-
រដ្ឋបាលខេត្តបន្ទាយមានជ័យដាក់ឱ្យប្រប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកមង្គលបូរីថ្មី

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកមង្គលបុរីថ្មីក្រោមការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ អគាររដ្ឋបាលស្រុកមង្គលបុរីថ្មីសន្លាងគាំទ្រដោយថវិការដ្ឋបាលខេត្ត។អគារមានចំនួនមួយខ្នង ទំហំ ២៨ម៉ែត្រ គុណនឹង ១៣ម៉ែត្រ កម្ពស់ពីរជាន់ និងមានបន្ទប់សរុប១៣បន្ទប់ ក្នុងនោះបន្ទប់ប្រជុំមួយបន្ទប់ បន្ទប់បំពេញការងារចំនួន ១២បន្ទប់ ។អគារថ្មីដែលចូលជំនួសអគាររដ្ឋបាលចាស់ មានរចនាប័ទ្ម ខ្មែរសុទ្ធសាធ ដោយចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។ គប្បីជម្រាបជូនថា រដ្ឋបាលស្រុកមង្គលបុរីដដែលក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ រដ្ឋបាលខេត្តក៏បានផ្តល់នូវសមិទ្ធផលមួយចំនួនរួចមកហើយ ក្នុងនោះមានដូចជា អគារដាក់កុំព្យូទ័រមួយបន្ទប់ ទំហំ ៧ម៉ែត្រគុណនឹង៧,៥ម៉ែត្រ នៅសាលាគំរូស្រុកមង្គលបូរី (មូលនិធិខេត្តឆ្នាំ២០២៤), ផ្លូវេតុងប្រវែង ៥៦៥ម៉ែត្រ,ទទឹង៥ម៉ែត្រនៅភូមិប្រឡាយហ្លួងលើ (មូលនិធិខេត្តឆ្នាំ ២០២៤), ផ្លូវកៅស៊ូ ប្រវែង ២.១៤០ម៉ែត្រ ទទឹង៥ម៉ែត្រនៅភូមិអញ្ចាញ និងអូរតាគល់ (មូលនិធិខេត្ត ឆ្នាំ២០២៥)៕ដោយ៖ឃិន គន្ធា
-
អំណោយកាកបាទក្រហមត្រូវបានផ្តល់ជូនពលរដ្ឋរស់នៅលើទឹកបឹងទន្លេសាប១៦៤ គ្រួសារនៃស្រុកឯកភ្នំ

បាត់ដំបង៖ប្រជាពលរដ្ឋចំនួន១៦៤គ្រួសារដែលកំពុងរស់តំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឆ្លើយតបតាមសំណើររបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ។ ក្នុងពិធីដែលបានប្រារព្ធធ្វើនៅបរិវេណ«វត្តអន្លង់តាអ៊ួរ» ឃុំកោះជីវាំង ស្រុកឯកភ្នំកាលពីពេលថ្មីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលចែកជូនគឺដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះចំនួន១៦៤គ្រួសារនៅតំបនបឹងទន្លេសាប ។ ឯកឧត្តម សុខ លូ ក៏បាននាំនូវព្រះរាជបណ្តាំព្រះករុណា ,សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយគ្រប់ទិសទីនិងគ្រប់កាលទេសៈ៕ អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.
-
អភិបាលខេត្តបាត់ដំបង៖អ្នកដែលប្រព្រឹត្តបទល្មើសនេសាទ “ខុសច្បាប់” ត្រូវតែចាត់វិធានការច្បាប់

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបាន លើកទឹក ចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ បំផុត និងមិនត្រូវលើកលែងចំពោះអ្នកដែលប្រព្រឹត្តបទល្មើសនេសាទ ដោយខុសច្បាប់ ខណៈអ្នកប្រព្រឹត្តបទល្មើសនេសាទ នៅតែបន្តកើត មាន។ ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលរៀបចំ ឡើងក្នុងបរិវេណវត្តអន្លង់តាអ៊ួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ កាលពី ពេលថ្មីៗនេះឯកឧត្តមអភិបាលខេត្តបាត់ដំបងបានស្តាប់នូវសេចក្តីរាយការណ៍និងការលើកឡើងពីអារម្មណ៍សប្បាយរីករាយរបស់កងកម្លាំង ដែលបានបំពេញភារកិច្ចទប់ស្កាត់ និងចុះធ្វើការបង្រ្កាបនូវ រាល់បទ ល្មើសនេសាទ នៅតំបន់បឹងទន្លេសាបតាមបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាល។ជាជាក់ស្ដែងបន្ទាប់ពីមានការចុះបង្រ្កាបពីកងកម្លាំង យោធាឃើញថា ក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំចុងក្រោយ ទិន្នផលត្រី នៅក្នុងតំបន់បឹងទន្លេសាប ចាប់ផ្តើមមានការកើនឡើង វិញគួរឱ្យកត់ សម្គាល់។ បន្ថែមទៅលើអ្វីដែលកងកម្លាំងបានរាយការណ៍ ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបានកោតសរសើរដល់កងកម្លាំង អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនេសាទ និងបទល្មើសផ្សេងទៀតដែលកើតមាន។ឯកឧត្តមបានជំរុញបន្ថែមក្នុងការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តបទល្មើសនេសាទ ដោយមិនមានការបន្ធូរដៃ។ ប្រាប់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះដែរ ឯកឧត្តម សុខ លូ បញ្ជាក់ថា ដាច់ខាតសូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់បានកំណត់និងហាមឃាត់ជាដាច់ខាត។សូមចូលរួមក្នុងការគោរពច្បាប់ មិនត្រូវធ្វេសប្រហែស កុំបន្តបំពានល្មើសច្បាប់ដែលបានណែនាំកន្លងមក។ ឯកឧត្តមក៏បានអំពាវនាវត្រូវចូលរួមនាំគ្នាថែរក្សាការពារព្រៃលិចទឹក និងកុំទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់បី និងដីសហគមន៍ដែលរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលវាស់វែងរួចរាល់អស់ហើយ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន…
-
សត្វកណ្តូប Katydid ជាសត្វ ដែលជំនាញខាងក្លែងបន្លំខ្លួនទៅនឹងបរិស្ថាន និងវាអាចក្លែងខ្លួនស្រដៀង នឹងស្លឹកឈើ ដែលយើងអាចមើលច្រឡំគ្នាបាន

(ភ្នំពេញ)៖ ក្នុងរូបភាពនេះគឺជាសត្វកណ្តូបមួយប្រភេទដែលត្រូវបានគេហៅថា (Katydid) ក្នុងចំណោមកណ្តូបជាង ៨០០០ ប្រភេទនៃសត្វកណ្តូបដែលរស់នៅលើទ្វីបទាំងអស់ លើកលែងតែនៅទ្វីបអង់តាក់ទិកមួយប៉ុណ្ណោះ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានឱ្យដឹងថា៖សត្វកណ្តូបប្រភេទនេះគឺជាសត្វដែលជំនាញខាងក្លែងបន្លំដោយការសម្របខ្លួនទៅនឹងបរិស្ថានដែលវារស់នៅ ហើយជាទូទៅពួកវាក្លែងត្រាប់ពណ៌បៃតងដូចគ្នាទៅនឹងស្លឹកឈើ – ដូចដែលលោកអ្នកអាចឃើញក្នុងរូបភាពនេះអញ្ចឹង។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា កាលពីពេលថ្មីៗនេះ សត្វកណ្តូបមួយក្បាលត្រូវបានប្រទះឃើញនៅនឹងទីធ្លារបស់មជ្ឈមណ្ឌលអង្ករសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB។ ទោះបីជាពួកវាពិបាកនឹងមើលឃើញក៏ដោយ ប៉ុន្តែពួកវាពិតជាមិនពិបាកស្តាប់នៅពេលយប់ឡើយ។ គួរបញ្ជាក់ថា សត្វកណ្តូបរូបរាងយ៉ាងចម្លែកមួយនេះ ពួកវាបង្កើតសម្លេងរំខានធ្វើឱ្យយើងស្រកៀរត្រចៀក ដោយការត្រដុសស្លាបរបស់ពួកវាជាមួយគ្នាយ៉ាងលឿន៕ ដោយ ៖ ម៉ាដេប៉ូ
-
ចូលរួមដោយសេរី៖ ក្រុមហ៊ុន Smart Axiata អបអរសមិទ្ធផលចីរភាពជាង 10 ឆ្នាំ ក្នុង ពិព័រណ៍សិល្បៈភពផែនដី ជាមួយ ReMade

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នឹងរៀបចំពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាព លើក ទី10 ដោយរួមផ្សំចីរភាពជាមួយនឹងសិល្បៈក្នុងកម្មវិធី ពិព័រណ៍សិល្បៈភពផែនដីឆ្នាំ 2025 (Earth Arts Festival 2025) ដែលនឹងរៀបចំឡើងក្រោមកិច្ចសហការរវាង Smart និង ReMade in Cambodia។ កម្មវិធីនេះនឹងប្រព្រឹត្តិឡើងចាប់ពីល្ងាចថ្ងៃទី 24 ខែតុលា រហូតដល់ ថ្ងៃទី 25 ខែតុលា 2025 នៅ សាល បុរី កោះពេជ្រ (Koh Pich City Hall)។ សាធារណជនអាចចូលរួមក្នុងកម្មវិធីនេះដោយសេរី មិនថាគ្រួសារ សិស្ស និស្សិត សិល្បករ ឬអ្នកស្រឡាញ់ការរស់នៅបែបបៃតងឡើយ។ ការអបអរសមិទ្ធផលចីរភាពនេះ ជាការបង្ហាញឱ្យ ឃើញថា ចីរភាពក៏អាចជាសកម្មភាពដែលរាល់គ្នាអាចសិក្សាស្វែងយល់ បំផុសគំនិត និងចូលរួមចំណែកផងដែរ។ ពិព័រណ៍នេះពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយជាច្រើន តាំងពីការដាក់តាំងផលិតផលបៃតង កិច្ចពិភាក្សា និងហត្ថកម្មបែបច្នៃប្រឌិត ព្រមទាំងការដើរបង្ហាញម៉ូដ ដែលមានការរចនាបែបចីរភាពផងដែរ។ អ្នកទស្សនានឹងអាចស្វែងយល់បន្ថែមអំពីផលិតផល…
-
យ៉ាងហោចណាស់មាន ៦៨៨គណនី កំពុងបង្ហោះផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី តាមបណ្តាញព័ត៌មានសង្គម

(ភ្នំពេញ)៖ តាមការអង្កេតរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា យ៉ាងហោចណាស់ក៏មានគេហទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមទិកទុក ក្រុមអ៊ីនស្តាក្រាម ៦៨៨ ដែលកំពុងចែកចាយ ផ្សព្វផ្សាយលក់យ៉ាងសកម្មនូវបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ ដែលក្រុមមួយចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀតជាក្រុមដែលទើបតែបង្កើតថ្មី។ លើសពី៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) ដែលភាគច្រើនលើសលប់គឺជាកុមារនិងយុវជន បានបញ្ជាទិញផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម យោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤។ នៅលើបណ្តាញសង្គមក្រុមគ្រួសារហ្វេសបុក ដែលមានបងប្រុសម្នាក់បានស្លាប់ដោយសារជម្ងឺសួត ដោយសារការប្រើប្រាស់បារីអេឡិចត្រូវនិច។ ជាមួយនិងការបង្ហាញការឈឺចាប់ សោកស្តាយចំពោះការបាត់បង់សមាជិកគ្រួសារ ម្ចាស់គណនេយ្យរូបនេះក៏បានអំពាវនាវដូច្នេះថា «គត់ស្លាប់ដោយសារជម្ងឺសួតសូមបងប្អូនទាំងអស់គ្នាឈប់ជក់អា Yooz (បារីអេឡិចត្រូនិច)អីនិងទៅប៉ះពាល់ណាស់យូរៗទៅសួតអស់ហើយ ឈប់ទៅណាបងប្អូនកុំអោយមានវិប្បដិសារីថ្ងៃក្រោយ»។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានយល់ឃើញថា “បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់ (តាមអនឡាញ) ក៏គ្មានជនរងគ្រោះ ដែលភាគច្រើនជាកុមារនិងយុវជនដែរ”។ ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី បណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលធនមនុស្សរបស់កម្ពុជា។…
-
ប្រជាពលរដ្ឋចំនួន ១០ ភូមិ ក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ទទួលអំណោយ ក្រុមការងាររាជរដ្ឋាភិបាល និង ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម អ៊ុក ពញ្ញារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម គឹម វាសនា ព្រមទាំង ឯកឧត្តម លោកជំទាវ និង ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋ ចំនួន ៨០គ្រួសារ រងគ្រោះដោយសារទឹកជំនន់នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជល់គីរី ។ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយសារស្ថានភាពទឹកជំនន់ ដែលបានជន់ឡើងនៅបែក ខាងលើនៃទន្លេមេគង្គ ហើយបានហូរធ្លាក់ចុះមកទន្លេបាសាក់ ទន្លេមេគង្គក្រោម ហើយមួយផ្នែកបានហូរធ្លាក់មកទន្លេសាបបានធ្វើឲ្យចាល់ ទើបបណ្ដាលឲ្យ ជន់លិច លំនៅដ្ឋាន របស់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ វាលជំនាប តាមដងទន្លេ ។ កន្លងមកក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងក៏ដូចជាអាជ្ញាធរខេត្ត ស្រុក មិនដែលព្រងើយកន្តើយ…
-
កាកបាទក្រហមកំពង់ធំ ចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអំពីជំងឺមិនឆ្លង ៤ ប្រភេទធំៗ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសរុបចំនួន ៥៣ គ្រួសារ នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ស្តីអំពីវិធានការការពារជំងឺមិនឆ្លង ៤ ប្រភេទធំៗ និងការជួយសង្គ្រោះបឋមជនរងគ្រោះ។ កម្មវិធីនេះ ដឹកនាំដោយលោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជាមួយមន្ត្រីក្រុមប្រតិបត្តិ និងអនុសាខា ដែលបានផ្ដល់ចំណេះដឹងអំពី៖ ការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់ ការជួយសង្គ្រោះជនរងគ្រោះហូរឈាម និងលង់ទឹកវិធានការការពារជំងឺគ្រុនឈាម និងជំងឺមិនឆ្លងធំៗ ៤ ប្រភេទក្នុងឱកាសនេះ លោកស្រីនាយិការង បានបញ្ជូនសារសំណូមពរផ្ដាំផ្ញើ និងសួរសុខទុក្ខពីចម្ងាយ តាមសាររបស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកស្រី ឡេង សុឃីម បានបង្ហាញថា គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋមានចំណេះដឹង និងការយកចិត្តទុកដាក់លើជំងឺឆ្លង និងមិនឆ្លង ដែលកម្ពុជាកំពុងប្រឈមជាបន្តបន្ទាប់ ដូចជា ជំងឺកូវីដ-១៩ អេដស៍ និងរបេង។ សម្រាប់ជំងឺមិនឆ្លង ៤ ប្រភេទធំៗ រួមមាន៖ជំងឺមហារីកជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ…
-
ក្រសួងបរិស្ថានតម្រូវឱ្យសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី ត្រូវបិទផ្ចិតកន្លែងដែលលេចធ្លាយ មានក្លិនប៉ះពាល់ដល់បរិស្ថាន ឱ្យបានរួចរាល់មុន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានដាក់ចេញវិធានការច្បាប់តម្រូវឱ្យសិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) ដែលស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបិទផ្ចិតកន្លែងដែលលេចធ្លាយ ផ្សែង និងក្លិនឈ្ងៀម (ក្លិនកាហ្វេ) ឱ្យបានរួចរាល់ មុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។ ជាមួយគ្នានេះ សិប្បកម្មត្រូវទទួលរងពិន័យអន្ដរការណ៍ លើកាបញ្ចេញសារធាតុបំពុលខ្យល់ ពីម៉ាស៊ីនភ្លើង ដោយពុំមានលិខិតអនុញ្ញាត លិខិតបញ្ជាក់គុណភាពខ្យល់ ក្នុងអគារផលិតកម្ម និងក្រៅអគារផលិតកម្ម ពីក្រសួងបរិស្ថាន និងមិនគោរពតាមកិច្ចសន្យាការពារបរិស្ថាន ចេញដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ល្មើសនឹងមាត្រា១៧៣ មាត្រា៦៩៤ និងមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ លើសពីនេះ សិប្បកម្មត្រូវកែល្អប្រព័ន្ធចម្រោះសម្អាតផ្សែង និងក្លិន(Afterburner )ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។ ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ។ សូមបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន រួមជាមួយមន្រ្តីមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២០…
-
វត្ថុបុរាណដែមានអាយុកាលច្រើនសតវត្សន៍ ក្រោយពេលប្រជាពលរដ្ឋប្រទះឃើញ និងរក្សាទុកមិនជិត ៧ឆ្នាំ ត្រូវបាននាំយកមកប្រគល់ជូន អាជ្ញាធរខេត្តស្ទឹងត្រែង ទុកជាមរតកវប្បធម៌ជាតិ

(ខេត្តស្ទឹងត្រែង)៖ វត្ថុបុរាណពីរប្រភេទ ដែលគេប៉ាន់ប្រមាណថាមានតម្លៃខ្ពស់ ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ប្រទះឃើញនៅលើដីចំការផ្ទាល់ខ្លួន ហើយបាននាំយកមករក្សាទុកមិនតិចជាង ៧ឆ្នាំនោះទេ ប៉ុន្តែ នៅថ្ងៃទី២០ តុលា ២០២៥ បាននាំយកមកប្រគល់ជូន លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោមទំនុកចិត្តខ្ពស់បំផុត ដើម្បីនាំយកទៅថែរក្សាទុកជាកេរ្តិ៍មរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ពលរដ្ឋល្អដែលបាននាំយកវត្ថុបុរាណដ៏មានតម្លៃទាំងពីរ គឺ (តុម្ព និងកង) ទៅប្រគល់ជូនអាជ្ញាធរខេត្តស្ទឹងត្រែង នាពេលនោះ ត្រូវគេស្គាល់ឈ្មោះ ជាប ចាប ភេទប្រុស រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ វត្ថុបុរាណទាំងពីរប្រភេទនេះ បើតាមការប៉ាន់ប្រមាណ អាចមានអាយុកាលជាច្រើនសតវត្សន៍កន្លងមកហើយ ដែលបានកប់ក្រោមដី និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅអំឡុងឆ្នាំ២០១៩ នៅលើដីចំការ ស្ថិតក្នុងភូមិអូរពងមាន់២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងទើបយកមកប្រគល់ជូន អាជ្ញាធរខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។ ការសម្រេចចិត្តរបស់ លោក ជាប ចាប ដែលបានប្រគល់វត្ថុបុរាណទាំងពីរ (តុម្ព និងកង) ជូនអាជ្ញាធរខេត្តនៅគ្រានោះ…