-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ថា មនុស្ស៧៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញ

-
អភិបាលខណ្ឌបឹងកេងកង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋ និងជនចាស់ជរា ចំនួន ៧០គ្រួសារ

-
សមត្ថកិច្ចខេត្តព្រះវិហារ ចុះឃាត់ខ្លួនម្ចាស់បំណុលម្នាក់ ដែលបានប្រើហឹង្សាលើកូនបំណុល បង្កឲ្យមានរបួសស្នាមរួចរត់គេចខ្លួនមិនទទួលខុសត្រូវ

-
លោកជំទាវ ពុំ ចន្ទីនី ចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា -កុមារផ្ទុកមេរោគអេដស៍ ចំនួន ១២២នាក់ និងបុគ្គលិកចំនួន ៣៣នាក់ នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា

-
កម្លាំងនគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាបនិងរឹបអូសគ្រឿងញៀនបានជិត ២០០កញ្ចប់ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ

-
ក្មេងប្រុសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ទើបតែអាយុ១៥ឆ្នាំ ជាកម្មករសំណង់ ត្រូវបានខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីយកខ្សែភ្លើងទៅតដាក់អំពូលនៅក្នុងរោងស្នាក់នៅ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងចំណុចក្នុងការដ្ឋានមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…
-
អ្នកប្រកបមុខរបរដឹកក្អមឆ្នាំងចង្ក្រានលក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមសកម្មភាពវិញហើយ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ ដោយសារកូវីដ-១៩

-
ពលរដ្ឋ និងសមត្ថកិច្ចរួមដៃគ្នាចាប់ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយប្រជាពលរដ្ឋចាប់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បន្ទាប់ពីពួកគេជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងដើរនិយាយទូរស័ព្ទបានសម្រេច កាលវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
ប្តីប្រពន្ធ ២នាក់ ត្រូវបានម្ចាស់ផ្ទះចាក់សោរពីខាងក្រៅ បង្ខាំងទុកក្នុងក្រុមហ៊ុនជេស៊ីអ៊ែឡាញ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ត្រូវបានម្ចាស់ផ្ទះចាក់សោរពីខាងក្រៅបង្ខាំងទុក ក្នុងក្រុមហ៊ុនជេស៊ីអ៊ែឡាញ អស់រយ:ពេលជាច្រើនម៉ោង ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនជេស៊ីអ៊ែឡាញ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ផ្ទះលេខ២៤៧ ក្រុម៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
-
ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរទាំង20នាក់ត្រឡប់មកកម្ពុជាវិញ
