Category: ភូមិខ្ញុំ

  • Phumi Knhom Ep03៖ មរតក កុលាលភាជន៍ខ្មែរ

    Phumi Knhom Ep03៖ មរតក កុលាលភាជន៍ខ្មែរ

    កុលាលភាជន៍ មានន័យថាវត្ថុនានា ដែលធ្វើចេញពី​ដីឥដ្ឋដុត ប្រើប្រាស់សម្រាប់ផ្ទុក ឬទុកដាក់របស់របរផ្សេងៗ​។​ កុលាលភាជន៍របស់ខ្មែរ ត្រូវបានបង្កើតឡើង និងនិយមប្រើប្រាស់តាំងពីសម័យអង្គរមកម្លេះ ប៉ុន្តែ ភាគច្រើននៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ

  • Phumi Knhom Ep02៖ ការចិញ្ចឹមជន្លេនជួយកែប្រែជីវភាពកសិករ

    Phumi Knhom Ep02៖ ការចិញ្ចឹមជន្លេនជួយកែប្រែជីវភាពកសិករ

    ភាគច្រើននៃប្រជាកសិករនៅតាមបណ្តាសហគមន៍ក្នុងប្រទេសកម្ពុជា នៅតែប្រើប្រាស់ទំនៀមទម្លាប់បុរាណក្នុងការធ្វើកសិកម្ម។ ដោយសារតែកត្តាចំណេះដឹង កសិករខ្មែរយើងមិនមានបច្ចេកទេសត្រឹមត្រូវដើម្បីធ្វើកសិករកម្មប្រកបដោយប្រសិទ្ធភាពឡើយ។

  • Phumi Knhom Ep01៖ សាប៊ូធម្មជាតិ បុរាណឃែរ

    Phumi Knhom Ep01៖ សាប៊ូធម្មជាតិ បុរាណឃែរ

    ប្រជាជនខ្មែរមួយចំនួន បានចំណាកស្រុកទៅធ្វើការនៅឆ្ងាយពីផ្ទះ ដូចជាទៅទីក្រុង ឬទៅប្រទេសជិតខាងជាដើម។ ជាក់ស្តែង ធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានស្រាប់លើដែនដីសុវណ្ណភូមិនេះ ត្រូវបានពួកគាត់មើល រំលង ដោយសារតែកត្តាចំណេះដឹង និងកង្វះបទពិសោធន៍ ឬ ជំនាញបច្ចេកទេសជាដើម។

  • របរចិញ្ចឹមឃ្មុំធម្មជាតិ

    របរចិញ្ចឹមឃ្មុំធម្មជាតិ

    ក្រៅពីទំនេរប្រមូលផលពី ចំការទុរេន សាម៉ាវ និងសាវម៉ាវ គ្រួសារកសិករមួយ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឆ្លៀតចិញ្ចឹមឃ្មុំធម្មជាតិចំនួនជាង ១០០ធុង លើផ្ទៃដីចំការដែលមានស្រាប់ ដែលអាចប្រមូលផលរៀងរាល់២សប្តាហ៍ម្តង ប្រមាណជាង ១០កាន បង្កើនចំណូលវិលជុំ ជីវភាពកាន់តែធូរធារ ដែលទឹកឃ្មុំ១លីត្រលក់បានតម្លៃពី ៦ម៉ីនរៀល ទៅ៨ម៉ីនរៀល ។ ភូមិខ្ញុំ ជាកម្មវិធីមួយ ដែលចែករំលែកពីភាពជោគជ័យ សមិទ្ធិផលការងារ និងបទពិសោធន៍របស់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន ថាតើបានចូលរួមយ៉ាងណា ក្នុងការអភិវឌ្ឍភូមិឃុំ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន

  • របរចិញ្ចឹមពពែ

    របរចិញ្ចឹមពពែ

    បច្ចេកទេសថ្មី «ការចិញ្ចឹមពពែដាក់ទ្រុងតាមបច្ចេកទេស » អាចកាត់បន្ថយការឆ្លងជម្ងឺសត្វ មិនមានក្លិនរំខានអ្នកជិតខាង ពពែមានសុខភាពល្អ ងាយស្រួលប្រមូលកាកសំណល់ ជាទឹកនោម និង លាមក ទុកសម្រាប់លក់បន្ថែមចំណូល លើការលក់ពពែសាច់ថែមទៀតផង។ ភូមិខ្ញុំ ជាកម្មវិធីមួយ ដែលចែករំលែកពីភាពជោគជ័យ សមិទ្ធិផលការងារ និងបទពិសោធន៍របស់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន ថាតើបានចូលរួមយ៉ាងណា ក្នុងការអភិវឌ្ឍភូមិឃុំ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន

  • របរចិញ្ចឹមកូនបង្កង និង បង្កងពូជអូស្ត្រាលី

    របរចិញ្ចឹមកូនបង្កង និង បង្កងពូជអូស្ត្រាលី

    ធ្លាប់តែជាស្ត្រីមេម៉ាយក្រីក្រម្នាក់ ឥលូវនេះ ១ឆ្នាំសល់លុយខ្ទង់ពាន់ដុល្លា អាចបង់ថ្លៃសាលារៀនឯកជន អោយកូន២នាក់ផង និងសល់លុយសម្រាប់ម្ហូប និងបុណ្យទានផង ក្នុងរបរ ចិញ្ចឹមកូនបង្កង និង បង្កងពូជអូស្ត្រាលី។ ភូមិខ្ញុំ ជាកម្មវិធីមួយ ដែលចែករំលែកពីភាពជោគជ័យ សមិទ្ធិផលការងារ និងបទពិសោធន៍របស់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន ថាតើបានចូលរួមយ៉ាងណា ក្នុងការអភិវឌ្ឍភូមិឃុំ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន

  • កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតនៅកម្ពុជា

    កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតនៅកម្ពុជា

    កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានផ្ទៃដីទំហំ ៣០០ហិកតា ធំបំផុតនៅកម្ពុជា។ កសិដ្ឋានគិរីសួគ៌ ស្ថិតនៅខេត្តតាកែវ បាននាំចូលប្រភេទពូជគោសុទ្ធហ៊ុលស្តាញ ចំនួន ៥៥០ក្បាល កាលពីដើមឆ្នាំ២០២០ កន្លងទៅ ហើយពេលនេះ វាបានកើនឡើងជិត ១០០០ក្បាលហើយ។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានអោយដឹងថា កសិដ្ឋានគិរីសួគ៌ចែកចេញបីផ្នែក គឺទី១ ផ្នែកដាំដុះ មានដាំដូចជា ពោត ស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់សំរាប់ធ្វើជាចំណីគោ ដែលមានផ្ទៃដីដាំដុះ២០០ហិកតា បំពាក់ដោយប្រពន្ធ័ស្រោចស្រពទំនើបស្វ័យប្រវត្តិ។ ទី២គឺផ្នែកចិញ្ចឹមគោ ដែលគោទាំងនោះនាំចូលពីប្រទេសអូស្រ្តាលី ។ ទី៣គឺផ្នែកកែច្នៃទឹកដោះគោ មានទឹកដោះគោស្រស់គិរីសួគ៌ និង Yogurt ឬយ៉ាអួរ ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន…

  • កិច្ចសម្ភាសន៍ ស្តីពីបច្ចេកទេសចិញ្ចឹមឃ្មុំចល័តដើម្បីយកទឹកឃ្មុំ (Video)

    កិច្ចសម្ភាសន៍ ស្តីពីបច្ចេកទេសចិញ្ចឹមឃ្មុំចល័តដើម្បីយកទឹកឃ្មុំ (Video)
  • មុខរបរចិញ្ចឹមទាចល័ត

    មុខរបរចិញ្ចឹមទាចល័ត

    ការចិញ្ចឹមទាមានច្រើនបែបច្រើនយ៉ាង ដូចជាការចិញ្ចឹមទានៅផ្ទះជាលក្ខណៈគ្រួសារ ចិញ្ចឹមទាតាមបែបកសិដ្ឋាន ដើម្បីយកសាច់ និងយកពង។ ការចិញ្ចឹមទាចល័ត គឺជាការដឹកទាពីភូមិមួយទៅភូមិមួយ ពីស្រុកមួយទៅស្រុកមួយទៀត ឬខេត្តមួយទៅខេត្តមួយទៀត ដើម្បីអោយទាស៊ីស្រូវដែលជ្រុះចោល បន្ទាប់ពីច្រូតកាត់ហើយ។ លោកស្រីឃៀក ហ៊ីម ជាអ្នកចិញ្ចឹមទា រស់នៅភូមិ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ថា មួយរដូវកាលចិញ្ចឹមទាចាប់ពៅ៩ពាន់ទៅ១ម៉ឺនក្បាល ហើយ រយៈពេល៦ទៅ៧ខែទើបអាចទទួលផលបាន ជាពង និងលក់សាច់។ រយៈពេលនេះក្រុមគ្រួសារលោកដឹកទាចល័តពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីព្រលែងទា តាមវាលស្រែអោយស៊ីស្រូវដែលជ្រុះបន្ទាប់ពីច្រូតកាត់រួច រួមផ្សំនឹងចំណីទាលាយស្រេចដែលទិញពីផ្សារ។ លោកស្រីឃៀក ហ៊ីម បានរៀបរាប់បន្តថា ការចិញ្ចឹមទាចល័តនេះ មានការលំបាកច្រើន ដូចជាត្រូវចាកចេញពីផ្ទះ៥ទៅ៦ខែទើបបានចូលផ្ទះម្តង, ដឹកទាដាក់វាលស្រែពីភូមិមួយទៅមួយទៀត ត្រូវសុំអាជ្ញាធរនិងម្ចាស់ស្រែដើម្បីបោះទីតាំងដាក់ទា, ទាងាប់ដោយមានជំងឺផ្សេង ល។ លោកស្រីបានរៀបថា ពេលខ្លះម្ចាស់ស្រែមិនអនុញ្ញាតិអោយពួកគាត់ព្រលែងទាលើស្រែពួកគេទេ, កន្លែងខ្លះត្រូវបង់លុយក៏មាន, ពេលខ្លះទាងាប់ច្រើនព្រោះតែមិនធន់នឹងអាកាសធាតុ និងសត្វខាំផ្សេងៗ។ រយៈពេល៦ទៅ៧ខែ លោកស្រីអាចប្រមូលពីការលក់ពងទា និងទា តាមរយៈការកម្មង់ទិញពីឈ្មួញកណ្តាលមកទិញផ្ទាល់ក្នុងតម្លៃបោះដុំទៅតាមទីផ្សារជាក់ស្តែង៕