Category: ព័ត៌មានសង្គម

  • រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង

    រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង

    រសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ កែ សួនសុភី សសុខា បានចូលរួមពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ….

  • រថយន្ត Prius ២គ្រឿងពន្លះគ្នាពេញទំហឹងបណ្ដាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ

    រថយន្ត Prius ២គ្រឿងពន្លះគ្នាពេញទំហឹងបណ្ដាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តToyota Prius ពាក់ស្លាកលេខខេមរះភូមិន្ទមួយគ្រឿង បានបុកជាមួយរថយន្តToyota Priusមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតមួយកំណាត់មុខដូចគ្នា តែមិនធ្វេីឲ្យមនុស្សរងរបួសឬស្លាប់ឡេីយ …..

  • លោកជំទាវ ម៉ែន សំអន សោកស្តាយលោកស្រី ស៊ី តូន ដែលមានជម្ងឺមិនគួរឲ្យជឿ និងបានចាត់តំណាង យកថវិកាចូលរួមជួយថែទាំ និងព្យាបាលសុខភាព

    លោកជំទាវ ម៉ែន សំអន សោកស្តាយលោកស្រី ស៊ី តូន ដែលមានជម្ងឺមិនគួរឲ្យជឿ និងបានចាត់តំណាង យកថវិកាចូលរួមជួយថែទាំ និងព្យាបាលសុខភាព

    ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយតាមបណ្តាញសារព័ត៌មាន ចំពោះសុខភាពរបស់លោកស្រី ស៊ី តូន ប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានជម្ងឺនឹកស្មានមិនដល់ ( បាត់បង់ស្មារតី និងបាត់បង់ការចងចាំ ) លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន….

  • លោក ប៉ែន បូណា បង្ហាញចំណាប់អារម្មណ៍៦ចំណុច ពាក់ព័ន្ធការចុះផ្សាយ ខុសការពិតរបស់កាសែត The Guardian

    លោក ប៉ែន បូណា បង្ហាញចំណាប់អារម្មណ៍៦ចំណុច ពាក់ព័ន្ធការចុះផ្សាយ ខុសការពិតរបស់កាសែត The Guardian

    លោក ប៉ែន បូណា បង្ហាញចំណាប់អារម្មណ៍៦ចំណុច ពាក់ព័ន្ធការចុះផ្សាយខុសការពិតរបស់កាសែត The Guardian របស់ចក្រភពអង់គ្លេស ៕

  • អភិបាលខេត្តកណ្ដាល ដឹកនាំក្រុមការងារចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក នៅក្នុងក្រុងតាខ្មៅ

    អភិបាលខេត្តកណ្ដាល ដឹកនាំក្រុមការងារចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក នៅក្នុងក្រុងតាខ្មៅ

    ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក បញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ពិសេសបញ្ជៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅថ្ងៃទី១០ ខែតុលាឆ្នាំ ២០២១ ។ ទីតាំងដែលត្រូវធ្វើការស្ដាយ និងកាយបញ្ចៀសការជន់លិច រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចតំបន់ចាបយំ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានប្រឡាយ៩៤ និងប្រឡាយ៩៦ ជាប្រឡាយសំខាន់ក្នុងការរំដោះ និងជម្លៀសទឹក ដើម្បីបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលជាបេះដូងរបស់ខេត្តកណ្ដាល និងទីតាំងមួយទៀត ស្ថិតនៅខាងលិចភ្នំស្អាង ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាតំបន់សំខាន់ដើម្បីបញ្ចៀសការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលគ្រោងនឹងធ្វើការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះ៕ដោយ-រ៉ាវុធ

  • មនុស្ស២៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើស គ្រឿងញៀន

    មនុស្ស២៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើស គ្រឿងញៀន

    ភ្នំពេញ ៖ ជនសង្ស័យ ២៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២៨នាក់នោះ មាន ១៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៤ករណី និងជនសង្ស័យ ១២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ០៧ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕

  • អភិបាលខណ្ឌច្បារអំពៅ នាំយកចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត សរុប ៣០គ្រួសារ នៅសង្កាត់ព្រែកឯង

    អភិបាលខណ្ឌច្បារអំពៅ នាំយកចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត សរុប ៣០គ្រួសារ នៅសង្កាត់ព្រែកឯង

    ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ច្បារអំពៅ ដឹកនាំដោយ លោក ចេងមុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌ រួមជាមួយលោកស្រីហេង សុវត្ថា ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ….

  • ចុងភៅអប្សរា | ខមុំាពោះតាន់

    ចុងភៅអប្សរា | ខមុំាពោះតាន់

    ម៉ាំត្រី សាច់ជ្រូកលាយខ្លាញ់ ពោះតាន់ជ្រូក ខ្ទឹមស ខ្ទឹមក្រហម ប្រេងឆា ម្សៅស៊ុប ត្រប់ស្រួយ ស្ពៃក្ដោប ត្រសក់ ពពាយ ត្រប់វែងដុត ម្ទេសប្លោកខ្ចី

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី១១

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី១១

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តច័ន្ទបុរីវង្ស (ហៅវត្តសំរោងជើង) ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ លោកជំទាវកិត្តិសង្គហបណ្ឌិតព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តច័ន្ទបុរីវង្ស ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ដោយបានរក្សាគម្លាត និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាត្តិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ…

  • អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងការនាំយកអំណោយឧបត្ថម្ភដល់អង្គភាព នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

    អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងការនាំយកអំណោយឧបត្ថម្ភដល់អង្គភាព នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

    ខេត្តព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ដែលមានការអមដំណើរដោយ អភិបាលរងខេត្ត លោក ស៊ូ សិរី រួមទាំងមន្ត្រីរដ្ឋបាលខេត្តជាច្រើនទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងការនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅឧបត្ថម្ភដល់អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣…..