Category: ព័ត៌មានសង្គម

  • ក្នុងឆមាសទី១ ឆ្នាំ២០២៥នៃយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបាន ៩៤,១២ភាគរយ លើផ្លូវជាតិគោលដៅ នៅក្នុងប្រទេសកម្ពុជា

    ក្នុងឆមាសទី១ ឆ្នាំ២០២៥នៃយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបាន ៩៤,១២ភាគរយ លើផ្លូវជាតិគោលដៅ នៅក្នុងប្រទេសកម្ពុជា

    (ភ្នំពេញ)៖ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤,១២ភាគរយ នៃចំនួនផ្លូវជាតិគោលដៅសរុប ទូទាំងប្រទេសដែលមានចំនួន៦៨ខ្សែ និងមានប្រវែង ៦ ៣៤៩ គម។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧គម ស្មើនឹង ៩៧,៧៤ភាគរយ នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួម សម្របសម្រួលពី មន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយ រដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អ្នកនាំពាក្យក្រសួងបរតិស្ថាន បានបន្ថែមថា ផ្លូវជាតិដែលនៅសេសសល់ មិនទាន់បានសម្អាត ដោយសារមូលហេតុផ្លូវកំពុងជួសជុល ប៉ុន្តែទោះជាយ៉ាងណា ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយម…

  • ជនជាប់ចោទ ៨នាក់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន

    ជនជាប់ចោទ ៨នាក់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន

    ( ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។ យោងតាមបណ្តាញសង្គម តេឡេក្រាម នៅក្នុងក្រុមអ្នកសារព័ត៌មានរបស់ក្រសួងព័ត៌មាននៅល្ងាចយប់ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២៥បានឱ្យដឹងថាជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចម្រុះចុះប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៤០៤២ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៨នាក់ ១-ឈ្មោះ FAN TUN ២-ឈ្មោះ WU KWOK HUNG ៣-ឈ្មោះ NG CHUN KEAN KENNY ៤-ឈ្មោះ TANG KING…

  • សម្តេច ម៉ែន សំអន ៖ កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា បានអនុញ្ញាតិឲ្យពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន

    សម្តេច ម៉ែន សំអន ៖ កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា បានអនុញ្ញាតិឲ្យពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន

    (ខេត្តក្រចេះ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ។ មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ អង្គពិធីទាំងមូលដោយសេចក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ…

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ”

    ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ”

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ (The 3rd Mekong Tech Festival 2025) ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ” នៅ Factory Phnom Penh នឹងនាំអនាគតបច្ចេកវិទ្យាឌីជីថលនៃពិភពលោកមកបង្ហាញជូនសាធារណជនរយៈពេល២ថ្ងៃពេញចាប់ពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥។ មហោស្រពនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈសេរី សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា មហោស្រពនេះ គឺជាកាតាលីករក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានល្បឿនលឿនឆ្ពោះទៅមុខថែមទៀត តាមរយៈការចូលរួមរបស់យុវជនជំនាន់ក្រោយ សិស្ស-និស្សិត ដែលស្រឡាញ់ចូលចិត្តបច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល។ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថាព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុន ដោយសារការកើនឡើងនៃការគាំទ្រ និងចំណូលចិត្តរបស់យុវជននិងប្រជាពលរដ្ឋចំពោះការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះ…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំត្រួតពិនិត្យ និងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ឆមាសទី១ឆ្នាំ២០២៥

    រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំត្រួតពិនិត្យ និងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ឆមាសទី១ឆ្នាំ២០២៥

    បន្ទាយមានជ័យ៖កិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”រយៈពេល​៦ខែឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយ​មានជ័យ​បានប្រព្រឹត្តទៅកាលពីចុងសប្ដាហ៍នេះ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត។ ទាក់ទងនឹងលទ្ធផលការងារឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា គណៈ​បញ្ជាការឯកភាពខេត្តបាន​ដាក់​ចេញនូវបទបញ្ជាទៅដល់សមត្ថកិច្ចគ្រប់ក្រុង-ស្រុក បន្តអនុវត្តត្រួតពិនិត្យនៅតាមដងផ្លូវ ក៏ដូចជាទីតាំងសំខាន់ៗ ដើម្បី​ពង្រឹងការអនុវត្ត​នូវគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព២៤ម៉ោងលើ២៤ម៉ោង។ឯកឧត្ដមបន្តថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា​ប្រយុទ្ធ​ប្រឆាំងការ​ឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ រដ្ឋបាលខេត្តរួមជាមួយកងកម្លាំង​ពាក់ព័ន្ធបានធ្វើការបង្ក្រាបដល់ទីតាំងឆបោកតាមអនឡាញ និងល្បែង​អនឡាញ​នៅក្នុងក្រុងប៉ោយប៉ែត បានជាបន្តបន្ទាប់ និងបានឃាត់ខ្លួនជនសង្ស័យ​ក្នុងការ​បើកល្បែងអនឡាញបាន​ជាច្រើ​ននាក់។ ឯកឧត្តម បញ្ជាក់បន្ថែមថា យុទ្ធនាការនេះ​បន្តដូចភ្លៀងរលឹម។ ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបាន​កោត​សរសើររដ្ឋបាលខេត្ត ក៏ដូចជា កងកម្លាំង​ពាក់ព័ន្ធទាំងអស់ដែលបានខិតខំ​ប្រឹង​ប្រែងយ៉ាងសស្រោកសស្រាំ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រកបដោយភាពជោគជ័យ៕ដោយ៖ឃិន គន្ធា

  • ទឹកទន្លេមេគង្គពន្លិចកំណាត់ផ្លូវដី និងផ្លូវបេតុងពីរកន្លែងប្រវែងជាងបីរយម៉ែត្រ នៅឃុំកោះសូទិន

    ទឹកទន្លេមេគង្គពន្លិចកំណាត់ផ្លូវដី និងផ្លូវបេតុងពីរកន្លែងប្រវែងជាងបីរយម៉ែត្រ នៅឃុំកោះសូទិន

    កំពង់ចាម៖រដ្ឋបាលឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥​កំណាត់់ផ្លូវដីមួយខ្សែប្រវែងប្រមាណ៣០០​ម៉ែត្រស្ថិតនៅភូមិទី១(ក្បាលកោះ) និងផ្លូវបេតុង​ប្រវែង​១០០ម៉ែត្រ ស្ថិតនិងភូមិទី៩ ភូមិទី១២ក្នុងឃុំកោះសូទិនត្រូវបាន​ជន់​លិច​ទឹកទន្លេមេគង្គខណៈកំពុង​ហក់ឡើង​ជា​បន្តបន្ទាប់ដល់កម្ពស់ជាង១០ម៉ែត្រ។ លោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន បានឱ្យដឹងថា ផ្លូវទាំងពីរខ្សែខាងលើនេះ​មិនអាច​ធ្វើដំណើរដូចធម្មតាទេ គឺត្រូវឆ្លងដោយទូក ដ។ ដោយឡែកនៅថ្ងៃទី១៩ ខែកក្កដាដដែល ទឹកទន្លេមេគង្គខេត្តកំពង់ចាម​បាន​បន្តហក់​ឡើងថែមទៀត។លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្ត​កំពង់ចាម​បានឱ្យដឹងថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដាទឹក​ទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.៥០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង​កម្ពស់០,៣០ម៉ែត្រ។ កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់​ត្រឹម ៨.៩៨ម៉ែត្រខណៈដែលចំណុច​ប្រកាស​ប្រុង​ប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ចំពោះអាកាសធាតុមានភ្លៀងធ្លាក់តិចឬច្រើននៅស្រុកចំនួន៤ក្នុងខេត្ត ៕ដោយ៖លី ពៅ

  • មិនសម្ងំស្ងៀម រដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការភ្លាមៗតាមបទបញ្ជានាយករដ្ឋមន្រ្តី

    មិនសម្ងំស្ងៀម រដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការភ្លាមៗតាមបទបញ្ជានាយករដ្ឋមន្រ្តី

    បាត់ដំបង៖នៅសាលាខេត្ត នាចុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់​ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា​ការងារចាំបាច់របស់រដ្ឋបាលខេត្ត។កិច្ចប្រជុំជាការឆ្លើយតបភ្លាមនឹងបទបញ្ជា​ប្រមុខ​រាជរដ្ឋា​ភិបាលទាក់ទងនឹងយុទ្ធនាការបោសសម្អាតអំពើឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ក្នុងកិច្ចប្រជុំដែលមានសមាសភាពសុទ្ធសឹងជាថ្នាក់ដឹកនាំ ជំនាញពាក់ព័ន្ធចំណុះ​រដ្ឋបាល​ខេត្តគ្រប់ថ្នាក់​ សមត្ថកិច្ច​ប្រដាប់អាវុធគ្រប់ប្រភេទ​ ឯកឧត្តមអភិបាលខេត្ត​បានលើកឡើងអំពីការណែនាំនិងបទបញ្ជា​របស់សម្ដេច​ធិបតី​នាយករដ្ឋមន្រ្តីក្នុង​ការបង្ក្រាប និងទប់ស្កាត់នូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ឯកឧត្តម សុខ លូ ប្រាប់កិច្ចប្រជុំថា បទបញ្ជាខាងលើ គឺជាការងារអាទិភាពត្រូវ​តែ​អនុវត្តឱ្យ​បានម៉ឺងម៉ាត់​ជាទីបំផុត ដោយមិនអនុញ្ញាតឱ្យមានបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យាអនឡាញ(Online Scams)កើតមាន ឬបន្ត​ឱ្យ​មាននៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។នេះជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រសិន​បើសមត្ថកិច្ច អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ឬ ក្រុមហ៊ុន សហគ្រាសណា​មិនសហការ នឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ដោយមិនមានការ​លើក​លែង​នោះឡើយ។ ក្នុងកិច្ចប្រជុំដដែលឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរនិងគ្រប់កង​កម្លាំងមានសមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែអនុវត្តកិច្ចការនេះឱ្យម៉ឺងម៉ាត់។ចាត់ទុកជាកិច្ចការអាទិភាពចាំបាច់បំផុត។ត្រូវតាមដាន ត្រួតពិនិត្យ ជាប្រចាំ​ទៅលើទីតាំងដែលសង្ស័យ និងត្រូវមានរបាយការណ៍ជាប្រចាំ។ក្នុងករណីចាំបាច់ ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បី​មានវិធានការទាន់សភាពការណ៍ ។ សូមជម្រាបថា តាមរបាយការណ៍​លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធ​ប្រឆាំងការ​ឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យាគិតចាប់ពីថ្ងៃទី២៧ខែមិថុនា មកត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ…

  • អាជ្ញាធស្រុកចំការលើ ទប់ស្កាត់ការបើកលេងអនឡាញគ្រប់ប្រភេទ

    អាជ្ញាធស្រុកចំការលើ ទប់ស្កាត់ការបើកលេងអនឡាញគ្រប់ប្រភេទ

    កំពង់ចាម៖អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងក្រោម​ការ​ណែនាំរបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ចាមនៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥លោក​បណ្ឌិត សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ បានដឹកនាំក្រុមការងារចុះពិនិត្យ​ទីតាំង​កងកម្លាំងឈរជើង​ស្រុក​ចំការលើចំនួន៣ទីតាំង ។ បណ្ដាទីតាំងទាំងនោះមាន ៖នៅព្រំប្រទល់ស្ពានតាប្រុកភូមិស្រែប្រាំង ឃុំតាប្រុក ,ព្រំប្រទល់ភូមិបុសថ្លាន់ ឃុំស្វាយទាបនិងនៅព្រំប្រទល់ភូមិអូរក្រវ៉ាន់ ឃុំចំការអណ្តូង ។អាជ្ញាធរក៏បានចាត់កម្លាំងជំនាញអន្តោប្រវេសន៍ចុះត្រួតពិនិត្យតាមគោលដៅទីតាំងដែលគួរឱ្យសង្ស័យមានជនបរទេសស្នាក់នៅ និងការលេងល្បែងអនឡាញ និងបទល្មើសផ្សេងៗ៕ដោយ៖លី ពៅ

  • កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់

    កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsចំនួន០២កន្លែង គឺទី១ នៅផ្ទះលេខ១៦ ផ្លូវC០២ (បុរីប៉េងហួត) ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី២ស្ថិតនៅផ្ទះលេខH៣៦ ស្ថិតនៅបុរីឧទ្យានបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ការចុះបង្រ្កាបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចស្រាវជ្រាវបានសង្ស័យក្រុមនេះ ប្រើប្រាស់ទីតាំងប្រទេសកម្ពុជាដើម្បីប្រប្រព្រឹត្តិបទល្មើសបើកបនល្បែងកាស៊ីណូតាមOnline និងបទល្មើផ្សេងៗ។ជាលទ្ធផល នៃការចុះបង្រ្កាបទាំង២កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសសរុបចំនួន១៨នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៦នាក់ ស្រ្តី០១នាក់ និងជនជាតិចិនចំនួន១២នាក់។កុំព្យូទ័រ៦២គ្រឿង , ទូរសព្ទ ៣៣គ្រឿង , អត្តសញ្ញាណប័ណ្ណជនជាតិចិន ០៧ , លិខិតឆ្លងដែន ០៣ ក្បាល, កាតធនាគារ ១៣សន្លឹក និងនាឡិកាដៃ ចំនួន០៣ គ្រឿង។ជនសង្ស័យ និងវត្ថុតាងទាំងអស់បានបញ្ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

  • កម្លាំងមន្ទីរបរិស្ថាខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ១០នាក់ និងរឹបអូសវត្ថុតាង សម្ភារប្រព្រឹត្តបទល្មើសបានជាច្រើន !

    កម្លាំងមន្ទីរបរិស្ថាខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ១០នាក់ និងរឹបអូសវត្ថុតាង សម្ភារប្រព្រឹត្តបទល្មើសបានជាច្រើន !

    (ខេត្តស្ទឹងត្រែង)៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានរួមសហការរួមគ្នាជាមួយ កម្លាំងសហគមន៍តំបន់ការពារធម្មជាតិអូរចាយ និងកម្លាំងសហគមន៍តំបន់ការពារធម្មជាតិអូរកាពីន ចុះល្បាត និងបង្ក្រាបទីតាំងរុករករ៉ែមាស ឃាត់ខ្លួនមនុស្ស ១០នាក់ ដកហូតឧបករណ៍ សម្ភារ រួមទាំងមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ខុសច្បាប់ នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងអស់រយៈពេលជាច្រើនថ្ងៃ នាដើមខែកក្កដា ២០២៥មកនេះ ខណៈប្រទះឃើញសកម្មភាពបទល្មើសជាក់ស្តែង នៅចំណុចភ្នំ-អូរកាពីន ក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិសាស្រ្ត ភូមិគីរីវង្សាក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ប្រធានការិយាល័យឧទ្យានជាតិវើនសៃ-សៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស៊ឹម ប៉ូលីន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹង នៅថ្ងៃនេះថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងរុករករ៉ែមាស នៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលគ្រប់គ្រងដោយមន្ត្រីឧទ្យានជាតិ នៅពេលនោះ កម្លាំងសហការបានឃាត់ខ្លួនជនសង្ស័យ ១០នាក់ ក្នុងនោះ ២នាក់ ត្រូវបានដោះលែងទៅវិញ រីឯ ៨នាក់ទៀត ត្រូវបាននាំមកកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ហើយតុលាការកាលពីថ្ងៃទី១១កក្កដា២០២៥ កន្លងទៅថ្មីៗនេះ ក៏បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៨នាក់នោះ នៅក្នុងពន្ធធនាគារខេត្តស្ទឹងត្រែង រួចហើយដែរ។ លោក ស៊ឹម ប៉ូលីន បានបន្តថា…