Category: ព័ត៌មានសង្គម

  • សម្ពោធសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាបស្ថិតក្នុងក្រុងឧត្តុង្គម៉ែជ័យ មានតម្លៃជិត ៥ម៉ឺនដុល្លារ

    សម្ពោធសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាបស្ថិតក្នុងក្រុងឧត្តុង្គម៉ែជ័យ មានតម្លៃជិត ៥ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ អគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាប ក្រោមគំនិតផ្តូចផ្តើមកសាងដោយ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកសាងដោយ ឯកឧត្តម លី ច័ន្តតុលា និងលោកជំទាវ ឈីវ ភីរម្យ ដោយចំណាយអស់ថវិកា ចំនួន ៤៩,០៣៤.៩៦ ដុល្លារអាមេរិក ដើម្បីបម្រើដល់ការអប់រំតាមបែបព្រះពុទ្ធសាសនា ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេនវត្តព្រៃច្រាប សង្កាត់វាលពង់ ក្រុងឧដុង្កម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកជំទាវ ឈីវ ភីរម្យ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារចុះមូលដ្ឋាន សង្កាត់វាលពង់ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ…

  • ក្រុមធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ៨ ក្រុមទៅចូលរួមកម្មវិធី APAC Summit 2025 ដែលរៀបចំដោយ Plug and Play Asia Pacific នៅប្រទេសសិង្ហបុរី

    ក្រុមធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ៨ ក្រុមទៅចូលរួមកម្មវិធី APAC Summit 2025 ដែលរៀបចំដោយ Plug and Play Asia Pacific នៅប្រទេសសិង្ហបុរី

    (ប្រទេសសិង្ហបុរី)៖ ឯកឧត្តម សំ សិទ្ធិសិរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមធុរកិច្ចថ្មីឌីជីថលចំនួន ៨ ក្រុមដែលត្រូវបានជ្រើសរើសចេញពីកម្មវិធី Plug and Play Cambodia Accelerator batch 1 ដើម្បីចូលរួមកម្មវិធី APAC Summit 2025 ដែលរៀបចំដោយ Plug and Play Asia Pacific នៅប្រទេសសិង្ហបុរី។ កម្មវិធីនេះមានការចូលរួមពីបណ្ដាក្រុមធុរកិច្ចថ្មីល្អៗជាង ៥០ ក្រុមមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ីប៉ាសុីហ្វិក និងបានទាក់ទាញការចូលរួមពីអ្នកវិនិយោគ និងសហគមន៍ធុរកិច្ចថ្មីឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលអន្តរជាតិប្រហែល ៧០០នាក់។ កម្មវិធីនេះគឺជាវេទិកាដ៏សំខាន់មួយ ដែលផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជាបានធ្វើបទបង្ហាញ (Pitching) ណែនាំពីផលិតផលឬសេវាកម្ម, សមត្ថភាពនវានុវត្ត, តម្រូវការវិនិយោគរបស់ខ្លួនទៅកាន់អ្នកវិនិយោគ ដើម្បីអាចពង្រីកខ្លួនទៅកាន់ថ្នាក់តំបន់ និងអន្ដរជាតិឱ្យកាន់តែទូលំទូលាយ។ ការចូលរួមរបស់ក្រុមធុរកិច្ចថ្មីឌីជីថលកម្ពុជានៅក្នុងកម្មវិធី APAC Summit មិនត្រឹមតែបង្ហាញពីសមត្ថភាពនៃសហគ្រិនកម្ពុជានៅលើវេទិកាអន្តរជាតិទេ ប៉ុន្តែថែមទាំងជាផ្នែកមួយយ៉ាងសំខាន់នៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជា ដែលក្រសួងកំពុងពង្រឹងជាបន្តបន្ទាប់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនពរដល់ក្រុមធុរកិច្ចថ្មីទាំង ៨…

  • ប្រពៃណីបូតស្រូវ ជនជាតិដើមភាគតិច ពូនង នៅតែរក្សារហូតមកដល់ពេលបច្ចុប្បន្ន

    ប្រពៃណីបូតស្រូវ ជនជាតិដើមភាគតិច ពូនង នៅតែរក្សារហូតមកដល់ពេលបច្ចុប្បន្ន

    (មណ្ឌលគិរី)៖ អស់រយៈកាលដ៏យូរលង់មកហើយការបូតស្រូវ គឺជាប្រពៃណីមួយដ៏សំខាន់សម្រាប់បងប្អូនជនជាតិដើមភាគតិចពូនង (ព្នង) ដែលត្រូវបានប្រើប្រាស់ក្នុងការប្រមូលផលស្រូវទុំរបស់ពួកគេ ។ រហូតមកដល់ពេលបច្ចុប្បន្នប្រពៃណីបូតស្រូវក៏នៅត្រូវបានជនជាតិពូនង អនុវត្តក្នុងការប្រមូលផលស្រូវរបស់ពួកខ្លួនផងដែរ ។ តាមរយៈការប្រមូលផលស្រូវ តាមការបូតស្រូវនេះដែរ អ្នកស្រី ស្រេវ អេត រស់នៅ ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការបូតស្រូវតាមប្រពៃណីជនជាតិដើមភាគតិចគឺជាវិធីសាស្រ្តមួយដែលរូបអ្នកស្រីបានអនុវត្ត តាមឪពុកម្តាយ ។ វិធីនេះមិនត្រឹមតែងាយស្រួលទេ តែវាក៏ផ្តល់ភាពរហ័សសម្រាប់ការស្រូតកាត់សម្រាប់រូបគាត់ និងក៏ដូចជាអ្នកភូមិ។ ទោះបីយ៉ាងណាក្តីអ្នកស្រីបានប្រាប់ថា វិធីប្រមូលផលស្រូវដោយប្រពៃណីការបូត ត្រូវការចំណាយពេលច្រើនថ្ងៃ ប៉ុន្តែវាជាការរក្សាប្រពៃណីតាំងពីដូនតា ដើម្បីបន្តដល់កូនចៅជំនាន់ក្រោយៗដែលយើងមិនអាចចោលវាបានទេ ។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង ភូមិពូរ៉ាង បានប្រាប់ឱ្យដឹងថា ៖ ចំពោះមុខរបររបស់បងប្អូនជនជាតិពូនងសព្វថ្ងៃដូចជា ដាំស្រូវ ដាំដំឡូង ចិញ្ចឹមសត្វផ្សេងៗ មានចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមគោ ក្របី ដែលតាមរយៈវិស័យកសិកម្មបុរាណនេះពួកគាត់អាចផ្គត់ផ្គង់ជីវភាព សម្រាប់បន្តការសិក្សារបស់កូនចៅរបស់ពួកគាត់ ។ លោកថា បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីនៅតែបន្ត និងថែរក្សាប្រពៃណីទំនៀមទំលាប់ របស់ពួកគាត់ តាំងពីបុរាណ…

  • អតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅក្រុងស្ទឹងសែនបានទទួលផ្ទះថ្មីពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

    អតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅក្រុងស្ទឹងសែនបានទទួលផ្ទះថ្មីពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោកពេញ កែម អភិបាលក្រុង ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ក្រុងស្ទឹងសែន និងមន្ត្រីក្រុមការងារកាលពីចុងសប្ដាហ៍នេះបានអញ្ជើញប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់អតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ឃុំឈូក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោក សុិន សុផន អាយុ ៦៧ ឆ្នាំ មានឋានន្តរសក្ដិពលបាលឯក បានឱ្យដឹងថាលោកបានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ នៅអតីតអង្គភាពវរសេនាតូចលេខ៣០យោធាខេត្តកំពង់ធំ ហើយបានត្រូវរបួសនៅក្នុងសមរភូមិស្រុកស្ទោង នៅឆ្នាំ១៩៩១ បណ្តាលឱ្យពិការជេីង និងដងខ្លួន ។មានភរិយាឈ្មោះ ស៊ុន ថារី អាយុ ៦៦ ឆ្នាំ មានកូន និងចៅចំនួន ៨ នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដោយបានកូនជាអ្នកជួយដោះស្រាយស្បៀងអាហារហូបចុកប្រចាំថ្ងៃ រូមជាមួយប្រាក់បៀវត្សរ៍របស់គាត់ប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។ លោក ពេញ កែម…

  • សាលាបឋមសិក្សាវត្តរាជបូណ៌ បើកទ្វារស្វាគមន៍សិស្សានុសិស្ស ជាមួយនឹងគុណភាពអប់រំ និងបរិយាកាសសិក្សាថ្មី

    សាលាបឋមសិក្សាវត្តរាជបូណ៌ បើកទ្វារស្វាគមន៍សិស្សានុសិស្ស ជាមួយនឹងគុណភាពអប់រំ និងបរិយាកាសសិក្សាថ្មី

    សៀមរាប ៖ សាលាបឋមសិក្សាវត្តរាជបូណ៌ ដែលជាសាលារៀនគំរូដ៏មានកេរ្តិ៍ឈ្មោះក្នុងខេត្តសៀមរាប បានប្រកាសពីការត្រៀមលក្ខណៈដ៏ហ្មត់ចត់បំផុត ដើម្បីទទួលស្វាគមន៍ការចាប់ផ្តើមនៃ ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ខណ:បានបើកបវេសនកាលផ្លូវការនៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាទីតាំងស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ពិធីបើកបវេសកាលឆ្នាំសិក្សាថ្មីមានអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ស៊ិន ណម សមាជិកក្រុមក្រឹក្សាខេត្ត លោកស្រី ម៉ាត់ អាហ្សីម៉ាស អភិបាលរងក្រុងសៀមរាប ។ លោក អន គុណរ័ត្ន នាយកគ្រប់គ្រងសាលាបឋមសិក្សាវត្តរាជបូណ៍ បានឲ្យដឹងថា សាលាមានលោកគ្រូ អ្នកគ្រូចំនួន ១២៨នាក់, មានសិស្សសរុប៥ ៦៦១នាក់ ។សម្រាប់ឆ្នាំសិក្សាថ្មីកើនដល់៥ ៨០៧ នាក់,មាន ចំនួន១១៦ថ្នាក់ ពិសេសសម្រាប់ថ្នាក់ទី១ និងថ្នាក់មត្តេយ្យ ត្រូវបានប្រើស្មាតធីវី ផងដែរ។ លោក អន គុណរ័ត្ន បន្តថាសាលាបានការត្រៀមលក្ខណៈ និងគុណភាពអប់រំ ដើម្បីធានាបាននូវដំណើរការសិក្សាប្រកបដោយប្រសិទ្ធភាពតាំងពីថ្ងៃដំបូង…

  • ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប និង ការប្រើប្រាស់ដ្រូន របស់មន្រ្តីឧទ្យាននុរក្សក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិទទួលបានប្រសិទ្ធភាពខ្ពស់ ជនល្មើសខ្លាចញញើត

    ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប និង ការប្រើប្រាស់ដ្រូន របស់មន្រ្តីឧទ្យាននុរក្សក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិទទួលបានប្រសិទ្ធភាពខ្ពស់ ជនល្មើសខ្លាចញញើត

    (ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សដែលធ្លាប់តែចុះល្បាតដោយថ្មើរជើង ឬមធ្យោបាយផ្សេងៗទៀតដែលខ្វះបច្ចេកវិទ្យាជំនាន់ថ្មីចូលរួមនោះតែងជួបនូវការលំបាក តែពេលនេះមិនដូចកាលពីមុនទេ ក្រោយការប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប និង ការប្រើប្រាស់ដ្រូន របស់មន្រ្តីឧទ្យាននុរក្សក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិនោះទទួលបាននូវប្រសិទ្ធភាពខ្ពស់ ហើយបទល្មើសក៏ថមថយចុះដែរ។ ក្រសួងបរិស្ថាន នៅឆ្នាំ២០២៤-២០២៥ បានផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណបជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដើម្បីសហការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបានប្រគល់ដ្រូនចំនួន ៤៧គ្រឿងដល់មន្ទីរបរិស្ថានទាំងអស់ ហើយមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិ ក៏ទទួលបានការគាំទ្រពីបណ្តាអង្គការ និងដៃគូអភិវឌ្ឍបន្ថែមទៀត នូវសម្ភារៈប្រើប្រាស់និងដ្រូនជាច្រើនគ្រឿងបន្ថែមទៀត។ លោក រស់ លីដា មានតួនាទីជាប្រធានស្នាក់ការរងពូគង់ ទួលពង្រ នៃ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ចំពោះភារៈកិច្ចចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ គឺជាការងារអាទិភាពមួយរបស់មន្រ្តីឧទ្យានុរក្ស។ ក្នុងឆ្នាំ២០២៤-២០២៥ កន្លងមក ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើប ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ទទួលបានលទ្ធផលល្អប្រសើរ និងការបង្រ្កាបបទល្មើសទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យជនល្មើសមានការខ្លាចរអាជាងមុនឆ្ងាយណាស់។ លោក អ៊ឹង ថោះ ភ្នាក់ងារល្បាត នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ឱ្យដឹងថាការល្បាតបានធ្វើឡើងរួមគ្នាទាំងមន្រ្តី ឧទ្យានុរក្ស សហគមន៍ ក្នុងការដើរល្បាតទាំងការពារព្រៃឈើ ការចាប់សត្វព្រៃ ។ការល្បាតនាពេលបច្ចុប្បន្ននេះបើប្រៀបធៀបកាលពីលើកមុនគឺខុសគ្នាឆ្ងាយដោយសារថាការប្រើដ្រូនងាយរុករកទីតាំង ចាប់ជនល្មើសបានជាក់ច្បាស់…

  • ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា ៖ មុនចេញផ្សាយព័ត៌ត្រូវតែពិនិត្យផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់

    ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា ៖ មុនចេញផ្សាយព័ត៌ត្រូវតែពិនិត្យផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់

    (ភ្នំពេញ)៖ ក្នុងនាមជាស្ថាប័នព័ត៌មាន មុនចេញផ្សាយនូវព័ត៌មានទាំងអត្ថបទ និងជាសំឡេង ត្រូវតែពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់ ដើម្បីធានាបានភាពត្រឹមត្រូវនៃការផ្សាយ និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋលើប្រព័ន្ធផ្សព្វផ្សាយ។ អង្គភាពព័ត៌មាន មានតួនាទីក្នុងការផ្តល់នូវសុវត្ថិភាពព័ត៌មាន សម្រាប់មិត្តអ្នកអាន។ ដូច្នេះ ការចេញផ្សាយព័ត៌មាន ត្រូវមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដូចនេះ ការផ្ទៀងផ្ទាត់ព័ត៌មាន ផ្ទៀងផ្ទាត់ទាំងរូបភាព និងវីដេអូ ឱ្យច្បាស់លាស់ពីស្ថានភាពជាក់ស្តែងពោលគឺថ្ងៃ ខែ និង ឆ្នាំជាដើម។ ខណៈថ្មីៗនេះមានការជ្រើសរើសរូបភាពចាស់ និងវីដេអូចាស់ មកផ្សព្វផ្សាយជាថ្មី ដោយបានសរសេរបញ្ជាក់ថា រឿងនេះទើបនឹងកើតឡើងផងដែរ។ នេះជាប្រសាសន៍ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា ស្ថិតនៅក្នុងចង្កោមព័ត៌មានក្លែងក្លាយ (Faks News) ដែលវាធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សិទ្ធិនៃការទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋ។ បើក្នុងនាមជាអ្នកផលិតព័ត៌មានហើយមិនដឹងថា ជាព័ត៌មានពិត ឬមិនពិតនោះ តើឱ្យប្រជាពលរដ្ឋជឿទុកចិត្តយ៉ាងដូចម្តេច ដូច្នេះត្រូវតែនាំគ្នាផ្ទៀងផ្ទាត់ប្រភពឱ្យបានត្រឹមត្រូវ។…

  • ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា

    ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា

    ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌាពីប្រទេសកម្ពុជា នឹងផ្ដល់ជម្រើសផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការព្យាបាលដែលងាយស្រួលរក មានតម្លៃសមរម្យ មានភាពងាយស្រួល និងគុណភាពខ្ពស់ និងផ្តោតសំខាន់លើអ្នកជំងឺ។​​ ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដែលផ្ដល់ជូនដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines រវាងខេត្តសៀមរាប និងទីក្រុង Kolkata​​ បីដងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៣​ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតទៅ នឹងធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់ មានឱកាសទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ដែលផ្តល់ជូនដោយមន្ទីរពេទ្យ Apollo (Apollo Hospitals) របស់ប្រទេសឥណ្ឌា។ មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេរបស់ប្រទេសឥណ្ឌាជាមួយនឹងកំណត់ត្រាព្យាបាលអ្នកជំងឺចំនួន ១៥០ លាននាក់មកពី ១៤០ ប្រទេស។ មន្ទីរពេទ្យនេះ នឹងបង្ហាញសេវាវេជ្ជសាស្រ្តរបស់ខ្លួននៅ Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា​នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON​ 3)។ លោក​ Abhijit Majumdar ដែលជានាយក​ប្រតិបត្តិ​មន្ទីរពេទ្យ Apollo នៅទីក្រុង…

  • កំណាត់ផ្លូវជាតិលេខ៩២ខេត្តព្រះវិហារ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ទទួលបានការជួសជុល

    កំណាត់ផ្លូវជាតិលេខ៩២ខេត្តព្រះវិហារ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ទទួលបានការជួសជុល

    ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩២ គឺជាកំណាត់ផ្លូវមួយខ្សែដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រុកឆែប ខេត្តព្រះវិហា ក្នុងការធ្វើដំណើរ ,ការដឹកជញ្ជូនកសិផលនានាមកកាន់ទីប្រជុំជនផ្សារក្នុងស្រុក ។កំណាត់ផ្លូវនេះ​ក៏​ជា​កំណាត់ផ្លូវទេសចរណ៍ផងដែរ។ ក្រោយការជន់លិច និងរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា កំណាត់ផ្លូវជាតិលេខ៩២ បានរងការខូចខាត​ដោយអន្លើៗ។សម្រួលឡើងវិញនូវស្ថានភាពខូចខាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានចាត់ក្រុមមន្ត្រីជំនាញ នាំយកគ្រឿងចក្រចុះជួសជុលកំណាត់ផ្លូវនេះឡើងវិញ។ សកម្មភាពជួសជុលកំណាត់ផ្លូវជាតិលេខ ៩២ប្រព្រឹត្តទៅក្នុងភូមិសាស្ត្រស្រុកឆែប ដោយធ្វើការកៀរសម្រួល ថែមដីល្បាយ​ថ្ម និងកិនបង្ហាប់តាមបច្ចេកទេសត្រង់ចន្លោះគ.ម ៥៥+០០០ ដល់ គ.ម ៧១+០០០ ដែលជាផ្នែកមួយនៃផែនការថែទាំ​ផ្លូវជាប្រចាំដើម្បីធានាថា ផ្លូវនៅតែមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង។ លោកប្រធានមន្ទីរសាធារណការខេត្តបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវដែលមានសារៈសំខាន់ខ្លាំង ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ និងមានភាពងាយស្រួលធ្វើដំណើរទៅកាន់ រមណីយ​ដ្ឋានតំបន់ទេសចរណ៍បានយ៉ាងឆាប់រហ័ស ។ជាផ្លូវរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងជំរុញកំណើនសេដ្ឋកិច្ច៕ដោយៈឡុង សំបូរ

  • អតីតយុទ្ធជនពិការដោយសារសង្គ្រាមម្នាក់នៅ ស្រុកប្រាសាទសំបូរ បានទទួលផ្ទះថ្មីពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

    អតីតយុទ្ធជនពិការដោយសារសង្គ្រាមម្នាក់នៅ ស្រុកប្រាសាទសំបូរ បានទទួលផ្ទះថ្មីពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោកឃឹម សុខឃៀង ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្រុកប្រាសាទសំបូរ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលបានសាងសង់លើដីកម្មសិទ្ធិរបស់អតីតយុទ្ធជនពិការ ។កន្លងមកអតីតយុទ្ធជនរូបនេះមានតែដី តែមានជម្រករស់នៅមិនសមរម្យ នៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ លោក ពៅ លីវ អាយុ ៦៨ឆ្នាំ មានឋានន្តរសក្ដិពលបាលឯក ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ អង្គភាពវរសេនាតូចលេខ៥ យោធាខេត្តកំពង់ធំ ត្រូវរបួសនៅ សមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ នៅឆ្នាំ១៩៩៧ បណ្តាលឲ្យពិឍការជេីងខាងស្តាំ ។ភរិយាឈ្មោះ ឡុង ឃីម អាយុ ៦៣ឆ្នាំ មានកូន និងចៅ៤នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស័ង្កសី មុខរបរធ្វើស្រែ មានជីវភាពលំបាកខ្វះខាតដោយសារមានជំងប្រចាំកាយ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ផងដែរថា…