-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់ថា មនុស្ស ៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៥ ខែតុលា ម្សិលមិញ

-
រដ្ឋបាលរាជធានីភ្នំពេញ ហាមការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់នៅយប់ទី២៥តុលានេះ

-
ឯកឧត្តម សៅ សារឿន អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់ផ្លូវលំ នៅក្នុងឃុំវ៉ារិន

-
ប្រធានពន្ធនាគារខេត្តកណ្ដាលត្រូវបានផ្លាស់ប្តូរ

-
រថយន្តបែនដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូសណ្ដោងរុឺម៉កពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ

-
បញ្ជាការដ្ឋានអង្គរក្ស អនុវត្តការបង់ពន្ធអាករ ចំពោះរថយន្ត ៥៦គ្រឿង ជូនរដ្ឋរួចរាល់ហើយ ស្របតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បាននាំរថយន្តការពារ រថយន្តបំពាក់សារ៉ែន របស់បញ្ជាការដ្ឋានអង្គរក្សចំនួន ៥៦គ្រឿង បានអនុវត្តបង់ពន្ធអាករជូនរដ្ឋរួចរាល់ហើយ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមមន្ត្រីនៅទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចតេជោបើតាមមន្ត្រីទីបញ្ជាការដ្ឋានអង្គរក្សរូបនេះបានឱ្យដឹងថា «បញ្ជាការដ្ឋានអង្គរក្ស បានធ្វើជាគំរូគេក្នុងការអនុវត្តបង់ពន្ធអាករចូលរដ្ឋ ឡាននៅក្នុងបន្ទាយហ្នឹង គឺអត់មានឡានណាអត់បង់ពន្ធនោះទេ គឺបង់ពន្ធទាំងអស់ លើកលែងតែឡានទាហានដឹកជញ្ជូន ឡានពន្លត់អគ្គីភ័យ ឡានពេទ្យ ឡានការពារដែលដាក់នៅវិមានឯករាជ្យ និងឡានចល័តការពារទាំងអស់ គឺសុទ្ធតែបង់ពន្ធ គឺមានចំនួន៥៦គ្រឿង»។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានណែនាំឲ្យក្រសួងស្ថាប័នទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី។ សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ…
-
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាំយកគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋ ២០០គ្រួសារ និងការចែកពូជពពែ ដល់ប្រជាសហគមន៍ជាំពេន នៅក្នុងស្រុករវៀង

-
អភិបាលរាជធានី ចុះពិនិត្យទំនប់សណ្ដរស្ទឹងពេលទឹក ស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង អភិបាលរាជធានី ចុះពិនិត្យនិងបញ្ជាកម្លាំងភ្លាមៗដើម្បីទប់ស្កាត់

-
អំណោយសម្តេច ស ខេង និងលោកជំទាវត្រូវបានថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្តបាត់ដំបង យកទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខុះខាតប្រចាំថ្ងៃចំនួន២១០គ្រួសារ

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់ថា មនុស្ស៤៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែតុលា ម្សិលមិញ
