-
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានរៀបចំកម្មវិធី «ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៥»

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) សហការរៀបចំដោយការិយាល័យផ្តល់ព័ត៌មានអំពីការសិក្សានៅប្រទេសជប៉ុនប្រចាំតំបន់អាស៊ាន/សាកលវិទ្យាល័យ អូកាយ៉ាម៉ា ចំនួន ១០បានរៀបចំកម្មវិធី «ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៥»សិស្សានុសិស្សនិងដែលមានបំណងបន្តការសិក្សានៅប្រទេសជប៉ុន ។ កម្មវិធីពិព័រណ៍នេះ ធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានវត្តមានចូលរួមដោយសាកលវិទ្យាល័យល្បីៗនិងស្ថាប័នផ្តល់អាហារូបករណ៍ជាច្រើនមកពីប្រទេសជប៉ុន ដោយក្នុងនោះក៏មានទាំងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) និងភ្នាក់ងារផ្តល់ជំនួយនិស្សិតបរទេសនៃអង្គការផ្តល់ជំនួយនិស្សិតជប៉ុន (JASSO) ផងដែរ។ ក្នុងឱកាសនេះផងដែរ អ្នកចូលរួមទាំងអស់មានឱកាសសាកសួរព័ត៌មានពីអ្នកតំណាងរបស់សាកលវិទ្យាល័យដោយផ្ទាល់ និងស្វែងយល់លំអិតអំពីព័ត៌មានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។មិនតែប៉ុណ្ណោះអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ក៏នឹងចែករំលែកបទពិសោធន៍ពីជីវិត ជានិស្សិតបរទេសដែលរស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុន ក៏ដូចជាចែករំលែកពីរបៀបនៃការទទួលបានឱកាសទៅសិក្សានៅក្នុងប្រទេសជប៉ុនរបស់ពួកគាត់ផងដែរ។ លើសពីនេះទៅទៀតនោះ អ្នកចូលរួមទាំងអស់ក៏មានឱកាសក្នុងការដាក់សុំអាហារូបកណ៍ទៅកាន់សាកលវិទ្យាល័យ ដែលខ្លួនពេញចិត្តនៅអំឡុងពេលនៃកម្មវិធីពិព័រណ៍ផងដែរ។សំរាប់អ្នកមានបំណងទៅបន្តការសិក្សានៅប្រទេសជប៉ុន ឬចង់ដឹងអំពីព័ត៌មានក្នុងការដាក់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកម្មវិធី សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) “Cambodia-Japan Cooperation Center” ឬ ទំព័រហ្វេសប៊ុកផ្លូវការ CJCC Culture ឬគេហទំព័រ www.studyinjapan-cambodia.com៕ អត្ថបទ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា
-
ក្រុមហ៊ុនគំរូចំនួន៤ ជោគជ័យ ក្នុងការអនុវត្តស្តង់ដា ISO14001 ក្រោយការដាក់ឲ្យដំណើរការរយៈពេល ១០ខែ នៃឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមហ៊ុនគំរូចំនួន៤ ដែលបានអនុវត្តស្តង់ដា ISO14001 (EMS) ដោយជោគជ័យ ក្រោយការដាក់ឲ្យដំណើរការរយៈពេល ១០ខែ នៃឆ្នាំ២០២៥ កន្លងមក ក្រោមការជួយឧបត្ថមគាំទ្រ ដោយអង្គការផលិតភាពអាស៊ី APO ។ ISO 14001 គឺជាកម្រិតស្តង់ដាអន្តរជាតិ ដែលផ្តល់លក្ខខណ្ឌមួយសម្រាប់អង្គភាពគ្រប់គ្រង និងទទួលខុសត្រូវលើបរិស្ថាន ដោយគ្រប់គ្រងផលប៉ះពាល់បរិស្ថាននៅក្នុងអង្គភាព និងធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់នៃការអនុវត្តបរិស្ថាន ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សហគ្រាសមីក្រូធុនតូច និងមធ្យម ។ ការបញ្ជាក់ពីភាពជោគជ័យនេះ បានប្រកាសដោយមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ក្នុងពិធីមួយដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការទទួលបន្ទុក និងអ្នកជំនាញពីអង្គការ APO ចំនួន ៦រូប ផងដែរ ។ តំណាងក្រុមហ៊ុន សហគ្រាស ផ្សេងៗទៀតជាច្រើន ដែលមិនទាន់បានចាប់ផ្តើមអនុវត្តនូវស្តង់ដា ISO14001 ក៏ត្រូវបានអញ្ជើញមកចូលរួមស្តាប់ ការធ្វើបទបង្ហាញពីបទពិសោធន៍ពីក្រុមហ៊ុនគំរូនៅក្នុងឱកាសនោះដែរ ។ លោក…
-
ទំនប់ចាំក្តាន់ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង មានសត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត ក្នុងរដូវទឹកឡើងនេះ

(ខេត្តព្រៃវែង)៖ ទំនប់ចាំក្តាន់ ស្ថិតនៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលមានផ្ទៃដីធំប្រមាណ១០ហិកតា ហើយក៏ជាទំនប់ស្តុកទឹក សម្រាប់ពលរដ្ឋធ្វើស្រូវប្រាំង ឥឡូវនេះក៏ក្លាយទៅជា តំបន់សត្វព្រៃរស់នៅយ៉ាងច្រើន ហើយបើសិនមានការរៀបចំល្អ និងមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើន បន្ទាប់ពីតំបន់បឹងស្នេហ៍ ស្ថិតនៅក្នុងស្រុកបាភ្នំផងដែរ។ តាមប្រជាពលរដ្ឋនៅតំបន់នេះបានឲ្យដឹងថា ទំនប់ចាំក្តាន់នេះ យើងអាចធ្វើដំណើរទៅតាមផ្លូវជាតិលេខ៨ ដល់កន្លែងស្ថានីយថ្លឹងរថយន្ត បត់ចូលខាងស្ដាំដៃតាមផ្លូវ១ខ្សែរ ជិះប្រហែលពី៣ទៅ៤គីឡូម៉ែត្រនោះ និងដល់ទំនប់ចាំក្តាន់នេះហើយ និងឃើញមានសត្វស្លាបជាច្រើនស្រែកលឺអឺងកងរំពងពេញព្រៃលិចទឹក។ មួយវិញទៀតបងប្អូនប្រជាពលរដ្ឋក៏អាចធ្វើដំណើរកាត់តាមស្រុកពោធិ៍រៀង កាត់តាមវាលទៅក្រុងព្រៃវែង រឺមកពីក្រុងព្រៃវែងមកដល់ចំណុចស្ពានកំពង់ខ្សាច់ គឺនៅខាងស្ដាំដៃជាតំបន់ព្រៃលិចទឹក ធ្វើដំណើរតែ២គីឡូម៉ែត្រប៉ុណ្ណោះ ដល់កន្លែងជំរកសត្វព្រៃទាំងនោះហើយ។ បន្ថែមលើសពីនេះ ប្រជាពលរដ្ឋបានលើកឡើងថា តំបន់ចាំក្តាន់នេះមានសត្វស្លាបច្រើន ដោយមានការសហការពីអាជ្ញាធរ និងប្រជាពលរដ្ឋ ធ្វើឲ្យតំបន់នេះជាកន្លែងអភិរក្សពុំមានការបរបាញ់នោះទេ។ ពលរដ្ឋដែលបានស្នើដល់មន្ទីរពាក់ព័ន្ធ សូមជួយអភិរក្សតំបន់នេះឲ្យបានប្រសើរបន្ថែមទៀត ដើម្បីឲ្យមានសត្វស្លាបកាន់តែច្រើន និងមានភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ពលរដ្ឋនៅមូលដ្ឋានក៏មានប្រាក់ចំណូលបន្ថែមទៀតផងដែរ៕ នុត នាង
-
ក្រុមប្រឹក្សាគណៈទន្តពេទ្យចំនួន៣ខេត្ត រួមមានស្វាយរៀង កណ្ដាល ព្រៃវែង បើកសិក្ខាសាលាផ្សព្វផ្សាយ នូវដែនកំណត់ បទដ្ឋាន និងនិយាមវិជ្ជាជីវៈ សម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ នៅកម្ពុជា

(ស្វាយរៀង)៖ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៥នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ នូវដែនកំណត់ បទដ្ឋាន និងនិយាមវិជ្ជាជីវៈ សម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា ។ លោកសាស្ត្រាចារ្យបានបន្តថា ដោយមានការណែនាំពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំធ្វើការផ្សព្វផ្សាយ ជាប្រចាំនូវ លិខិតបទដ្ឋានគតិយុត្តនានា ដល់សមាជិក សមាជិការបស់ខ្លួន សំដៅលើកកំពស់ការអនុវត្តច្បាប់ របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងសាធារណៈ និងឯកជន។ លោកសាស្ត្រាចារ្យ បានស្នើ ឲ្យគណៈទន្តពេទ្យកម្ពុជា នៅតែរក្សាបេសកកម្មដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារនៃការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីការពារផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងភាពសុច្ចរិតក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ របស់ទន្តពេទ្យ និងធានាបានថា ប្រជាជន កម្ពុជា ទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព និងសុវត្ថិភាព។ លោកសាស្ត្រាចារ្យបានណែនាំដល់ទន្តពេទ្យទាំងអស់ឱ្យប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ដែលជាប្រយោជន៍ដល់វិជ្ជាជីវៈទន្តសាស្ត្រ និងសាធារណៈជនទាំងមូល និងចៀសវាងជាដាច់ខាតនូវការបង្ហោះ ឬចែករំលែកសាររូបភាព ឬវីដេអូដែលប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូរ តម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ។ បន្ថែមលើសពីនេះ លោសាស្ត្រាចារ្យបានថ្លែងអំពាវនាវដល់ទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ចូលរួមសិក្សា ស្វែងយល់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសក្រមសីលធម៌…
-
ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្ត ក្រុងពាលី ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តបុទុមរតនដីដុះ

(ខេត្តកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តបុទុមរតនដីដុះ ។ ពិធីនេះធ្វើឡើង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តបុទុមរតនដីដុះ ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯង តែងបានសុខក្នុងមនុស្សលោក និងទេវលោកនាអនាគត។ កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បី ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា…
-
រកឃើញរោងចក្រផលិតបារីនៅខេត្តតាកែវ ដំណើរការមិនគោរពត្រឹមត្រូវច្បាប់បរិស្ថាន

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាងឃុំកណ្ដឹងតូច ឃុំត្រពាំងសាប មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹង និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន LH-TBC (CAMBODIA) CO., LTD ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។ ក្រុមការងារបានពិនិត្យឃើញថារោងចក្រមិនបានបំពាក់ប្រព័ន្ធបឺតខ្យល់ក្នុងអគារផលិតកម្មគ្រប់គ្រាន់ និងពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយក្លិនភាយចេញទៅក្រៅនោះទេ។ រោងចក្រមានឡសម្ងួតចំនួន ១គ្រឿង និងពុំមានបំពាក់ប្រព័ន្ធសម្អាតផ្សែងនោះទេ។ ក្រុមការងារបានធ្វើតេស្តគុណភាពខ្យល់ត្រូវបានរកឃើញ លើសកម្រិតកំណត់ស្ដង់ដា។ ជាមួយគ្នានេះ រោងចក្របាន ដំណើរការអាជីវកម្ម ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។ នៅចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យក្រុមហ៊ុន ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានរាយការណ៍និងផ្តល់ព័ត៌មានពិត ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងបានចូលរួមសាមគ្គីក្នុងការរៀបចំកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត តរហូតទៅ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ជនជាតិកូរ៉េ ៦៤នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានកម្ពុជា បញ្ចូនឱ្យត្រឡប់ទៅវិញប្រទេសដើមវិញ

កណ្តាល៖ មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេស កម្ពុជានៅយប់អាធ្រាតថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិ បរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយដែលក្រសួងស្ថាប័ន សមត្ថកិច្ចជំនាញ តែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។ កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ឱ្យត្រឡប់ទៅ សាធារណរដ្ឋកូរ៉េវិញរួចមកហើយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែ បានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួល ជនជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាន គ.ប.ឆ.ប. បានស្នើសុំ កិច្ចសហការជាមួយសមត្ថកិច្ចជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាង ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិប្រតិបត្តិការពីបណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកជូនថា ក្នុងរយៈពេល៤ខែចុងក្រោយ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពី…
-
បើកការដ្ឋានធ្វើផ្លូវកៅស៊ូនិងបេតុងប្រវែងជាង៤០គីឡូម៉ែត្រនៅខេត្តកំពង់ឆ្នាំង បើកការដ្ឋាន

កំពង់ឆ្នាំង៖ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួនប្រាំមួយខ្សែប្រវែង ៤០,៥០គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រារព្ធបើកការដ្ឋានកាលព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ក្រោមវត្តមានចូលរួមរបស់ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។ ក្នុងពិធីដែលរៀបចំឡើងនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុសឯកឧត្តម ឆាយ ឫទ្ធិសែន បានចូលរួមអបអរសារទរជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ដែលទទួលបានសមិទ្ធផលថ្មីនាឱកាសនេះ។ ឯកឧត្តមគូសរំលេចអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ។ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។ សមិទ្ធផលដែលសម្រេចបាន និងកំពុងបើកការដ្ឋាននាពេលនេះ គឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងកំពុងបន្តវេនដោយសម្ដេចមហាបវរធិបតី…
-
ក្រសួងអភិវឌ្ឍន៍ជនបទផ្តោតលើការពង្រឹងលើការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិចនិងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ឱ្យក្លាយជាភូមិគំរូ

បាត់ដំបង៖ នៅក្នុងពិធីផ្សព្វផ្សាយទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១និងលើកទី២១ នៅកម្ពុជា (៩សីហា២០២៥)កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការពង្រឹងលើការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិចនិងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ឱ្យក្លាយជាភូមិគំរូ ។ ក្រោមប្រធានបទ÷ ” ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិចក្នុងបរិបទបរិវត្តកម្ម ឌីជីថល ” ដែលបានធ្វើឡើងនៅទីស្នាក់ការសហគមន៍ជនជាតិដើមភាគតិចព័រស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបងឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចដោយបន្តខិតខំក្នុងការថែរក្សាឱ្យគង់វង្សនូវទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនឱ្យបានស្ថិតស្ថេរយូរអង្វែងក្រោមពាក្យស្លោក÷ “ការអភិវឌ្ឍ ដើរទន្ទឹម ការអភិរក្ស” តាមរយៈការៀបចំនិងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិចឱ្យក្លាយទៅជាភូមិគំរូដោយផ្អែកលើសក្តានុពលផ្នែកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ។ ខណៈជាតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ,ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថាការប្រារព្វនូវទិវានេះឡើង ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់នូវគុណតម្លៃ វប្បធម៌ប្រពៃណី ភាសាដ៏ល្អផូរផង់និងរស់រវើក ។នេះជាឱកាសក្នុងការប្រមូលផ្តុំទស្សនៈដែលជាគន្លឹះសម្រាប់ជួយអភិវឌ្ឍន៍បងប្អូនជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិចពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ហ្រី។ លោក វាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបថា ខេត្តបាត់ដំបងមានជនជាតិដើមភាគតិចព័រ តែមួយអំបូរប៉ុណ្ណោះនិងមានចំនួនគ្រួសារសរុប ១២៥គ្រួសារ ស្មើនឹង ៤២៦នាក់ (ស្រី២០៨នាក់)។ពួកបាននិងកំពុងរស់នៅក្នុងភូមិភ្នំរៃ…
-
ផែនការប្រមូលទឹកទុកឆ្នាំ២០២៦ របស់អាជ្ញាធរជាតិអប្សរា សម្រាប់ប្រើប្រាស់ និងជាប្រយោជន៍នានានៅតំបន់អង្គ បានសម្រេចជិត១០០%ហើយ

អាជ្ញាធរជាតិអប្សរា ដែលមានផែនការប្រមូលទឹកទុក នៅតំបន់រមណីយដ្ឋានអង្គរ សម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងឆ្នាំ២០២៦ខាងមុខ និងសម្រាប់ជាប្រយោជន៍ផ្សេងៗទៀត ត្រូវមន្ត្រីជំនាញបញ្ជាក់ថា ជិតសម្រេចបាន ១០០ភាគរយហើយ ។ ប្រតិបត្តិការបញ្ចូលទឹកនេះ ត្រូវបានមន្រ្តីជំនាញក្រុមការងារគ្រប់គ្រងទឹក បាននិងកំពុងបញ្ចូលតាមអាងស្ដុកទឹកធំៗ ដែលត្រូវគេរំពឹងថា នឹងពេញទាំងស្រុងតាមបារាយណ៍ និងកសិន្ធុសំខាន់ៗ នៅចុងខែតុលានេះ ដែលមានទឹកស្តុកសរុបប្រហែល ៧០លានម៉ែត្រគុប ។ ប្រតិបត្តិការនេះ បានដើរទាន់ពេលនឹងសេចក្តីរាយការណ៍របស់ក្រសួងធនធានទឹក ដែលបានបញ្ជាក់ដែរថា ទឹកភ្លៀងរដូវវស្សានឹងចាប់ផ្តើមអស់ នៅដើមខែវិច្ឆិកា ខាងមុខនេះ ហើយរដូវរំហើយក៏នឹងចូលមកដល់ ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសនៅតាមមាត់ប្រឡាយទឹកបុរាណ មិនត្រូវចាក់ដីលុបដោយគ្មានបច្ចេកទេសលើប្រព័ន្ធទឹកបុរាណឡើយ ព្រោះអាចបណ្ដាលឱ្យស្ទះមាត់ទឹក និងទឹកជន់លិចជាដើម។ សូមបញ្ជាក់ថា ការងារគ្រប់គ្រងទឹក នៅតំបន់អង្គរ ត្រូវមន្ត្រីជំនាញបានឲ្យតម្លៃថា ជាការងារសំខាន់ដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ខ្ពស់ និងខិតខំរៀបចំ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយមិនធ្វេសប្រហែសឡើយ ហើយប្រសិនណាបើការគ្រប់គ្រងមិនបានល្អ នោះវានឹងគ្រោះថ្នាក់ទាំងប្រាសាទ និងបង្កគ្រោះទឹកជំនន់នៅតំបន់ប្រាសាទ ហើយនិងក្រុងសៀមរាបផង។ បុព្វបុរសខ្មែរ ដែលបានកសាងរាជធានីអង្គរ បានទាញយកទឹកពីភ្នំគូលែន ដែលគេហៅថា ជាទឹកមន្ត…