-
អគ្គិភ័យឆាបឆេះហាងទំនិញនៅក្នុងបុរី ជីប ម៉ុង លែន ខណ្ឌមានជ័យ យ៉ាងសន្ធោសន្ធៅ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះទីតាំងហាងទំនិញ ( ម៉ាត) នៅក្នុង បុរី ជីប ម៉ុង (២៧១) បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បូរី ជីបម៉ុងលែនម៉ាក ផ្លូវខមមើសល (២៧១) ផ្ទះលេខ ៣២៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
ក្រុមបងធំ ដែលមានរហ័សនាម JTK ប្រចាំស្រុកកោះធំដេញស្ទះកាប់ជនរងគ្រោះ ដោយសារគំនុំ ស្លាប់ម្នាក់ របួស២នាក់

កណ្តាល ៖ ក្រុមបងធំ ដែលមានរហ័សនាម JTK បានធ្វើសកម្មភាពដេញស្ទាក់កាប់ គប់ ជនរងគ្រោះ រហូតដល់ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ២នាក់ទៀតហើយ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤០នាទី នៅចំណុចលើផ្លូវបេតុងមាត់ទន្លេ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល និងធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទីព្រឹក នៅស្រុកកោះធំ ខេត្តកណ្តាល ។
-
អាជ្ញាធរខេត្តកំពតចុះអនុវត្តវិធានការក្តៅដើម្បីបើកផ្លូវជូនពលរដ្ឋដែលរងការរំលោភបំពានដោយបុគ្គលបិទរបងផ្លូវជាច្រើនឆ្នាំ

-
បង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធ ០៤គ្រឿង នៅភូមិសាស្រ្តខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន ០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
-
បើកវគ្គបណ្តុះបណ្តាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងការបង្កើតយុវជន ៤ក.៤រ»

-
ឣភិបាលខេត្តកែប នាំយកនូវទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន ០៤វត្ត នៅ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប

ខេត្តកែប ៖ គ្រឿងឧបភោគបរិភោគ ដែលត្រូវនាំយកទៅប្រគេនព្រះសង្ឃទាំង ៤វត្ត រួមមាន ឣង្ក ចំនួន ១តោនកន្លះ មី និងថវិកាមួយចំនួន ក្នុងនោះវត្តឣង្កោល ទទួលបាន ឣង្ក ២០០គីឡូក្រាម មី និងបច្ច័យ ៥០មុឺនរៀល វត្តចំការបីឣង្ក ២០០គីឡូក្រាម មី និងបច្ច័យ ៥០មុឺនរៀល និងវត្តព្រៃតាកុយ ឣង្ក ២០០គីឡូក្រាម មី និងបច្ច័យ ៥០មុឺនរៀល នៅសល់ប៉ុន្មានប្រគេនជូនវត្តភ្នំលាវទាំងឣស់ ដែលពិធីនេះរៀបចំឡើង នៅវត្ត ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប ។
-
ផ្លូវលំ ២ខ្សែប្រវែង ៨៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិកំពង់ស្មាច់តូច និងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ត្រូវបានបញ្ចប់ការជួសជុល និងដាក់ឱ្យប្រើប្រាស់

-
ឯកឧត្តម រ័ត្ន វិរៈ អញ្ជើញចុះពិនិត្យ ការងារអភិវឌ្ឍ និងជីវភាពសមាជិកបក្សក្នុងមូលដ្ឋាន ឃុំព្រះធាតុ

ត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ ប្រធានលេខាធិការដ្ឋានក្រុមការងារគណបក្សស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំឃុំ និងសមាជិកក្រុមប្រឹក្សាក្នុងដំណែង និងបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិថ្មីដើម្បីពង្រឹង និងជំរុញការអនុវត្តការងារគណបក្សក្នុងមូលដ្ឋានឃុំព្រះធាតុឱ្យកាន់តែសកម្មនិងមានប្រសិទ្ធភាព រួមមាន ការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស, ការចុះសួរសុខទុក្ខនៅតាមខ្នងផ្ទះ ក៏ដូចជាការធ្វើអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់លំបាក។
-
បុរសម្នាក់តខ្សែភ្លើងទៅឆក់ត្រីក្បែរផ្ទះ ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

-
ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចុះ អនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើចុះអនុស្សរណៈ យោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិតបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសា ភិបាលរងនៃធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។