-
ចំការបន្លែសុវត្ថិភាពហុងអេកូ (មានវីដេអូ)
ខេត្តសៀមរាប៖ សម្រាប់អ្នកដែលចូលចិត្តទទួលទានបន្លែសុវត្ថិភាព ច្បាស់ជាចង់ដឹង និង ចង់ ឃើញថា តើបន្លែសុវត្ថិភាពទាំងនោះ ដាំដុះមកដោយរបៀបណា។
-
Phumi Knhom Ep12: គុណតម្លៃនៃកាកសំណល់និងសម្រាមផ្ទះបាយ
ដោយមើលឃើញពីការកើនឡើងនៃកាកសំណល់ និងសំរាមដ៏ច្រើនលើសលុបពីមួយថ្ងៃ ទៅមួយថ្ងៃក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ អតីតនិស្សិតផ្នែកគ្រឿងយន្តកសិកម្ម និងជាស្ថាបនិកនៃសិប្បកម្ម ខ្មែរអេកូតិចណូឡូជី
-
Phumi Knhom Ep11: ផលិតអាហាររុក្ខជាតិដើម្បីសុខភាព
«អ្វីគ្រប់យ៉ាង គឺមានបញ្ហាទាំងអស់។ ដើម្បីឱ្យការងារមួយអោយសម្រេចគោលដៅ ត្រូវហ៊ានបំបែកថ្ម មិនត្រូវបោះបង់ ហើយឆ្ពោះសំដៅទៅកាន់គោលដៅដែលយើងចង់ធ្វើ។ » នេះជាការលើកឡើងរបស់អ្នកស្រី ខន សុខចាន់ ម្ចាស់សិប្បកម្ម Golden Egg- ពងមាស។
-
Phumi Knhom Ep10: សិប្បកម្មស៊ូកប្បាស
ដោយមានសាច់ឈាមជាកូនអ្នកតម្បាញក្រម៉ាសូត្រ និង ហូល ក្នុងស្រុក ព្រៃ កប្បាស ខេត្តតាកែវ ស្ថាបនិក ឃុយ ចាន់ស៊ូ បានចាប់ផ្តើមបង្កើតសិប្បកម្មកែច្នៃផលិតផលតម្បាញមួយ ដើម្បីបន្ត ដង្ហើម ការងារតម្បាញប្រចាំសហគមន៍។ ដោយមានក្តីសុបិន្តចង់ផលិតវត្ថុធាតុដើមក្នុងស្រុក ឃុយ ចាន់ស៊ូបានចាប់ផ្តើម ដាំដើមកប្បាស ដើម្បីផលិតជាអំបោះ ក្នុងការយកទៅកែច្នៃបន្តជាក្រម៉ា ឬ កំណាត់សំពត់នានា។ សិប្បកម្ម ស៊ូកប្បាស បានបង្កើតឡើងក្នុងដើមឆ្នាំ២០២១ ក្រោយពីបានផ្តូរឈ្មោះពី កីតម្បាញកម្ពុជា ដែលមានតាំងពីឆ្នាំ២០១៧មក ក្នុងគោលបំណង គាំទ្រ និង បង្កើតវត្ថុធាតុដើមក្នុងស្រុក ផ្តល់ការងារ ដល់ប្រជាជនតំប្បាញក្នុងសហគមន៍ ក៏ដូចជា ថែរក្សារ ទំនៀមទំលាប់រវៃ និង តម្បាញរបស់អ្នកស្រុក ព្រៃកប្បាសមិនអោយបាត់បង់។ ជាងនេះទៅទៀត សហគ្រិនរូបនេះ មានបំណងជួយកាត់បន្ថយការប្រើប្រាស់ម៉ាស់ប្រើម្តងបោះចោល ដោយព្យាយាម អោយប្រជាជនងាកមកប្រើម៉ាស់អំបោះវិញ ព្រោះវាចំណេញទាំងថវិការ កាត់បន្ថយ ការប៉ះពាល់ដល់បរិស្ថាន និង ជួយគាំទ្រផលិតផលក្នុងស្រុក។ សហគ្រិន ឃុយ ចាន់ស៊ូ មានបំណង ពង្រីក…
-
Phumi Knhom Ep09: សិប្បកម្មត្រីងៀត
ចាប់ផ្តើមអាជីពជាអ្នកលក់ត្រី និងបន្លែតូចតាចក្នុងផ្សារជាង១០ឆ្នាំ សហគ្រិន លីម ប៉ុន្នី បានបង្កើតសិប្បកម្មត្រីមួយ នាដើមឆ្នាំ ២០២០ ដើម្បីផ្គត់ផ្គង់អាហារសុវត្ថិភាពដល់ទីផ្សារក្នុងស្រុក ដោយប្រើប្រាស់ត្រីក្នុងស្រុក និង បង្កើតឪកាសការងារដល់ប្រជាជនមួយចំនួនក្នុងសហគមន៍ នៃភូមិថ្មី ឃុំសូទិព ស្រុក ជើងព្រៃ ខេត្តកំពង់ចាម។ ដោយមើលឃើញពីតម្រូវការ ក៏ដូចជាមានកង្វល់ទៅលើសុវត្ថិភាពលើចំណីអាហារ សហគ្រិន លីម ប៉ុន្នី បានពង្រឹង ជាសំខាន់ទៅលើសុវត្ថិភាពនៃសង្វាក់ផលិតកម្ម ចាប់តាំងពីការចឹញ្ចឹម ការប្រមូលផល ការកែច្នៃ រហូតដល់ផលិតផលសម្រេច។ បច្ចុប្បន្ន ម្ចាស់សិប្បកម្មនេះ មានក្តីសុបិន្តពង្រីកវិសាលភាពរបស់ខ្លួន ហើយអាចជួយកសិករ អ្នកចិញ្ចឹមត្រី ក្នុងស្រុក ក្នុងសហគន៍ អោយបានទូលំទូលាយជាងនេះ ដើម្បីកាត់បន្ថយការនាំចូលនូវផលិតផលក្រៅ ស្រុក។ ម្ចាស់សិប្បកម្មត្រី ធឿន ស្រីនី សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា រដ្ឋាភិបាល នឹងផ្គួបដៃគ្នាប្រឹងបន្តបន្ថែមទៀត ក្នុងការគាំទ្រអោយមានការបង្កើតផលិតផលក្នុងស្រុក អោយបានកាន់តែច្រើន ក្នុងន័យ កាត់បន្ថយការនាំចូល ចំណាកស្រុក និង ធ្វើអោយសេដ្ឋកិច្ចមានការរីក…
-
Phumi Knhom Ep08: សិប្បកម្មចម្លាក់ប្រាក់
-
Phumi Knhom Ep07: អត្ថប្រយោជន៍ឫស្សី
-
Phumi Knhom Ep06: សិប្បកម្ម ដីបណ្តុះពីស្រកីដូង
ចាប់ផ្តើមពីអាជីពជាកសិករដាំបន្លែចម្រុះ លោក ឡុង គាន បានបែកគំនិតផលិតជាដីបណ្តុះ គ្រាប់ពូជដំណាំគ្រប់ប្រភេទចេញពីស្រកីដូងស្ងួត ដែលស្ថិតនៅ ភូមិព្រះដាក់ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប។ ចុងឆ្នាំ ២០២០ អតីតកសិករ ឡុង គាន បានទិញដីបណ្តុះមកបណ្តុះគ្រាប់ពូជបន្លែ ដូចសព្វមួយដង តែពេលមួយគាត់សង្កេតឃើញថា ក្នុងដីបណ្តុះដែលទិញមក វាមានកម្ទេចស្រកីដូង លាយឡំជាមួយនឹងធ្យូងអង្កាម។ អតីតកសិករ ឡុង គាន និង ភរិយាក៏ ពិគ្រោះគ្នាក្នុងការផលិតដីបណ្តុះនេះ។ ពួកគាត់គិតថា ពួកគាត់អាចនឹងធ្វើបានដោយខ្លួនឯង មិនចាំបាច់ទិញ។ ព្រោះថា ប្រភេទដីនោះថ្លៃសម្រាប់គាត់ផង ហើយវា ជាផលិតផលនាំចូលពីបរទេសដូចជាប្រទេសវៀតណាម និង ប្រទេសថៃផង គាត់ក៏សម្រេចចិត្តប្រាប់ទៅអង្គការក្រៅរដ្ឋាពិបាលមួយដែល បានជួយជ្រោមជ្រែងដល់ប្រជាកសិករក្នុងតំបន់ អង្គការក៏បានផ្តល់ជូននូវកូនម៉ាស៊ីនតូចមួយ។ លោក ឡុង គាន និង ភរិយា បានខិតខំ ប្រឹងប្រែងផ្តោតទៅលើការផលិតមានខុស៣ទៅ៤ដង ចំណាយពេលវេលាយូជាងការដាំបន្លែ និង មានច្រើនដំណាក់កាល ក៏ប៉ុន្តែ ពួកគាត់ នៅតែជឿជាក់ថា ពួកគាត់អាចធ្វើបាន។…
-
Phumi Knhom Ep05: ធ្វើចំណីមាន់ពីកាកសំណល់ និងធម្មជាតិ
អតីតជានិស្សិតកសិកម្មផ្នែកក្សេត្រសាស្រ្ត ក៏ដូចជាមានឪពុកជាកសិករជោគជ័យម្នាក់នាសម័យសង្គម បានធ្វើឲ្យ លោក អ៊ុំ ផ មានក្តីសុបិន្តដូចជាឪពុករបស់គាត់។ ស្ថិតនៅក្នុងស្រុកឈូ ខេត្តកំពត លោក អ៊ុំ ផ បានចាប់ផ្តើមដាំដំណាំ ប្រើជីធម្មជាតិ និងផលិតចំណីសត្វមាន់ ពីកាកសំណល់ និង ធម្មជាតិជុំវិញខ្លួន
-
Phumi Knhom Ep04៖ សម្រាមកាកអំពៅប្រែទៅជាចានជំនួសប្លាស្ទិច
ដោយសារតែមានអារម្មណ៍ដិតដាមទៅលើការផលិតក្រដាសចេញពីវត្តុធាតុដើមក្នុងស្រុកនានា ជាពិសេសកាកអំពៅ លោក តាំង សុជាតិ ស្ថាបនិកក្រុមហ៊ុនក្រដាស MG Asia Pacific [មានទីតាំងស្ថិតនៅសង្កាត់ ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ] បានសិក្សាស្រាវជ្រាវពីមធ្យោបាយ ដើម្បីផលិតចាន ដែលធ្វើពីសំណល់កាកអំពៅ ដើម្បីប្រើប្រាស់ជំនួសចានផ្លាស្ទិក ខណៈពេលដែលមនុស្សភាគច្រើនឃើញកាកអំពៅជាសំរាមឥតប្រយោជន៍។