-
ថ្ងៃ១៨កក្កដា៖គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសម្លាប់ មនុស្សពីរនាក់ និងធ្វើឱ្យ របួសប្រាំនាក់

-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៥៤នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៦ករណីទូទាំងប្រទេស ថ្ងៃទី១៨ កក្កដា

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃចន្ទទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញថា ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។ ដូច្នេះ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក។
-
រថយន្តស៊េរីទំនើបបើកឡើងសួនវិមានឯករាជ្យ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJAGUAR សង្ស័យអ្នកបើកបរលឿនពេកខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតឡើងលើសួនជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចសួនវិមានឯករាជ្យ តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនិងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
-
សាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនបុរសជាឪពុកម្នាក់ ដែលបានប្រើអំពើហិង្សាវាយតប់ ទាត់ធាក់មកលើកូនស្រីយ៉ាងដំណំ នៅក្នុងពន្ធនាគារខេត្ត កាលពីចុងសប្តាហ៍មុននេះ

ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន លើបុរសជាឪពុកដែលបានប្រើអំពើហិង្សា វាយដំ ទាត់ធាក់ កូនស្រីរបស់ខ្លួន ក្រោមបទចោទ «ប្រើអំពើហិង្សាក្នុងគ្រួសារ និងហិង្សាដោយចេតនា» តាមមាត្រា៥ នៃច្បាប់ ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងមាត្រា ៤១៧ នៃក្រមព្រហ្មទណ្ឌ។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៨ កក្កដា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៩ កក្កដា ២០២២ (មានវីដេអូ)

-
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជាអធិបតី និងប្រទានភ្លើងបូជាសព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី និងប្រទានភ្លើងបូជាសព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ពិធីបូជាសព បានប្រព្រឹត្តទៅនៅទីមេរុ នាទីធ្លាមុខវត្តបទុមវតី ។
-
អ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកកើនឡើងដល់ជាង៥៦៧លាននាក់ និងស្លាប់ជាង៦,៣លាននាក់

-
លោក ចូ បៃដិន បរាជ័យក្នុងការជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនទនិ្នផលប្រេង អំឡុងកិច្ចប្រជុំកំពូលអារ៉ាប់

រីយ៉ាដ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើឱ្យប្រទេសអារ៉ាប់បង្កើនការផលិតប្រេងឆៅ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែលោកមិនបានទទួលការឆ្លើយតបភ្លាមៗនោះទេ។ អេហ្ស៊ីប ហ្ស៊កដានី អ៊ីរ៉ាក់ និងសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ នៅថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) នៅទីក្រុងJeddah។
-
នារីម្នាក់បេីករថយន្តឡិចស៊ី ស NX 300បុករៈកង់បីឥណ្ឌាចំនួនបីគ្រឿងរងការខូចខាត

ភ្នំពេញ ៖ នារីម្នាក់បានបេីករថយន្តស៊េរីទំនើបម៉ាកឡិចស៊ី ស NX 300ក្នុងល្បឿនលឿន ជ្រុលទៅបុករៈរ៉ឺម៉កកង់បីឥណ្ឌាចំនួន០៣គ្រឿងដែលឈប់នៅចិញ្ចេីមផ្លូវចាំដឹកម៉ូយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខអាគាព្រីនស៍ ផ្លាហ្សា តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌ ចំការមន ហេីយព្យាយាមបេីករត់រហូតទៅដល់មុខវត្តថាន់ទេីបប្រជាពលរដ្ឋដេញឃាត់ជាប់ ។