-
ឯកឧត្តម អ៊ុំ សារឹទ្ធ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តនាគវ័ន

-
កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជួយសម្រាលការលំបាកដល់គ្រួសារក្រខ្សត់ ហើយមានជំងឺមិនអាចប្រកបមុខរបរបានចំនួន ១៧គ្រួសារ រស់នៅរាជធានីភ្នំពេញ

-
ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសៀវភៅ អំណានបន្ថែមសម្រាប់កុមារអានតាមផ្ទះជាង ១លាន ៤សែនក្បាល ពីអង្គការរូមធូរីដ

រាជធានីភ្នំពេញ៖ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធហ្សូម(Zoom)។ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសៀវភៅអំណានបន្ថែមសម្រាប់កុមារអានតាមផ្ទះជាង ១លាន៤សែនក្បាល ពីអង្គការរូមធូរីដ សម្រាប់យកទៅជូនសិស្សានុសិស្សជាង ៩ម៉ឺន៣ពាន់នាក់ នៅក្នុងសាលាបឋមសិក្សាគោលដៅ ២៦៣សាលា នៃខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង និងត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្លែងអំណរគុណដល់អង្គការរូមធូរីដដែលបានផ្តល់សៀវភៅអានបន្ថែមតាមផ្ទះដល់ក្មួយៗសិស្សានុសិស្សពីថ្នាក់ទី១ ដល់ទី៦ បានយកទៅធ្វើស្វ័យសិក្សានិងអានបន្ថែមនៅផ្ទះ ក្នុងអំឡុងពេលដែលសាលារៀនផ្អាកដំណើរការ។ ការជួយឱ្យកុមារចេះអាន និងសរសេរនៅថ្នាក់ទី១ និងទី២ ជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ និងចូលរួមកាត់បន្ថយការបោះបង់ការសិក្សា។ វិធីសាស្ត្របង្រៀនអំណានថ្នាក់ដំបូង ដែលក្រសួងបានរៀបចំចាប់ពីឆ្នាំ២០១៨ បានមកពីការចូលរួមរបស់អង្គការដៃគូពាក់ព័ន្ធជាច្រើន រួមទាំងអង្គការរូមធូរីដផងដែរ។ វិធីសាស្ត្របង្រៀនអំណានថ្មីនេះ បានជួយដល់គ្រូឱ្យបង្រៀនសិស្សឆាប់ចេះអាន សរសេរ និងគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម ផ្តាំផ្ញើទៅសិស្សានុសិស្សឱ្យយកចិត្តទុកដាក់និងខិតខំរៀនសូត្រ និងស្វ័យសិក្សានៅផ្ទះ ក្រោមការជួយជំរុញនិងគាំទ្រពីមាតាបិតា ទាំងក្នុងអំឡុងពេលសាលារៀនផ្អាកដំណើរការ សាលារៀនបើកដំណើរការឡើងវិញ និងជារៀងរហូតតទៅ។
-
បុរសម្នាក់ បើករថយន្ត Prius មួយគ្រឿង បុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

-
មនុស្ស ២៥៦នាក់ និងយានយន្ត ៥៨គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី២១ ខែកញ្ញា

-
រថយន្តព្រូស បើកបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្តឡិចស៊ីស នៅស្តុបទូតចិន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

-
សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បង្ក្រាបរថយន្តយីឌុបដឹកឈើគ្មានច្បាប់អនុញ្ញាត

-
ការជន្លៀសពលរដ្ឋកើនជាង ៧០គ្រួសារហើយ ពីគ្រោះទឹកជំនន់ទៅទីទួលសុវត្ថិភាព ក្នុងក្រុងប៉ោយប៉ែត

-
ប្រជាពលរដ្ឋខ្វះខាត ក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជិត ៧០០០គ្រួសារ បានទទួលអង្ករឧបត្ថមបន្ទាន់

-
រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពត
