-
កម្ពុជា ដាក់ញត្តិប្តឹងទៅប្រទេសមហាអំណាច និងអង្គការអន្តរជាតិ ករណីក្រុមទាហានឈុតខ្មៅថៃ ចាប់រំលោភសេពសន្ថវៈលើស្ត្រីពលការិនីខ្មែរ

(ភ្នំពេញ)៖ សហភាព ពលកម្មជាតិ កម្ពុជា បានដាក់ញត្តិប្ដឹងទៅប្រទេសមហាអំណាច និងបណ្តាអង្គការអន្តរជាតិធំៗមួយចំនួន ដែលមាននិវេសនដ្ឋាននៅកម្ពុជា ឱ្យជួយអន្តរាគមន៍លើករណីដែលក្រុមទាហានឈុតខ្មៅថៃ បានចាប់រំលោភជាក្រុមលើស្ត្រីជាពលការិនីខ្មែរ ។ ការដាក់ញាតិ្តប្តឹងរកយុតិ្តធម៌ជូនដល់ពលការិនីកម្ពុជានេះ បានដឹកនាំធ្វើឡើងដោយប្រធានសហភាពពលកម្មជាតិកម្ពុជា លោក សំ សឿន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តាស្ថានទូត និងការិយាល័យអង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា ដែលរួមមាន ស្ថានអាម៉េរិក, ស្ថានទូតបារាំង, ស្ថានទូតរុស្ស៊ី, ស្ថានទូតចិន, ការិយាល័យសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា, ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា, ការិយាល័យអង្គការពលកម្មអន្តរជាតិ ILO ប្រចាំនៅកម្ពុជា និងការិយាល័យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM ផងដែរ ។ សូមរំលឹកថា ក្រុមទាហានឈុតខ្មៅថៃចំនួន ៧នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ បានចាប់រំលោភសេពសន្ថវៈលើពលករខ្មែរជាស្ត្រីម្នាក់ ក្រោយរូបនាង ត្រូវបានបំបែកចេញពីក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ផ្សេងទៀត នៅខណៈពេលដែលពលករខ្មែរទាំងនោះ បានធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកកម្ពុជាវិញ ។ ក្រោយកើតហេតុនោះកើតឡើង រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានថ្កោលទោសចំពោះអំពើរំលោភបំពាននេះ និងទាមទារឱ្យអាជ្ញាធរថៃ ត្រូវមានការទទួលខុសត្រូវ និងដាក់ទោសចំពោះជនល្មើស ដែលជាកងកម្លាំងរបស់ថៃផងដែរ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខសពសិល្បករលោក អ៊ុន សិទ្ធា

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកនូវសម្ភាររួមជាមួយថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី អ៊ុន លក្ស្មី និងក្រុមគ្រួសារនៃសពលោក អ៊ុន សិទ្ធា ដែលបានទទួលមរណភាពកាលពីថ្ងៃពុធទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:១៥នាទី ក្នុងជន្មាយុ៤២ឆ្នាំ ដោយរោគាពាធ ។ ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះលោកជំទាវ ហួន ចន្ទបូរ៉ា បាននាំយកនូវសារលិខិតរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសព។សារលិខិតសម្តែងនូវក្តីសង្វែគជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះថាមរណភាពរបស់ លោក អ៊ុន សិទ្ធា គឺជាការបាត់បង់ប្អូនបង្កើត សាច់ញាតិជាទីស្រឡាញ់និងជាពលរដ្ឋដ៏ល្អរបស់សង្គម។ជាការបាត់បង់នូវធនធានមនុស្សប្រកបដោយទេពកោសល្ស វិជ្ជាជីវៈក្នុងវិស័យសិល្បៈ និងជួយក្នុងការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនាពេលកន្លងមក៕ ដោយ៖ គ្រី សម្បត្តិ
-
សមត្ថកិច្ចកំពុងស៊ើបអង្កេត លើសំណុំរឿងរំដោះឧក្រិដ្ឋជន ៦នាក់ នៅសាលាដំបូងខេត្តស្វាយរៀង

(ភ្នំពេញ)៖ ក្រោយការរត់គេចខ្លួន និងការចាប់ខ្លួនបានមកវិញទាំងអស់ នៃ ជនសង្ស័យចំនួន ៦នាក់ រួមទាំងស្រ្តីជនជាតិវៀតណាមម្នាក់ដែលរួមគំនិតរំដោះបក្សពួករបស់ខ្លួននៅសាលាដំបូងខេត្តស្វាយរៀងនោះ កំពុងត្រូវបានស្ថិតនៅក្នុងការសង្ស័យថា កើតឡើងពីអ្វីឱ្យពិតប្រាកដ ដោយមានការចោទប្រកាន់ពីសំណាក់បណ្តាញសង្គមហ្វេសប៊ុក និងដាក់ការសង្ស័យថា អាចមានការឃុបឃិតណាមួយ ពីសមត្ថកិច្ច និង ខ្លះទៀតថា ជាការហ្វេសប្រហែសរបស់សមត្ថកិច្ចប៉ុណ្ណោះ ។ ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់ទូរទស្សន៍អប្សរាថា៖គិតរហូតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងប្រតិបត្តិការតាមចាប់ខ្លួនជនជាប់ឃុំទាំង ៦នាក់ និងស្ត្រីម្នាក់ដែលបានបន្លំខ្លួនចូលក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងដើម្បីរំដោះបក្សពួកខ្លួននោះ កំពុងធ្វើការសើបអង្កេតបន្ថែមទៀតថា តើការរត់គេចខ្លួនរបស់ជនជាប់សង្ស័យបណ្តាមកពីអ្វីពិតប្រាកដ។ គួរបញ្ជាក់ថា ជនជាប់សង្ស័យចំនួន ៦នាក់ ដែលបានរត់គេចខ្លួនចេញពីសាលាដំបូងខេត្តស្វាយរៀង ក្នុងពេលក្រុមអនុរក្ស ពន្ធនាគារនាំខ្លួន ពួកគេមកកាត់ទោសនោះត្រូវបានស្រ្តីវ័យក្មេង ជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង ធី ហាយវ៉ាន់ បាននាំអាវុធខ្លីឱ្យបក្សពួករបស់គេ និង មធ្យោបាយ រថយន្តមួយគ្រឿង ដោយបានបាញ់រំដោះ រួចហើយនាំគ្នាឡើងរថយន្តគេចខ្លួនតែម្តង ។ ក្រោយមកក្រុមសមត្ថកិច្ចបានតាមចាប់ខ្លួនទាំងអស់មកវិញដោយបានបិទបញ្ចប់នៅថ្ងៃដដែលពោលគឺកាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៥។ លោក…
-
គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៦៧០នាក់ ទទួលបានការបើកប្រាក់គោលនយោបាយឧបត្ថម្ភ

ភ្នំពេញ៖ដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ក្នុងនោះមានសម្តេចកិត្តិសង្គហណ្ឌិត ម៉ែន សំអន ជាប្រធាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីបើកប្រាក់គោលនយោបាយជូនគ្រួសារយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៦៧០នាក់ នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ សៅ សុខា បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់និវត្តន៍ជននៃគណៈយុទ្ធមិត្ត ជាមួយនឹងការផ្តាំផ្ញើឱ្យថែរក្សាសុខភាពឱ្យបានល្អ។ ទាក់ទងនឹងការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកថា ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេ្ទសក៍ឯក និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ដែលមានគោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារី ដែលបានចូលបម្រីកងទ័ពចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ និងស្ថិតក្រោមដឹកនាំគ្រប់គ្រងបញ្ជាដោយផ្ទាល់របស់សម្តេចតេជោនាពេលនោះតែប៉ុណ្ណោះ។…
-
នាំយកកូនត្រដក់ធំ ២ក្បាល បង្កាត់បានជោគជ័យ ទៅលែងក្នុងព្រៃធម្មជាតិ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបញ្ជាក់ពីការបង្កាត់កូនត្រដក់ធំ ២ក្បាលយ៉ាងជោគជ័យមុននឹងយកទៅលែងក្នុងព្រៃដែលជាជម្រកធម្មជាតិរបស់ពួកវា។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះឱ្យដឹងថា៖”ការញាស់ចេញពីស៊ុតរហូតដល់ការលែងទៅជម្រកធម្មជាតិ ក្រុមការងាររបស់យើងបានចិញ្ចឹមកូនត្រដក់ធំ Greater Adjutant Stork ពីរក្បាលដោយជោគជ័យនៅមជ្ឈមណ្ឌលអភិរក្សរបស់យើង ហើយបានលែងវាទៅក្នុងព្រៃ គឺជាលើកទីមួយដែលមិនធ្លាប់មាននៅទូទាំងពិភពលោក”។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា សម្រាប់ចំនួនឯក្កតសត្វពេញវ័យរបស់សត្វត្រដក់ធំ គឺមានត្រឹមតែ ២០០ ទៅ ២៥០ក្បាលប៉ុណ្ណោះ ដែលនៅសល់ក្នុងប្រទេសកម្ពុជា ហេតុនេះរាល់ជំហាននៃការធ្វើដំណើរនិងកិច្ចការពារគឺពិតជាមានសារៈសំខាន់ណាស់។ គួររំលឹកថា សត្វត្រដក់ធំ ជាប្រភេទសត្វ មាឌធំជាងគេបង្អស់ ដែលមានកម្ពស់ដល់១,៥ ម៉ែត្រ។ សត្វត្រដក់ធំ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលកំពុងរងគ្រោះជិតផុតពូជនៅលើពិភពលោក។ សត្វត្រដក់ធំ មានចំនួនពី ៨០០ ទៅ ១០០០ក្បាលប៉ុណ្ណោះ ដែលកំពុងមានជីវិតនៅលើពិភពលោក ។ ក្រសួងបរិស្ថាន និងអង្គការ WCS អំពាវនាវឱ្យប្រជាសហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់ជំនួយទាំងអស់ បន្តសកម្មភាពអភិរក្សនៅតំបន់ព្រែកទាល់ ដើម្បីការពារសត្វស្លាបទឹក និង ទីជម្រកធម្មជាតិរបស់សត្វទាំងនោះ កុំឱ្យបាត់បង់ ៕ ដោយ ៖…
-
ឯកឧត្តម ឃួង ស្រេង ណែនាំ អាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយការកកស្ទះចរាចរ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការដោះស្រាយការកកស្ទះចរាចរ ពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការរំលោភទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ពីសំណាក់អាជីវករមួយចំនួន ខណៈកំណាត់ផ្លូវតូចធំ ចំនួន ១០៨ផ្លូវ ត្រូវបានរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយកងកម្លាំង និង អាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បន្តថា តាមការសង្កេតជាក់ស្តែងក្នុង ១សប្តាហ៍កន្លងមកនេះ នៅរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេសនៅលើបណ្តោយផ្លូវធំៗ និងផ្លូវចេញចូលរាជធានីភ្នំពេញ។ តាមការសិក្សា ការកកស្ទះចរាចរណ៍នេះ គឺបណ្តាលមកពីការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងមួយចំនួនទៀតបណ្តាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃ និងមកពីបណ្តាខេត្តផ្សេងៗទៀត សម្រុកមកភ្នំពេញដើម្បីរកការងារធ្វើ។ ចំពោះការកកស្ទះចរាចរណ៍នេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយឱ្យប្រសើរឡើង ជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសមើលនៅតាមសាលារៀនឯកជនមួយចំនួន ដោយសាលាទាំងនេះ…
-
វត្ថុបុរាណខ្មែរ ជាច្រើនមុខនឹងត្រូវបានជនជាតិហុងគ្រីម្នាក់ប្រគល់ឱ្យកម្ពុជានៅថ្ងៃខាងមុខ

(ភ្នំពេញ)៖ បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយ លោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែល លោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។ នេះបើតាមការឱ្យដឹងពីសំណាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឱ្យដឹងថា លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរ អស់រយៈពេលជាច្រើនទសវត្សរ៍ ។ លោក បានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LIDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ…
-
ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផ្សព្វផ្សាយអំពីប្រព័ន្ធ ឌីជីថលសម្រាប់សេវាប្រៃសណីយ៍

កែប៖ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផ្សព្វផ្សាយអំពីប្រព័ន្ធ ឌីជីថលសម្រាប់សេវាប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ និងមន្ត្រីរាជការទាំង២៤ខេត្ត តំណាងប្រតិបត្តិករ និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធនៅសណ្ឋាគារ រ៉ករ៉ូយ៉ាល់ និងរីស៊ត ខេត្តកែប។ អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងទទួលយកនូវគំនិតយោបល់ និងប្រមូលធាតុចូលដ៏មានសារៈសំខាន់ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ និងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យប្រៃសណីយ៍ និង ផ្សព្វផ្សាយអំពីប្រព័ន្ធឌីជីថលសម្រាប់សេវាប្រៃសណីយ៍ ក្នុងការជំរុញការផ្តល់សេវាប្រៃសណីយ៍ ប្រកបដោយគុណភាព ភាពជឿទុកចិត្ត ការធ្វើទំនើបកម្មសេវាប្រៃសណីយ៍ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៕ ដោយ៖ង៉ាន់ ទិត្យ
-
អ្នកជំនាញចាត់ទុកការចងក្រងឯកសារមានសារៈសំខាន់នៅក្នុងវិស័យអភិរក្សធនធានបេតិកភណ្ឌ

ភ្នំពេញ៖ការអភិរក្សគឺជាសកម្មភាព នៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណ ដើម្បីរក្សាទុកកុំ ឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ជាមួយគ្នាននេះការចងក្រងទុកឯកសារនោះក៏បានចូលរួមយ៉ាង សំខាន់មួយទៀតមិនអាចខ្វះបានដូចគ្នាផងដែរ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាបានអធិប្បាយថាគោលដៅនៃការអភិរក្ស គឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។ ឧទាហរណ៍ ការអភិរក្សសំណង់ប្រវត្តិសាស្ត្រ គឺថែរក្សាមរតករូបី ដូចជាប្រាសាទ បារាយណ៍ ស្ពានថ្នល់បុរាណ និងអរូបី ដោយផ្តោតលើចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងជាដើម។ ដូច្នេះការចងក្រងឯកសារទាំងមុន និងក្រោយជួសជុលសំណង់ប្រាសាទបុរាណ គឺជាកត្តាដ៏សំខាន់នៅក្នុងផ្នែកនេះ។ លោក ជា សារិទ្ធិ បុរាណវិទូ និងជាអ្នកគ្រប់គ្រងកិច្ចការអភិរក្សនៅប្រាសាទបន្ទាយប្រី បានបញ្ជាក់ថា ការអភិរក្ស គឺថែរក្សា និងប្រើប្រាស់មរតកបុរាណដោយភាពឈ្លាសវៃ និងប្រុងប្រយ័ត្នខ្ពស់។ការចងក្រង និងរក្សាទុកឯកសារ គឺមានសារសំខាន់ខ្លាំងចំពោះវិស័យអភិរក្សធនធានវប្បធម៌។ លោកបុរាណវិទូដដែលបានចង្អុលទៅកិច្ចការខាងលើថាមានដូចជា កំណត់អត្តសញ្ញាណសំណង់បុរាណ,រៀបចំផែនការជួសជុល និងថែទាំ, អ្នកអភិរក្សត្រូវមានវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ដើម្បីធានាថា ការជួសជុលសំណង់បុរាណអាចរក្សាបាននូវភាពដើម, តម្លាភាព និងការផ្ទេរចំចំណេះដឹង របាយការណ៍ រូបថតមុន និងក្រោយជួសជុល ព្រមទាំងបញ្ជីសម្ភារ…
-
កម្ពុជាពីថ្ងៃនេះដល់ចុងខែវិច្ឆិកា ធាតុអាកាសនឹងចាប់ចុះត្រជាក់ដល់ក្រោម ២០អង្សាសេ

ភ្នំពេញ៖ធាតុអាកាសនៅកម្ពុជានឹងចាប់ចុះត្រជាក់ដល់ក្រោម ២០អង្សាសេពីថ្ងៃនេះ រហូតដល់ចុងខែវិច្ឆិកា ខណៈពេលនេះភាពត្រជាក់ត្រូវបានកត់សម្គាល់ថា បានចាប់ផ្តើមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។របបខ្យល់មូសុងឦសាន មានឥទ្ធិពលខ្លាំង ហើយបក់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា ២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៩អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាបអាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៨អង្សាសេហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី ។ តំបន់មាត់សមុទ្រ អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ហើយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ។…