Category: ព័ត៌មានសង្គម

  • វេទិកា «ទឹកដីប្រកបដោយសក្ដានុពល និងឱកាស» គឺជាប្រធានបទមួយសំខាន់នៃ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ

    វេទិកា «ទឹកដីប្រកបដោយសក្ដានុពល និងឱកាស» គឺជាប្រធានបទមួយសំខាន់នៃ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ

    (ភ្នំពេញ)៖ វេទិកា «ទឹកដីប្រកបដោយសក្ដានុពល និងឱកាស» គឺជាប្រធានបទមួយសំខាន់នៃ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រ ផលិតផលខ្មែរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សាលពិព័រណ៍កោះពេជ្រ ។ វេទិកានេះ នឹងមានការចែករំលែកពីសំណាក់វាគ្មិនអញ្ជើញមកពីវិស័យឯកជន និងសុទ្ធសឹងជាអ្នកជំនាញ ដែលនឹងធ្វើឱ្យអ្នកចូលរួមទទួលបានគំនិត ព្រមទាំងចំណេះដឹងថ្មីៗ ជាពិសេសយល់ដឹងអំពីសក្ដានុពលរបស់កម្ពុជាយើង៕ ដោយ ៖ ង៉ាន់ ទិត្យ

  • កម្ពុជា-ចិន រួមគ្នាបណ្តុះបណ្តាលមូលធនមនុស្ស និងអ្នកជំនាញផ្នែកថាមពល តាមរយៈកម្មវិធីប្រកួតជំនាញបច្ចេកទេស

    កម្ពុជា-ចិន រួមគ្នាបណ្តុះបណ្តាលមូលធនមនុស្ស និងអ្នកជំនាញផ្នែកថាមពល តាមរយៈកម្មវិធីប្រកួតជំនាញបច្ចេកទេស

    (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើក និងបិទកម្មវិធីប្រកួតប្រជែងជំនាញ “ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវពាណិជ្ជកម្ម” ឆ្នាំ២០២៥ ដែលសហការរៀបចំដោយសមាគម នៃសហគ្រាសវិនិយោគថាមពលអគ្គិសនីចិននៅកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ កម្មវិធីដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ មានវត្តមានជាសហអធិបតីពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងវត្តមានចូលរួមពីឯកឧត្តមទីប្រឹក្សាក្រសួងរ៉ែ និងថាមពល, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងអគ្គិសនីកម្ពុជា, លោកប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា, លោកប្រធានសមាគមសហគ្រាសអគ្គិសនី នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា, តំណាងវិស័យឯកជន អាជ្ញាធរក្រោមជាតិ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។ ការប្រកួតប្រជែងជំនាញបច្ចេកទេសនេះ ធ្វើឡើងបាន២លើករួចមកហើយ ដោយលើកទី១ បានប្រព្រឹត្តទៅនៅខេត្តស្ទឹងត្រែង និងលើកទី២ នៅខេត្តកោះកុង និងលើកទី៣ គឺប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់។ ព្រឹត្តការណ៍នេះ បង្កើតឡើងដើម្បីជាឱកាសជួបជុំគ្នារវាងអ្នកជំនាញផ្នែកថាមពលអគ្គិសនីកម្ពុជា-ចិន ជាការបង្ហាញនូវទេពកោសល្យ ការចែករំលែកបទពិសោធ និងក៏ជាការអនុវត្តជាក់ស្តែង…

  • វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ ៤ ៥០០កន្លែង លើ ៦មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ ៤ ៥០០កន្លែង លើ ៦មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    (ភ្នំពេញ)៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៤ ៥០០កន្លែង លើ ៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង៦នោះ រួមមាន ការផលិតនំ, ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ), ការធ្វើម្ហូបខ្មែរ, សេវាកម្មសម្អាងកាយ, ការក្រឡុកស្រា, និងការបង្កើតអាជីវកម្ម និងសហគ្រិនភាព។ ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១១ ២៩៨ ៤៥៦/០៧១ ៦៤៣ ៥៣៨៨/០១០ ២៦៦ ២៩៦/០១០ ៥៤៨ ៤២៦ ឬអញ្ជើញមកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅផ្លូវចូលខាងកើតវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ដោយ ៖…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ បរិវត្តកម្មឌីជីថល នឹងប្រែក្លាយរបៀបរបបការងារតាមបែបទំនើបកាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ បរិវត្តកម្មឌីជីថល នឹងប្រែក្លាយរបៀបរបបការងារតាមបែបទំនើបកាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

    (ភ្នំពេញ)៖ កិច្ចការងារធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថល ដែលនឹងចូលរួមដ៏សកម្មក្នុងការប្រែក្លាយរបៀបរបបការងារពីបែបប្រពៃណីទៅជាការធ្វើការងារតាមបែបទំនើប កាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានមហិច្ឆតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាអតិបរិមាក្នុងស្ថាប័នរដ្ឋដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ។ ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង “ពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក.ប.ទ. ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមជាសិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ប្រមាណ ២៥០រូប។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ទៅលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដោយរាប់បញ្ចូលទាំងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសិស្ស-និស្សិត សំដៅកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការទាំងអស់ ជាពិសេសជំនាញឌីជីថល និងលើកទឹកចិត្តឱ្យប្រើប្រាស់ចំណេះដឹងដែលបានទទួលពីការបណ្តុះបណ្តាលនាពេលនេះទៅប្រើប្រាស់ជាប្រយោជន៍ក្នុងស្ថាប័នរបស់ខ្លួន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី DPI COOPERATION in MOTION នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

    ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី DPI COOPERATION in MOTION នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

    (ទីក្រុងញូវយ៉ក)៖ នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី DPI COOPERATION in MOTION នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសដែលជាសមាជិកយុទ្ធនាការ 50-in-5 ទាំងអស់ ដើម្បីអបអរសាទរ និងបង្ហាញអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងអន្តរប្រតិបត្តិការ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដែលមានសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយបានសង្កត់ធ្ងន់លើការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើថ្នាលនេះផងដែរ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានប្រទេសចំនួន ៣០ រួចមកហើយ ដែលបាននិងកំពុងចូលរួមជាសមាជិកយុទ្ធនាការ 50-in-5 ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលបានចូលរួមជាសមាជិកយុទ្ធនាការ 50-in-5…

  • អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    កំពង់ធំ ៖ អាគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម នូ ស៊ីថា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមានទីតាំង នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ឱ្យដឹងថា អគារទីស្នាក់ការនេះ សាងសង់អស់រយៈពេលជាង បួនខែ មានទំហំជាង ៣១៨ម៉ែត្រការ៉េ មាន ៧បន្ទប់ ក្នុងនោះបន្ទប់ធ្វើការ ៥បន្ទប់ បន្ទប់បដិសណ្ឋារកិច្ច ១បន្ទប់ សាល់ប្រជុំ ១បន្ទប់ ដែលចំណាយថវិកាអស់ជាង…

  • ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ប្រជាពលរដ្ឋ កម្មករកម្មការិនី បានធ្វើដំណើរ មក​ភ្នំពេញវិញ តាមរយៈរថយន្តក្រុងរាជរដ្ឋាភិបាលជិះដោយឥតគិត​ថ្លៃនៅចំណតរថយន្តក្រុងកំពង់ឆ្នាំង

    ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ប្រជាពលរដ្ឋ កម្មករកម្មការិនី បានធ្វើដំណើរ មក​ភ្នំពេញវិញ តាមរយៈរថយន្តក្រុងរាជរដ្ឋាភិបាលជិះដោយឥតគិត​ថ្លៃនៅចំណតរថយន្តក្រុងកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ គិតត្រឹមថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋបានធ្វើដំណើរវិលត្រឡប់ទៅរាជធានីភ្នំពេញ តាមរយៈរថយន្តក្រុងដឹកអ្នកដំណើរ​របស់រាជរដ្ឋាភិបាលចំនួន៩គ្រឿង ជិះដោយឥតគិតថ្លៃ ដើម្បីចូលរួមជួយកាត់​បន្ថយ​ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីតែម្តង។ លោកជា សុខរិទ្ធអភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោក យិន បូរិន្ទ អនុប្រធាន​មន្ទីរ​សាធា​រណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងសហការីបានអញ្ជើញជួបសំណេះ​សំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋនិងកម្មករកម្មការិនីក្រោយពេលដែល​ពួកគាត់​មកលេង​ស្រុក​កំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនិងបានវិលត្រឡប់ទៅកន្លែង​ធ្វើការ​បំពេញ​ការងារវិញ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អនឹងធ្វើដំណើរ​មានសុវត្ថិភាពតាមផ្លូវទាំងអស់គ្នា។ បងប្អូនប្រជាពលរដ្ឋ​ជាច្រើន បានថ្លែងអំណគុណដល់រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ សម្តេច​មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ដែលបានគិតគូរសុខទុក្ខ​របស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹក​ពលរដ្ឋទៅលេងស្រុក​កំណើត​ជួបជុំគ្រួសារ ព្រមទាំង ដឹកវិលត្រលប់ទៅ​រាជធានីភ្នំ​ពេញវិញ ដោយមិនអស់ប្រាក់​លើការចំណាយថ្លៃធ្វើដំណើរនោះឡើយ៕ សុខ គឹមសៀន

  • ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ ប្រជាពលរដ្ឋខេត្តកំពង់ចាមយ៉ាងច្រើនកុះករ បាន​សម្រុកធ្វើដំណើរទៅភ្នំពេញវិញ តាមរយៈរថយន្តរបស់រាជរដ្ឋាភិបាលជិះ​ដោយ​ឥតគិតថ្លៃ

    ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ ប្រជាពលរដ្ឋខេត្តកំពង់ចាមយ៉ាងច្រើនកុះករ បាន​សម្រុកធ្វើដំណើរទៅភ្នំពេញវិញ តាមរយៈរថយន្តរបស់រាជរដ្ឋាភិបាលជិះ​ដោយ​ឥតគិតថ្លៃ

    (កំពង់ចាម)៖ គិតត្រឹមវេលាម៉ោង ៨៖០០ នាទីព្រឹកត្រូវនិងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមចំនួន៣៣៨នាក់ បានសម្រុកធ្វើ​ដំណើរ​វិល​ត្រឡប់ពីខេត្តកំពង់ចាម ទៅរាជធានីភ្នំពេញ តាមរយៈរថយន្តដឹកអ្នកដំណើររបស់​រាជរដ្ឋាភិបាលចំនួន៩គ្រឿង ជិះដោយឥតគិតថ្លៃ ដើម្បីចូលរួមជួយកាត់បន្ថយការ​ចំណាយ​របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីតែម្តង។ ដោយមានការសប្បាយចិត្តរីករាយ សម្តែងអារម្មណ៍រំភើបដោយបានជិះឡាន​ក្រុង​ដោយឥតគិតថ្លៃ ក្នុងពេលនោះ បងប្អូនប្រជាពលរដ្ឋជាច្រើន បានថ្លែងអំណគុណ​ដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋដោយ​ផ្តល់ជារថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ព្រមទាំង ដឹកវិល​ត្រលប់ទៅរាជធានីភ្នំពេញវិញ ដោយអស់ប្រាក់លើការចំណាយថ្លៃធ្វើដំណើរ។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីផលលំបាករបស់​បងប្អូនប្រពល​រដ្ឋ​គ្រប់កាលៈទេសៈ ជាក់ស្តែងជារៀងរាល់ឆ្នាំមិនថាពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរនោះទេ តែងតែបានត្រៀមរថយន្តក្រុងដឹកជញ្ជូនដោយឥតបង់ប្រាក់ ទាំងទៅស្រុកកំណើត ព្រមទាំង វិលត្រលប់ទៅរាជធានីភ្នំពេញវិញ ខណៈដែល​ភ្ជុំ​បិណ្ឌ​ទើបតែបញ្ចប់នេះភ្លាមៗនេះ មានប្រជាពលរដ្ឋយ៉ាងច្រើន កុះករបានសម្រុក​មកប្រើប្រាស់ឡានក្រុងរបស់រាជរដ្ឋាភិបាល ៕ ដោយ ៖ លីពៅ

  • ជំនន់ទឹកភ្លៀងនៅខេត្តមណ្ឌលគិរី បានស្រកចុះជាបណ្តើរៗវិញហើយ គ្រាដែល​ទឹកកំពុង​ជោរជន់ អាជ្ញាធរមូលដ្ឋានបានប្រញាប់ចុះជួយសង្គ្រោះប្រជាពលរដ្ឋ​បានទាន់ពេលវេលា

    ជំនន់ទឹកភ្លៀងនៅខេត្តមណ្ឌលគិរី បានស្រកចុះជាបណ្តើរៗវិញហើយ គ្រាដែល​ទឹកកំពុង​ជោរជន់ អាជ្ញាធរមូលដ្ឋានបានប្រញាប់ចុះជួយសង្គ្រោះប្រជាពលរដ្ឋ​បានទាន់ពេលវេលា

    (ខេត្តមណ្ឌលគិរី)៖ ជំនន់ទឹកភ្លៀងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នាច្រើន​ថ្ងៃកន្លងមកនេះ ខណៈនេះបានស្រកចុះជាបណ្តើរៗវិញហើយ បន្ទាប់ពីបានជន់លិច​ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ នៅព្រឹកថ្ងៃទី២៤កញ្ញា២០២៥នេះ ប្រជាពល​រដ្ឋ​មួយ​ចំនួន​បានវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយដែរ ។ អភិបាលស្រុកកោះញែក លោក សី ទូច បានប្រាប់ឲ្យដឹងថា ទឹកជំនន់នេះកើតឡើង​ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅលើដែនដីរដ្ឋបាលខេត្តមណ្ឌលគិរី ដែល​ធ្វើឱ្យកម្ពស់ទឹកទន្លេស្រែពកឡើងខ្ពស់ ហើយស្រុកកោះញែក ដែលនៅជាប់​នឹងទន្លេក៏រងផលប៉ះពាល់យ៉ាងខ្លាំងពីរបបទឹកជំនន់នេះផងដែរ ។ លោកអភិបាលស្រុកកោះញែក បានបន្តថា តែទោះជាបែបនេះក្តី មិនមានប្រជា​ពលរដ្ឋ​ណា​ម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារអាជ្ញាធរ​បានជម្លៀស​ពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។ ហើយរហូតមកទល់​ពេល​នេះ ក៏នៅមិនទាន់អាចវាយតម្លៃពីទំហំ នៃការខូចខាតសរុបបាននៅឡើយទេ ព្រោះ​ទឹកមិនទាន់ស្រកអស់ទាំងស្រុង ដែលធ្វើឱ្យការពិនិត្យមិនទាន់អាចធ្វើទៅ​បានគ្រប់​ជ្រុងជ្រោយ។ លោក សី ទូច បានបញ្ជាក់ថា ផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀង គិតត្រឹម​ថ្ងៃ​ទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៦ឃុំ ដែលរងផលប៉ះពាល់ រួមមាន ៖ ឃុំណងឃីលិកមានផ្លូវ ៤កន្លែង ត្រូវបានលិចទឹក មានប្រវែងប្រហែល ១,០៨០ម៉ែត្រ ,ឃុំអរបួនលើ មានផ្លូវទូទាំងឃុំត្រូវបានលិចទឹក និងប៉ះពាល់ផ្ទះប្រជា​ពលរដ្ឋ ១៥៥ខ្នង…

  • មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បង្ហាញប្រភេទសត្វកម្រ ដែលមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវ

    មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បង្ហាញប្រភេទសត្វកម្រ ដែលមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវ

    (ភ្នំពេញ)៖ នេះជាប្រភេទសត្វដ៏កម្រមួយ ដែលពួកវាមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវនោះទេ ប៉ុន្តែជាប្រភេទសត្វនៃពពួកថលជលិក(សត្វដែលអាចរស់នៅក្នុងទឹកនិងលើគោកបាន)ដែលត្រូវបានគេស្គាល់ថា ស៊ីស៊ីលៀន។ មជ្ឈមណ្ឌល ACCB បានឱ្យដឹងដែរថា ៖ ”វាជាប្រភេទសត្វមានតែពីរប្រភេទប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាយើង ហើយពួកវាទៀតសោតពិតជាកម្ររកឃើញណាស់ ដោយសារតែពួកវាចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដី ជាកន្លែងដែលពួកវារកស៊ីដង្កូវ ឬក៏ជន្លេន និងសត្វល្អិតផ្សេងៗទៀតជាចំណី”។ មជ្ឈមណ្ឌល ACCB បានឱ្យដឹងបន្ថែមថា”ពួកវាចេញមកខាងក្រៅលើដីម្តងម្កាល ប្រហែលជាស្វែងរកគូ ឬរកទីជម្រកល្អជាងមុន ហើយក៏ចេញនៅតែពេលយប់មានភ្លៀងធ្លាក់តែប៉ុណ្ណោះ”។ គួរបញ្ជាក់ថា សត្វប្រភេទនេះស្បែករបស់ពួកវាត្រូវរក្សាសំណើមជានិច្ចដើម្បីឱ្យពួកវាដកដង្ហើមបាន ពោលគីពួកវាជាសត្វដែលអាចដកដង្ហើមតាមស្បែកបាន! ពួកយើងនឹងរង់ចាំមើលពពួកសត្វដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះបន្ថែមទៀតនាពេលអនាគត៕ ដោយ ៖ ម៉ាដេប៉ូ