Category: ព័ត៌មានសង្គម

  • ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រាប់ឱ្យពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយលើការបំពុលទឹក ដី និងខ្យល់

    ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រាប់ឱ្យពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយលើការបំពុលទឹក ដី និងខ្យល់

    ភ្នំពេញ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានជំរុញឱ្យ ក្រសួងបរិស្ថានត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបាន ១០០ភាគរយ លើការងារត្រួតពិនិត្យការបំពុលទឹក ដី និងខ្យល់ ឱ្យបានគ្រប់ ជ្រុងជ្រោយ និងធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល ដើម្បីធានា​សុក្រឹតកម្មបរិស្ថានកិច្ច ។ ក្រៅពីការជំរុញឱ្យក្រសួងបរិស្ថានត្រូវពង្រឹងការអនុវត្តច្បាប់លើការងារត្រួតពិនិត្យការបំពុលទឹក ដី និងខ្យល់ពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញដល់ក្រសួងបរិស្ថានផងដែរឱ្យយកចិត្ត ទុកដាក់អនុវត្តច្បាប់លើក្រុមហ៊ុន ដែលបង្ហូរទឹក​កខ្វក់ ដោយមិន បាន ធ្វើប្រព្រឹត្តកម្មជាមុន ចូលទៅក្នុងប្រភពទឹកសាធារណៈ និងរៀបចំចុះ អនុស្សរណៈយោគយល់ជា​មួយ​ក្រសួង ពាណិជ្ជកម្ម ដើម្បីចាត់វិធាន ការតឹងរ៉ឹង ទៅលើក្រុមហ៊ុនល្មើសទាំងនោះ ឱ្យអនុវត្តច្បាប់ ដើម្បីជា ការស្មើភាពគ្នាជាមួយ​ក្រុមហ៊ុន ដទៃទៀត ដែលគោរពច្បាប់។ ក្នុងឋានៈតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីបិទ​សន្និបាតបូកសរុបលទ្ធផល​ការងារ​ក្រសួងបរិស្ថានឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន ក៏បានជំរុញឱ្យកែទម្រង់កិច្ចដំណើរការ និងបទដ្ឋានវាយ​តម្លៃហេតុ ប៉ះពាល់បរិស្ថាន ដើម្បីផ្តល់ភាពងាយស្រួលដល់ការវាយ តម្លៃ សម្រាប់ម្ចាស់គម្រោង និងក្រុមហ៊ុនវាយតម្លៃ ផងដេរ។…

  • គម្រោងស្រូវមិត្តក្រៀលចូលរួមអភិរក្សសត្វកម្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ

    គម្រោងស្រូវមិត្តក្រៀលចូលរួមអភិរក្សសត្វកម្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ

    តាំងពីឆ្នាំ២០១៩មក ប្រជាកសិករជាច្រើនគ្រួសារនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត បានចូលរួមក្នុងគម្រោងស្រូវមិត្តក្រៀល ដើម្បីជួយអភិរក្សសត្វក្រៀល តាមរយៈការរក្សាទុកស្រូវមួយផ្នែកក្នុងស្រែដើម្បីជាចំណីរបស់សត្វកម្រនេះ។ ដោយសារកត្តាអាកាសធាតុ បរិមាណស្រូវមិត្តក្រៀលក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះ មកនៅត្រឹមប្រមាណ ២៥០តោន ខណៈដែលឆ្នាំ២០២៤ កសិករប្រមូលបានជាង ៣០០តោន។ តែទោះជាយ៉ាងណា ការថយចុះនេះនឹងមិនប៉ះពាល់ដល់ការរកចំណីរបស់ក្រៀលឡើយ។ គម្រោងស្រូវមិត្តក្រៀលត្រូវបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០១៩ នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងលើកកម្ពស់កសិកម្មមេត្រីភាពជីវៈចម្រុះ ការពារទីជម្រក និងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងជួយពង្រឹងជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ កម្មវិធីនេះផ្តោតលើការដាំដុះស្រូវដោយមិនប្រើជី និងថ្នាំគីមី ហើយកសិករត្រូវរក្សាទុកស្រូវពី៥% ទៅ៥០% នៅក្នុងស្រែរបស់ពួកគាត់សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀល។ ជាមធ្យម កសិករអាចផលិតស្រូវមិត្តក្រៀលបានប្រមាណ ៣០០តោនក្នុងមួយឆ្នាំ។ លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា អង្គការទទួលទិញស្រូវទាំងអស់ពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ពី៥ទៅជាង៧%។ បច្ចុប្បន្ន អង្ករមិត្តក្រៀលភាគច្រើនលក់ក្នុងប្រទេស តាមផ្សារម៉ាតនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ខណៈស្រូវមួយផ្នែកតូចប៉ុណ្ណោះត្រូវបាននាំចេញទៅប្រទេសវៀតណាម។ ចាប់តាំងពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ចំនួនកសិករសមាជិកគម្រោងបានកើនពី ៤១ គ្រួសារ ទៅ១៤១ គ្រួសារ ជាមួយផ្ទៃដីដាំដុះ…

  • ប្រធានគណៈកម្មាធិការសិទ្ធមនុស្សបញ្ជាក់ពីសារៈសំខាននៃការដាក់ប្រអប់បណ្តឹងនៅពន្ធនាគារ

    ប្រធានគណៈកម្មាធិការសិទ្ធមនុស្សបញ្ជាក់ពីសារៈសំខាននៃការដាក់ប្រអប់បណ្តឹងនៅពន្ធនាគារ

    ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.)បានបញ្ជាក់អំពីសារៈសំខាន់នៃ ការដាក់ប្រអប់បណ្តឹងនៅតាមបណ្ដាពន្ធនាគារ។ កាលពីថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​បានអញ្ជើញ​ចូលរួមក្នុងពិធីបំពាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែម នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) និង​មណ្ឌលអប់រំកែប្រែទី១(ម១)។ ពីទីនោះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់អំពីគោលបំណាងនៃការបំពាក់ប្រអប់ពាក្យបណ្ដឹងនៅតាមបណ្ដាពន្ធនាគារ។សារៈសំខាន់នៃប្រអប់បណ្តឹង គឺក្នុងគោលដៅលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាប់ឃុំ ក៏ដូចជា​ការ​ការពារនូវកិត្តិយស មុខមាត់របស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងឆាកអន្តរជាតិ ទប់ស្កាត់ការផ្សព្វផ្សាយ​នូវរាល់​ព័ត៌មាន​ទុច្ចរិត ញុះញង់ និងបំភ្លៃខុសពីការពិតនៃស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារ ។ ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ​ រ៉េមី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ដែលបានចូលរួម​សហការ​ក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកន្លែងឃុំឃាំង ជាពិសេសការមិនរើសអើង និងមិនប្រើអំពើហិង្សា​លើជន​ជាប់ឃុំដោយប្រកាន់ខ្ជាប់នូវការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ បន្ថែមពីនេះឯកឧត្តមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានលើកទឹកចិត្តដល់ជនជាប់ឃុំទាំងអស់ខិតខំកសាងខ្លួន ស្តាប់ និងគោរពតាមបទបញ្ជារបស់ពន្ធនាគារ៕ ដោយ៖គ្រី សម្បត្តិ

  • ក្រសួងបរិស្ថាននិងក្រុមហ៊ុន MIZUDA GROUP បន្តកិច្ចសហ ប្រតិបត្តិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សម្រាប់ផែន ការរយៈពេល១០ឆ្នាំទៀត

    ក្រសួងបរិស្ថាននិងក្រុមហ៊ុន MIZUDA GROUP បន្តកិច្ចសហ ប្រតិបត្តិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សម្រាប់ផែន ការរយៈពេល១០ឆ្នាំទៀត

    ភ្នំពេញ៖ ក្រសួងបរិស្ថាននិងក្រុមហ៊ុន MIZUDA GROUPបានចុះ អនុស្សរណៈយោគយល់គ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការ​ផ្នែក បច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន សម្រាប់ផែនការរយៈពេល១០ឆ្នាំ ដែលបន្តចាប់​អនុវត្តពី​ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦។ អាន៖ការចុះអនុស្សរណៈយោគយល់គ្នារវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុនMIZUDA GROUPធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនMizuda ។ ថ្លែងក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបរិស្ថានបានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នាបានឆ្លើយតបនឹង​បន្ត​មរតក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដ៏យូរអង្វែង រវាងព្រះរាជា ណាចក្រកម្ពុជា និងប្រទេសចិន ដែលមានការរីក​ចម្រើនគ្រប់វិស័យ ទាំងអស់ ក្នុងនោះមានវិស័យបរិស្ថានផងដែរ និងការឆ្លុះបញ្ចាំង កាន់តែច្បាស់ពីចំណងមិត្តភាព ដែកថែប​ភាពជាបងប្អូននៃប្រទេស ទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រុមហ៊ុន Mizuda Group នឹងចាប់ផ្តើមធ្វើការរៀបចំឯកសារលើផែនការវាយតម្លៃ និង​គំនិត ផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីធ្វើការគ្រប់គ្រងសំរាម សំណល់ទីប្រជុំ ជន តាមស្តង់ដារ និងមានអនាម័យល្អ ស្របតាមច្បាប់​របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតសំខាន់ការគ្រប់គ្រងនិងការញែកសំរាម ការទាញយកតម្លៃសេដ្ឋកិច្ចពីសំរាម និងការកែច្នៃសំរាម…

  • សម្ដេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាល និងជនភៀសសឹកចំនួន ៤៦៧គ្រួសារនៅ​ស្រុករមាសហែក

    សម្ដេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាល និងជនភៀសសឹកចំនួន ៤៦៧គ្រួសារនៅ​ស្រុករមាសហែក

    ស្វាយរៀង៖ផ្តើមចេញពីការគិតគូរជាប់រៀងរហូតមក សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ និងជាប្រធានក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦បានអញ្ជើញសាកសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរនគរបាល និងប្រជាជនភៀសសឹកចំនួន៤៦៧គ្រួសារនៅ​ស្រុករមាស​ហែក ខេត្តស្វាយរៀង។ ក្នុងពិធីសំណេះសំណាលសាកសួរសុខដោយមានវត្តមានចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោក​ជំទាវ, ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ព្រមទាំងថ្នាក់ ដឹកនាំ មន្រ្តីរាជការជាច្រើនរូបផង សម្តេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ បានថ្លែងទៅកាន់គ្រួសារវីរកងទ័ព វីរនគរបាលនូវការដឹងគុណចំពោះវីរភាពរបស់កងទ័ព នគរបាល ដែលបានលះបង់គ្រួសារទៅបំពេញភារកិច្ចការពារមាតុភូមិប្រកបដោយទឹកចិត្តក្លាហាន។ដឹងគុណដល់វីរកងទ័ព វីរនគបាល ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ។សម្ដេចក៏បានកោតសរសើរការចូលរួមរបស់ប្រជាជនគ្រប់​ស្រទាប់​វណ្ណៈ​ក្នុងនាមជាអ្នកជួរ​ក្រោយ ដែលបានលះបង់ក​ម្លាំង​កាយ​​ចិត្តមិនខ្លាចនឿយ ហត់ គាំទ្រដល់ភាព​ដ៏អង់អាច​របស់​វីរកងទ័ព វីរនគរបាលជួរមុខយ៉ាង សស្រោកសស្រាំ…

  • ប្រធានក.អ.ក.៖អាវក្រោះនិងមួកសុវត្ថិភាពដែលមានស្លាកអ្នកសារព័ត៌មាន ឬ PRESS គឺជាសញ្ញាចាំបាច់​បំផុតក្នុង​ពេលបំពេញការងារតាមតំបន់ព្រំដែន

    ប្រធានក.អ.ក.៖អាវក្រោះនិងមួកសុវត្ថិភាពដែលមានស្លាកអ្នកសារព័ត៌មាន ឬ PRESS គឺជាសញ្ញាចាំបាច់​បំផុតក្នុង​ពេលបំពេញការងារតាមតំបន់ព្រំដែន

    ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)កាលពីព្រឹកថ្ងៃចន្ទទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួក​សុវត្ថិភាព​ជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន២១រូបមកពី២០ស្ថាប័ន ។សរុបទាំងពីរលើក​មានចំនួនជិត១០០​ឈុត។សម្ភារៈទាំងនេះផ្តល់ជូនអ្នកកាសែតក្នុងគោលបំណង​ដើម្បីជួយការពារសុវត្ថិភាព ដល់អ្នកសារព័ត៌មានដែល​កំពុង​បំពេញ​ការងារ​ព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃ ទៀតក្នុងតំបន់រងការ​វាយប្រហារ​យោធា។ ក្នុងពិធីជូនសម្ភារៈការពារសុវត្ថិភាពដល់អ្នកសារព័ត៌មាន លោក ពុយគា ប្រធានក្លិបអ្នកកាសែត​កម្ពុជាបាន​បញ្ជាក់ថា អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់​បំផុត​សម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ នៅតំបន់ងាយរងគ្រោះ។ដោយមើលឃើញថា ការផ្តល់​អាវ​ក្រោះ និងមួកសុវត្ថិភាពចំនួន២លើកមកនេះ នៅតែមិនទាន់បានគ្រប់ចំនួនអ្នកសារព័ត៌មានដែលបាន និងកំពុង​បំពេញបេសកកម្មយកព័ត៌មាននៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ឬទីកន្លែង ងាយរងគ្រោះនោះឡើយនោះលោកពុយ គា បញ្ជាក់ថា ក្លឹបអ្នកកាសែតកម្ពុជា នឹងខិតខំបន្តស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត​ដើម្បីបំពេញ​តម្រូវការចាំបាច់របស់អ្នកសារព័ត៌មាន។ តាមរយៈពិធីនេះប្រធានក្លឹបអ្នកកាសែតកម្ពុជាក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ជាពិសេសដល់ក្រុម​ហ៊ុនបុរី​ប៉េងហួត ដែលបានឧបត្ថម្ភ អាវក្រោះ មួកសុវត្ថិភាព និង Power Bank ដែលជាការគាំទ្រដល់​សកម្មភាព​របស់អ្នកសារព័ត៌មានកម្ពុជានៅក្នុងបេសកកម្ម យកព័ត៌មាននៅតាមទីកន្លែងដូចបានរៀបរាប់ខាងលើ។ ជាមួយគ្នានេះលោកប្រធានក្លឹបអ្នកកាសែតកម្ពុជា បានកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ដែលបានខិតខំពុះពារការលំបាកធ្វើសេចក្តី រាយការណ៍ បទយកការណ៍ ផ្សព្វផ្សាយព័ត៌មានពិតជា​ច្រើន​ទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ដែលនោះមិនគ្រាន់តែបង្ហាញពីតួនាទីដ៏មានសារ​សំខាន់​សម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង ឬកំណត់ ត្រាសម្រាប់ការស្រាវជ្រាវ និងចងក្រងឯកសារ​ប្រវត្តិសាស្រ្តកម្ពុជាផងដែរ៕ ដោយ៖ម៉ាដេប៉ូ

  • មូលនិធិគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាបរិច្ចាគថវិកា៣០០លានរៀល ជូនកាកបាទក្រហមកម្ពុជា

    មូលនិធិគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាបរិច្ចាគថវិកា៣០០លានរៀល ជូនកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនមូលនិធិគណៈសង្ឃនាយក គណៈមហា និកាយនៃព្រះរាជាណាចក្រកម្ពុជាបានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ មនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកដែលត្រូវការបន្ទាន់នូវអំណោយជួយសម្រាលការលំបាក។ ពិធីប្រគល់-ទទួលថវិកាដ៏សប្បុរសធម៌នេះប្រព្រឹត្តទៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥​ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហា​និកាយនៃព្រះរាជាណាចក្រកម្ពុជា​និងជាព្រះប្រធានមូលនិធិគណៈសង្ឃនាយកគណៈមហានិកាយ ជាទីគោរពសក្ការៈ និងអញ្ជើញទទួលដោយលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើសួរសុខទុក្ខ និងថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត និងសម្តេច​ព្រះសង្ឃ-ព្រះសង្ឃគ្រប់ព្រះអង្គ ដែលមានព្រះរាជហឬទ័យ និងទឹកព្រះទ័យប្រកបដោយសទ្ធាជ្រះថ្លាជួយ​ដល់ប្រជាជន​ភៀស​សឹកដែលកំពុងជួបប្រទះនូវការលំបាក តាមរយៈកាកបាទក្រហមកម្ពុជា។ ចំណែកសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង បានមានព្រះរាជបន្ទូលកោតសរសើរចំពោះកាក​បាទក្រហម​កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖យោធាថៃបានកំណត់យកទីតាំងពលរដ្ឋស្លូតត្រង់ជាគោលដៅបាញ់ប្រហារទាំងផ្ទះសម្បែង និងអាយុជីវិត

    អ្នកនាំពាក្យក្រសួងការពារជាតិ៖យោធាថៃបានកំណត់យកទីតាំងពលរដ្ឋស្លូតត្រង់ជាគោលដៅបាញ់ប្រហារទាំងផ្ទះសម្បែង និងអាយុជីវិត

    ភ្នំពេញ៖​ ពេលនេះក្រុមយោធាឈ្លានពានថៃបានកំណត់យកទីតាំងស៊ីវិលជាគោលដៅបាញ់ប្រហារ ក្នុងនេះបានប្រើប្រាស់មធ្យោបាយបាញ់បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងបានបាញ់ប្រហារប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់បណ្តាឱ្យបានបាត់បង់ជីវិត និងរងរបួសអស់ជាច្រើននាក់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា៖មកដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះយោធាថៃបានបន្តបាញ់ផ្លោងចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងសន្ធាប់នៅក្នុងតំបន់ខ្លះ ខណៈតំបន់មួយចំនួនមានសភាពស្ងប់ស្ងាត់។ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបង្ហាញនូវការសោកស្តាយចំពោះយោធាថៃ ដែលបានប្រើប្រាស់កម្លាំងរថក្រោះបាញ់បំបុកបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋកម្ពុជាដោយអមនុស្សធម៌ និងយ៉ាង ឃោរឃៅ ដែលការណ៍នេះបានសបញ្ជាក់ថា យោធាថៃបានកំណត់ទាំងទីតាំងយោធា ទាំងទីតាំងជនស៊ីវិលរបស់កម្ពុជា។ វាជាការវាយប្រហារដោយមិនរើសមុខ ដែលផ្ទុយស្រឡះពីកម្ពុជាដោយបានកំណត់តែទៅលើទីតាំងយោធារបស់ថៃតែប៉ុណ្ណោះក្នុងការវាយបកដើម្បីការពារខ្លួន តែចំពោះយោធាថៃវិញគឺពុំដូច្នោះនោះទេ។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថាគិតចាប់ពីល្ងាចថ្ងៃទី ២៤ ឈានចូលព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះយោធាឈ្លានពានថៃបានបាញ់ប្រហារមកលើទឹកដីកម្ពុជាក្នុងនេះគិតចាប់ពីម៉ោង ១៧,១៥នាទីល្ងាចថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥រហូតដល់វេលា ម៉ោង ៨,០០នាទីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះនៅតែបន្តបាញ់ប្រហារយ៉ាងឃោឃៅ។ដោយក្នុងនេះនៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង ៨:…

  • រដ្ឋបាលជលផលជូនដំណឹងដល់អ្នកធ្វើប្រហុក ផ្អក… ថាត្រីចាប់ផ្តើម​សម្បូរពីថ្ងៃព្រហស្បតិ៍នេះ

    រដ្ឋបាលជលផលជូនដំណឹងដល់អ្នកធ្វើប្រហុក ផ្អក… ថាត្រីចាប់ផ្តើម​សម្បូរពីថ្ងៃព្រហស្បតិ៍នេះ

    ភ្នំពេញ៖រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលនិយមធ្វើប្រហុក ផ្អក​…ថា ត្រីនឹងផ្តើមសម្បូរពីថ្ងៃព្រហស្បតិ៍ទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ អាន៖ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥រដ្ឋបាល ជលផលបានឱ្យដឹងថា តាមការសង្កេតត្រីចាប់ផ្តើមបម្លាស់​ទីចេញ ពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើ នេសាទបានត្រី ច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពី​ថ្ងៃព្រហស្បតិ៍៦កើត ដល់ ថ្ងៃពុធ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះ​ល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង។ ក្នុងសេចក្តីជូនដំណឹងដដែលនេះក៏ជាសារទៅកាន់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់​អញ្ជើញ​មក ទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូន ដំណឹង នេះ។ ជាមួយគ្នានេះរដ្ឋបាលជលផលបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយសម្រួល ដល់បងប្អូនប្រជាពល​រដ្ឋបាន ធ្វើដំណើរ ស្នាក់នៅ…

  • ប្រតិភូយុវជនកាកបាទក្រហមជប៉ុនសាខាហ៊ីរ៉ូស៊ីម៉ាចូលរួមដាំកូនឈើនិងចុះសួរសុខទុក្ខជនភៀសសឹក នៅក្រុងរុនតាឯក តេជោសែន

    ប្រតិភូយុវជនកាកបាទក្រហមជប៉ុនសាខាហ៊ីរ៉ូស៊ីម៉ាចូលរួមដាំកូនឈើនិងចុះសួរសុខទុក្ខជនភៀសសឹក នៅក្រុងរុនតាឯក តេជោសែន

    សៀមរាប៖  ប្រតិភូយុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប កាលពីចុង​សប្ដាហ៍បានចូលរួមដាំកូនឈើចំនួន២០០ដើម នៅក្រុងរុនតាឯកតេជោសែន ក្រោមការអញ្ជើញចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកាកបាទក្រហម​កម្ពុជាខេត្តសៀមរាប ព្រមទាំងវត្តមានអញ្ជើញចូលពីថ្នាក់ដឹកនាំថ្នាក់កណ្តាល មន្ត្រីសាខា-អនុសាខា អ្នកស្ម័គ្រចិត្តកាកបាទ​ក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែនជាច្រើននាក់។ ក្នុងឱកាសដាំកូនឈើនៅក្រុងរុនតាឯកតេជោសែន លោក តាកាអាគី សាន់តានី នាយកផ្នែកទំនាក់ទំនងអន្តរជាតិកាកបាទ​ក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងជាប្រធានដឹកនាំប្រតិភូជប៉ុន បានថ្លែងអំណរគុណយ៉ាងកក់ក្តៅពីសំណាក់ដឹកនាំនិងមន្ត្រីគ្រប់​លំដាប់​ថ្នាក់រៀបចំកម្មវិធី​ស្នាក់នៅតាមផ្ទះ សាលារៀន សហគមន៍ និងទស្សនកិច្ចសិក្សាវប្បធម៌ប្រពៃណីខ្មែរនៅតំបន់អង្គរវត្ត។ ចំណែកលោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជាផ្តាំផ្ញើជូនដល់ប្រតិភូជប៉ុន និងអង្គពិធីទាំងមូល។ ជាមួយគ្នានេះ សូមអរគុណដល់កាកបាទក្រហមជប៉ុន ដែល​បានបន្តរិតចំណងសាមគ្គីភាពជាបងប្អូនរបស់សមាគមជាតិទាំងពីរ ពិសេសនៅតែបន្តដំណើរទស្សនកិច្ចសិក្សារយៈពេលមួយ​សប្តាហ៍នៅកម្ពុជា ទោះបីដឹងថាពេលនេះកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃក៏ដោយ។ លោកជំទាវបន្តថាទស្សនកិច្ចលើកទី១នេះបានផ្តល់ឱកាសឱ្យយុវជនទាំងពីរសមាគមជាតិបានរៀនរស់នៅជាមួយគ្នាក្នុងនាមជាគ្រួសារតែមួយ ដោយបានផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌ជាមួយគ្នាទៅវិញទៅមក និងធ្វើសកម្មភាពរួមគ្នាជាច្រើន ក្នុងការលើកកម្ពស់​អនាម័យបរិស្ថាន សន្តិភាព សាមគ្គីភាព ភាតរភាព តម្លៃមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងសហគមន៍។…