-
សូមទស្សនា វីដេអូស្ដីពី គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព៍ន្ធជនបទ និងការគាំទ្រកសិករ
សូមទស្សនា វីដេអូស្ដីពី គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព៍ន្ធជនបទ និងការគាំទ្រកសិករ 27-03-2021
-
សូមរីករាយទស្សនាបទចម្រៀងៈ «ឈាមសុវណ្ណ» ផលិតដោយៈ ក្រុមការងារផេកផ្លូវការកងទ័ពជើងគោក និង អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា
សូមរីករាយទស្សនាបទចម្រៀងៈ «ឈាមសុវណ្ណ» ផលិតដោយៈ ក្រុមការងារផេកផ្លូវការកងទ័ពជើងគោក និង អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា
-
សូមទស្សនាព័ត៌មាននយោបាយ និងព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ក្នុងប្រទេសកម្ពុជា ពីកម្មវិធីបណ្តាញខ្មែរតែមួយ (មានវីដេអូ)
សូមទស្សនាព័ត៌មាននយោបាយ និងព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ក្នុងប្រទេសកម្ពុជា ពីកម្មវិធីបណ្តាញខ្មែរតែមួយ
-
កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតនៅកម្ពុជា
កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានផ្ទៃដីទំហំ ៣០០ហិកតា ធំបំផុតនៅកម្ពុជា។ កសិដ្ឋានគិរីសួគ៌ ស្ថិតនៅខេត្តតាកែវ បាននាំចូលប្រភេទពូជគោសុទ្ធហ៊ុលស្តាញ ចំនួន ៥៥០ក្បាល កាលពីដើមឆ្នាំ២០២០ កន្លងទៅ ហើយពេលនេះ វាបានកើនឡើងជិត ១០០០ក្បាលហើយ។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានអោយដឹងថា កសិដ្ឋានគិរីសួគ៌ចែកចេញបីផ្នែក គឺទី១ ផ្នែកដាំដុះ មានដាំដូចជា ពោត ស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់សំរាប់ធ្វើជាចំណីគោ ដែលមានផ្ទៃដីដាំដុះ២០០ហិកតា បំពាក់ដោយប្រពន្ធ័ស្រោចស្រពទំនើបស្វ័យប្រវត្តិ។ ទី២គឺផ្នែកចិញ្ចឹមគោ ដែលគោទាំងនោះនាំចូលពីប្រទេសអូស្រ្តាលី ។ ទី៣គឺផ្នែកកែច្នៃទឹកដោះគោ មានទឹកដោះគោស្រស់គិរីសួគ៌ និង Yogurt ឬយ៉ាអួរ ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន…
-
បទយកការណ៍ស្តីពីការចិញ្ចឹមពពែ
-
កិច្ចសម្ភាសន៍ ស្តីពីបច្ចេកទេសចិញ្ចឹមឃ្មុំចល័តដើម្បីយកទឹកឃ្មុំ (Video)
-
មុខរបរចិញ្ចឹមទាចល័ត
ការចិញ្ចឹមទាមានច្រើនបែបច្រើនយ៉ាង ដូចជាការចិញ្ចឹមទានៅផ្ទះជាលក្ខណៈគ្រួសារ ចិញ្ចឹមទាតាមបែបកសិដ្ឋាន ដើម្បីយកសាច់ និងយកពង។ ការចិញ្ចឹមទាចល័ត គឺជាការដឹកទាពីភូមិមួយទៅភូមិមួយ ពីស្រុកមួយទៅស្រុកមួយទៀត ឬខេត្តមួយទៅខេត្តមួយទៀត ដើម្បីអោយទាស៊ីស្រូវដែលជ្រុះចោល បន្ទាប់ពីច្រូតកាត់ហើយ។ លោកស្រីឃៀក ហ៊ីម ជាអ្នកចិញ្ចឹមទា រស់នៅភូមិ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ថា មួយរដូវកាលចិញ្ចឹមទាចាប់ពៅ៩ពាន់ទៅ១ម៉ឺនក្បាល ហើយ រយៈពេល៦ទៅ៧ខែទើបអាចទទួលផលបាន ជាពង និងលក់សាច់។ រយៈពេលនេះក្រុមគ្រួសារលោកដឹកទាចល័តពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីព្រលែងទា តាមវាលស្រែអោយស៊ីស្រូវដែលជ្រុះបន្ទាប់ពីច្រូតកាត់រួច រួមផ្សំនឹងចំណីទាលាយស្រេចដែលទិញពីផ្សារ។ លោកស្រីឃៀក ហ៊ីម បានរៀបរាប់បន្តថា ការចិញ្ចឹមទាចល័តនេះ មានការលំបាកច្រើន ដូចជាត្រូវចាកចេញពីផ្ទះ៥ទៅ៦ខែទើបបានចូលផ្ទះម្តង, ដឹកទាដាក់វាលស្រែពីភូមិមួយទៅមួយទៀត ត្រូវសុំអាជ្ញាធរនិងម្ចាស់ស្រែដើម្បីបោះទីតាំងដាក់ទា, ទាងាប់ដោយមានជំងឺផ្សេង ល។ លោកស្រីបានរៀបថា ពេលខ្លះម្ចាស់ស្រែមិនអនុញ្ញាតិអោយពួកគាត់ព្រលែងទាលើស្រែពួកគេទេ, កន្លែងខ្លះត្រូវបង់លុយក៏មាន, ពេលខ្លះទាងាប់ច្រើនព្រោះតែមិនធន់នឹងអាកាសធាតុ និងសត្វខាំផ្សេងៗ។ រយៈពេល៦ទៅ៧ខែ លោកស្រីអាចប្រមូលពីការលក់ពងទា និងទា តាមរយៈការកម្មង់ទិញពីឈ្មួញកណ្តាលមកទិញផ្ទាល់ក្នុងតម្លៃបោះដុំទៅតាមទីផ្សារជាក់ស្តែង៕
-
អំណរដឹងគុណថ្ងៃ7មករា
បទ៖ អំណរដឹងគុណថ្ងៃ7មករា
-
សូមអញ្ជើញទស្សនាចំរៀងអបអរសាទរថ្ងៃ៧មករា (មានវីដេអូ)
-
រដ្ឋមន្ត្រីបរិស្ថានបង្អួតសក្តានុពលតំបន់អភិរក្សអណ្តូងក្រឡឹងដែលពុំសូវមានអ្នកស្គាល់
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ តាមរយៈហ្វេសប៊ុកផ្លូវការបានបង្ហោះវីឌេអូក្លីបស្តីពីខេត្តរតនៈគិរីដែលជាតំបន់សក្តានុពលផ្នែកធនធានធម្មជាតិ និងទេសចរណ៍។ ជាពិសេសតំបន់អភិរក្សអណ្តូងក្រឡឹង។ ក្នុងតំបន់អភិរក្សអណ្តូងក្រឡឹងក្នុងខេត្តគឺជាតំបន់សក្តានុពលដែលប្រជុំទៅដោយសត្វព្រៃកម្រជាង៦០ប្រភេទ ជាពិសេសស្វាកន្ទុយសរ និងជម្រំសត្វទោចជាដើម។ ក្នុងសហគមន៍អណ្តូងក្រឡឹងនេះ ក្រៅពីការមើលសត្វកម្រជិតផុតពូជហើយនោះតំបន់ទឹកធ្លាក់មិនតិចជាង១០កន្លែងមានភាពស្រស់ស្អាតដែលកំពុងរងចាំភ្ញៀវទេសចរណ៍ប៉ុន្តែពុំសូវមានអ្នកស្គាល់ឡើយ។ អ្វីដែលសំខាន់នោះគឺ ប្រជាពលរដ្ឋក្នុងសហគមន៍ដែលសុទ្ធសឹងតែជាជនជាតិភាគតិច បានកែប្រែជីវភាពឱ្យកាន់តែប្រសើរតាមរយៈដំណើរកម្សាន្តរបស់ភ្ញៀវទេសចរដែលភាគច្រើនជាជនបរទេស។ នេះគឺជាយុទ្ធសាស្ត្រពង្រីកចំណូលឱ្យពលរដ្ឋនិងបន្តរក្សាព្រៃឈើ និងសត្វកម្រក៏ដូចជាធនធានធម្មជាតិ៕