-
សមត្ថកិច្ច បានឃាត់ខ្លួន មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់ បណ្តាលឱ្យបែកក្បាល នៅខណ្ឌ ៧មករា

-
មន្ត្រីកងរាជអាវុធហត្ថម្នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត

-
លោក ឌី រ័ត្នខេមរុណ ដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់ ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ

-
នារីម្នាក់របួសហូរឈាមពេញខ្លួន ដោយចោទប្រកាន់ថាមន្ត្រី នគរបាល ម្នាក់ បានវាយក្បាលនឹងវិទ្យុទាក់ទង

-
គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត ២០០នាក់ និង ផ្ទះជាង ៧ពាន់ខ្នងរងការខូចខាត នៅទូទាំងប្រទេសក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ

-
ប្រឡាយក្របៅ មានទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបានស្តារដោយក្រសួងធនធានទឹក និងឧតុនិយម

-
សាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដឹកតាមរថយន្តត្រូវអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ បង្ក្រាប

បន្ទាយមានជ័យ ៖ សាច់ជ្រូក.ស្លាបមាន់. គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោនរថយន្ត ដឹកតាម២គ្រឿងលួចចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រគួន យកមកលក់ចែកចាយក្នុងទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ត្រូវអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វបង្ក្រាបបាននាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រកព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់ថា៖ ការបង្ក្រាបរថយន្តទាំង២គ្រឿងដែលលួចដឹកសាច់សត្វ នោះ ក្រោមការដឹកនាំដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងសហការជាមួយ វរ:ព្រំដែន៨០៧ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត២គ្រឿង ម៉ាក ISUZU ពណ៍ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand។ ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនេះបានឆែក ឆេក្នុងរថយន្តបានរកឃើញ សាច់សត្វជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។…
-
បិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវចំនួន៦ ខ្សែនៅក្រុងតាខ្មៅជាបណ្តោះអាសន្ន

យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញកាលពីថ្ងៃទី៧កញ្ញាថា ដោយសារស្ថានភាពទឹកជំនន់ ទឹកភ្លៀង ដែលបាននឹងកំពុងជនលិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវលេខ២០១, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូល លោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ(១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ដោយឡែកចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរណ៍បានជាធម្មតា។
-
បុរសម្នាក់ ជិះម៉ូតូសុខៗស្រាប់តែដួលបែកពពុះមាត់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ដោយមិនទាន់ដឹងមូលហេតុ

-
ក្រុមចោរកាប់ប្លន់យកម៉ូតូហុងដាឌ្រីមបានសម្រេច នៅខណ្ឌដង្កោ
