-
សម្តេចតេជោ អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ បានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

-
ស្លាប់ ៧នាក់ និងរបួស ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែកញ្ញាម្សិលមិញ

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស ៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញ

-
សម្តេចតេជោ អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

-
ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ករណីលួចលាក់រក្សាទុកគ្រឿងញៀនខុសច្បាប់

-
ឯកឧត្តម សោម ពិសិដ្ឋ និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីរុក្ខាពិសិដ្ឋ លេខ ១៣៣៤E

-
ពិធីសម្ពោធសមិទ្ធផល គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ ធរមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង

-
តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនបុរសម្នាក់ ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន និងដកហូតបានអាវុធវែង ១ដើម

-
រថយន្តទំនេីបម៉ាក KIA បុកម៉ូតូ PCX ក្បែរផ្សារអូរឬស្សីបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងនារីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវរថយន្តស៊េរីទំនេីបម៉ាកKIAបេីកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរផ្សារអូរឬស្សី តាមបណ្ដោយផ្លូវ១៨២ កែងផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ គេឃេីញម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HA-7060 បេីកបរដោយបុរសម្នាក់ ឌុបនារីម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចមកកេីត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-1703 បេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរស្របទិសគ្នាមកបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់ រីឯនារីម្នាក់អង្គុយខាងក្រោយរងរបួសស្រាល ។ ដោយឡែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខមធ្យម តែម៉ូតូខ្ទាតឆ្ងាយពីរថយន្តជាង១០ម៉ែត្ររងការខូចខាត គួរសម ។ ក្រោយកេីតហេតុ បុរសរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯរថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដេីម្បីដោះស្រាយគ្នានាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា
-
ជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោបញ្ចូនទៅតុលាការ
