-
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព កូនស្រី ឯកឧត្តម មុត ខៀវ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមបុណ្យសព លោកស្រី ខៀវ រ៉ាវី នារសៀលថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅគេហដ្ឋានលេខ ៤៩-៥១ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សូមរំលឹកថា លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនស្រីបង្កើតរបស់ ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣៨នាទីយប់ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ ។នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម មុត…
-
ជនមានពិការភាពជាង៧ពាន់នាក់បានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នចំនួន៤០

គិតត្រឹមខែតុលា ឆ្នាំ២០២៥ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចំនួន៧ ៥០២នាក់ ឱ្យចូលបម្រើការងារ ក្នុងនោះ ស្ត្រីមានពិការភាពចំនួន ១ ០៣៥នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ៣ ០៣៥នាក់ បើគិតជាភាគរយ គឺស្មើនឹង២,៤៨% ។ បើតាមសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិ លើកទី៤៣ ក្រោមប្រធានបទ បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និង បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់ ។ ហេតុនេះ សរុបទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួលយកជនមានពិការភាពតាមអត្រាកំណត់ នៃច្បាប់សរុបចំនួន ១៤…
-
ទេសរដ្ឋមន្រ្តី លី ធុជ ជម្រាបអគ្គលេខាធិការរង UN អំពីភាពស្មុគស្មាញនៃបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកនិសព្វាវុធការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។ ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំមកនេះ។ ក្នុងនោះ កម្ពុជាបានប្រែក្លាយពីប្រទេសមួយក្នុងចំណោមប្រទេសដែលមានរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងការបោសសំអាត ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។ បន្ថែមលើនេះ កម្ពុជាបន្តរួមចំណែកក្នុងការបោសសម្អាតមីន ក្រោមក្របខ័ណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយប្រតិបត្តិករជាតិ-អន្តរជាតិប្រចាំកម្ពុជា ក៏បានចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនជាសកល តាមរយៈការបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរងគ្រោះដោយសារមីនផ្សេងទៀត។ ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ទៀតថា កម្ពុជាទទួលបានជោគជ័យលើវិស័យសកម្មភាពមីន គឺដោយសារការគាំទ្រយ៉ាងពេញទំហឹង និងឆន្ទៈដ៏មុះមុតរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បច្ចុប្បន្ន ក្នុងនោះផងដែរ ក៏មានការចូលរួមចំណែកមិនអាចកាត់ថ្លៃបានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍…
-
កូនផ្សោតថ្មីទី៨ បង្ហាញវត្តមាននៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ៖កូនផ្សោតដែលទើបកើតថ្មីចំនួនមួយក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជាប្រទះឃើញ កាលពីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ជាមួយនឹងវត្តមានថនិកសត្វដ៏កម្រលើលោកនេះ ក្រុមអ្នកស្រាវជ្រាវក្រសួងកសិកម្មបានបញ្ជាក់ថា កូនផ្សោតថ្មីនេះជាកូនផ្សោតទី៨។ វាមានអាយុប្រហែលមួយថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួនបួនក្បាលផ្សេងទៀត។ គួរជម្រាបថា ឆ្នាំ២០២៥ ជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង១៨ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិមានចំនួនសរុបកើនដល់ ១១២ក្បាល៕ ដោយ៖ម៉ាដេប៉ូ
-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាផ្តល់ ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការកសាងសង្គមកម្ពុជា

ភ្នំពេញ៖ក្នុងមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍ថា ការចាប់បដិសន្ធិឡើងនូវអង្គការចាត់តាំង រួមជាមួយនិងកម្មវិធីនយោយរបស់រណសិរ្យនៅពេលនោះ គឺជារបត់ប្រវត្តិសាស្រ្តមួយយ៉ាងធំធេងសម្រាប់ប្រជាជាតិកម្ពុជា ។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលេចបន្តថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការតស៊ូរំដោះជាតិ និងសង្រ្គោះយើងទាំងអស់គ្នាឱ្យចាក់ផុតពីគ្រោះមហន្តរាយប៉ុណ្ណោះទេ តែក៏បានផ្តល់ជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការកសាងសង្គមជាតិកម្ពុជា ក៏ដូចជាការកសាងនយោបាយដឹកនាំមួយ មានមាគ៌ាយុទ្ធសាស្រ្ត យុទ្ធវិធីសាស្រ្តច្បាស់លាស់នៅក្នុងការដឹកនាំ កសាងប្រទេសឡើងវិញបន្ទាប់ពីឆ្លងកាត់សង្រ្គាមរ៉ាំរៃ អស់ជាច្រើនឆ្នាំកន្លងមក។ ឯកឧត្តមបន្តថា ឈរលើមូដ្ឋាននៃកំលាំងសាមគ្គីជាតិ យើងបានការពារដោយជោគជ័យ ការរស់ឡើងវិញរបស់ប្រជាជាតិ និងធ្វើឱ្យសង្គមជាតិបានរួចផុតពីដំណាក់កាលដ៏លំបាកលំបិន មកកាន់ដំណាក់កាលរីកចំរើនជាជំហានៗរហូតមកដល់បច្ចុប្បន្ន។ គួរបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នប្ដូរឈ្មោះជា”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានបង្កើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀតនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨…
-
កម្ពុជាពង្រឹងយន្តការឆ្លើយតបបន្ទាន់របស់ស្ថាប័នរដ្ឋចំពោះបញ្ហាសន្តិសុខសាយប័រ

ភ្នំពេញ៖ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី « ក្រុមខៀវ៖ ការពង្រឹងសមត្ថភាពយន្តការឆ្លើយតបបន្ទាន់សម្រាប់ស្ថាប័នរដ្ឋាភិបាល និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ » ដែលរៀបចំឡើងនៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ & ម៉ូន រីវើសាយ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សរុបប្រមាណ ៤០រូប។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងការវាយប្រហារសាយប័រ ឧប្បត្តិហេតុសាយប័រ និងការថែទាំប្រព័ន្ធបណ្តាញព័ត៌មានឱ្យដំណើរការបានដោយរលូនដោយផ្ដល់ឱកាសឱ្យសិក្ខាកាមធ្វើការងារជាក្រុមដើម្បីត្រួតពិនិត្យប្រព័ន្ធលំហាត់សម ស្វែងរកឧប្បត្តិហេតុសាយប័រ កត់ត្រា ប្រមូលព័ត៌មាន វិភាគ និងវាយតម្លៃ ដើម្បីចងក្រងជារបាយការណ៍ ដែលជំនាញទាំងនេះជាជំនាញចាំបាច់សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ។ សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ
-
កម្ពុជាមានអ្នកស្លាប់ដោយសារមេរោគអេស៍១ ០០០នាក់ និងអ្នកឆ្លងថ្មី១២ ០០០នាក់ នៅឆ្នាំ២០២៤

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៦ ០០០នាក់ អ្នកឆ្លងថ្មី១២ ០០០នាក់ និងអ្នកស្លាប់១ ០០០នាក់នៅឆ្នាំ២០២៤។ ថ្វីបើតួលេខនេះនៅខ្ពស់ ប៉ុន្តែបើធៀបនឹងអត្រាពិភពលោក កម្ពុជាទទួលបានជោគជ័យខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ថ្លែងក្នុងពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥ ដែលរៀបចំនៅទីតាំងសួនច្បារវត្តបទុមវតីនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ថា នៅលើពិភពលោកមនុស្សជិត១០លាននាក់មិនទាន់ទទួលបានសេវ៉ាព្យាបាលនៅឡើយទេ ប៉ុន្ដែនៅកម្ពុជា ការថែទាំអ្នកផ្ទុកមេរោគអេដស៍គឺ១០០% ព្រោះកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាព្យាបាលដោយឥតគិតប្រាក់នៅតាមទីតាំង៧៤កន្លែង។ យោងតាមឯកឧត្តម ឈឹម ឃិនដារ៉េត ការឆ្លងមេរោគអេដស៍ក្នុងចំណោមយុវវ័យមានកម្រិតខ្ពស់ គឺចាប់អាយុពី១៥ទៅ២៤ឆ្នាំមានរហូតដល់ទៅ៤៤%។ ដូច្នេះ យុវវ័យ ដែលជាអ្នកបន្ដវេនក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ត្រូវតែចេះការពារខ្លួនពីមេរោគអេដស៍ ទើបអាចសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសង្កត់ធ្ងន់ថា មូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ គឺត្រូវតែមានចំណេះដឹង និងសុខភាពល្អ។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានលើកឡើងថា តំបន់អាស៊ីជាចំណុចសំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍។ ទោះបីជាមានវឌ្ឍនភាពកន្លងមកក៏ដោយ ការឆ្លងមេរោគអេដស៍នៅតែកើនឡើងក្នុងចំណោមប្រជាជនគន្លឹះ។ ក្នុងន័យនេះ ទិវាអេដស៍ពិភពលោកនេះរំលឹកយើងថា មេរោគអេដស៍/ជំងឺអេដស៍មិនទាន់បញ្ចប់នៅឡើយទេ ហើយសកម្មភាពប្រកបដោយចីរភាព គឺមានសារៈសំខាន់ណាស់…
-
ក្រសួងរៀបចំដែនដីរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា

ដើម្បីបង្កើតឱកាសជួបជុំគ្នា ជំរុញ និងលើកស្ទួយវិស័យសំណង់នៅប្រទេសកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ ពិព័រណ៍នេះមានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារ និងការអភិវឌ្ឍឧស្សាហកម្មសំណង់។ កម្មវិធីខាងលើបានប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់គុណភាពសំណង់ ព្រមទាំងក្រុមហ៊ុនផលិត ផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់ និងគ្រឿងចក្រសំណង់ផ្សេងៗ។ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមាគមអ្នកអភិវឌ្ឍអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិជ្ជាជីវៈ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសំណង់ ព្រមទាំងដៃគូជាច្រើនទៀត ក៏បានចូលរួមក្នុងពិពណ៌នេះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ…
-
ក្រសួងការងារបានរៀបចំវេទិកាការងារជិត ៦០០លើក ដើម្បីផ្តល់ឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៧លើក ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងការសម្ភាសការងារនៅហ្នឹងកន្លែងផ្ទាល់តែម្តង ជូនដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏សម្បូរបែប វេទិកាការងារទាំងអស់នេះក៏ផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ ជូនដល់បងប្អូនពលករដែលមានបំណងសិក្សាជំនាញបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល។ លោក ស៊ុន មេសា លើកឡើងថា៖ “នៅក្នុងវេទិកាការងារទាំងអស់នេះ ក្រៅពីការផ្តល់នូវឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ក៏មានការផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំងនោះសុទ្ធតែស្របទៅតាមតម្រូវការទីផ្សារ ហើយនៅពេលដែលបងប្អូនមានជំនាញច្បាស់លាស់ បងប្អូននឹងទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”។ ជាមួយគ្នានេះ លោក បានបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន ២ ក្នុងខេត្តសៀមរាប គឺស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ…
-
កម្ពុជា-សិង្ហបុរី រួមគ្នារៀបចំទិវាស្វែងយល់ពីខ្លួនឯងឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា បានរៀបចំទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីចុងសប្ដាហ៍នេះក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ,លោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជានិងមានអ្នកចូលរួមប្រមាណ២០០នាក់ជាគណៈប្រតិភូយុវជនមកពីបណ្តាប្រទេសអាស៊ាន និងក្រៅតំបន់សិស្ស-និស្សិត ភ្ញៀវជាតិ-អន្តរជាតិ វិស័យឯកជន វិស័យសាធារណៈ និងវិស័យអប់រំ ។ គោលបំណងនៃការរៀបចំទិវាស្វែងយល់ពីខ្លួនឯងឆ្នាំ២០២៥ ដែលប្រារព្ធឡើងនេះដើម្បីផ្តល់ឱកាសក្នុងការស្វែងយល់ពីសារៈសំខាន់នៃការយល់ដឹងអំពីខ្លួនឯងក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ រួមទាំងពង្រឹងជំនាញទន់ (Soft Skills) ដែលជួយដល់ទំនាក់ទំនងរវាងបុគ្គល ការគាំទ្រគ្នាទៅវិញទៅមក និងផ្នត់គំនិតវិជ្ជមាន។ ទន្ទឹមនេះ ក៏ជាការស្វែងយល់ពីវិធីសាស្រ្តកសាងភាពធន់ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យឌីជីថល ដោយគិតគូរពីសារៈសំខាន់នៃតម្លៃមនុស្ស។ ក្នុងឱកាសនេះឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ ចំពោះការបង្កើតជាវេទិកាដ៏មានសារៈសំខាន់នេះឡើង។ឯកឧត្តមបានបព្ជាក់ពីចំណុចសំខាន់ៗចំនួន៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវសេវាគាំទ្រ (ទី១) ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, (ទី២) ទីភ្នាក់ងារជាតិមុខរបរ និងការងារ និង(ទី៣) បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់រូបអាចធ្វើការប្រកបដោយគុណតម្លៃ, លើកកម្ពស់ភាពជឿជាក់លើខ្លួនឯង ដោយអាចចូលរួមចំណែកអភិវឌ្ឍសង្គមដោយសុវត្ថិភាព…