-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖យុទ្ធនាការជំរឿនមន្រ្តីលើកទី៤ មានគោលបំណងកំណត់ឱ្យបានច្បាស់លាស់ នូវរចនាសម្ព័ន្ធគ្រប់ប្រភេទមន្ត្រីដែលកំពុងបម្រើការងារជាក់ស្តែង

ភ្នំពេញ៖យុទ្ធនាការជំរឿននាពេលនេះ គឺជាលើកទី៤ ។យុទ្ធនាការនេះមានគោលបំណង ក្នុងការកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត គ្រប់ប្រភេទ មន្ត្រីដែលកំពុងបម្រើការងារជាក់ស្តែង និងធ្វើបច្ចុប្បន្នភាព និងការអភិវឌ្ឍទិន្នន័យក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងកែលម្អឱ្យកាន់តែល្អប្រសើរឡើងនៃប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្តថា តាមការរំពឹងទុក ការធ្វើជំរឿននាពេលនេះ គឺដើម្បីទទួលបានទិន្នន័យមួយដែលច្បាស់លាស់។មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាតែម្តង។ ឯកឧត្តមបញ្ជាក់បន្ថែមថា “ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើង ក្នុងការងារជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ឈានទៅបាននូវទិន្នន័យមួយមានភាពច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នានេះ ចាំបាច់ត្រូវការទំនាក់ទំនងគ្នា និងសហការគ្នាឱ្យបានស្អិតរមួតជាប្រចាំ ហើយក្រសួងមុខងារសាធារណៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន។ ទាក់ទងនឹងកិច្ចប្រជុំវិញ គឺដើម្បីពិនិត្យ និងពិភាក្សាលើស្ថានភាពទូទៅ និងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាកំណត់ការងារបន្តក្នុងការអនុវត្ត។នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញចំនួន២ របស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ រួមមាន៖ បទបង្ហាញទី១. ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ពាក់ព័ន្ធនឹងដំណើរការនៃការធ្វើជំរឿនរចនាសម្ព័ន្ធ…
-
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ស្គន់-កំពង់ចាម សម្រេចលទ្ធផល ៧០%ហើយ

(ភ្នំពេញ)៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នការដ្ឋានកំពុងសម្រុក បន្ទាប់ពីភ្លៀងបានថមថយ។គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម ៧០%ហើយ។ ផ្អែកលើល្បឿន នៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន នៅលើបណ្តាញសង្គម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទ AC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន…
-
សហគមន៍កសិកម្មទំនើបស្រូវនាងអំ ចាប់ផ្តើមប្រមូលផលស្រូវនាងអំ តាមកិច្ចសន្យាក្នុងតម្លៃ ៨៥០រៀល

(ភ្នំពេញ)៖ចាប់តាំងពីថ្ងៃ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កសិករសមាជិកនៃ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» បានចាប់ផ្តើមប្រមូលផលស្រូវនាងអំរបស់ខ្លួនតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងតម្លៃ៨៥០រៀលក្នុងមួយគីឡូក្រាម។ នាងអំ ជាឈ្មោះអង្ករ មួយប្រភេទដែលមានប្រភព និងបង្កាត់ពូជដាំដុះ ដោយស្ត្រីចំណាស់ម្នាក់ដែលមានឈ្មោះថា «អំ» នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងពីប្រវត្តិអង្ករនាងអំនេះថា ក្នុងអំឡុងទសវត្សរ៍ទី ៨០ ក្រោយការប្រមូលផលស្រូវចម្ការអស់ហើយ នាងអំ ឬយាយអំ បានឃើញស្រូវ ១ គុម្ពនៅក្បែរចម្ការ ដោយមានគ្រាប់ប្លែកពីស្រូវដែលបានច្រូតហើយ គាត់ក៏បូតយកគ្រាប់ស្រូវនោះ បានប្រមាណ ១ ទូកដៃ ខ្ចប់នឹង ក្រណាត់តូចយ៉ាងស្អាតយកទៅរក្សាទុក ហើយធ្វើការដាំដុះរហូតល្បីល្បាញឈ្មោះដល់សព្វថ្ងៃ។ អង្ករនាងអំ មានក្លិនក្រអូបប្រហើរ និងមានរស់ជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា ។ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់បានបញ្ជាក់តាមបណ្តាញសង្គមឱ្យដឹងថាបើទោះបីជាតម្លៃដែលបានចុះកិច្ចសន្យាសម្រាប់ឆ្នាំនេះទាបជាងតម្លៃដែលទទួលបានកាលពីឆ្នាំ២០២៤ ក៏ដោយ ក៏តម្លៃនេះនៅតែខ្ពស់ជាងតម្លៃទីផ្សារស្រូវនាងអំក្រៅសហគមន៍នាពេលបច្ចុប្បន្នដល់ទៅ ២៥០រៀលដដែល។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងដែរថាផលិតកម្មតាមកិច្ចសន្យាការពារកសិករជាសមាជិកសហគមន៍ពីហានិភ័យនៃការប្រែប្រួលថ្លៃទីផ្សារបានប្រកបដោយប្រសិទ្ធភាព។ ដោយឡែកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ…
-
សហគមន៍ខ្មែរនៅប្រទសជប៉ុន ចេញញត្តិថ្កោលទោស ទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃ បានធ្វើមកលើក្រុមពលករទេសន្តរប្រវសន៍កម្ពុជា

(ភ្នំពេញ)៖ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ទាំង អស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន ចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ព្រៃផ្សៃយង់ឃ្នង របស់ ក្រុម ទាហានឈុតខ្មៅថៃដែលបានធ្វើមកលើ ក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។ តាមរយៈញត្តិថ្កោលទោសសហគមន៍ខ្មែរនៅជប៉ុន លើកឡើងថា ទាហានឈុតខ្មៅថៃបានប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅក្នុងរូបភាពប្រើអំពើហិង្សាជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។ សហគមន៍ខ្មែរនៅជប៉ុនបញ្ជាក់ថា ករណីអំពើព្រៃផ្សៃនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។ ជាមួយគ្នានេះ សហគមន៍ខ្មែរនៅជប៉ុនបានទទូចដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាន…
-
ប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសារធារណៈ បានឱ្យដឹងថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ សាធារណជន អាចបំពេញព័ត៌មាន សុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈ QR Code ឬ https://go.gov.kh/era/mcskkr សម្រាប់សាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានព័ត៌មានលម្អិតក្នុង សេចក្តីជូនដំណឹង និងតារាងឧបសម្ព័ន្ធដែលមាន ជូន ភ្ជាប់ខាងក្រោម…. ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ

(ភ្នំពេញ)៖ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីបន្តចូលរួមចំណែកចែករំលែកបទពិសោធន៍ និងស្វែងយល់ពីប្រទេសនានា ដើម្បីពន្លឿនការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ធ្វើឱ្យមានភាពធន់ និងបញ្ចេញកាបូនទាប។ យើងអាចធានាថាប្រព័ន្ធស្បៀងអាហារក្លាយជាមូលដ្ឋានគ្រឹះនៃសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំ “សម្ព័ន្ធនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (ACF)” ក្នុងក្របខណ្ឌនៃសន្និសីទកំពូល លើកទី៣០ នៃរដ្ឋភាគី នៃអនុសញ្ញអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុងBelem ប្រទេសប្រេស៊ីល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ប្រទេសកម្ពុជាទទួលស្គាល់ថា ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ គឺជាចំណុចកណ្តាលនៃការសម្រេចបាន ទាំងគោលដៅអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 របស់កម្ពុជា បានរួមបញ្ចូលការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ដែលជាផ្លូវស្នូលសម្រាប់ការកាត់បន្ថយ ការសម្របខ្លួន និងកសាងភាពធន់នឹងអាកាសធាតុ។ កម្ពុជា បានចាត់ទុកអាទិភាពសំខាន់ៗរួមមាន៖ ការលើកកម្ពស់របបអាហារប្រកបដោយចីរភាព និងមានសុខភាពល្អ, ការពង្រីកកសិកម្មឆ្លាតវៃ ធន់នឹងអាកាសធាតុ, ការជំរុញការស្តារតំបន់ការពារទេសភាព និងវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី, ការកាត់បន្ថយសំណល់ចំណីអាហារ, និងការបញ្ចូលសមភាពយេនឌ័រទៅក្នុងសកម្មភាពទាំងអស់។ លើសពីនេះ អាទិភាពទាំងនេះត្រូវបានចង្អុលបង្ហាញ ក្នុងផែនទីបង្ហាញផ្លូវចំនួនពីរ របស់កម្ពុជា…
-
ក្រសួងការងារនឹងបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនអតីតពលករមកពីថៃនៅខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ រាប់ម៉ឺនកន្លែងសម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃនាចុងសប្តាហ៍នេះ នៅថ្ងៃទី២២ និងទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រយៈពេល ២ថ្ងៃនៃពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបន្ទាយមានជ័យ អ្នកចូលរួមអាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗដោយផ្ទាល់នៅទីតាំងចំនួន២គឺ៖ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារចំការតាដោក ស្រុកមង្គលបូរី និង នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ប្រភពដដែលបានឱ្យដឹងទៀតថា បងប្អូនពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារធ្វើនៅខេត្តបន្ទាយមានជ័យ ដែលទៅចូលរួម ពិព័រណ៍នេះ នឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធីដោយឥតគិតថ្លៃ…
-
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល ២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំកម្មវិធីចីរភាព នៃបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងទន្លេសាប ការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងបច្ឆជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន់ការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពេលចូលរួមសន្និសីទបណ្តាភាគីលើកទី៣០ នៅទីក្រុង ប៊ែឡឹម ប្រទេសប្រេស៊ីល នាដើមសប្តាហ៍នេះ បានទទួលជួបជាមួយលោកស្រី Mathilde Laurans នាយករងប្រតិបត្តមូលនិធិសម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD) សហការី និងតំណាង GGGI ។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ដិតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្វាគមន៍ដល់ការបង្កើតមូលនិធិ សម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD) នេះផងដែរ។ លោកស្រី Mathilde Laurans បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ…
-
មន្ត្រីក្រសួងអប់រំ ៖ ការផលិត ឬការប្រើប្រាស់រ៉ូបូតក្នុងបរិបទ នៃការអភិវឌ្ឍសាលារៀន ពិតជាសំខាន់ សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ

(សៀមរាប)៖ មន្ត្រីក្រសួងអប់រំ ថា ការផលិត ឬការប្រើប្រាស់រ៉ូបូតក្នុងបរិបទ នៃការអភិវឌ្ឍសាលារៀន ពិតជាសំខាន់ណាស់ សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលសិស្សានុសិស្ស សម្រាប់យុគសម័យបច្ចេកវិទ្យា ។ថ្លែងក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅក្នុងសង្គម ដែលមានការរីកចម្រើនយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ការរៀនរ៉ូបូទិក (Robotics) ជួយឲ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីត្រៀមខ្លួន សម្រាប់អាជីពនាពេលអនាគត។ ជាងនេះទៅទៀត រ៉ូបូត និងរ៉ូបូទិក គឺជាមធ្យោបាយដ៏ល្អ ក្នុងការផ្សារភ្ជាប់មុខវិជ្ជា វិទ្យាសាស្ត្រ (Science), បច្ចេកវិទ្យា (Technology), វិស្វកម្ម (Engineering) និង គណិតវិទ្យា (Mathematics – STEM) ទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។ ហើយការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា AI និងបរិវត្តកម្មឌីជីថល បានជះឥទ្ធិពលយ៉ាងខ្លាំង…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយប្រជាជនងាយរងគ្រោះបំផុត ១.០១៥គ្រួសារ នៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ឆ្លើយតបតម្រូវការបន្ទាន់របស់ប្រជាជនងាយរងគ្រោះបំផុត និងតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១.០១៥គ្រួសារ រស់នៅស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា បានពាំនាំនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយលោកយាយលោកតា បងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ រួមជាមួយការគិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃ គ្រប់ពេលវេលាគ្រប់ទីកន្លែង ។ សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ…