-
CAPFISH-Capture ជាគម្រោងដ៏ធំសម្រាប់ជំរុញសុវត្ថិភាពម្ហូបអាហារ និងលើកស្ទួយវិស័យជលផលនៅកម្ពុជា

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិង អន្តរជាតិ។ ទាក់ទិនទៅនឹងគម្រោង CAPFISH-Captureនេះដែរ កាលពីថ្មីៗកន្លងមក រដ្ឋបាលជលផល និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួន បួន បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជល ផល ៖ អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ” ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់ គ្រង ជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវ ជ្រាវនាសណ្ខានគារសាន់វ៉េ រាជធានីភ្នំពេញ។ កញ្ញា រេប៊ែកកា ប៊ែល (Rebekah Bell)នាយិកាប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ប្រចាំកម្ពុជាបានថ្លែងថា៖កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បី ចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលរបស់កម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះមានគោលបំណងពង្រឹងការគ្រប់គ្រង ការអភិរក្ស និងប្រព័ន្ធគ្រប់គ្រងជលផលទឹកសាប…
-
បចុប្បន្នភាពសេដ្ឋកិច្ច | ១៨ កុម្ភៈ ២០២២

-
បចុប្បន្នភាពសេដ្ឋកិច្ច | ១៧ កុម្ភៈ ២០២២

-
បចុប្បន្នភាពសេដ្ឋកិច្ច | ១៦ កុម្ភៈ ២០២២
