-
កាកបាទក្រហមកម្ពុជា ប្រគល់ជែលចំនួន ៧៨៥កេស ស្មើនឹង ១៥,៧០០ដប ជូនមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពតាមស្រុកនានា ក្នុងខេត្តរតនគិរី

-
បញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ប្រគល់អាវរងារច្រើនម៉ឺនអាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់អង្គភាពកងកម្លាំងប្រដាប់អាវុធ នៅទូទាំងយោធភូមិភាគទី១

-
អាវរងារាប់ពាន់អាវ ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាំយកមកចែកជូន ដល់កងកម្លាំងចម្រុះ ទិសទីមួយបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃអង្គារទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបែងចែក អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងចម្រុះទិសទី១ បន្ទាយមានជ័យ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ។ ក្នុងនាមបណ្តាអង្គភាពចំណុះទិសទី១បន្ទាយមានជ័យ ទាំងមូល ឧត្តមសេនីយ៍ឯក ឯក សំអូន បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូ ពីសុខទុក្ខលំបាក តាមថែរក្សា ចិញ្ចឹមបីបាច់ព្រមទាំងបានផ្តល់អ្វីៗគ្រប់យ៉ាងដល់បងប្អូននៅទីនេះ (រដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងាផ្តល់ អាវរងា) ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភហូបបន្ថែមរបស់សម្តេច ចំនួន ៣,០០០រៀលក្នុង១ថ្ងៃ ក្នុង១នាក់ជាដើម។ល។ ដែលកត្តាទាំងអស់នេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនកងទ័ព អោយកាន់តែមានជីវភាពប្រសើរឡើង មួយកំរិតទៀត។ មេបញ្ជាការ…
-
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អាវរងារជូនដល់កងទ័ពជួរមុខ ប្រចាំព្រំដែនកម្ពុជា-ថៃ

ខេត្តឧត្តរមានជ័យ ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពកងពលតូចថ្មើជើងលេខ៤១ ចំណុះយោធភូមិភាគទី៤ ទទួលបានអាវរងារពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ពាក់ ដើម្បីកាត់បន្ថយ និងទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំង គ្រាដែលរដូវរងារកំពុងឈានចូលមកដល់ និងក្នុងពេលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ អាវរងារជាង ១ពាន់អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនតាមរយៈ មេបញ្ជាការកងពលតូចថ្មើជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម នៅថ្ងៃទី១៥ វិច្ឆិកាម្សិលមិញ ។ លោកឧត្តមសេនីយ៍មេបញ្ជាការការកងពល បានចាត់លោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤១ នាំយកអាវរងារ ១ពាន់ ៤៣២អាវ មកចែកជូនកងទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ ដែលនាយនិងពលទាហានទាំងអស់ មកពីគ្រប់បណ្តាអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៤១…
-
នគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ចុះផ្សព្វផ្សាយការចាក់វ៉ាក់សាំង វិធានការការពារ សន្តិសុខ សង្គម ជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន

-
រថយន្តកូរ៉េមួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

-
បុរីភ្នំពេញថ្មី បើកការដ្ឋានសាងសង់គម្រោងទី១៥ នៅតំបន់ដ៏មានសក្ដានុពល នាកណ្ដាលក្រុងតាខ្មៅ តាខ្មៅ សិនត្រល់ ផាក (Takhmao Central Park)

-
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្ត នៃអង្គកឋិនទាន នឹងដង្ហែរទៅកាន់ វត្តនាគវ័ន និងវត្តព្រះវិហារលើ

-
ប្រជាពលរដ្ឋចំនួន ៦២៧គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅស្រុកតាវែង និងស្រុកលំផាត់ ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

-
អភិបាលខេត្តកណ្ដាល បានចាត់ទុកថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក ទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ ត្រូវចាត់ទុកជាអំពើខុសច្បាប់

ខេត្តកណ្តាល៖ ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកលើកដែក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចាត់ទុកថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក ទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ ត្រូវចាត់ទុកជាអំពើខុសច្បាប់។…..