-
សាវតារលើជញ្ជាំង ភាគទី១១: ការផ្តិតអក្សរសិលាចារឹក
-
សាវតារលើជញ្ជាំង ភាគទី១០: ការវិវឌ្ឍន៍នៃស្ថាបត្យកម្មប្រាសាទ
-
សាវតារលើជញ្ជាំង ភាគទី៩: អារ្យធម៌អង្គរ
ភាគទី៩៖ អារ្យធម៌អង្គរ កាលសម័យប្រវត្តិសាស្ត្រខ្មែរ ត្រូវបានបែងចែកជាបី គឺសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ ដោយឡែកពេលនេះយើងលើកយកតែសម័យអង្គរ ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរមកនិយាយ ដោយសារ យើងកំពុងស្ថិតនៅ ប្រាសាទព្រះគោស្រាប់។ តើប្រាសាទព្រះគោមានអ្វីពាក់ព័ន្ធទៅនឹងអារ្យធម៌អង្គរ? អារ្យធម៌អង្គររួមមាន៖ ១- ការពង្រឹងអំណាចកណ្តាល៖ កាលនោះព្រះបាទជ័យវរ្ម័នទី២ បានបង្រួបបង្រួមសមន្តរាជតូចៗដែលបែកបាក់គ្នាក្នុងកំឡុងសតវត្សទី៨ ឲ្យស្ថិតក្នុងអំណាចរបស់ព្រះអង្គ ដោយធ្វើពិធី កម្រតេង ត រាជ នៅលើភ្នំគូលែន (អ្នកប្រាជបរទេសហៅថា ពិធីលទ្ធិទេវរាជ)។ពិធីនេះគឺប្រកាសខ្លួន ឯងជាស្តេចចក្រវាឡ នៅលើប្រាសាទអារាមរោងចិន (ប្រាសាទសប្បនិមិត្ត នៅលើភ្នំគូលែន ជាភ្នំធម្មជាតិ)។ ២- អំពីស្ថាបត្យកម្ម៖ ចាប់ផ្តើមមានប្រាសាទភ្នំដូចជាប្រាសាទអារាមរោងចិន សម្រាប់ធ្វើលទ្ធិទេវរាជ។ បន្ទាប់មកគឺការកសាងប្រាសាទមានប្រាង្គច្រើនសង់លើខឿនតែមួយ តួយ៉ាងដូចជាប្រាសាទដំរីក្រាប ដែលសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដែលមុននោះ (មុនសម័យអង្គរ មានតែប្រាសាទប្រាង្គមួយសង់លើខឿនមួយ) ៣- ជំនឿ៖ សាងប្រាសាទដើម្បីឧទ្ទិសដល់បុព្វការីជន។ ប្រាសាទព្រះគោជាទឹកតាង ដែលសាងឡើងសម្រាប់ឧទិ្ទសដល់ព្រះឥសូរផងនិងបុព្វការីជនផង។ តួប្រាង្គប្រាសាទទាំងអស់៦ សង់លើខឿនតែមួយចែកជាពីរជួរ ដោយជួរមុខមានប្រាសាទចំនួន៣ និងជួរក្រោយមានប្រាសាទចំនួន៣ដូចគ្នា ។ ប្រាសាទទាំង៦ នេះគឺព្រះបាទឥន្ទ្រវរ្ម័នសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរផង និងដល់បុព្វការីរបស់ទ្រង់ផង ដូចជាប្រាង្គមួយឈ្មោះស្រីប ឬថិវីទ្ទ្រេស្វរៈ សម្រាប់ថ្វាយដល់ព្រះបិតារបស់ទ្រង់…
-
សាវតារលើជញ្ជាំង ភាគទី៨: ទស្សវិជ្ជាព្រះបាទជ័យវរ្ម័នទី៧
ប្រាសាទបាយ័ន គឺជាស្នាមព្រះហស្ថមួយ ក្នុងចំណោមស្នាមព្រះហស្តជាច្រើន របស់ព្រះបាទជ័យរវ្ម័នទី៧។ ប្រាសាទបាយ័ន គឺជាប្រាសាទភ្នំ កសាងឡើងដើម្បីឧទ្ទិសដល់ ព្រះពុទ្ធសាសនាមហាយាន្ត។ ប្រាសាទភ្នំ ជាប្រាសាទសម្រាប់រាជ្យ ជាប្រាសាទដែលចាប់ផ្ដើមមានឡើងក្នុងអរិយធម៌អង្គរ។ ចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧មក គ្រប់រាជ្រស្ដេចក្រោយៗទាំងអស់ ត្រូវកសាងប្រាសាទសម្រាប់ឧទ្ទិសដល់បុព្វការីជនគ្រប់ជំនាន់។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងបារាយណ៍ខាងជើង ដើម្បីយកទឹកប្រើប្រាស់ និងកសាងប្រាសាទភ្នំ ដើម្បីឧទ្ទិសដល់បុព្វការីជន និងដើម្បីរាជ្យ ឬសម្រាប់ដាក់សពខ្លួនឯង។ ថ្វីត្បិតតែព្រះអង្គបានបែរមកកាន់ពុទ្ធសានាមហាយាន្ត ដែលខុសពីឆ្ងាយពីព្រះបាទមុនៗក៏ដោយ ប៉ុន្តែព្រះអង្គនៅតែគោរពដល់គោលការណ៍នៃអរិយធម៌អង្គរដដែល។ ពោលគឺ ព្រះអង្គនៅតែមានព្រះទ័យទូលំទូលាយដល់ព្រាហ្មសាសនិកទាំងអស់។ គ្រប់សំណង់ ព្រះបាទជ័យវរ្ម័នទី៧ ទាំងអស់ សុទ្ធតែមានមុខបួន ទាំងប្រាង្គ និងខ្លោងទ្វារប្រាសាទ ដែលធ្វើឱ្យមានការសន្និដ្ឋានថា ជាព្រហ្មវិហារធម៌ទាំង៤ មាន៖ មេត្តា ករុណា មុទិតា និងឧបេក្ខា។ តាមរយៈក្រសែភ្នែកប្រឹមៗ របស់ព្រះព្រហ្មណ៍ទាំងអស់ គឺបានសេចក្ដីថា ជាការសញ្ជប់សញ្ជឹងគិត ដែលសមនឹងសិលាចារឹកសាយហ្វុង (សព្វថ្ងៃនៅប្រទេសថៃ) ដែលជាពំនោលរបស់ព្រះបាទជ័យវរ្ម័នទី៧ ពោលថា ”ទុក្ខសោករបស់ប្រជាជន គឺជាទុក្ខសោករបស់ព្រះមហាក្សត្រ។” ព្រះអង្គក៏បានកសាងប្រាសាទជាច្រើនផ្សេងទៀត នៅក្នុងតំបន់អង្គរ ក្នុងនោះមាន៖ ប្រាសាទបាយ័ន ឧទ្ទិសដល់បុព្វការីជន ប្រាសាទព្រះខ័ន ឧទ្ទិសដល់បិតារបស់ទ្រង់…
-
សាវតារលើជញ្ជាំង ភាគទី៧: រាជធានីអង្គរធំនិងប្រាសាទបាយ័ន
ទីក្រុងអង្គរធំ ដែលមនុស្សភាគច្រើនមានការយល់ច្រឡំថាជា ប្រាសាទអង្គរធំ កាពិតទីនេះ ពុំមានប្រាសាទអង្គធំឡើយ មានតែទីក្រុងអង្គរធំ ដែលមានផ្ទៃដីប្រាំបួនគីឡូម៉ែត្រការ៉េ។ បានជាមនុស្សមួយចំនួន មានការយល់ច្រឡំថានេះជាប្រាសអង្គរធំ ព្រោះទីនេះមានកំពែងព័ទ្ធជុំវិញ ហើយអ្នកស្រុកហៅទីនេះថា ជាអង្គរធំ ហើយហៅអង្គរវត្តថា ជាអង្គរតូច ដែលពាក្យថាអង្គរ ឬនគរ គឺបានន័យថា ជាទីក្រុង ឬទឹកដី នៃប្រទេសមួយ។ ប្រាសាទបាយ័ន កសាងឡើងដោយ ព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទភ្នំមួយ សម្រាប់រាជ្យរបស់ព្រះអង្គរ។ ប្រាសាទនេះ មានកំពែងព័ទ្ធជុំវិញធ្វើពីថ្មបាយក្រៀម គេហៅថាជ័យគិរី និងមានក្សិណ្ណទឹកឈ្មោះថា ជ័យសិន្ធុ ។ នៅមុខខ្លោងទ្វារ ទាំងអស់នៃប្រាសាទ យើងឃើញមានរូបដំរីក្បាលបី បញ្ជាក់ថាប្រាសាទនេះគឺតំណាងឱ្យព្រះឥន្ទ្រ ព្រោះព្រះឥន្ទ្រគឺមានយាន្តជំនិះជាដំរីក្បាលបី។ ប្រាសាទបាយ័ន គឺជាប្រាសាទភ្នំ ដែលព្រះបាទជ័យវរ្ម័នទី៧ បានកសាងឡើងនៅចំកណ្ដាលទីក្រុងអង្គរធំ។ ប្រាសាទនេះ មានទ្វារបួនជាសំខាន់ ដោយយកប្រាសាទបាយ័នជាអ័ក្ស។ ទ្វារចូលពីទិសខាងត្បូង ហៅថាទ្វារទន្លេអុំ ទ្វារចូលពីទិសខាងជើង ហៅថាទ្វារដីឆ្នាំង ទ្វារចូលពីទិសខាងលិច ហៅថាទ្វារតាកាវ ទ្វារចូលពីទិសខាងកើត ហៅថាទ្វាខ្មោច គ្រប់ទ្វារចេញចូលនៃទីក្រុងអង្គរធំទាំងអស់ សុទ្ធតែមានចម្លាក់យក្សនិងទេវតានៅម្ខាងម្នាក់ ដែលតំណាងថាជានិមិត្តរូបនៃ ភ្នំមន្ទឬមន្តរៈ។ ប្រាសាទបាយ័ន គឺជាចំណុចដ៏ធំមួយ ដែលព្រះអង្គសន្និដ្ឋានបានថាជាស្នូលនៃភ្នំមន្ទឬមន្តរៈ នៅក្នុងរឿងកូរសមុទ្រទឹកដោះ ដោយយក្សនៅខាងស្ដាំដៃទ្វារដីឆ្នាំង ទាញគ្នា ជាមួយទេវតានៅខាងឆ្វេងដៃទ្វារទន្លេអុំ រួមទាំងទ្វារខ្មោច និងទ្វារតាកាវដែរ។ ក្រៅពីខ្លោងទ្វារទាំបួននេះ នៅមានទ្វារមួយទៀត ដែលចេញពីព្រះបរមរាជ្យវាំងទិសខាងកើត នោះគឺ ទ្វារជ័យ។ ទ្វារនេះ គឺសម្រាប់បញ្ចេញទ័ពទៅធ្វើសឹកសង្គ្រាម ឬក៏ព្រះរាជាចេញ-ចូលសម្រាប់បំពេញការងារ ដោយមិនបានចេញចូលតាមទ្វារទាំងបួនទៀតនោះឡើយ។ បរិយាយដោយ៖…
-
សាវតារលើជញ្ជាំង ភាគទី៦: សង្គ្រាមជើងទឹករវាងខ្មែរនិងចាម
ថែវខាងត្បូងស្លាបខាងកើត នៃប្រាសាទបាយ័ន ថែវនេះគឺរៀបរាប់លម្អិត អំពីសង្គ្រាមជើងទឹករវាងខ្មែរនិងចាម។ ចាប់ផ្ដើមដំបូង ពីរូបធំមួយដែលកំពុងអង្គុយធ្វើសាវនាការ ហើយយើងសន្និដ្ឋានថា ជារូបព្រះបាទជ័យរវ្ម័នទី៧។ ក្រៅពីនោះ ឃើញមានរូបកងទ័ពជិះទូក ដែលមានប្រើសុទ្ធតែលំពែង។ រីឯផ្នែកម្ខាងទៀត គឺជាកងទ័ពចាម ដោយមានលក្ខណៈសម្គាល់សំខាន់គឺ មានពាក់មួករាងសំបកផ្កាឈូកផ្កាប់ មានអ្នកអុំ និងមានអ្នកប្រយុទ្ធដូចកងទ័ពខ្មែរយើងដែរ និងត្រូវលំពែងចាក់ត្រូវធ្លាក់ចូលទឹកបន្តតាម។ មានរូបចម្លាក់គ្រូពេទ្យកំពុងតែពិនិត្យជំងឺ ដែលមានអ្នកឈឺដេករង់ចាំការពិនិត្យ។ ហើយក៏ មានចម្លាក់ពីការជល់មាន់ ធ្វើម្ហូប ចាប់ត្រីស្ងោរ មានការជល់ជ្រូក ម្ដាយប្រឡែងជាមួយកូន និងមានរូបឈឺពោះឆ្លងទន្លេ ព្រោះយើងបានដឹងហើយថា នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានកសាងមន្ទីរពេទ្យ និងសាលាសំណាក់ជាច្រើន ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាជន ។ ចំណែករូបនៅម្ខាងទៀត មានការភ័ន្តច្រឡំជាច្រើនថា ដោយយើងឃើញមានកងទ័ពអុំទូករបស់ខ្មែរអង្គុយអុំទូក រីឯកងទ័ពចាមដែលមានសម្លៀកបំពាក់ជាចាម ឈរអុំទូកកាន់អាវុធប្រយុទ្ធ។ អ្នកខ្លះមិនយល់ពីប្រវត្តិសាស្ត្រ បានលើកឡើងថាជាកងទ័ពខ្មែរ ត្រូវកងទ័ពចាមចាប់យកទៅធ្វើជាសឹក ប៉ុន្តែមិនមែនដូច្នេះឡើយ ព្រោះចម្លាក់នេះសំដៅលើកងទ័ពចាមមួយផ្នែកនេះ ឋិតនៅក្រោមបញ្ជាគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រោះព្រះអង្គមានកូនធម៌ជាព្រះអង្គម្ចាស់ចាម។ នៅពេលវិលមករំដោះប្រទេស លោកបានឲ្យព្រះអង្គម្ចាស់ចាមជាកូនធម៌ កែនទ័ពចាមមកជួយវាយចាមដែលរំលោភបំពានទឹកដីអាណាចក្រខ្មែរ ឲ្យផុតពីទឹកដីយើង ហើយជាលទ្ធផលទ័ពចាមពេលនោះចាញ់ ហើយបានដកទ័ព និងរត់រប៉ាត់រប៉ាយអស់។ យើងឃើញមានចម្លាក់រូបកំពុងឈូសដាប់ និងរូបដែលសំខាន់នោះគឺការអាំងត្រីជាដំបុតៗ។ នេះបញ្ជាក់ច្បាស់ មានក្បាច់ភ្ញីភ្លើង…
-
សាវតារលើជញ្ជាំង ភាគទី៥: ចម្លាក់ព្យុះហយាត្រាកងទ័ពនៃប្រាសាទបាយ័ន
ចម្លាក់នៅលើជញ្ជាំង ផ្ទាំងខាងកើតចំហៀងខាងត្បូង នៅប្រាសាទបាយ័ន ជាចម្លាក់ដែលរៀបរាប់ពីព្យុះហយាត្រារបស់កងទ័ព ហើយក៏មានវត្តនាមរបស់ព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យរបស់យើង គឺ ព្រះបាទជ័យវរ្ម័នទី៧ជាអ្នកដឹកនាំបញ្ជាទ័ពផ្ទាល់។ ប្រាសាទបាយ័ន ត្រូវបានអ្នកប្រាជ្ញហៅថា សារមន្ទីរជាតិពិន្ទុវិជ្ជា ដែលមានរៀបរាប់ពីសកម្មភាព និងជីវភាពរស់នៅរបស់ប្រជាជន។ នៅផ្ទាំងជញ្ញាំងនេះ ក៏ឃើញមានវត្តមានជនជាតិចិនដំបូង នៅលើទឹកដីកម្ពុជាយើងផងដែរ។ ការទស្សនាប្រាសាទបាយ័ន គឺផ្ទុយគ្នាស្រឡះពីប្រាសាទអង្គរវត្ត។ លក្ខណៈទស្សនានៅប្រាសាទបាយ័ន គឺចាប់ផ្តើមទស្សនាដោយយកប្រាសាទដាក់នៅខាងស្ដាំដៃ ដូច្នេះនៅពេលចាប់ផ្ដើមទស្សនាដំបូង គឺយើងត្រូវចាប់ផ្ដើមទស្សនា ពីថែវខាងកើតស្លាបខាងត្បូងនេះមុនគេ។ ថែវនេះ បរិយាពីព្យុះហយាត្រាកងទ័ពដ៏អង់អាចរបស់ខ្មែរ ដែលមានព្រះមហាក្សត្រចូលរួម ដឹកនាំ និងបញ្ជារទ័ពដោយផ្ទាល់ផងដែរ។ ឋានន្តរសក្កិរបស់មេទ័ព ដែលជិះដំរីក្ដី ជិះសេះក្ដី គឺអាស្រ័យទៅតាមក្លស់។ យើងឃើញមានទ័ពភ្លេង ដែលបញ្ជាទ័ព ដោយមានគួសគងជាសញ្ញា។ នៅចំពីលើ ដែលជារូបជិះសេះដ៏ធំជាងគេនោះ គេសន្និដ្ឋានថាជារូប ព្រះបាទជ័យវរ្ម័នទី៧ ក្នុងចម្លាក់ទ្រង់ទ្រាយនៅពេលដែលព្រះអង្គចូលរួមបញ្ជាទ័ព ទៅវាយចាមដើម្បីរំដោះប្រទេស។ចំពោះរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ គឺពុំមានសិលាចារឹកកំណត់ទេ ប៉ុន្តែអ្នកស្រាវជ្រាវបានលើកជាសមតិកម្ម ហើយផ្គួបផ្សំនឹងចម្លាក់នេះ ទើបមានការអនុម័តថា រូបបដិមាអង្គុយសមាធិក្ដី សំពះក្ដី ក៏សុទ្ធតែជាបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧។ នៅពីក្រោយរូបរបស់ព្រះអង្គ គឺជាចម្លាក់រូបព្រះជាយា ដែលកំពុងអង្គុយក្នុងអង្រឹង ដែលមានសេនាហែហម និងមានអ្នកសែងនេះ។ លើសពីកងទ័ព ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ ដែលមាននៅក្នុងចម្លាក់ប្រាសាទអង្គរវត្ត កងទ័ពព្រះបាទជ័យវរ្ម័នទី៧ មានទាំងទ័ពស្បៀង សម្រាប់ដឹកជញ្ជូនស្បៀងបម្រើកងទ័ពនៅពេលប្រយុទ្ធ ដែលមានដឹកដោយរទេះដឹកសត្វនេះ ហើយកងទ័ពស្បៀងទាំងអស់នោះ បាននាំទាំងប្រពន្ធកូនរួមដំណើរទៅជាមួយនៅពេលចេញធ្វើសង្រ្គាមផងដែរ។ នៅពេលកងទ័ពចេញទៅច្បាំង…
-
សាវតារលើជញ្ជាំង ភាគទី៤: ជ័យជំនះរបស់ពួកទេវៈ (ចម្លាក់ក្រោយសម័យអង្គរ)
ភាគទី៤៖ ជ័យជំនះរបស់ពួកទេវៈ (ចម្លាក់ក្រោយសម័យអង្គរ) ចម្លាក់នៅផ្ទាំងខាងកើតចំហៀងខាងជើង និងផ្ទាំងខាងជើងចំហៀងខាងកើត នៅប្រាសាទអង្គរវត្ត ទាំងពីរផ្ទាំងនេះ រៀបរាប់អំពី ជ័យជំនះរបស់ពួកទេវៈ។ អ្វីដែលកត់សម្គាល់ នៅលើថែវទាំងពីរផ្ទាំងនេះ គឺមានលក្ខណៈខុសពីផ្ទាំងដទៃ ព្រោះជាចម្លាក់ធ្វើឡើងក្រោយសម័យអង្គរ ក្នុងរាជព្រះបាទអង្គចន្ទរាជា។ ព្រះអង្គបានបញ្ជាឲ្យជាងឆ្លាក់បង្ហើយ ដោយគោរពតាមគោលការណ៍របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលគោរពព្រហ្មញ្ញសាសនា។ ទឹកដៃចម្លាក់នៅលើថែវនេះ ឆ្លាក់ក្នុងរាជកាលអង្គចន្ទរាជា ដែលជាក្សត្របានសោយរាជ្យនៅក្រុងលង្វែក។ ដោយព្រះអង្គឃើញថា ព្រះបាទសូរ្យវរ្ម័នទី២ កាលនោះមិនបានឆ្លាក់បង្ហើយចម្លាក់នៅជ្រុងទាំងពីរនេះ ដូច្នេះ ព្រះបាទអង្គចន្ទរាជា ទ្រង់ក៏បានចាត់ជាងចម្លាក់ មកឆ្លាក់បង្ហើយនូវចម្លាក់ទាំងពីរផ្ទាំងនេះ នៅក្នុងឆ្នាំ១៥៤៦ នៃគ្រិស្តសករាជ។ ជាហេតុធ្វើចម្លាក់នេះ មានលក្ខណៈខុសពីចម្លាក់ដ៏ទៃ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត ព្រោះឆ្លាក់ខុសគ្នាដល់ទៅ៤សតវត្ស តាំងពីសតវត្សទី១២ មកទល់នឹងសតវត្សទី១៦។ សាច់រឿងនៅថែវទាំងពីរនេះ និយាយអំពីរឿងទេវកថា ផ្នែកព្រហ្មញ្ញសាសនាទាំងអស់ ទោះបីជាព្រះអង្គចន្ទរាជា លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ផ្នែកថេរវាទក៏ដោយ ប៉ុន្តែលោកគោរពតាមគោលការណ៍របស់ព្រះបាទសូរ្យវរ្ម័នទី២។ ក្រោយពីទ្រង់បានកសាងបង្ហើយចម្លាក់ទាំងពីរផ្ទាំងនេះហើយ ទ្រង់ក៏បានកសាងវត្តពុទ្ធសាសនាមួយបន្ថែមនៅក្បែរនោះ ដើម្បីជាការតបស្នងសងគុណដល់បុព្វការីជនជំនាន់មុន ដែលបានកសាង និងពង្រីកទឹកដីរបស់កម្ពុជាយើង។ ——— បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ
-
សាវតារលើជញ្ជាំង ភាគទី៣: រឿងមហាភារតៈ (កូសមុទ្រទឹកដោះ)
នៅប្រាសាទអង្គរវត្ត នៅផ្ទាំងខាងកើតចំហៀងខាងត្បូង គឺជាចម្លាក់រឿង កូសមុទ្រទឹកដោះ។ ជាវគ្គមួយ ក្នុងរឿងមហាភារតៈ ដែលបាននិទានរៀបរាប់ពីវីរភាពរបស់ព្រះវិស្ណុ អាទិទេពសំខាន់នៃព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរ ពិសេសសម័យចក្រភពអង្គរ។ រឿងកូសមុទ្រទឹកដោះ ជាប្រភេទរឿងបែបទេវកថា ដែលបង្ហាញពីចម្បាំងរវាង ពួកអសុរៈនិងពួកទេវៈ។ រឿងនេះ ត្រូវបានឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត ដែលមានបណ្ដោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ។ ក្រុមអសុរៈគឺក្រុមយក្ស នៅខាងឆ្វេងដៃចំនួន ៩២អង្គ និងក្រុមទេវៈ នៅខាងស្ដាំដៃចំនួន ៨៨អង្គ។ មូលហេតុដែលនាំឲ្យមានការកូសមុទ្រទឹកដោះ ព្រោះតែមានវិវាទគ្នាជាជាប់ប្រចាំ រវាងអសុរៈជាមួយនឹងអាទិទេព ដែលជាហេតុនាំឲ្យពួកអាទិទេព នាំគ្នាទៅប្ដឹងដល់អាទិទេពធំ គឺព្រះវិស្ណុ ដើម្បីជួយកាត់ក្ដី។ ព្រះវិស្ណុ បានសម្រេចថា ឲ្យនាំគ្នាកូសមុទ្រទឹកដោះ ដើម្បីរកទឹកអម្រឹត។ អ្នកណាដែលទទួលបានទឹកអម្រឹត អ្នកនោះនឹងមានជីវិតអមតៈ។ ទឹកអម្រឹតត្រូវបានចាប់ផ្ដើមកូរ ដោយបានសត្វពស់នាគវាសុគិមក ស្ម័គ្រខ្លួនធ្វើជាខ្សែសម្រាប់កូ និងយកភ្នំមន្ទឬមន្តរៈ ធ្វើជាស្នូលកណ្ដាល។ ក្នុងការកូនេះ ពួកអាសុរៈបានរើសយកផ្នែកខាងក្បាល ព្រោះពួកនេះឆ្លាត គិតថាពស់លូនទៅមុខ ជាហេតុដែលពេលទាញទៅ មិនធ្វើឲ្យពួកហត់ប្រើកម្លាំងច្រើន ចំណែកពួកអាទិទេព ឈរនៅផ្នែកខាងកន្ទុយនាគ។ លុះកូបានរាប់ពាន់ឆ្នាំ ជិតតែនឹងបានសម្រេច ទឹកនៃការកូសមុទ្រទឹកដោះនេះក៏ពុះឡើង ហើយបានផុសចេញនូវពួកទេពអប្សរហោះរេរាំនៅលើអាកាស ដើម្បីអបអរសាទរនៃការកូសមុទ្រទឹកដោះជិតបានសម្រេច។ ស្រាប់តែកូបន្ត ក៏បានផុសចេញនូវ វត្ថុទិព្វ ចំនួន៥…
-
សាវតារលើជញ្ជាំង ភាគទី២: វិចិត្រសាលប្រវត្តិសាស្ត្រ
នៅពេលលោកអ្នកអញ្ជើញទៅទស្សនានៅប្រាសាទអង្គរវត្ត សូមកុំរំលងឱ្យសោះ ក្នុងការទស្សនាចម្លាក់នៅផ្ទាំងខាងត្បូងចំហៀងខាងលិច នេះគឺជា វិចិត្រសាលប្រវត្តិសាស្ត្រ ដែលបានកើតឡើងក្នុងជំនាន់ព្រះរាជា ព្រះបាទសូរ្យវរ្ម័នទី២។ ចម្លាក់ផ្ទាំងនេះ បង្ហាញពីក្បួនហែសឹក ជំនិះព្រះមហាក្សត្រ មន្ត្រី សភាវុធ និងគ្រឿងកិត្តិយសនៅក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបាទសូរ្យវរ្ម័នទី២។ មានការសន្និដ្ឋានថា ចម្លាក់នេះបានឆ្លាក់ក្រោយពេលដែលព្រះអង្គសុគតបន្តិច ត្បិតព្រះនាមដែលចារឹកនៅជិតព្រះអង្គ គឺព្រះបរមវិស្ណុលោក។ វិចិត្រសាលខាងត្បូងស្លាបខាងលិច ដែលត្រូវបានគេឲ្យឈ្មោះថា វិចិត្រសាលប្រវត្តិសាស្ត្រ ដោយរៀបរាប់អំពីរព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកនៃប្រាសាទអង្គរវត្តនេះ។ រូបព្រះអង្គអង្គុយធ្វើសាវនាការ រូបនេះពេញនិយមបំផុត នៅតាមសណ្ឋាគារក្ដី ជាពិសេសនៅតុលាការ ដោយគេយកទៅដាក់ជាសញ្ញានៅគ្រប់ច្រកចូល។ ព្រះអង្គធ្វើសាវនាការនេះ នៅលើកំពូលភ្នំសិវបាទបូព៌ា ដែលអ្នកសិក្សាក្រោយមក សន្និដ្ឋានថាគឺជាភ្នំព្រះវិហារ។ បន្ទាប់មកមានចម្លាក់ រូបមន្ត្រីកំពុងរាយការណ៍ អំពីស្ថានភាពនានានៅក្នុងប្រទេស អាចទាក់ទងទៅនឹងបញ្ហាកងទ័ព។ រួចបន្តមក ព្រះអង្គក៏បានបញ្ជា ឲ្យលើកទ័ពទៅវាយស្ដេចដាយវៀត(វៀតណាម)។ កងទ័ពខ្មែរ ចាប់ផ្ដើមធ្វើព្យុះហយាត្រា មានមេទ័ព ទ័ពដំរី ទ័ពខ្លះកាន់អាវុធមានលំពែងចេញទៅ កងទ័ពថ្មើជើង និងទ័ពសេះផងដែរ។ យាន្តជំនិះ ឬព្រះទីន័ង ដែលព្រះរាជាប្រើ មានការតាក់តែងផ្សេងៗដូចជា មានក្លស់ច្រើន មានផ្លឹត ហើយដំរីជាទីន័ងរបស់ព្រះអង្គ គឺមានពាក់មង្កុដ។ ព្រះរាជាកាន់ ផ្គាក់មានសង្វារ ជាអាវុធ ហើយផ្គាក់នេះ នៅមានសល់ប្រើ តែអ្នកខេត្តសៀមរាបប៉ុណ្ណោះ។ ផ្ទាំងខាងមុខបន្តទៀត ឃើញមានទង់របស់ព្រះអង្គ ដែលមានរូបព្រះវិស្ណុជិះលើគ្រុឌ បានសេចក្ដីថា…