំរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ទិវាជាតិនេះស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១…
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញជូនភ្លើងបូជាសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីជូនភ្លើងបូជាសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១២ ខែមោថុនា ឆ្នាំ២០២៥ នៅសួនច្បារមុខវត្តបុទុមវត្ដី រាជធានីភ្នពេញ ក្រោយពីបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនាអស់រយៈពេល៤ថ្ងៃកន្លងមកនេះ ។ ក្នុងវិយោគកថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៣៧ នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ក្នុងគ្រួសារកសិករដែលមានជីវភាពមធ្យម ដែលមានលោកឳពុកឈ្មោះ ម៉ុម សាត់ និងអ្នកម្តាយឈ្មោះ ប៉ែន ភុក មានបងប្អូនចំនួន០៧នាក់ ស្រី ០១នាក់ ហើយឯកឧត្តម ជាកូនទី៣ នៃគ្រួសារ។ អំពីជីវិតអាពាហ៍ពិពាហ៍៖ នៅឆ្នាំ១៩៦១ យុវជន ម៉ុម ជឹមហ៊ុយ បានរៀបអាពាហ៍ពិពាហ៍ជាមួយយុវតី សាប៊ី ពិន្ថា ទទួលបានចំណងដៃកូនប្រុស ស្រី ចំនួន…
-
ក្រុមការងារ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពូលព្រំដំបូល ប្រាសាទបន្ទាយសំរ៉ែឡើងវិញ

(ភ្នំពេញ)៖ អ្នកជំនាញនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុល កំពូលព្រំដំបូល ឬនាងច្រាល នៅប្រាសាទបន្ទាយសំរ៉ែ ដើម្បីលើកតម្លៃប្រាសាទនេះ ឱ្យមានសោភ័ណភាពឡើងវិញ។នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា។ ទាក់ទិនក្នុងរឿងនេះ លោក ឡុង ណារី ប្រធានក្រុមការងារជួសជុលនាងច្រាលប្រាសាទបន្ទាយសំរ៉ែ លើកឡើងថា នាងច្រាលជាស្ថាបត្យកម្មមួយដ៏សំខាន់នៅតាមប្រាសាទ ដូច្នេះការរៀបចំជួសជុល ពង្រឹងឡើងវិញ ជាផ្នែកមួយមានសារសំខាន់ដើម្បីលើកតម្លៃប្រាសាទទាំងនោះ ។ ចំពោះប្រាសាទ បន្ទាយសំរ៉ែ លោក ណារី ថា នាងច្រាលមួយចំនួនធំបានបាក់បែក និងរបេះធ្លាក់ដល់ដី ដែលក្រុមការងារបស់លោក កំពុងរើស និងរៀបចំបិទបាយអរពង្រឹង និងរៀបចំដាក់នៅទីតាំងដើមវិញ។ លោកបញ្ជាក់ថា នាងច្រាលយ៉ាងហោចណាស់ជាង៣០០ នឹងត្រូវបានជួសជុល ពង្រឹងឡើងវិញ។ដូចនៅប្រាសាទដទៃទៀតដែរ នាងច្រាលមានការបាក់បែក និងពុកផុយ ដោយសារកត្តាធម្មជាតិ និងអាយុកាល។ ចំពោះប្រាសាទបន្ទាយសំរ៉ែ នៅសេសសល់នាងច្រាលច្រើន ដោយសារមានការជួសជុល នៅសម័យដើម។ ប៉ុន្តែទោះជាយ៉ាងណា បច្ចេកទេសជួសជុលពេលនោះប្រើប្រាស់ស៊ីម៉ង់ត៍ និងស្នូលដែកតូចៗ មិនមានភាពធន់ជាប់យូរទេ។ លោក ណារី បញ្ជាក់ថា ការជួសជុលលើកនេះ ក្រុមការងាររបស់លោកនឹងប្រើបាយអរបិទភ្ជាប់ រួមផ្សំនឹងឧបករណ៍ សម្ភារទំនើប…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។ បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៨ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤៧រូប (ស្រី ២០រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពព្រំដែនដែលកំពុងតែកើតឡើង ដើម្បីដាស់ស្មារតីដល់សិក្ខាកាមទាំងអស់ថា “បើទោះបីជាយើងកំពុងសិក្សារៀនសូត្រនៅទីនេះ ក៏ប៉ុន្តែស្មារតីរបស់យើងទាំងអស់គ្នា ឆ្ពោះទៅកាន់ការគិតគូរទៅលើប្រទេសជាតិ ជារួម ជាពិសេសការផ្តល់ជាកម្លាំងទឹកចិត្តពីសមរភូមិខាងក្រោយទៅកាន់កងកម្លាំង ដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។ នៅក្នុងបទឧទ្ទេសនាមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នារសៀលនេះ ត្រូវបានបែងចែកជា ៣ផ្នែក៖ ផ្នែកទី១.ការរំលឹកនូវប្រវត្តិ និងការកកើតនៃវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈជាបន្តបន្ទាប់កន្លងមក និងសម្រេចបាននូវលទ្ធផលជាច្រើន រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្នែកទី២.ឯកឧត្តម ក៏បានរៀបរាប់ពីសមិទ្ធផលដែលសម្រេចបានរយៈពេល ២១ខែ ដែលបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈពីអាណត្តិមុនៗ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ…
-
វណ្ណដានឹងបន្តការសម្តែងក្នុងវគ្គទី៥ នៃការប្រគំតន្ត្រីដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងកម្មវិធីការប្រកួតផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Tiger Street Football 2025

[ភ្នំពេញ, ប្រទេសកម្ពុជា – ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025] — ការប្រគំតន្ត្រី ត្រីវិស័យសុវណ្ណភូមិ ដែលប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ ជាការប្រគំតន្ត្រីធំបំផុតនៃអាល់ប៊ុមចម្រៀងទី ៣ របស់លោក វណ្ណដា ដែលជាកំពូលតារាចម្រៀងរ៉េបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការប្រគំតន្ត្រីដាក់លក់សំបុត្រខ្នាតធំមួយនេះមានអ្នកចូលរួមទស្សនាចំនួន ១៥,០០០ នាក់ ប៉ុន្តែជាការសោកស្តាយ ការសម្តែងក្នុងវគ្គទី ៥ ត្រូវបានផ្អាកខណៈពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យអ្នកគាំទ្រត្រលប់ទៅវិញទាំងមិនអស់ចិត្ត។ អ្វីដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់គឺ ការប្រគំតន្រ្ដីមួយនេះទទួលបានការគាំទ្រលើសពីការរំពឹងទុកដែលអាចរាប់ចូលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយនៃតន្ត្រីសម័យទំនើប។ Baramey Production ក៏បានបង្ហាញពីការសោកស្ដាយនៃការផ្អាកការប្រគំតន្រ្ដីនេះត្រឹមវគ្គទី៥ ស្របពេលភាពសប្បាយរីករាយនៃអ្នកគាំទ្រកំពុងមានការពុះកញ្ជ្រោលយ៉ាងខ្លាំង។ ស្រាបៀរ Tiger ក៏បានឆ្លើយតបជាសំណេរដែលចាក់ដោតដល់អារម្មណ៍អ្នកគាំទ្រគ្រប់រូបនៅលើបណ្ដាញសង្គមថា «តើវគ្គទី៥ គួរត្រលប់មកវិញដែរឬទេ?»។ ការចែករំលែកលើបណ្ដាញសង្គមក៏បានផ្ទុះឡើងភ្លាមៗ។ បន្ទាប់មក វណ្ណដា បានបង្ហោះសារមួយដែលបង្កឱ្យមានការចែករំលែកលើសលប់គឺ៖ “Let’s go. Let’s do it.” ។ ឥឡូវនេះ ការប្រកាសជាផ្លូវការ បានកើតឡើងហើយគឺ វគ្គទី៥ នឹងត្រលប់មកវិញ! ការប្រគំតន្ត្រីដ៏អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែមិថុនា ត្រូវនឹងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Tiger…
-
អភិបាលខេត្តកំពង់ធំអញ្ជើញពិនិត្យស្ថានភាពដំណាំស្រូវរងគ្រោះដោយទឹកជំនន់នៅស្រុកកំពង់ស្វាយ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវវស្សា ដែលបានជន់លិចដំណាំស្រូវនៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងសកម្មភាពកាលពីថ្ងៃទី១១ ខែមិថុនា ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមមន្ត្រីឱ្យរៀបចំផែនការដើម្បីស្នើសុំអន្តរាគមន៍លើស្រូវពូជ សម្រាប់ចែកជូនប្រជាកសិករ ដើម្បីជួយឱ្យពួកគេអាចស្តារឡើងវិញបន្ទាប់ពីទឹកស្រក។ ព្រមជាមួយនេះឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការបង្កើនផលិតភាពស្រូវ និងពិចារណាដាំដំណាំបន្ថែមផ្សេងទៀត។ រដ្ឋបាលស្រុកកំពង់ស្វាយបានរាយការណ៍ថា ឃុំដែលរងផលប៉ះពាល់ដោយទឹកជំនន់មានផ្ទៃដីស្រូវសរុបជាង២៦ហិកតាក្នុងនេះមានស្រូវវស្សាជាង១៤ ហិកតា និងស្រូវស្រាលជាង ១១ ហិកតា។ ចំណែកផ្ទៃដីដែលរងផលប៉ះពាល់ មានចំនួន ៦៣៨ ហិកតា និង ៥៤៦ គ្រួសារបានរងការប៉ះពាល់ដោយផ្ទាល់៕ ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋបាលខេត្តកំពង់ធំប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ឆ្នាំ២០២៥

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំដែលមានមន្ទីរបរិស្ថានជាសេនាធិការបានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនាក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយសំណល់ប្លាស្ទិក»។ ដោយមានការអញ្ជើញចូលរួមពីលោក ជា ចាន់ អភិបាលរងខេត្តតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ កម្មវិធីដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា គឺជាឱកាសដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សាធារណជនអំពីសារៈសំខាន់នៃការកាត់បន្ថយសំណល់ប្លាស្ទិក និងការប្រើប្រាស់ជំនួសដោយវត្ថុធាតុបរិស្ថាន។ ទាក់ទងនឹងវិស័យបរិស្ថាននេះដែរ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងថាមន្ទីរបានដាក់ផែនការបណ្តុះកូនឈើចំនួន ១០ម៉ឺនដើមក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំ២០២៥នេះ មន្ទីរបានបណ្តុះចំនួន ១០១.០០០ ដើមដែលមានប្រភេទឈើព្រៃ ឈើហូបផ្លែ ឈើលម្អ និងត្នោត។ដោយក្រសួងបរិស្ថានក៏បានដាក់ចេញយុទ្ធនាការសំខាន់ ៣ ចំនួន ដើម្បីលើកកម្ពស់ការយល់ដឹង និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃគឺ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»,«កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»។ ចំណែកលោក ជា ចាន់ អភិបាលរងខេត្តបានគូសរំលេចថា ការចូលរួមរបស់សិស្សានុសិស្ស គ្រួសារ សហគមន៍ និងអាជីវករ គឺជាចំណុចសំខាន់ដើម្បីជំរុញការអនុវត្តវិធានការទាក់ទងនឹងបរិស្ថាន៕ ដោយ៖ប៊ុនរដ្ឋា
-
បិទវគ្គអប់រំនយោបាយរបស់គណបក្សខេត្ត ជំនាន់ទី៣៥ សម្រាប់មន្ត្រីគណបក្ស ការិយាល័យ អង្គភាពថ្នាក់ក្រុង និងសង្កាត់ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ សិក្ខាកាមចំនួន ១០០នាក់ ជាមន្ត្រីគណបក្ស ប្រជាជន មន្ត្រីការិយាល័យ អង្គភាពថ្នាក់ក្រុង និងសង្កាត់ នៅក្រុងអរិយក្សត្រ បានបញ្ចប់វគ្គអប់រំនយោបាយរបស់គណបក្សខេត្តជំនាន់ទី៣៥ បន្ទាប់ពីបានសិក្សាអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ និងផ្តល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជាប ដាវុធ អនុប្រធាន ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកល្វាឯម និងក្រុងអរិយក្សត្រនឹង ជាប្រធានចលនាយុវជនក្រុងអរិក្សត្រ និងស្រុកល្វាឯម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ និងស្រុកល្វាឯម បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមពិចារណា ច្នៃប្រឌិត អនុវត្ត រាល់ភារកិច្ចប្រកបដោយប្រសិទ្ធភាព ស្របតាមលក្ខណៈជាក់ស្តែង នៃគណៈកម្មាធិការគណបក្ស មូលដ្ឋាន សាខាបក្ស អង្គភាពនីមួយៗ រួមមាន៖ ១-ក្តាប់ជាប់គោលការណ៍ដឹកនាំរបស់គណបក្ស គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិច គោរពភាគច្រើន…