Category: វីដេអូ

  • ឱកាសពង្រីកការនាំចេញចេកពីខ្មែរទៅចិនឱ្យដល់៥០ម៉ឺនតោន

    ក្រុមហ៊ុនកសិកម្មហ័ងអាញ់ មានមហិច្ឆតាចង់នាំផ្លែចេកចេញទៅប្រទេសចិនឱ្យបាន៥០ម៉ឺនតោនក្នុងឆ្នាំ២០២០នេះ​ដើម្បីបំពេញតម្រូវការ​ទីផ្សារនិងបង្កើតឱកាសការងារ។ ប្រធានគ្រប់គ្រងទីផ្សារ បញ្ជាក់ថាថា បច្ចុប្បន្នផលិតផលចេករបស់កម្ពុជាមានហាងឆេងខ្ពស់នៅប្រទេសចិនទើបធ្វើឱ្យក្រុមហ៊ុនសម្រេចដាក់ចេញជាយុទ្ធសាស្ត្រពង្រីកការនាំចេញបន្ថែម។ បច្ចុប្បន្ន ក្រុមហ៊ុនមានសមត្ថភាពផលិតនិងនាំចេញចេកតែមួយមុខ បានតែ២៥ម៉ឺនតោនតែប៉ុណ្ណោះក្នុងរយៈពេល១ឆ្នាំ ហើយកំពុងប្រើប្រាស់កម្មករប្រមាណត្រឹម២០០នាក់។ ជាមួយនឹងមហិច្ឆិតានាំចេញ៥០ម៉ឺនតោននេះ ក្រុមហ៊ុន ត្រូវការកម្មករ១ម៉ឺន៥ពាន់នាក់ដើម្បីបម្រើសង្វាក់ផលិតកម្មនិងការដាំដំណាំ ខណៈដែលផ្ទៃដីដាំកើនដល់១ម៉ឺន៨ពាន់ហិកតាដោយចេកអំបូងលឿងចំនួន៧ពាន់ហិកតា ហើយសល់ពីនោះ ក្រុមហ៊ុនកំពុងដាំដំណាំ ស្វាយ ​ក្រូច ស្រកានាគ និងខ្នុរជាដើមដើម្បីនាំចេញព្រោះជាទំនិញមានតម្រូវការក្នុងទីផ្សារចិន និងជប៉ុន។ ក្រុមហ៊ុនគ្រោងដាក់ទុនឱ្យដល់៤០០លានដុល្លារដើម្បីបម្រើមហិច្ឆតានេះ៕​

  • ឧកញ៉ាគឹម ហ៊ាង​ ផ្តល់​គន្លឹះ​យុទ្ធសាស្ត្រ​ទីផ្សារ​អចលនទ្រព្យ​ក្រោយ​កូវីដ​ធូស្រាល

    ដោយ៖ ស៊ុន មេសា ក្រោយរលកកូវីដវាយប្រហារកម្ពុជានិងតំបន់ វិស័យអចលនទ្រព្យដែលធ្លាប់មានសន្ទុះខ្លាំងបាន ធ្លាក់សឹងដល់ដីដោយសារតែលែងមានអ្នកទិញជាពិសេសក្នុងអំឡុងពេល៤ខែដើមឆ្នាំ។ ប្រការនេះ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនធំ​បានប្រើយុទ្ធសាស្ត្រកាត់បុគ្គលិកដើម្បីរស់។ ទន្ទឹមនឹងនេះ ឧកញ៉ា គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនKhmer Real Estate​ បានប្រាប់Business9 ពីគន្លឹះជាយុទ្ធសាស្ត្រសម្រាប់អ្នកបម្រើការងារក្នុងវិស័យអចលនទ្រព្យ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖

  • កម្ពុជា​និង​ថៃ​ត្រៀម​ចរចា​លើ​តំបន់​មាន​ប្រេង​កាត​ត្រួត​គ្នា​ឡើង​វិញ

    បើទោះបីជាមិនទាន់កំណត់ថ្ងៃជាក់លាក់មែន ប៉ុន្តែរដ្ឋាភិបាលកម្ពុជា​បានអះអាងថា​ ជំនួបចរចាលើតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនឹងត្រូវធ្វើឡើងក្រោយជំងឺកូវីដ១៩។​ នេះគឺជាការបញ្ជាក់ពីអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែនិងថាមពលជាមួយកាសែតក្នុងស្រុកកាលពីពេលថ្មីៗនេះ។​ តំបន់ដែលត្រួតគ្នានេះ មានផ្ទៃក្រឡា ២៦.០០០ ម៉ែតការ៉េ​ ដែលត្រូវបានកាន់កាប់ដោយប្រទេសទាំងពីរចាប់តាំងពីទសវត្សទី ៧០មក ហើយការកាន់កាប់នេះមានការចុះអនុស្សារណយោគយល់ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ តែត្រូវអាក់ខានដោយសារជម្លោះនយោបាយផ្ទៃក្នុងថៃកាលពីឆ្នាំ​២០០៩។ ប្រទេសទាំងពីរធ្លាប់ជួបចរចាជាមួយគ្នាចំនួន២លើកគឺនៅក្នុងឆ្នាំ​២០១១ និងឆ្នាំ​២០១៤ ប៉ុន្តែគ្មានលទ្ធផល។​ បើតាមការវាយតម្លៃតំបន់ត្រួតស៊ីគ្នានេះ មានប្រេងប្រមាណ៥០០លានបារ៉ែល។ដោយសារតែបញ្ហាខ្វែងគំនិតគ្នាលើតំបន់ត្រួតស៊ីគ្នានេះ ប្រទេសទាំងពីរនៅមិនទាន់បានទាញយកដំណក់ប្រេង និងឧស្ម័ននៅឡើយទេ។ យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរ៉ែនិងថាមពល រំពឹងថាការចរចានឹងអាចកើតឡើងឆាប់ៗពេលដែលកូវីដបញ្ចប់៕

  • ក្នុងត្រីមាសទី១៖ រដ្ឋដាក់ឱ្យប្រើប្រាស់និងកំពុងស្ថាបនាផ្លូវ៥ខ្សែសរុប727គីឡូម៉ែត្រ

    – ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីពោធិសាត់ វាលវែង ដល់ថ្មដា ប្រវែង​១៨២,​១៦​គីឡូ​ម៉ែត្រ – ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ដល់ឃុំផ្អុងខេត្តឧត្តរមានជ័យ ប្រវែង​១៧៤,១៦គីឡូម៉ែត្រ – ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែងសរុប៧២,១៧គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ខេត្តកណ្តាល ដល់អូរចំបក ខេត្តតាកែវ និងអង្គតាសោម

  • មិនធម្មតា! តម្រូវការខុនធ្លាក់ចុះមិនធ្លាប់មានព្រោះតែកូវីដ

  • អ្នកជំនាញជប៉ុនបង្ហាញពីវិធីសាស្ត្រការពារកូវី១៩យ៉ាងមានប្រសិទ្ធភាព។

  • លោក​ គឹម ហ៊ាង​ ព្រមាន​ពី​ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​រលកកូវីដ​ទី​២​ចំពោះ​វិស័យ​អចលនទ្រព្យ

    លោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានប្រាប់Business9ថា វិស័យអចលនទ្រព្យនៅកម្ពុជា បាន​ចាប់ផ្តើម​ងើបរើបៗ​ឡើងវិញ​ហើយ​ចាប់តាំងពីក្រោយនៅដើមខែឧសភានេះ។ ប៉ុន្តែវិស័យទាំងមូលអាចនឹងខ្ទេចខ្ទាំឬប៉ះពាល់ខ្លាំងប្រសិនបើមានរលកទី២នៃជំងឺកូវីដ១៩។ លោក គឹម ហ៊ាង៖ “បើមានរលកទី២នៃជំងឺកូវីដ១៩វិញនោះ គឺធ្ងន់ធ្ងរហើយព្រោះថាបច្ចុប្បន្នសកម្មភាពក្នុងការដើរផ្សារ សកម្មភាពអាជីវកម្មគឺផ្តើមដំណើរការធម្មតាឡើងវិញហើយ ហើយបច្ចុប្បន្នេះ ផ្ទះដែលមានតម្លៃ៣ទៅ៥ម៉ឺនចាប់ផ្តើមលក់ដាច់វិញហើយ ប៉ុន្តែខុនដូថ្លៃៗមិនអាចលក់បានឡើយព្រោះអតិថិជនសុទ្ធតែជាជនបរទេស”។  សម្រាប់លោកគឹម ហ៊ាង វិស័យអចលនទ្រព្យបានចាប់ផ្តើមងើបឡើងវិញសម្រាប់ផ្ទះដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារ ហើយលោករំពឹងថាវិស័យនេះនឹងមានសុខភាពល្អឡើងវិញនៅចុងឆ្នាំ២០២០ខាងមុខ។ការលើកឡើងនេះបន្ទាប់ពីសកម្មភាពក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានគាំង១០០%តាំងពីក្រោយពិធីបុណ្យចូលឆ្នាំចិនកន្លងមកដោយសារតែជំងឺកូវីដ១៩។  បើតាមលោកគឹម ហ៊ាងដដែល អចលនទ្រព្យដែលមានតម្លៃខ្ពស់់ កាលីបៗ ឬខុនដូរ គឺធ្ងន់ករជាងគេត្បិតអីអតិថិជនភាគច្រើនបំផុតជាជនបរទេស៕

  • បួនសំនួរទៅកាន់រដ្ឋមន្ត្រីសុខាភិបាល

    – លុយ​៤.៥លានដុល្លារ ទិញសម្ភារៈ ដើម្បីផ្គត់ផ្គង់គ្រប់ពេទ្យនៅទូទាំងប្រទេស និងពិសេសនៅមន្ទីរពេទ្យរុស្ស៊ី និងមន្ទីរពេទ្យចាក់អង្រែ – ថិវកាសប្បុរសជន១៣លាន បានប្រើប្រាស់់អស់៥លានដើម្បីទិញ១១លានម៉ាស់ និងសម្ភារៈផ្សេងទៀត។ – ផ្ទេរឱ្យក្រសួងការងារ១លានដុល្លារដើម្បីពិនិត្យកម្មករ១ម៉ឺន៥ពាន់នាក់ដែលមកពីខេត្ត។

  • ស្តង់ដារប្រជាធិបតេយកម្ពុជាដែលមានក្នុងសេចក្តីព្រាង «ច្បាប់គ្រាអាសន្ន» របស់កម្ពុជា

    ធ្ងន់ៗ!! រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីប្រតិកម្មខ្លាំងលើអ្នករិះគន់ច្បាប់គ្រាអាសន្ន

  • ពេលកូវីដទិញឱ្យប្រយ័ត្នខាតឡុងចុងព្រោះទីផ្សារអត់ល្អ

    អ្នកជំនាញប្រាប់ឱ្យប្រយ័ត្នចំពោះការទិញនៅពេលកូវីដ ការលក់ធ្លាក់រហូតដល់៨០% បើមានលុយទិញត្រូវទិញរបស់ដែលអាចចំណេញប៉ុន្តែត្រូវប្រយ័ត្នណាស់