-
ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងស្ថិតក្នុងខេត្តកំពង់ចាម

កំពង់ចាម ៖ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយក្រុងកំពង់ចាម ដែលស្ថិតក្នុងខេត្តកំពង់ចាម ស្ថានីយកំពង់ថ្ម និងស្ថានីយតាំងក្រសាំង ដែលស្ថិតក្នុងខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ។
-
អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្នែកជំនាញធ្វើសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវធ្វើជូនពលរដ្ឋក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃ

ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមជម្រាបជូន ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌឫស្សីកែវទាំងអស់ មេត្តាជ្រាបថា៖ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បម្រើសេវាសាធារណៈ ដូចជា ធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជារៀងរាល់ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវ។
-
មេបញ្ជាការផ្នែកសឹករងសំបូរ អញ្ជើញចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ៨គ្រួសារនិងឧបត្ថម្ភអំណោយស្បៀងអាហារ

ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ បានប្រកាន់ភ្ជាប់នូវការណែនាំ ចង្អុលបង្ហាញពី ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងន័យកងទ័ពគឺជាកូនចៅរបស់ប្រជាជន បម្រើប្រជាជនដោយស្មោះឥតលក្ខខណ្ឌ ក្នុងការចុះសាកសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងសិក្សាស្វែងយល់ពី ទុក្ខលំបាករបស់អតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ជូនគ្រួសារសពអតីតយុទ្ធជន

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំគណៈកម្មាធិការអតីតយុទ្ធជនស្រុកតាំងគោក បានអញ្ជើញចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ៤លានរៀល ជូនក្រុមគ្រួសារសព សៅ ជាង អាយុ៧៦ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ និងឧបត្ថម្ភអំណោយស្បៀងអាហាររបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៣ ឧសភា ឆ្នាំ២០២២ (មានវីដេអូ)

-
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រើធម៌ក្តៅ ចុះដឹកនាំកម្លាំងអាជ្ញាធរចំរុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង

ភ្នំពេញ ៖ លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងនៅព្រឹកថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ថា ប្រតិបត្តិការណ៍ថ្ងៃទី១ កម្លាំងអាជ្ញាធរចំរុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង (Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទង (អាយឌីកាន់ដៃ) ប្រើប្រាស់បែបអានាធិបតេយ្យ បានប្រមាណ៥០០០គ្រឿង ត្រូវបិទបញ្ចប់។
-
លោកជំទាវ ឌិត នីតា ដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការពង្រឹងអំណាចស្រ្តី និងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

-
ព្យាករណ៌ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៤ ឧសភា ២០២២ (មានវីដេអូ)

-
ជនសង្ស័យ ៣នាក់ដែលលួចរថយន្តយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលក្រុមការងារទទួលបាននៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះឲ្យដឹងថា មានក្រុមជនសង្ស័យ លួចរថយន្តយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម ។
-
ឧត្ដមសេនីយ៍ទោសោម ស៊ុន ពង្រឹង តួនាទី ភារកិច្ចកងយោធពលខេមរភូមិន្ទ ប្រគល់ភារកិច្ចជូនយោធិននៅកងវរសេនាតូចលេខ២
